យោងតាមហ្វេសប៊ុកផេករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា សម្តេចបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKo16DzL7WZvkGzZLnaxoRyizrMveXzeLuw4HSO71B1BDtO-01nSOD-bJa_5_UD4wNLCh1jWvb7VOAAATx9FBCDh_J40ooszL90rHeB-6QEekH9hyphenhyphendGwyjNyLSV14YAPoaJRjn3YOBHbfypbENOBIheqliwihtmnM8w9WIu0TAJTx-BQ3xMNBBmxfbDffZ/s862/photo_2025-11-15_08-51-48%20(4).jpg

តាងនាមពលរដ្ឋកម្ពុជា សម្តេចបានថ្លែងអំណរគុណលោកប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ សម្តេចក៏បានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLUCEvp4t63ntJq5rH2CUkiW9CC-OR_ip2XT8zwp8YBccvjdeonezozLmw5RzktCYrK31KXN0zT-DP1IGskAjK-3Y6oq0_5AM7K33-ffBA3sPsFoR2rNJPq2EPaj5RaWPqEGLS0jb_PaJbY_oqmuO47GX9f3C6pjmgMWeD6bqz7vgTWuqlGSSnGNzhTIss/s992/photo_2025-11-15_09-26-48.jpg

លោកប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា លោកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ ។ លោកនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZjHuZhNPurC3kpPEfJuCBCB0mHfdNj0b4smjMFwvzx3D9LVqYIt4uJAUM8LZWbq1H2VAdoX1TJ0wedQbUjfI5zCsEHG-2IgVGkUOMUUNBoAOjf72QwY7x2Mo88f3iMGcgekwDdERoMyS0KYHxNtij6W8CSBYVnDls62OEQDJidzRotrxKaqIgtgVyMMZm/s862/photo_2025-11-15_09-26-48%20(2).jpg

សម្តេចបានជម្រាបទៅលោកប្រធានាធិបតី Trump ថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6olc_gYuowEGa7csgVRTs0xkKlyKJm2rNMVW1OVHAuDxeuPjmYTA1zS-9jjyBVf_eL6B3QSztUy230vZ6OoLP_l7tgpxrDXQeIsIFgCCpy2jTZ37juefGY_7ITklMqS7yQKeFS3GKTPYuqLun4dtUwG6BM9aEe6bgzjT0nNq4bYFB7xGFIrPUOvJUqZ6S/s1080/image_2025-11-15_09-52-34.png

គួរបញ្ជាក់ថា ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃបានតានតឹងឡើងវិញ ក្រោយពីថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) បណ្តាលឱ្យកងទ័ពថៃជាន់មីនរងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា និងយកលេសគ្រាប់មីនដើម្បីផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_2Ao4ef3Mvi182IgrpcyC6XEjMamTWKcqJagRYuVupcHVX5on8D-bqfSdvyofQabzLmt0HzToQKLVNAWYGqZX6atuQzB1d5zZZFOWlbiBLaCjVk1FAWJZicFGgQd1ToZAZKttyLEeexNioEtJuJszadf0n1PPqj3xl5EoF-zt8TjvDIxPCSqM4AY5G97/s1280/photo_2025-11-14_09-04-28.jpg

នាយករដ្ឋមន្ត្រីថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានលោកប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយនាយករដ្ឋមន្ត្រីថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅព្រំដែនខេត្តស៊ីសាកេត បណ្តាលឱ្យកងទ័ពថៃរងរបួស៣នាក់ និងបាក់ជើងស្តាំម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwH1vowFXBd5hdj_w-kqiB9MsXmAIrJ13QcJLb5ZGIc6vZOlGxbLqVrDWQTkCoOq6Rd9J0UrGNuCYPkOFnzTm390mXaIlyag-cN2Gr_nnBbNJ3mK0MRD6B0DuVLLLci4KdGRqQ-EcRByCeGUzMQKBImai_ItBZ8fWV31SCkV0gZWw1HcPVHR5TYHi_2dfF/s1280/photo_2025-11-14_09-04-29.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៥ ខែវិច្ឆិកា លោកប្រធានាធិបតី Trump បានទូរស័ព្ទមកកាន់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដើម្បីសម្របសម្រួលបញ្ហារវាងកម្ពុជា-ថៃ និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ផងដែរ ដើម្បីបញ្ឈប់ស្ថានការណ៍តានតឹងនាពេលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfjFlYyMdhIrlQPYtXHe5lNed-08BMq3YWYoa3LYequhoQU5WGRM6YclGFE0bevBbhpI3yX5LuwarCfIeLLSsZJ8fepqaHJW_DvbKQJ3NLL8aRGXq9a6XVku_LlTmIomwzo7pTSSCBM9pVJQ95zdYM34-blbeSvqF52cBTCfVQDEOg50ELlczmBqETOqNS/s1024/photo_2025-11-15_08-51-48%20(3).jpg

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងធ្វើឱ្យប្រទេសនានាបារម្ភថា ថៃអាចនឹងបើកការវាយប្រហារកម្ពុជាម្តងទៀត បន្ទាប់ពីថៃបាញ់ប្រហារមុនមកលើកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ នាយករដ្ឋមន្ត្រីថៃបានប្រគល់អំណាចពេញលេញឱ្យកងទ័ពសម្រេចចិត្តរឿងព្រំដែន ដែលពេលនេះ អាវុធ រថក្រោះ និងកម្លាំងទ័ពថៃ ត្រូវបានបញ្ជូនមកកាន់ព្រំដែនរួចរាល់ហើយ ៕