Home Blog Page 210

ចិនហាមពលរដ្ឋកុំធ្វើដំណើរទៅជប៉ុនក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនប្រកាសគោលជំហរគាំទ្រតៃវ៉ាន់

0

ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ចិនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅប្រទេសជប៉ុន ក្រោយពីនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi និយាយថា ជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ប្រសិនបើមានការវាយប្រ.ហារពីបរទេស ។ រដ្ឋាភិបាលចិនចាត់ទុកការលើកឡើងបែបនេះជាកំហុសដ៏ធ្ងន់ធ្ងរ និងស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីជាបន្ទាន់ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នងនាពេលក្រោយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFPvkFraFbuc7a_eLMmlERrvsjRNtQT3Up7-ym8L05RHpnjMxj5GbAcrV6FKyoXzUOPHyxNiAIJZERZIaER4alTls_NCTd467LG_OVZNw7vai7UI4AiftEVgFjAMMqiE-227f4yusYxv-0hEC3LAGGysyad0xphn0VO7U0VSNnNQD6dbgpgrhc5oT50MRG/s620/photo_2025-11-15_15-44-17.jpg

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ចិនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅប្រទេសជប៉ុន ដោយបញ្ជាក់ថា ទំនាក់ទំនងរវាងចិន-ជប៉ុនកាន់តែធ្លាក់ចុះខ្លាំងដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីថ្មីជប៉ុន ដែលអាចធ្វើឱ្យពលរដ្ឋចិនប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ។ រដ្ឋាភិបាលចិនអះអាងថា តៃវ៉ាន់ជាទឹកដីរបស់ចិន ហើយចិននឹងប្រើប្រាស់កម្លាំងទ័ពដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ខណៈរដ្ឋាភិបាលតៃវ៉ាន់បដិសេធការលើកឡើងរបស់ចិនទាំងស្រុង និងបញ្ជាក់ថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិកំណត់អនាគតរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAgeDGAtPrPl5z8ptfzlCkAWM8KL0B-9zZHOmVfnNG7F3lH_4pDqtMCLPpHraEWES9GJqcvscQS9ibrHkvJx4OHb3HhEL4o7qrdbVl-sIOFKdm2U-7yLIlGiTOOl5Xox5aqXN-Z17fSEW6uhkhVOqJhOIxRa7x55oaRtYv-6vrTeC3dEmzE1Ur2Be7X6pV/s599/photo_2025-11-15_15-44-17%20(2).jpg

ស្ថានការណ៍តានតឹងរវាងចិន-ជប៉ុនកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និយាយមកកាន់រដ្ឋសភាជប៉ុនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើចិនវាយប្រហារតៃវ៉ាន់ គឺនឹងគំរាមកំហែងដល់ជប៉ុនដែរ ហើយជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ។ ស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងពេលមន្ត្រីកុងស៊ុលចិនប្រចាំទីក្រុងអូសាកា បង្ហោះសារក្នុងបណ្តាញសង្គម X ថា ចិននឹងចាត់វិធានការដោយមិនស្ទាក់ស្ទើរ និងលុបសារចេញវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXB9lObVMWj93HGkKeVkPa17-pY2ShRY7rZoGptxvWHolD_-ur58f3FqJwl4y77gdS5DK4430RNzM9F_wEJeOgY5_Avq8j0GIiII2obaPZW99v6BuHtoZzZHcdrTqwkSACxwCcBGuVZ25AdQDVPeLCgc31oOAtt8i1rgRcQJ7bQ6uN4Zz7or7cnlt6WZfj/s960/image_2025-11-15_16-04-31.png
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន គឺខ្វះភាពទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ហើយលោកដាស់តឿន ប្រសិនបើជប៉ុនមិនសិក្សាពីប្រវត្តិសាស្ត្រ និងបញ្ជូនកងទ័ពមកជ្រៀតជ្រែតរឿងតៃវ៉ាន់ ជប៉ុននឹងបរាជ័យមិនខាន ។ ចិនចាត់ទុកការបញ្ជូនកងទ័ពជប៉ុនមកចូលរួមក្នុងជម្លោះតៃវ៉ាន់ជាការឈ្លានពាន និងបង្កើនជម្លោះការទូតដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន ។ ចិននឹងការពាអធិបតេយ្យនៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរលេងជាមួយភ្លើងទេ ពីព្រោះវាធ្វើឱ្យទំនាក់ទំនងរវាងចិន-ជប៉ុនដែលកំពុងតានតឹងកាន់តែធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLSffK-NgLfFmNNdFu-Moq3vvC1GE6pZxPZo3C4lzrrGpkN6DZ6APDSpOU5Vn39x-qbdOZlnIBPWg_-IXoCGhF17V3cUKxKiWn_k0nQHwSFqyT1jBem3aBp8X2EgsI2DNVZhZRrBY_NPSsxCJQb2vf2TwCSsQrwQQ7jOp-NxXTx6IH2gRySQdEmyx08I7H/s1560/image_2025-11-15_16-04-32.png

គួរបញ្ជាក់ថា ចិនបានកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនចង់បញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ដែលជាការកោះហៅលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ ។ ចិនក្តីបារម្ភយ៉ាងខ្លាំងទៅលើគោលជំហរសន្តិសុខរបស់ជប៉ុន ទាំងគោលនយោបាយមិនច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងត្រៀមប្រើប្រាស់នាវាមុជទឹកនុយក្លេអ៊ែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoo2Qncup2PqvAJI9DioH9zBRVBwqfcIl7ZrnEGOv3_fqNQvyPOda5Q7MDOA8-oePjJ9S73l4EHxFd_klPIPGuP371xayRl1FPgPvVZio6EHisqvuW-wkyETeFUATdFF7GUYzCaY3eeuyEcMvDrT2bAtP8_7ZbUvwuSW4ntp5uXwaCTqQMohqdqNZyh7UO/s2560/image_2025-11-15_16-04-38.png

ផ្ទុះការវែ.កញែ.កក្នុងបណ្ដាញសង្គមថា វត្តមានស្ដេចថៃនៅចិនជាលើកដំបូង បាននាំមកនូវរឿងរ៉ាវអាក្រ.ក់ផ្ទួនៗ

0

ជាការគាប់ជួន ប៉ុន្តែគួរឲ្យចាប់អារម្មណ៍! ត្រឹមរយៈពេលតែប៉ុន្មានម៉ោងមុនពេលនៃការមកដល់របស់ស្ដេចថៃនៅលើទឹកដីចិន រឿងរ៉ាវអាក្រ.ក់ផ្ទួនៗបានកើតមាន ដែលរួមមានការឆាបឆេះព្រះវិហារបុរាណអាយុកាលជាង ១,៥០០ឆ្នាំ និងការដួលរលំស្ពានថ្មីមួយដែលទើបនឹងសាងសង់រួច។ អ្នកលេងបណ្ដា្ញសង្គមកំពុងនាំគ្នាពិភាក្សាពីប្រធានបទនេះ ដ្បិតវារំលងរយៈពេលជាង៥០ឆ្នាំទៅហើយ ដែលស្ដេចថៃខានយាងមកប្រទេសចិន ប៉ុន្តែមកម្ដងស្រាប់តែកើតមានហេតុការណ៍បែបនេះទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2eLbU53jOoicdmUcwlF9ONUmY2_fFFlI7koUjNzGdnuLkoFwZgtQ2IBd88b1cEBpOYTpE8rrKdlnZd0J4bkcuwepmBgOVIX3EGqJpNHUjQ7bV68Yz7_NeNa3HDgbJNwlU-zoliAcNmIxJQ-kADtqH5H4673jRTpJ4PoRVfW1prNjqyuLvqfNoI_SmOFOx/s1080/photo_2025-11-14_16-07-46%20(4).jpg

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិននិងថៃ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ពីដំណើរយាងធ្វើទស្សនកិច្ចផ្លូវការរបស់ព្រះហាក្សត្រ មហាវជិរាលង្ករណ៍ ឬស្ដេចរាមា ទី១០ របស់ថៃ ទៅកាន់ប្រទេសចិន នៅថ្ងៃទី១៣ ខែវិច្ឆិកា ដែលជាលើកដំបូងបង្អស់ក្នុងរយៈពេល ៥០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតទ្វេភាគីមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzsyM5AOL_4UZUiEkBtYadbt-X2mN4uCO0E0b8lTpdwJDczfNeGzQ1NkQ-d3_hg-0m5JLnULe9o2YHVuu8xNP5nwUjadBxAZDmXnbQKFXMnZBd3_YcMeoF4q-hG2VnfwZ73PXylLS5-tPgJG_chXmbfqpQA_dkC4VGnSLw4Ucom6-jrEoua4FuRXeKcS0l/s996/photo_2025-11-15_15-22-20.jpg

បន្ទាប់ពីការប្រកាសអំពីដំណើរយាងមកកាន់ប្រទេសចិនរបស់ទ្រង់ នៅបន្តិចក្រោយមកហេតុការណ៍ដ៏រន្ធត់នៃការបាក់រលំស្ពានថ្មីមួយនៅខេត្ត Sichuan ត្រូវបានផ្សព្វផ្សាយ។ តាមការបញ្ជាក់ស្ពាននោះ មានឈ្មោះថា Hongqi គឺផ្លូវដ៏សំខាន់សម្រាប់ឆ្លងកាត់ពីប្រទេសចិនទៅកាន់តំបន់ទីបេ ដែលនៅសុខៗវាស្រាប់តែមានស្នាមប្រេះ និងបាក់ស្រុតចុះភ្លាមៗក្នុងពេលមួយរំពិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEEsnrZO6FG1mg-VT7KSknOLn3eC0uUvOnfOjJVzLnbwceXiLtkfQq9VVUzkOq7cQgC57QUHFiH81g5GH38UxTEXK2asNJwivMhPMj-e32LuduXeruAti0q_BqidrZySdguPOD26dtGgHdsaXML0W0QI8HuYRY5u_kb7IqYByA3EtO8umNnA5rD7zQUQw5/s728/photo_2025-11-15_15-22-21%20(2).jpg

រំលងបានមួយថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី១២ ខែវិច្ឆិកា ហេតុការណ៍ដ៏មិននឹកស្មានដល់មួយទៀតបានកើតមាន នោះគឺគ្រោះថ្នាក់អគ្គីភ័យលើវិហារបុរាណដ៏ល្បីល្បាញមួយឈ្មោះវិហារ Yongqing នៅក្រុង Zhangjiagang ប្រទេសចិន។ តាមសេចក្ដីរាយការណ៍ ព្រះវិហារនោះមានអាយុកាលលើសពី ១,៥០០ឆ្នាំទៅហើយ ត្រូវបានភ្លើងឆាបឆេះអស់សល់តែគ្រោងឆ្អឹង បង្កជាការសោ.កស្ដាយយ៉ាងខ្លាំងសម្រាប់ប្រជាជនចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpXosJPm_Pkw7n_GYfUnfJt8DRko0mjnsjNaJyz4Srbt0mLin0tFSdYWb_IxXWbYlv4TSSYUKw-S51mdpJg9hv0CKiFGHKAZ_jP8dXM8h0F87yAqmVUlJXtjkudLD3R67Zqav-FYtXA0RFFB5VyNFQIfFG1vVENggBigQPiBqejTrFvpRiS6ClRIc7p_zj/s640/photo_2025-11-15_15-22-22.jpg

បើទោះជាហេតុការណ៍ទាំងពីរខាងលើមិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់ ឬមានរបួសស្នាមក៏ពិតមែន ប៉ុន្តែវាបាននាំមកនូវការភ័យខ្លាច និងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ អ្នកប្រើប្រាស់អុីនធើណេតមួយចំនួនបានបញ្ចេញមតិថា ទាំងនេះអាចជាសញ្ញាមិនល្អនោះទេ ជាពិសេសសម្រាប់ជនជាតិចិនដែលជាអ្នកមានជំនឿខ្លាំងទៅលើរឿងហុងស៊ុយ គួរតែពិនិត្យមើលពីបញ្ហាទាំងនេះឲ្យបានហ្មត់ចត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp6zR2mN2Upg9fnKSADYkNJAre-7GNNRiIDujPJ8Iqq-PzzTiLYTgufHC-hGhVDJnits5vrI4jbLDdp82MhPph_gNXay7rkDLQ73pYI_PomzfEEHTXpPtYQcGTISr6wRBcPjAH9T_zQUjDn2hDslfvJ-dkeo-gw7J456vkDBbqN9PD3tFwb9fID7JNfyXq/s1280/photo_2025-11-15_15-22-21.jpg

ក្នុងនោះក៏មានមនុស្សមួយចំនួនទៀតបានយករឿងរ៉ាវដែលបានកើតឡើងទាំងអស់មកបូកបញ្ចូលគ្នា រួចទាញចេញបានជាការសន្និដ្ឋានបែបអបិយជំនឿថា ហេតុភេទអាក្រ.ក់បណ្ដាក់គ្នាផ្ទួនៗបែបនេះ ហាក់ដូចជាបានកើតឡើងដើម្បីបង្ហាញការស្វាគមន៍ដល់ព្រះរាជដំណើរយាងមកដល់របស់ស្ដេចថៃ ដែលត្រូវបានអញ្ជើញឲ្យមកទស្សនៈកិច្ចនៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjraMJEsbbaNvUbe_xH1nlZCkHDrlptWpdAO454XujeVo_kNhJ5Yg4rZcG2spunVwjivWdK40g7Sco7HsssWEf89jIpFwAPp4Qpgzm0PgrG9ejse90QZKYAkZoRusiH1WczWP96MTHXV0RhFqA6MocEvjH_gIkPDUtaXgw5Ql8Zd_X9NhvQHW0oLcaMqmpd/s960/photo_2025-11-15_15-22-20%20(2).jpg

យ៉ាងណាក៏ដោយ ការសន្និដ្ឋានបែបនេះគឺធ្វើឡើងដោយផ្អែកទៅតាមបែបជំនឿរបស់មនុស្សម្នាក់ៗរៀងៗខ្លួន ហើយក៏មិនមានភ័ស្តុតាងបញ្ជាក់ផងដែរ ខណៈនៅជ្រុងម្ខាងទៀតមានអ្នកខ្លះក៏អះអាងថា គ្រប់យ៉ាងគឺគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះ។ ទាំងនេះ គឺជាការលើកឡើង និងជាការយល់ឃើញខុសៗគ្នារបស់មនុស្សនៅក្នុងបណ្ដាញសង្គម ចុះសម្រាប់អ្នកវិញតើយល់ឃើញដូចម្ដេចដែរ?

អ្នកគាំទ្រព្រួយបារម្ភសុខភាពរបស់ Dilraba Dilmurat ចំពេលមានពាក្យចចាមអារ៉ាម

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Dilraba Dilmurat បង្ហាញរាងក្នុងស្ថានភាពសុខភាពគួរឱ្យព្រួយបារម្ភ នៅពេលដែលនាងបន្តឈឺបំពង់កអស់រយៈពេលជាងមួយខែ ក្អកច្រើន សំលេងស្អក និងស្បែកស្លេក។ តារាស្រីរូបនេះត្រូវប្រើថ្នាំបន្ថយគ្រុនក្តៅដើម្បីរក្សាការងារធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT1CcT6lqREJZ1bGLlZNovwlqLZ4HB3qVt3KWH4GgD-QpFYRe0aF1tyFscPfZKjHb1vx4hq368Z8cj5rFakB-b2teB8fEfvrcD2WLVGoowe3DBQsJXCWeUFlonMZ9qPt5RCt47WHgfFM9qs5bBSRdZwuOur2moeT-Q8X-lbT48vvVXuAIMRHoZSCcq4clY/s1440/image_2025-11-15_10-57-37.png

ឆ្លើយតបនឹងការចាប់អារម្មណ៍ខ្លាំងរបស់សាធារណជន ក្រុមហ៊ុនគ្រប់គ្រងរបស់នាងបាននិយាយចេញជាផ្លូវការ។ ទីភ្នាក់ងារនេះបាននិយាយថា Dilraba ត្រូវបានបញ្ជូនទៅកាន់វេជ្ជបណ្ឌិត ហើយកំពុងសម្រាកព្យាបាលនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។ ក្រុមហ៊ុនបញ្ជាក់ថា តារាស្រីរូបនេះកំពុងសម្រាកតាមរបបព្យាបាល ហើយសង្ឃឹមថាទស្សនិកជនអាចស្ងប់ចិត្តបាន។ តំណាងក្រុមហ៊ុនបានចែករំលែកថា Dilraba បានជាសះស្បើយជាបណ្តើរៗហើយ អរគុណច្រើនចំពោះការព្រួយបារម្ភរបស់អ្នករាល់គ្នា។ សង្ឃឹមថា Dilraba នឹងបានជាសះស្បើយក្នុងពេលឆាប់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiegAzyCGW5eN1YY3Yli42BxxgXR4JFAeEouIxYfwjXhFB3wjQEIsIQLhTQFRaoUqTZ7_F0FENCYDDvoftIXFiKrdzfSY2InJGHH1894eUKvveOPluHggXOdVjfDvRYFrlCpyf9VTNsMDZ1CqAhvIbIwrslPnLms0HmJ7fkDKMzox4PaL2jUFbZs8GEr_-R/s1585/image_2025-11-15_10-57-38%20(2).png

ការប្រកាសនេះត្រូវបានធ្វើឡើងចំពេលមានពាក្យចចាមអារ៉ាមមិនពិតលើបណ្ដាញសង្គមជុំវិញហេតុផលដែលតារាស្រីរូបនេះធ្លាក់ចុះសុខភាព។ ប្រភពមិនបានបញ្ជាក់មួយចំនួនបាននិយាយថា Dilraba ធ្វើការលើសទម្ងន់ និងមិនមានជំនួយការផ្ទាល់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះមានពាក្យចចាមអារ៉ាមថានាងមានផលប៉ះពាល់ដល់រាងកាយបន្ទាប់ពីសម្រាលកូនដោយសម្ងាត់។ សម្មតិកម្មទាំងនេះត្រូវបានបំផ្លើសយ៉ាងឆាប់រហ័សដោយសហគមន៍អនឡាញ ដែលបណ្តាលឱ្យមានការភ័ន្តច្រឡំបន្ថែមទៀតក្នុងចំណោមសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm68NnNuUEI8oi3CqkDxNH19QJPb95LQ5nDWvp4ZSSfYZZEUBgVxtFhiYy8vxmddxL87D_ghf_4TrzKOxsNq8VFuWPhyphenhyphen5aTXrCSuppeoyqDSl4fjE9kjiOj8WOsGKwrLbmfQVs5JIQIwnW-kwMEY3ScptYQDHL0P2v2bartK3DCVaMn90vmJ1pFFKELhVF/s1620/image_2025-11-15_10-57-38.png

ក្រុមហ៊ុនគ្រប់គ្រងមិនបាននិយាយលម្អិតណាមួយទាក់ទងនឹងពាក្យចចាមអារ៉ាមឯកជននេះទេ ហើយបានសង្កត់ធ្ងន់ថាស្ថានភាពរបស់ Dilraba Dilmurat គ្រាន់តែជាជំងឺធម្មតាប៉ុណ្ណោះ ដែលទាមទារការព្យាបាល និងសម្រាក។ ក្រុមហ៊ុនក៏បានសម្តែងការចង់ឱ្យសាធារណជនជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលមិនបានបញ្ជាក់ និងគោរពជីវិតផ្ទាល់ខ្លួនរបស់សិល្បករ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEv4VcLnUuHwDKKUS8V_3QKKHb-gOqymml2pg9lVPDqaVB9A0EUojnlfmXrpeM2jQolnDYKryWqgrZ3NjobJaWXLxOljEzq3l9HI0eXEWuS3hYfiDXEGzUbQSWi6RCUzaM__OfDS36RJboeou5aG7Iw2pqttdlNbnuIEymYUV5hBhl_zty6IXUHcJPW_k6/s1417/image_2025-11-15_10-57-41.png
នៅក្នុងរូបថតជាច្រើនសន្លឹកមុនការបញ្ជាក់ពីស្ថានភាពសុខភាពរបស់ Dilraba តារាស្រីរូបនេះហាក់ដូចជាស្គមជាងធម្មតា ដែលធ្វើឱ្យសុខភាពរបស់នាង ទទួលបានការចាប់អារម្មណ៍ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបាននិយាយថា ការផ្លាស់ប្តូរតួរលេខរបស់នាងគឺគ្រាន់តែជាលទ្ធផលនៃជំងឺរយៈពេលវែង និងការងារមមាញឹកប៉ុណ្ណោះ ហើយសុខភាពរបស់នាងក៏ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

ទីនីន និយាយម៉ាត់ៗបែបនេះក្រោយមានអ្នកព្រួយបារម្ភខ្លាចមានបញ្ហាដូច ប៉ីប៉ី ឌី រឿងលុយមូលធិនិ

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាអ្នកលក់អនឡាញល្បីឈ្មោះ ទីនីន បានបន្តសកម្មភាពនឹងជួយអ្នកនៅតាមព្រំដែនដោយមានតារាល្បីៗនិងបងប្អូនជាច្រើនចូលរួម។ យ៉ាងណាមិញទាក់ទងនឹងលុយមូលធិនិអ្នកមួយចំនួនក៏បានបង្ហាញក្តីបារម្ភមកកាន់នាងព្រោះខ្លាចជួបបញ្ហាដូច ប៉ីប៉ី ឌី ប៉ុន្តែ ទីនីន បានឆ្លើយតបម៉ាត់ៗទាក់ទិននឹងចំណុចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_L4M5D0WZu295rNChZI01YSY7tEl-0fQImnWMdkpbE2XtrdT3rSY9ToExmPw6jmRuTf2oaLILntiypDm2io5pQW_wpZH6EYyL3F4XxoRbjwwDITmIce5irK2vSlalFJ5mrou4dmStQ9kTiX9i_q2HyewCRz-1ok55kX83sOaxIsDPVOguZrEcdbnFyvcJ/s1920/image_2025-11-12_13-52-09.png

តាមរយៈវីដេអូមួយដែលបង្ហោះដោយ ទីនីន ផ្ទាល់បានដាក់ចំណងជើងថា «អរគុណជំរាបលា I’m not here to play » ។ ក្នុងវីដេអូនេះ ទីនីន បានឆ្លើយតបទៅកាន់អ្នកមួយចំនួនដែលព្រួយបារម្ភរឿងដែលនាងប្រមូលលុយយកទៅជួយជួរមុខខ្លាចមានគេរករឿងដូចប៉ីប៉ី ឌី ។ ទីនីន បានឆ្លើយតបម៉ាត់ៗថា នាងមិនដឹង ប៉ីប៉ី ឌី យ៉ាងមិចនោះទេ ប៉ុន្តែសម្រាប់នាងវិញប្រសិនជាអ្នកណាមិនសុខចិត្តរឿងអ្វីមកជួយធ្វើនាង ហើយប្រសិនជាមិនខ្លាចគ្រាប់ផ្លោង គ្រាប់កាំភ្លើង គ្រាប់បែក អាចទៅចែកដល់ជួរមុខជាមួយគ្នាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7nBBLcYCehXvkRvMaimTk0u0Tf7XHIv9-LLQ36E7mT8MnFr_kPKZ6k_ZgyRDaUxF76Fk0iXuIPA0jZCdu-n3XaJukTQ0Kwie8NOCcQA-HyxaJH0ZxhyC1Kz11qtpAKIjbXrGqgR12JNTezUVLAunSQEBNNWq2iM-FnVmPhqWBoi6pO5mEHD-eZQXYJsF7/s1980/image_2025-10-24_15-50-35.png

អ្នកលក់អនឡាញមានប្រជាប្រិយភាពរូបនេះបានបន្តទៀតថា បើនាងឃើញការបង្ហោះកើតទុក្ខមិនសុខចិត្តនោះគឺទៅដល់មុខផ្ទះហើយអូសកធ្វើការងារសប្បុរសធម៌ជាមួយគ្នាកុំឱ្យទំនេរដេកផ្ទះលើពូកស្រួលខ្លួនចុចទូរសព្ទចេះតែផុស។ ទីនីន បានបញ្ជាក់ច្បាស់ៗថានាងមិនបាក់ទឹកចិត្តរបៀបបែបនេះនោះទេព្រោះនាងធ្វើអ្វីក្នុងចិត្តនាងដឹងខ្លួនឯងច្បាស់ ហើយអ្នកដែលទើសអាចមកជួយលើកសែងអីវ៉ាន់ដាក់ឡាន លីអីវ៉ាន់ទៅដល់ជួរមុខ១០ម៉ែត្រពីព្រំដែនថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoToQnlUI_ZH_QUFQcd4KbXeapXMDe-Z_J2cwgCSqxcUj2VmS1xv5LROWBFsgVzyC4mMzXInmltT-S4Rb4c0QpgfhZloRUZx2aWu03WhP0Y8-QPa1GWmAJaC4_EvMr9hhVz6fsVPcKd19qcfWQqEzdMGyTsv7CyqkSPrzshUzeXYjXIr3wubwREFgCrCdG/s1920/image_2025-11-12_13-52-03.png

គួរបញ្ជាក់ផងដែរថាតារាល្បីៗដែលចូលរួមមូលធិនិរបស់ ទីនីន មានដូចជា ពេជ្រ សូលីកាចំនួន២០០០ដុល្លារ អ្នកលក់អនឡាញ ស្រីណៃ ៩៩៩.៩៩ដុល្លារ ពេជ្រ វត្តីសារ៉ាវឌ្ឍីចំនួន៣០០ដុល្លារ រួមទាំងសប្បុរជនជាច្រើនទៀត៕

នាយករដ្ឋមន្ត្រីថៃនិយាយមួលបង្កាច់ប្រាប់លោក Trump និង Anwar ថា កម្ពុជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាព និងផ្តាំកុំឱ្យកម្ពុជារារាំងការដោះមីន

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបង្ហោះសារក្នុងហ្វេសប៊ុកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយទម្លាក់កំហុសលើកម្ពុជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ និងប្រាប់មេដឹកនាំអាមេរិក-ម៉ាឡេស៊ី ឱ្យប្រាប់កម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពយ៉ាងម៉ឺងម៉ាត់ កុំរារាំងការដោះមីនរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g1rC-VeI8HosnmultLHwzCdCW8CEBjZmKwDlYKZtbRG3emNkw4DfW85E4_J4aUd6M5ts_0iiajIc6Mv2Mt1lOObXreTvSCear_YC-srUCj9bb2e3rz2TzfcKmEoilf7Lk7OMFvNkXldabx6be8YWiES-j2CvJ9fMQQwrpsKmWHQNN73OwwniO0Ex5Z0g/s599/photo_2025-11-15_11-50-44%20(2).jpg

នៅថ្ងៃទី១៥ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Anutin បង្ហោះសារក្នុងហ្វេសប៊ុកថា កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា លោកបានទទួលទូរស័ព្ទរបស់ប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ibrahim ដោយមេដឹកនាំទាំង២រូបពិភាក្សាពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសំណូមពរឱ្យរដ្ឋាភិបាលថៃបន្តគោរពកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ។

នាយករដ្ឋមន្ត្រីថៃបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលថៃទៅកាន់មេដឹកនាំទាំង២រូបក្នុងឋានៈជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ព្រមទាំងចោទប្រកាន់កម្ពុជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ដើម្បីលាក់បាំងទោសកំហុសរបស់ថៃដែលជាភាគីផ្អាកកិច្ចព្រមព្រៀងសន្តិភាពក្រោមហេតុផលគ្រាប់មីន ។ លោក Anutin ថែមទាំងនិយាយបំភ្លៃប្រាប់លោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Ibrahim ថា កម្ពុជាបង្កប់មីនថ្មីក្នុងទឹកដីថៃ ក្រោយប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeXpWckXYLg6ABCLiI0eqK-HIKaIacfvsgkRiKSCb3-tISVbVD_0runoGFQqxR5a4Cxv3Btx_gF-tVulQZWETj7-n-98Xjf9lxBsE9CGtx4_O82Yn62QuHBzuMbriGKPZmfkQkj6YCq_BXfu1aKuWhbngckdfSncmgpVQwRpP876PXVnXJbUBe83y6zDav/s862/photo_2025-11-15_09-26-48%20(2).jpg

ហេតុនេះ ទើបរដ្ឋាភិបាលថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាព លុះត្រាតែកម្ពុជាយល់ស្របតាមការចោទប្រកាន់ និងការទម្លាក់កំហុសរបស់ថៃ ហើយចង់ឱ្យកម្ពុជាសូមទោសពលរដ្ឋថៃផងដែរ ។ ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពនេះក្នុងបំណងការពារអធិបតេយ្យ ផ្តល់សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ជនជាតិថៃ ។ ក្រៅពីនេះ លោក Anutin ក៏បានឱ្យលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Ibrahim ប្រាប់ទៅកម្ពុជាឱ្យគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពយ៉ាងម៉ឺងម៉ាត់ ព្រមទាំងកុំឱ្យកម្ពុជារារាំងការដោះមីនរបស់កងទ័ពថៃ ។

នាយករដ្ឋមន្ត្រីថៃនិយាយលាបពណ៌ថា កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស និងដាច់ជើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ប៉ុន្តែមិនទទួលស្គាល់កំហុស ទើបថៃពិបាកបន្តកិច្ចព្រមព្រៀងសន្តិភាព ។ រដ្ឋាភិបាលថៃរីករាយសហការជាមួយប្រទេសនានាដើម្បីបង្កើតសន្តិភាពក្នុងតំបន់អាស៊ាន ប៉ុន្តែមិនត្រូវការចងមិត្តជាមួយកម្ពុជាទេ ដោយនិយាយបំភ្លៃថា កម្ពុជាមិនស្មោះត្រង់ និងល្មើសអធិបតេយ្យថៃគ្រប់ពេលវេលា ។ នាយករដ្ឋមន្ត្រីថៃបានលើកពីគុណបំណាច់ថៃធ្លាប់ជួយជនភៀសសឹកកម្ពុជាកាលពីសម័យសង្គ្រាម រដ្ឋាភិបាលថៃគ្មានចេតនាឈ្លានពានកម្ពុជាទេ គ្រាន់តែការពារអធិបតេយ្យប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_xTZ4MyrkRVtlcUYyfXMoQOwd96tFDbnocbpMn9rbP3qUnIpmXVQ62leqjgOUwmBKeSROsckxheOlaTrEekANJunIIpN-z5mEoUUy7l0LjjIl6UO4zOGfPHjCpXBLyo92rrxmif1L38jVmqtyJoNvp7tAb-L0EFZb08DFeNyYn1JZoAfUyZoc6r3VRoKE/s1000/photo_2025-11-15_11-50-43%20(2).jpg

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីថៃបានសុំឱ្យលោកប្រធានាធិបតី Trump ទម្លាក់ពន្ធទំនិញថៃបន្ថែមទៀត ពីព្រោះថៃបានសហការគ្រប់ផ្នែកជាមួយអាមេរិក ប៉ុន្តែប្រធានាធិបតីអាមេរិកឆ្លើយថា លោកបានទម្លាក់ពន្ធទំនិញថៃមកត្រឹមអត្រា១៩% គឺទាបបំផុតហើយ ។ រីឯលោកនាយករដ្ឋមន្ត្រី Ibrahim និយាយថា នឹងប្រញាប់ធ្វើឯកសារក្នុងនាមជាប្រធានអាស៊ានដើម្បីឱ្យកម្ពុជា-ថៃអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពបន្តទៀត ។

គួរបញ្ជាក់ថា ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីដើម្បីយកលេសមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបដែលថៃចាប់ដោយខុសច្បាប់ និងយកលេសផ្អាកកិច្ចព្រមព្រៀងសន្តិភាព ថែមទាំងនិយាយមួលបង្កាច់កម្ពុជា ប្រាប់ទៅលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Ibrahim រឿងមីន ។ ការពិត ការផ្ទុះមីនគ្រាន់តែជាល្បិចរបស់ថៃប៉ុណ្ណោះ ដែលថៃធ្លាប់យកមកអនុវត្តដើម្បីទម្លាក់កំហុសលើកម្ពុជាជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_HLC5sULzdJjGMeCSjdJfPJUQ7m-vIbRGq1FAj7m_RBRwAjFvV-glmaajR9M-forp9tPuGNsGard3D3N3TnrO7rxPQxRhyphenhyphenIamyjH81-GRGPpl7WzKdVpJMdhvAh9Yi9PG03YfGjbGjpmpQnabTdmCcwsKmUS8gdYlsfCrsdTdjfekXXEuYScsdavsUOc/s1024/photo_2025-11-15_11-50-44.jpg

ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា វាជាមីនចាស់បន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា និងបដិសេធការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពីព្រោះតាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិឡើយ ប៉ុន្តែថៃនៅតែមិនស្តាប់ និងបន្តលាបពណ៌កម្ពុជាមិនឈប់ឈរ ៕

នាយករដ្ឋមន្ត្រីថៃរងការស្តីបន្ទោសពីប្រធានគណបក្សប្រឆាំងរឿងថៃចាញ់ប្រៀបដោយសារផ្អាកកិច្ចព្រមព្រៀងសន្តិភាព

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានរងការស្តីបន្ទោសពីប្រធានគណបក្សប្រជាជន ឬគណបក្សប្រឆាំងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស៣នាក់ និងដាច់ជើងស្តាំម្នាក់នៅតំបន់ព្រំដែនខេត្តស៊ីសាកេត ។ ប្រធានគណបក្សប្រឆាំងថា ថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាព គឺចាញ់ប្រៀបកម្ពុជាយ៉ាងខ្លាំង ពីព្រោះនាយករដ្ឋមន្ត្រីថៃគិតតែរឿងជាតិនិយមជ្រុលចង់ឱ្យពលរដ្ឋគាំទ្របន្តតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៦ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Better កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន ឬគណបក្សប្រឆាំងនៅប្រទេសថៃ បានរិះគន់លោកនាយករដ្ឋមន្ត្រី Anutin ក្រោយពីថៃប្រឌិតរឿងកម្ពុជាបង្កប់មីនថ្មីនៅព្រំដែនខេត្តស៊ីសាកេត ធ្វើឱ្យកងទ័ពថៃរងរបួស៣នាក់ និងដាច់ជើងស្តាំម្នាក់ ថាហេតុការណ៍នេះធ្វើឱ្យថៃប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាឯកតោគី និងចាញ់ប្រៀបកម្ពុជាយ៉ាងខ្លាំងនៅលើពិភពលោក ។

ប្រធានគណបក្សប្រឆាំង លោក Natthaphong បានបង្ហាញការសោកស្តាយចំពោះកងទ័ពថៃដែលរងរបួសដោយសារការផ្ទុះមីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ព្រមទាំងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យថៃពុំអាចទទួលយកបាន ប៉ុន្តែលោករិះគន់នាយករដ្ឋមន្ត្រីថៃធ្វើឱ្យប្រទេសថៃបាត់បង់ឱកាសទាក់ទាញប្រទេសនានាឱ្យដាក់សម្ពាធកម្ពុជា ។ លោកថា ហេតុការណ៍ផ្ទុះមីនលើកចុងក្រោយ នាយករដ្ឋមន្ត្រីថៃគួរចាត់ការដោយមានហេតុផល និងអនុវត្តការទូត ដូចជា ៖ រាយការណ៍ទៅអាមេរិក និងម៉ាឡេស៊ី ក្នុងឋានៈប្រទេសទាំងពីរជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ។

លោក Natthaphong ពុំគាំទ្រឱ្យនាយករដ្ឋមន្ត្រីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាទេ ពីព្រោះធ្វើឱ្យប្រទេសនានាបន្ទោស និងសួរមកកាន់ថៃ ហេតុអ្វីផ្អាកកិច្ចព្រមព្រៀងសន្តិភាព? ប្រធានគណបក្សប្រឆាំងបានសួរសំណួរទៅកាន់នាយករដ្ឋមន្ត្រីថៃថា តើកំពុងយករឿងជាតិនិយមជ្រុលដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្របន្តតំណែងជានាយករដ្ឋមន្ត្រី មែនទេ?

ទន្ទឹមនឹងនេះ ប្រធានគណបក្សប្រឆាំងបានកំណត់វិធានការបន្ទាន់ទៅកាន់នាយករដ្ឋមន្ត្រីថៃក្នុងស្ថានការណ៍នេះ គឺជជែកផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំចិន ដើម្បីឱ្យប្រទេសមហាអំណាចទាំង២ឈប់គាំទ្រកម្ពុជា ។ បច្ចុប្បន្ន ប្រទេសថៃកំពុងធ្វើសង្គ្រាមព័ត៌មាន និងត្រូវការនាយករដ្ឋមន្ត្រីចេះគិតពិចារណាវែងឆ្ងាយ ដោយមិនត្រូវការនាយករដ្ឋមន្ត្រីប្រើប្រាស់កងទ័ពជាលេសដើម្បីចៀសវាងការទទួលខុសត្រូវនោះទេ ។

ការបណ្តោយឱ្យកងទ័ពសម្រេចចិត្តជំនួសនាយករដ្ឋមន្ត្រី គ្មានលទ្ធផលឡើយ វាអាចបំផ្លាញទាំងសន្តិភាព និងស្ថិរភាពក្នុងប្រទេស ។ ប្រសិនបើមានការប៉ះទង្គិចដោយអាវុធម្តងទៀតនឹងធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃត្រូវលុបចោលជារៀងរហូត ហើយថៃនឹងទទួលបានលទ្ធផលមិននឹកស្មានដល់ ហេតុនេះ ប្រធានគណបក្សប្រឆាំងបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃងាកមកប្រកាន់យកគោលការណ៍អន្តរជាតិ បោះបង់គំនិតជាតិនិយមជ្រុល និងអនុវត្តការទូតដាក់សម្ពាធឱ្យកម្ពុជាចរចាឆ្ពោះទៅរកសន្តិភាពយូរអង្វែង ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី Anutin ធ្លាប់រងការរិះគន់យ៉ាងខ្លាំងពីសង្គមថៃ ក្រោយពីថា ពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជានៅតំបន់ព្រំដែនខេត្តស្រះកែវ និងសំណូមពរឱ្យពលរដ្ឋថៃចាកចេញពីទឹកដីកម្ពុជា រដ្ឋាភិបាលថៃនឹងស្វែងរកទីលំនៅថ្មីឱ្យរស់នៅ ។ ពលរដ្ឋថៃខឹងសម្បារនាយករដ្ឋមន្ត្រីរបស់ខ្លួន និងគំរាមធ្វើបាតុកម្មទម្លាក់ពីតំណែង ឬបណ្តេញចេញពីប្រទេសថៃ បើហ៊ាននិយាយការពិត ឬបើកព្រំដែនឡើងវិញ ក្រោយមក លោកនាយករដ្ឋមន្ត្រី Anutin ក៏បានសុំទោស និងសន្យាគាំទ្រពលរដ្ឋ ។ ការផ្អាកកិច្ចព្រមព្រៀងសន្តិភាព គឺនាយករដ្ឋមន្ត្រីថៃមានបំណងឱ្យពលរដ្ឋបោះឆ្នោតគាំទ្រដើម្បីបន្តតំណែងនៅឆ្នាំ២០២៦ និងព្យាយាមបង្ហាញគំនិតជាតិនិយម ខ្លាំងជាងផលប្រយោជន៍ប្រទេស ៕

ក្ដៅៗ ក្រោយកិច្ចពិភាក្សាតាមទូរស័ព្ទ លោក ត្រាំ ថាកម្ពុជា-ថៃនឹងវិលទៅរកភាពល្អប្រសើរឡើងវិញ

0

វ៉ាសុីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា ស្ថានភាពរបស់កម្ពុជា និងថៃ «នឹងល្អប្រសើរឡើងវិញ» បន្ទាប់ពីបានជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជួយសម្របសម្រួលការស្ថានការណ៍តានតឹងដែលទើបផ្ទុះឡើងម្ដងទៀតនាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Reuters។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeXpWckXYLg6ABCLiI0eqK-HIKaIacfvsgkRiKSCb3-tISVbVD_0runoGFQqxR5a4Cxv3Btx_gF-tVulQZWETj7-n-98Xjf9lxBsE9CGtx4_O82Yn62QuHBzuMbriGKPZmfkQkj6YCq_BXfu1aKuWhbngckdfSncmgpVQwRpP876PXVnXJbUBe83y6zDav/s862/photo_2025-11-15_09-26-48%20(2).jpg
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ដូណាល់ត្រាំ បានថ្លែងប្រាប់ទីភ្នាក់ងារ Reuters បន្ទាប់ពីបានជួបពីភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និង ថៃ រួចថា លោកបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយពួកគេកំពុងធ្វើបានល្អណាស់។ ខ្ញុំគិតថាពួកគេនឹងមានភាពល្អប្រសើរនឹងគ្នាឡើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_xTZ4MyrkRVtlcUYyfXMoQOwd96tFDbnocbpMn9rbP3qUnIpmXVQ62leqjgOUwmBKeSROsckxheOlaTrEekANJunIIpN-z5mEoUUy7l0LjjIl6UO4zOGfPHjCpXBLyo92rrxmif1L38jVmqtyJoNvp7tAb-L0EFZb08DFeNyYn1JZoAfUyZoc6r3VRoKE/s1000/photo_2025-11-15_11-50-43%20(2).jpg

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់សេតវិមាន កាលពីថ្ងៃសុក្រក៏បានឱ្យដឹងផងដែរថាថា «លោកប្រធានាធិបតី ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយភាគីកម្ពុជា និងថៃ ក្នុងកិច្ចប្រឹងប្រែងដើម្បី សម្របសម្រួលជម្លោះដែលបានផ្ទុះឡើងថ្មីៗនេះ»។ សេតវិមានបន្ថែមថាលោក ត្រាំក៏បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយម៉ាឡេស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg80skd7LrpxJieYiUFXQaGu6ncvrDbsXeYirbcNI1bC8lduvo8BBh2AjrtaMmD8eDpyhw2rKbIEPj6b8GZb-NoCHN6qToHJ6NU7-oDtbzTVs8_lyTwpFOOCJGCo7p81cN9dElfbtireS3U6lsxtDojJnIWgj-BCRPLLm9t6wYDroKu9Zoq4ZGCYggIHd_Y/s960/photo_2025-11-15_11-50-43.jpg

បើតាមសេចក្ដីរាយការណ៍របស់ Reuters ដដែលបានគូសបញ្ជាក់ថា ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ហើយទាមទារឱ្យមានការសុំទោសពីកម្ពុជា ដោយចោទប្រកាន់ថាបានដាក់មីនថ្មី ខណៈកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g1rC-VeI8HosnmultLHwzCdCW8CEBjZmKwDlYKZtbRG3emNkw4DfW85E4_J4aUd6M5ts_0iiajIc6Mv2Mt1lOObXreTvSCear_YC-srUCj9bb2e3rz2TzfcKmEoilf7Lk7OMFvNkXldabx6be8YWiES-j2CvJ9fMQQwrpsKmWHQNN73OwwniO0Ex5Z0g/s599/photo_2025-11-15_11-50-44%20(2).jpg

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៅកាន់លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយគ្នាដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់បំផុតក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។ កម្ពុជានឹងបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_HLC5sULzdJjGMeCSjdJfPJUQ7m-vIbRGq1FAj7m_RBRwAjFvV-glmaajR9M-forp9tPuGNsGard3D3N3TnrO7rxPQxRhyphenhyphenIamyjH81-GRGPpl7WzKdVpJMdhvAh9Yi9PG03YfGjbGjpmpQnabTdmCcwsKmUS8gdYlsfCrsdTdjfekXXEuYScsdavsUOc/s1024/photo_2025-11-15_11-50-44.jpg

Bai Yiru ក្លាយជាតារាស្រីក្នុងក្រុមហ៊ុនរបស់ Huang Xiaoming ខណៈមានមតិថាស្រដៀងអតីតភរិយាលោក

0

នៅថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមហ៊ុនកម្សាន្តដែលបង្កើតឡើងដោយតារាសម្តែង Huang Xiaoming បានប្រកាសថាខ្លួនបានចុះកិច្ចសន្យាគ្រប់គ្រងជាមួយតារាសម្តែងស្រី Bai Yiru ។ ព័ត៌មាន និងរូបថតរបស់ Yiru បានក្លាយជាប្រធានបទស្វែងរកយ៉ាងក្តៅគគុកលើបណ្ដាញសង្គម Weibo ។ អ្នកខ្លះថែមទាំងនិយាយថា Bai Yiru ស្រដៀងនឹង Angelababy ដែលជាអតីតភរិយា និង Ye Ke ដែលជាអតីតគូស្នេហ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcI0EWQcmtvC2BC-FIDusbZwy1_SOeQChriqEhRUbkXeim543i6vXoj_vk189lS1bBa7FfZmHd6K0Imtf2EyNxAANgCiQkAseZsY5guL6X8y0QcT6DBfWgR-jZ5uLDBWEopGAdM9kOR7ajpSzOSowPuVL4O-j8rYJJhV3tA6C4aqEenfgaZd7bkplx6U1w/s1247/image_2025-11-14_14-40-43.png
Bai Yiru កើតក្នុងឆ្នាំ២០០៣ នៅទីក្រុង Xinjiang ហើយបច្ចុប្បន្នកំពុងសិក្សាផ្នែកសម្តែងនៅ Beijing Film Academy ។ ទស្សនិកជនបានបញ្ចេញមតិថា Yiru លេចធ្លោជាមួយនឹងភ្នែកធំៗ។ នាងមានកម្ពស់ ១. ៧២ ម៉ែត្រ មានរាងខ្ពស់ជើងវែង ហើយមានសក្ដានុពលទាំងក្នុងការបង្ហាញម៉ូត និងភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyyqUEPNE2WnkASYojVaSK9_C-0wF2DLDyn-p08cCzbGf46q2mKI2ODUkwjj3DhbImMXdbc3RmLejXxpTg6BqWMVQae2aBukbDuO-DiUzH-wBzbDSz_zi645K2FZYLSFW257ELsl3mcdfdV6bYjwe80ivo9BjU9jGsrbTV1BcJNFOAF3vCTM86e7E02rD4/s1899/image_2025-11-14_14-40-32.png

មុខរបស់ Bai Yiru មានរូបរាងស្លូតបូត ភ្លឺថ្លា មានសម្រស់ផ្អែមល្ហែមបែបជប៉ុន-កូរ៉េ ភ្នែកមូលធំៗ និងស្នាមញញឹមពិសេស ដែលងាយស្រួលបង្កើតក្តីអាណិត។ Bai Yiru បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០២២ ជាមួយនឹងរឿងភាគខ្លីចិនបុរាណ។ ថ្វីដ្បិតតែសកម្មរយៈពេល ៣ ឆ្នាំក៏ដោយ ប៉ុន្តែ Bai Yiru បានសាកល្បងដៃរបស់នាងក្នុងប្រភេទជាច្រើនដូចជាប្រភេទ មនោសញ្ចេតនាបុរាណ មនោសញ្ចេតនាសម័យទំនើប និង ឧក្រិដ្ឋកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglB4YGSR62edXmuGOmxhYX33mSWkngpT9lJDFJ2Kj-QISi8mbSoI7TtBbcccduNhowpRD2PyXru69-Mz-UAe0bL5I6vHS6zZ21JMWf567CqA98i__QZAmb1kzqloJgTXQA86OPW0dtwEX43cCZs4eV1ND_hD8Ho4bperkAfgfKTd1zMk74nI-7ph30DqdS/s2011/image_2025-11-14_14-40-29%20(2).png

គួរឱ្យដឹងថាក្រៅពីអាជីពសម្តែង Huang Xiaoming អតីតស្វាមី Angelababy បានបង្កើតក្រុមហ៊ុនកម្សាន្តមួយក្នុងឆ្នាំ ២០០៧ ដោយប្រតិបត្តិការក្នុងវិស័យផលិតភាពយន្ត កម្មវិធីទូរទស្សន៍ និងការគ្រប់គ្រងសិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLlf7BU4pJmNcYMAVvFzgTIRK3yBALztUDBt7euW7cBQwn7olSn-6VbSgx2YZO18cG2ZdUFOXdg8v-OAl2U2VMrU_kY4wbAPRf-zQTJkIIaK8ci5xR13zQtAERJQxQ5-pLCoChReyx4yKUU8MqLs-oHM5utjOlLf7ea96Sn7Ul2cIlxfCwoaRHQV3KgWqj/s2111/image_2025-11-14_14-40-29.png

Huang Xiaoming បានកត់សម្គាល់ Bai Yiru ក្នុងឆ្នាំ២០២៣ បន្ទាប់ពីបានមើលរឿងខ្លីដែលនាងបានសម្ដែង។ បន្ទាប់មកលោកបានជួយនាងឱ្យទទួលបានឱកាសសម្ដែងក្នុងរឿងភាគទូរទស្សន៍ជាច្រើន។ ក្នុងឆ្នាំ ២០១២ Xiaoming គឺជាតារាចិនដែលរកចំណូលបានខ្ពស់បំផុត ជាមួយនឹងប្រាក់ចំណូលប្រហែលជាង ៥៤ លានដុល្លារអាម៉េរិក។ លោកបានវិនិយោគលើវិស័យកម្សាន្ត វីដេអូហ្គេម និងភោជនីយដ្ឋាន។ បច្ចុប្បន្នក្រុមហ៊ុនរបស់ តារាសម្តែងវ័យ៤៨ឆ្នាំរូបនេះបានចុះកុងត្រាជាមួយតារាសម្ដែងជិត២០នាក់ហើយ ប៉ុន្តែស្ទើរតែគ្មានមុខល្បី។ Bai Yiru ត្រូវបានគេចាត់ទុកថាជាក្តីសង្ឃឹមថ្មីសម្រាប់ Huang Xiaoming ក្នុងការលើកកម្ពស់មុខមាត់ក្រុមហ៊ុនរបស់លោកក្នុងគ្រាលំបាក៕

ក្រុមហ៊ុនចាស់របស់ Zhao Lusi មានបញ្ហាបន្ទាប់ពីនាងចាកចេញ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនថ្មីៗនេះ ក្រុមហ៊ុន Galaxy Cool Entertainment ដែលជាអតីតក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែងស្រី Zhao Lusi មានការផ្លាស់ប្តូរដ៏ធំនៅក្នុងដើមទុនអាជីវកម្ម និងបុគ្គលិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRodvQRE3KVvOwN3fTbdKq_TrPox4Pe2W8ixjSeRV9Mn_tzWuAQrNT9T2dTvl5Gw6qAx6JgBQxtxqcscGSBu7JjnGIIfcYRk_AEcZ02fvGpTjWSaJds02u4Wv41dzfRZAqZ3ChqgE4averVOC2SR-Z2kOB40FzmXvD7mMRr2m4IkA7mtc_oQrGVJlwC7zj/s853/image_2025-11-14_15-45-24%20(2).png

តាមប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថាវិនិយោគិន៥នាក់បានដកខ្លួនចេញពីបញ្ជីម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ បុគ្គលិកសំខាន់ៗក៏បានផ្លាស់ប្តូរដែរ ខណៈនាយកជាច្រើនបានលាលែងពីតំណែង។ ភាគហ៊ុនរបស់ក្រុមហ៊ុន Beijing Happy Culture Media នៅក្នុង Galaxy Cool បានកើនឡើងពី ២០% ទៅ ៤៨% ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ និងស្ទើរតែគ្រប់គ្រងក្រុមហ៊ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA9Yv-B5sSklGW6Pin-DopNGNBqSuzrikRM3ANo5dE6BjxTN6DQiT6tEFPZmdBpDnT4IqQAGX9X8qgDtFECXzzWtyeUsnuH75_r4LQXZ_6Ag1N-Q_dpBX3qdkfCZYDIQ3mFN_KCaJvz4edpDS9GJoRp1jqHrl8V6dPE8cJ8fuSMhkDJDkkjBkWrqKiYce6/s1280/image_2025-11-14_15-45-25.png
Galaxy Cool Entertainment ត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០១៥ មានដើមទុនធម្មនុញ្ញគឺប្រហែល ៣៧.៦ លានយ័ន។ វិសាលភាពនៃអាជីវកម្មរួមមានការធ្វើផែនការផលិតកម្មភាពយន្ត សេវាកម្មគ្រប់គ្រងសិល្បករ សកម្មភាពផ្សាយពាណិជ្ជកម្ម…។ Zhao Lusi បានចូលរួមជាមួយ Galaxy Cool ភ្លាមៗបន្ទាប់ពីក្រុមហ៊ុនត្រូវបានបង្កើតឡើង ហើយកិច្ចសន្យាមានរយៈពេលប្រហែល ១០ ឆ្នាំ។ ជាមួយនឹងកេរ្តិ៍ឈ្មោះរបស់នាង Zhao Lusi បានក្លាយជាតារាដ៏សំខាន់នៅក្នុងក្រុមហ៊ុន។ បន្ទាប់ពីជម្លោះរយៈពេល ៣ ខែ Zhao Lusi បានចាកចេញដោយជោគជ័យ ខណៈដែលក្រុមហ៊ុនគ្រប់គ្រងចាស់មានបញ្ហាដោយសារតែអ្នកវិនិយោគដកដើមទុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQB9VG2gvHkhnNvc41vKnxTGLM6hYHCTVElfYWBFAq0nal2y5OMhewk4_LSCkLieihyphenhyphen52ZrJ8BpyZdYRVjqNdZwo__TSgxGRbzsx0HG4JISEKChXwtSIgY_exKH2nDERYOoNKckEcvdDcIYxlIDhZuAHt5kurtC8UQkB2XLyfpaC3MAsGZo-3ZEmEPX2dZ/s1280/image_2025-11-14_15-45-26.png
នៅថ្ងៃទី៨ ខែវិច្ឆិកា នៅឯការប្រគំតន្ត្រីអបអរថ្ងៃកំណើត Zhao Lusi បានប្រកាសថានាងបានចាកចេញពី Galaxy Cool ហើយចាប់ផ្តើមដំណើរថ្មី។ នៅថ្ងៃដដែលនោះ គណនីស្ទូឌីយ៉ូ Weibo របស់ Zhao Lusi ក៏សកម្មម្តងទៀតដោយព័ត៌មានអំពី Galaxy Cool ត្រូវបានដកចេញ៕

កូនស្រីថៅកែហង្សមាសបង្ហោះសារចា.ក់ដោ.ត ពិធីការិនី ចាន់ កែវនិមល និងតារាចម្រៀង សុខ សីឡាលីន និយាយឡើងភ្លាម

0

ថ្មីៗនេះអ្នកនាង អ៊ឹង គីមលាង បានធ្វើឱ្យសាធារណជនដែលតាមដានវិស័យសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញកូនស្រីថៅកែហង្សមាសរូបនេះបានចេញមកបង្ហោះសំណេរជាបន្តបន្ទាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញា តារាចម្រៀង និងភាពយុត្តិធម៌ដែលផលិតកម្មហង្សមាសគួរទទួលបាន។ ក្នុងនោះមានសំណេរមួយដែលជំរុញចិត្តឱ្យតារាចម្រៀង សុខ សីឡាលីន និងពិធីការិនីល្បីឈ្មោះ ចាន់ កែវនិមល បញ្ចេញមតិឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8feA8S-Z-vSMz1DsVxc7pCDXy8uls8Rhh-rAnnepbaWmQGkeKvfttnYxo-USQg1D_OA3y_iLT9jHmbpwkzmH0qh-gLMDeVWTfukKPHJjHGAJJDCuwVG0WrieAB1zZH0LrfzFNjU6XUu2UYWLk-W3w3ORxG6CV-trdOhXamC_tJL57gnsn95UStgeAygUZ/s2048/image_2025-11-15_08-37-16%20(2).png
អ្នកនាង អ៊ឹង គីមលាង បានបង្ហោះសំណេរកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ថា «ពេលតារាល្បី គេថាដោយសារទេពកោសល្យពីកំណើត ចុះលុយក្រុមហ៊ុនបោះដើមទុនក្នុងការផលិត គ្រូភ្លេង អ្នកដឹកនាំ ក្រុមការងារផ្សេងៗ សម្ភាៈឧបករណ៍ អ្នកណាបើកលុយឱ្យពួកគាត់?»។ សំណេរនេះបានទាក់ទាញឱ្យពិធីការិនី ចាន់ កែវនិមល បញ្ចេញមតិថា «សមត្ថភាព+ទេពកោសល្យ ជារឿងល្អដែលអាចឱ្យយើងមានអនាគត តែបើគ្មានការមើលឃើញនិងផ្តល់ឱកាសពីក្រុមហ៊ុនសួរថាអនាគតមានទេ? នេះជាសំណួរដែលខ្ញុំតែងរម្លឹកខ្លួនឯងជានិច្ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJFWHvon2ZGE0C5dxovckzqeTUIEFSfS-9edoPPgkKM0DTfZfMEizDbcT7nhfsK7yaK87RD-LxOvUg75ISI5QeoXdDNqTTxzNX6Ku99LDzIpIhB7S-wylJNoVIKtsXC749Zt-RcEcEu6NPT9qAHnbnjHaiJAEA2XTSgx4RkEQagufWq4Tt3N5B5gWi5Y56/s714/image_2025-11-15_08-26-42%20(2).png

ងាកទៅកាន់តារាចម្រៀង សុខ សីឡាលីន ក៏បានចែករំលែកខ្លឹមសារមួយទាក់ទងនឹងការបង្ហោះរបស់កូនស្រីថៅកែហង្សមាសនូវសំណេរខាងលើនេះដោយភ្ជាប់មកជាមួយនឹងសម្តីថា «នេះជាអ្វីដែលនៅក្នុងបេះដូងខ្ញុំរហូតមក ខ្ញុំគោរពឱ្យតម្លៃ សូម្បីតែអ្នកវៃក្តារ ពន្លឺបច្ចេកទេស ព្រោះគាត់ជាមែកធាងនៃការងារមួយ ដែលនាំឱ្យរូបភាពរបស់ខ្ញុំស្អាត មានគុណភាព ចេញជាបទចម្រៀងវីដេអូ ឱ្យបងប្អូនគាំទ្រមកដល់សព្វថ្ងៃ (និយាយទូទៅមិនចំពោះ) សម្រាប់តែចិត្តគំនិតរបស់នាងខ្ញុំផ្ទាល់»៕