ក្នុងព្រឹត្តិការណ៍បញ្ចាំងភាពយន្តថ្មី Wicked: For Good នៅប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលអ្នកគាំទ្រជាបុរសម្នាក់ស្រាប់តែរត់ទៅរក Ariana Grande ដាក់ដៃជុំវិញនាងដោយទាញនាងមកជិតខ្លួនខណៈនាងព្យាយាមចេញឆ្ងាយ។ បុរសរូបនេះត្រូវបានគេដឹងថាបានធ្វើទង្វើរំខានចូលមកជិតសិល្បករល្បីៗជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlHF7OOiVK5-CujKOUASuy37xPiVSjLXvVMqKCCk1h91VFphJJfi1-A3Q6pOl6PDIVb83cxgDRqdtpJl1CMvH-Ac5IHrikN30OuGKJsAHcpH1j9zIstGUT5dLPb-2MuI1-dy0CRgPvuGv9Tva8cHVY56LHpVimAJtIOJwv6NXI3WpXWc09Ea7D52pzqVnS/s1448/image_2025-11-14_10-57-21.png

ក្នុងវីដេអូដែលមានការរីករាលដាលចាប់តាំងពីនោះមក បង្ហាញពីបុរសម្នាក់បានលោតរបាំងរត់ទៅលើ Ariana Grande ដែលធ្វើឱ្យហ្វូងមនុស្សមានភាពចលាចល និងស្រែកគំហក។ មិនត្រឹមតែសន្តិសុខប៉ុណ្ណោះទេដែលជួយ Ariana Grande តារាសម្តែង Cynthia Erivo ក៏បានជួយការពារនាងពីអ្នកគាំទ្រនេះដែរ។ ពិរុទ្ធជននេះត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិអូស្ត្រាលី មានអាយុ២៥ ឆ្នាំ មានឈ្មោះថា Johnson Wen និងមានគណនី Instagram @pyjamamann ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuXmxx5KR82OAcPdj5xNJk2Q-_X28S8bqwE-XAzDqOS_TS4OE0xIR-xb5kWIMbevpA-PHI-ISet9xULI27Y-hxvnBG7s7lDki27mRGu1sYFiniIAPDaEIL37tfbWu66zB0t30mGtaNWORRf13qiR8cpe36-Yk6SngBFLjX0rWa3IO0L94L-4nSzI18_rWN/s1560/image_2025-11-14_11-21-19.png

Johnson មិនត្រឹមតែធ្វើឱ្យព្រឹត្តិការណ៍សម្ពោធភាពយន្តមានភាពចលាចលនិងធ្វើឱ្យ Ariana Grande ភ័យស្លេកមុខប៉ុណ្ណោះទេប៉ុន្តែបុគ្គលនេះធ្លាប់បានរំខានដល់សិល្បករជាច្រើនទៀតដូចជាព្រឹត្តិការណ៍ប្រគំតន្ត្រីនៅស៊ីដនីរបស់ Katy Perry ។ កម្មវិធីរបស់តារាចម្រៀង The Weeknd នៅ Melbourne និងសូម្បីតែការប្រកួតរត់ចម្ងាយ ១០០ ម៉ែត្ររបស់បុរសនៅឯព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmkVx_v7LiBBsbecQiVF_s6JhD6ZKsG8AkuEd7CTc4Kx2Sil43pXaG2RM6V-G5wNw65b23pt5NYy96x26FU5lznWLRHTa_QKf0BRzRio459Um7KYbRC4L22GEW5VFBx33au0B3ieoejQly25WsfovmBLKeo36ncy7G_e6zcYG-GrNN3h0VBCsjGgwzrWM/s2048/image_2025-11-14_10-33-59.png
អ្នកគាំទ្ររូបនេះមានមោទនភាពក្នុងការចងក្រងរឿងរបស់ខ្លួនតាមអ៊ីនធឺណិត និងបានប្រកាសថា «Ariana Grande គឺជាមហាក្សត្រី»។ សកម្មភាពថ្មីៗនេះ បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតខឹងសម្បា។ ជនជាតិសិង្ហបុរីមួយចំនួនថែមទាំងព្រួយបារម្ភថាឧបទ្ទវហេតុនេះអាចបំភ័យ Ariana Grande មិនឱ្យត្រឡប់ទៅសិង្ហបុរីម្តងទៀត៕