ថ្មីៗនេះមានសិល្បករ សិល្បការិនី ជាច្រើនរូបបានសម្រេចចិត្តលុបចោលកម្មវិធីនិងពន្យារពេលដោយសារតែហេតុការណ៍យោធាថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជាបណ្តាលឱ្យបាត់អាយុជីវិតពលរដ្ឋស្លូតត្រង់ រងរបួស និងមានការភៀសសឹករកកន្លែងសុវត្ថិភាព។ ជាមួយគ្នានេះតារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេង ម៉េង កែវពេជ្ជតា បានជំរុញឱ្យមានការលើកទឹកចិត្តកងទ័ពនិងអ្នកនៅជាយដែន ខណៈការពន្យារពេលកម្មវីធីកម្សាន្តនានាមិនថ្វីនោះទេ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានចែករំលែកការបង្ហោះមួយដែលប្រកាសពន្យារពេលកម្មវិធីក្នុងសប្តាហ៍នេះដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «មិនអីទេណាហ្វ៊ែនៗ ឱ្យយតែចប់សង្គ្រាមជាមួយអាចោរសៀមចង្រៃនេះបាន ទោះជាពន្យារពេលមួយឆ្នាំពីរក៏គ្មានអ្វីត្រូវពិបាកដែរ ។ តស់ នាំគ្នាទៅលើកទឹកចិត្តកងទ័ព និងបងប្អូនជាយដែនយេីងសិន ចាំជួបគ្នាវិញក្រោយចប់បញ្ហាណាហ្វ៊ែនៗសំណព្វចិត្តអាយដល»។
.png)
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរងរបួស៣នាក់ និងពលរដ្ឋជាច្រើននាក់រត់ភៀសខ្លួនដោយសារតែយោធាថៃ តារាចម្រៀង ទេព បូព្រឹក្ស ដេវិដ អ៊ឹង ហាវ សុខ ពិសី មាស សុខសោភា អ៊ីវ៉ា យក់ ថិតរដ្ឋា និងអ្នកសិល្បៈមួយចំនួនទៀតសម្រេចចិត្តពន្យារពេលកម្មវិធីដើម្បីជាការចូលរួមចំណែករំលែកទុក្ខនេះ៕










