ម៉ាឡេសុី៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អំពីការវិវត្ដថ្មីៗនៅតំបន់ព្រំដែនកម្ពុជានិងថៃ បន្ទាប់ពីថៃបានផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXy99J-R0psHJw6W8r4rFtY90ZtZ_xQMXdVe4Rd0lCfvnX92FrUSSh3gySw5yhR7g5UZcQPwOKufxz7UbckRtl5-jd4rjpF6jrGOXHubftPVRgyonMcBenkbPwThNgBurrHp2MYXaNtnmip1vkSxOpO7bLRmxc8uHJ7rL19My5goGXE-D0OjdGe6RqGPE0/s1240/photo_2025-11-15_08-51-48%20(2).jpg

តាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានឲ្យដឹងថា លោកបានលើកឡើងពីស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ ទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដោយបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជានិងថៃ ក្នុងការបន្តជ្រើសរើសកិច្ចសន្ទនានិងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ជាមធ្យោបាយនៃដំណោះស្រាយដ៏មានប្រសិទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKo16DzL7WZvkGzZLnaxoRyizrMveXzeLuw4HSO71B1BDtO-01nSOD-bJa_5_UD4wNLCh1jWvb7VOAAATx9FBCDh_J40ooszL90rHeB-6QEekH9hyphenhyphendGwyjNyLSV14YAPoaJRjn3YOBHbfypbENOBIheqliwihtmnM8w9WIu0TAJTx-BQ3xMNBBmxfbDffZ/s862/photo_2025-11-15_08-51-48%20(4).jpg
លោក អាន់វ៉ា បានគូសបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីការត្រៀមលក្ខណៈរបស់កម្ពុជា និងថៃ ដើម្បីបន្តជ្រើសរើសយកកិច្ចសន្ទនា និងកិច្ចប្រឹងប្រែងការទូតជាមធ្យោបាយមួយស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព»។

លោកបានបញ្ជាក់ឡើងវិញថា ប្រទេសទាំង២ បានដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាព។ លោកក៏ស្វាគមន៍តួនាទីយ៉ាងសកម្មរបស់លោកប្រធានាធិបតី ត្រាំ ដែលបានទាក់ទងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃផងដែរ ដើម្បីធានាថាភាពខ្វែងគំនិតគ្នាត្រូវបានដោះស្រាយក្នុងន័យធានាបាននូវស្ថិរភាពនិងសុខុដុមនីយកម្មក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzoPFRnwOBI6yQ3u6KP4-p9qT77T0SJZDU9TObany9q9cJMeSoUrEFTvpE7vTu_VdDmBhEZDWkOiFK7KKs6uCs-uJztysqxNGJl_j9XBjMfJ-PCa2TBxkD4vZwgzsmdiSX5Qt78SixRYBr1AlGcYqIYvpuonrfQC8j0n0GLdU0Ha4PsyCwhOXp6UYrA1hJ/s1280/photo_2025-11-15_08-51-48.jpg

គួរជម្រាបថា មិនមែនមានតែម៉ាឡេសុី និងអាមេរិកនោះទេ ដែលស្វះស្វែងរកដំណោះស្រាយក្នុងការសម្របសម្រួលស្ថានភាពឲ្យល្អឡើងវិញ ក្នុងនោះប្រទេសចិន តាមរយៈរដ្ឋមន្រ្តីការបរទេស លោក លីន ជៀន បានចេញមុខប្រតិកម្មចំពោះទង្វើរបស់ភាគីថៃដែលបានបញ្ឈប់ការអនុវត្តសេចក្តីថ្លែងការណ៍សន្តិភាពរួមផងដែរ។ ចិនសង្ឃឹមថា កម្ពុជា-ថៃនឹងរកដំណោះស្រាយរួមគ្នាដោយសន្តិវិធីឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfjFlYyMdhIrlQPYtXHe5lNed-08BMq3YWYoa3LYequhoQU5WGRM6YclGFE0bevBbhpI3yX5LuwarCfIeLLSsZJ8fepqaHJW_DvbKQJ3NLL8aRGXq9a6XVku_LlTmIomwzo7pTSSCBM9pVJQ95zdYM34-blbeSvqF52cBTCfVQDEOg50ELlczmBqETOqNS/s1024/photo_2025-11-15_08-51-48%20(3).jpg

បើតាមការចុះផ្សាយដោយសារព័ត៌មាន Bernama កាលពីថ្ងៃព្រហស្បត្តិ៍នេះបានឲ្យដឹងថា តាមគម្រោង កម្ពុជា-ថៃនឹងអាចមានជំនួបនៅម៉ាឡេស៊ីជាថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងមិត្តភាព និងបទឈប់បាញ់រវាងកម្ពុជា-ថៃ ស្របតាមការយោគយល់គ្នា ដែលសម្រេចបាននៅទីក្រុងគួឡាឡាំពួ កាលពីចុងខែតុលា។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ បានផ្តល់ក្តីសង្ឃឹមថា កម្ពុជា-ថៃនឹងបន្តការតាំងចិត្ត ក្នុងការស្តារស្ថិរភាពតាមបណ្តោយព្រំដែន ក្នុងន័យឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕