ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបង្ហោះសារក្នុងហ្វេសប៊ុកនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រធានាធិបតីចិន លោក Xi Jinping បានទូលទៅកាន់ព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រី ដែលយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីរឹតចំណងមិត្តភាពចិន-ថៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ថា ចិននឹងជួយទិញអង្ករថៃ ចំនួន៥សែនតោន ។ វាជាដំណឹងដ៏រីករាយសម្រាប់ថៃដែលអាចនាំចេញអង្ករទៅចិន ខណៈបច្ចុប្បន្ន សេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំងដោយសារការបិទព្រំដែនជាមួយប្រទេសជិតខាង ។.jpg)
នាយករដ្ឋមន្ត្រីថៃ លោក Anutin និយាយថា ខ្លួនលោក និងលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេស បានអមដំណើរព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រី ធ្វើដំណើរទៅប្រទេសចិន ប៉ុន្តែលោកគ្មានភារកិច្ចអ្វីបន្ថែមទៀតនៅប្រទេសចិនទេ គ្រាន់តែអមដំណើរព្រះមហាក្សត្រប៉ុណ្ណោះ ។
.jpg)
ព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រីយាងទៅប្រទេសថៃនេះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាសន៍ដ៏សំខាន់ និងជាលើកទី១ ដែលព្រះមហាក្សត្រថៃយាងទៅប្រទេសចិនជាផ្លូវការ ។ ការយាងទៅចិន គឺព្រះមហាក្សត្រថៃមានគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយចិនក្នុងឱកាសខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលថៃអះអាងថា ការពិត ថៃមានទំនាក់ទំនងជាមួយចិនរាប់រយឆ្នាំមកហើយ ។
.jpg)
គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រីយាងទៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi Jinping ជាលើកដំបូងក្នុងរយៈពេល៥០ឆ្នាំ ។ វាក៏ស្របពេលទំនាក់ទំនងរវាងថៃជាមួយអាមេរិកធ្លាក់ចុះ ក្រោយពីអាមេរិកមើលឃើញថៃឈ្លានពានប្រទេសជិតខាង ខណៈនាយករដ្ឋមន្ត្រីថៃប្រកាសថា ឈប់រកស៊ីជាមួយអាមេរិក និងមិនចាប់អារម្មណ៍ លោក Donald Trump ដំឡើងពន្ធទំនិញថៃ ។
ថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin និយាយថា លោកមិនខ្លាចអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដោយសារថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគីនោះទេ ។ ថៃនឹងស្វែងរកទីផ្សារថ្មី ឬលក់ទំនិញឱ្យប្រទេសផ្សេងវិញ ប្រសិនបើមិនអាចនាំចេញទំនិញទៅលក់ឱ្យអាមេរិក ៕










