Home Blog Page 2013

ប្រដាល់អាចឈ្នះថៃបាន ចុះបាល់ទាត់យប់នេះវិញ គោព្រៃកម្ពុជា អាចបំបាក់ដំរីសឹកថៃបានឬអត់?

0

ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើការធ្ងន់នាល្ងាចនេះ ដោយត្រូវជួបក្រុមខ្លាំងក្នុងតំបន់អាស៊ាន គឺដំរីសឹកថៃ ដោយលេងនៅក្នុងទឹកដីថៃផ្ទាល់ នៃកីឡដ្ឋានThammasat Stadium ខេត្ត Pathum Thani វេលាម៉ោង ៧:៣០នាទីយប់។

សម្រាប់​ឈុតធំកម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​ជួបថៃ​តាំង​ពី​ឆ្នាំ១៩៥៧ ជំនួប​៦លើក កម្ពុជាមិន​ដែល​យក​ឈ្នះ​ថៃ​បាន​ឡើង​ដោយ​ធ្លាប់​ស្មើ​ម្ដង​នៅ​ឆ្នាំ១៩៧១ លទ្ធផល ១-១ ប្រកួត South East Asian Peninsula Games។

ដោយឡែកនៅល្ងាចនេះ ជាការប្រកួតដ៏សំខាន់ ដោយរវាងកម្ពុជា និងថៃ ក្រុមណាឈ្នះ នឹងមានសិទ្ធឡើងទៅកាន់វគ្គបន្ត នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022៕

ច្បាប់ថ្មីយកសា.ក.ស.ព.មនុស្សទៅធ្វើជាជីកំប៉ុស ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាននៅអាមេរិក

0

បរទេស៖ ទីក្រុងញូវយ៉កបានអនុម័តច្បាប់អនុញ្ញាតឱ្យយកសាកសពរបស់អ្នកស្លាប់ទៅធ្វើជាជីកំប៉ុស ដែលនេះជាជម្រើសធ្វើឱ្យមិនប៉ះពាល់ដល់បរិស្ថានបន្ទាប់ពីការស្លាប់ ជាជាងយកសពទៅរៀបចំពិធីបុណ្យសពតាមបែបប្រពៃណី ដូចជាបូជាសព ឬបញ្ចុះសព។

នាថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ពីទីក្រុងញូវយ៉កដោយបានញ្ជាក់ថាទីក្រុងនេះនឹងក្លាយជារដ្ឋទីប្រាំមួយនៅក្នុងសហរដ្ឋអាមេរិកដែលអនុម័តច្បាប់អនុញ្ញាតឱ្យយកសាកសពមនុស្សធ្វើជាជីកំប៉ុស។

ដំណើរការសម្រាប់ជីកំប៉ុសនៃសាកសពនេះត្រូវបានណែនាំដោយក្រុមហ៊ុន Recompose ដែលមានមូលដ្ឋាននៅទីក្រុង Seattle ដែលឥឡូវនេះត្រូវបានបើកសម្រាប់អាជីវកម្មបន្ទាប់ពីរដ្ឋ Washington ធ្វើឱ្យដំណើរការនេះស្របច្បាប់ក្នុងឆ្នាំ ២០១៩មកម្លេះ ។

ដោយដំណើរការនេះហៅថា Natural Organic Reduction ដែលបានប្រែក្លាយសាកសពឱ្យទៅជាជីក្នុងរយៈពេលពី ៤ ទៅ ៦ សប្តាហ៍បន្ទាប់ពីការទទួលមរណៈភាព។

ជាមួយគ្នានោះដំណើរការនៃការធ្វើជីកំប៉ុសធម្មជាតិនេះផងដែរ សាកសពត្រូវបានបំបែកតាមរយៈដំណើរការដែលគេស្គាល់ថាជាការកាត់បន្ថយសរីរាង្គធម្មជាតិ ហៅថា Natural Organic Reduction ដោយដាក់រាងកាយនៅក្នុងធុងដែលអាចប្រើឡើងវិញបាន រួចគ្របវាដោយបន្ទះឈើ និងបញ្ចេញខ្យល់ ដែលបង្កើតបរិយាកាសសម្រាប់អតិសុខុមប្រាណ និងបាក់តេរីសំខាន់ៗដើម្បីបង្កើនល្បឿននៃការរលួយនៃសាកសព នោះក្នុងរយៈពេលប្រហែល ៣០ ថ្ងៃ រាងកាយនឹងត្រូវបានផ្លាស់ប្តូរយ៉ាងពេញលេញទៅជាដីកំប៉ុស។

បន្ទាប់ពីនោះនៅពេលដែលដំណើរការនេះត្រូវបានបញ្ចប់ គ្រួសារនៃសពអាចនឹងមកទទួលយកដីដែលមានជីជាតិទាំងនោះពីទីតាំងនៃការផលិតជីនេះ មករក្សាទុក ឬអាចប្រើប្រាស់សម្រាប់អត្ថប្រយោជន៍ ក្នុងការដាំដុះបន្ថែម ដូចជាការដាំដើមឈើ ផ្កា ឬបន្លែជាដើម។

គួរបញ្ជាក់ថាដំណើរការនេះគឺប្រើថាមពលត្រឹមតែ១ ភាគ ៨ នៃការដុត ឬបូជាសព ដែលវាអាចកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងខ្យល់ និងប្រសើរជាងការកប ឬបញ្ចុះ ដែលអាចបំពុលសារធាតុរាវរាងកាយពីទឹកក្រោមដី បន្ថែមពីនោះត្រូវការមឈូសដើម្បីប្រើប្រាស់ដាក់សព ដែលវាជាការខ្ជះខ្ជាយ ធនធានធម្មជាតិនៃដើមឈើ ហើយក៏ត្រូវការដីច្រើនសម្រាប់ធ្វើទីបញ្ចុះសពផងដែរ។

ទោះជាយ៉ាងណាបើទោះបីជាដំណើរការនេះមានលក្ខណៈស្របច្បាប់ក៏ និងមានអត្ថប្រយោជន៍ចំពោះបរិស្ថានក៏ពិតមែន ប៉ុន្តែវាជានីតិវិធីមួយដែលព្រះវិហារកាតូលិកបាននិយាយថា ទង្វើនេះបរាជ័យក្នុងការបង្ហាញពី “ការគោរពចំពោះសាកសពរបស់អ្នកស្លាប់”៕ ប្រភព៖ pptvhd36

ពិតទេ បរិភោគចំណីអាហារពេលយប់ធ្វើឱ្យធាត់

0

ការបរិភោគអាហារក្រោយម៉ោង៦ល្ងាចធ្វើឱ្យធាត់ ប្រយោគនេះសម្រាប់នារីៗដែលចាប់អារម្មណ៍រឿងសុខភាព ប៉ុន្តែវាជារឿងពិបាកមួយដែរ ដែលយើងមិនហូបអ្វីសោះនៅពេលយប់ ព្រោះពេលចេញពីធ្វើការក៏ម៉ោង៦ល្ងាចទៅហើយ ធ្វើឱ្យស្ត្រេសរឿងការងារផង និងគិតរឿងការអត់អាហារទៀត យើងនឹងរកចម្លើយថា តើការទទួលទានអាហារពេលយប់ធ្វើឱ្យធាត់ពិតទេ។Does eating late make you fat? | SiOWfa15: Science in Our World: Certainty  and Controversy

ការហូបពេលយប់មិនបានធ្វើឱ្យធាត់ទេ ៖
ជាការពិត ការហូបអាហារពេលយប់ ឬក្រោយម៉ោង៦ល្ងាច មិនបានធ្វើឱ្យឡើងទម្ងន់ទេ ព្រោះទម្ងន់របស់យើងកើនឡើងក្រោយពេលហូបអាហារ គឺមិនអាស្រ័យលើពេលវេលាទេ តែវាអាស្រ័យលើបរិមាណអាហារចូលក្នុងមាត់ ។

តាមលទ្ធផលការស្ទង់មតិជាច្រើនបង្ហាញថា របបអាហារក្នុងរាងកាយយើងនៅពេលយប់ គឺមិនខុសគ្នាពីការរំលាយអាហារពេលថ្ងៃទេ ព្រោះរាងកាយរបស់យើងត្រូវការកាឡូរីសមស្របពេញមួយថ្ងៃ ដើម្បីគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយ ។We've All Heard That Eating Late Is Unhealthy. Is It True? | Discover  Magazine

ហេតុអ្វីហូបពេលយប់នៅតែធាត់ដដែល ៖
គ្រប់គ្នាអាចសង្ស័យថា បើការហូបពេលយប់ពិតជាមិនធាត់នោះ ប៉ុន្តែហេតុអ្វីទម្ងន់ចេះតែឡើង មូលហេតុនេះក៏ព្រោះយើងហូបអាហារក្នុងបរិមាណមួយលើសកំណត់ ។

ជាទូទៅ ក្នុងមួយថ្ងៃៗ រាងកាយរបស់មនុស្សត្រូវការបរិមាណកាឡូរី២.០០០កាឡូរី ហើយមនុស្សប្រុសត្រូវការប្រមាណ២.៥០០កាឡូរី ។ បើយើងហូបអាហារច្រើន វាក៏នឹងក្លាយជាថាមពលក្នុងរាងកាយ ដែលទម្ងន់ក៏ឡើងទៅតាមនោះដែរ ។

សរុបមក ការហូបអាហារនៅពេលយប់មិនធ្វើឱ្យធាត់ទេ ប៉ុន្តែការបើកទូរទឹកកករកអ្វីផ្សេងៗទំពារចូលមាត់ពេលយប់នោះ ទើបធ្វើឱ្យយើងធាត់ ។ ការស្ទង់មតិរបស់សហរដ្ឋអាមេរិកបង្ហាញថា ការពិត ពេលយប់មនុស្សគ្រប់គ្នាចូលចិត្តហូបអាហារទាល់តែឆ្អែតច្រើនជាងពេលផ្សេងៗ ព្រោះអាចមកពីភាពស្ត្រេសដែលសន្សំពេញមួយថ្ងៃ ភាពឯកោដែលចូលចិត្តមករកអ្វីហូបពេលយប់ ធ្វើឱ្យយើងតែងចាប់យកចំណីចូលមាត់ច្រើនជាងពេលធម្មតាដោយមិនបានតាំងចិត្ត ធ្វើឱ្យបរិមាណកាឡូរីកើនខ្ពស់ជាងរាងកាយត្រូវការ ៕

លោកសាស្រ្តាចារ្យម្នាក់ ខំប្រាប់និស្សិតឱ្យទៅទស្សនារចនាបិទក្បាច់ «ផ្កាចាន» នៅវត្តបុទុម ស្រាប់តែមិនទាន់បានទៅផង ត្រូវបានគេវៃចោលខ្ទេច

0

ភ្នំពេញ៖ កាលពីថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមដោយមហាជនសម្តែងការសោកស្តាយ ក្រោយបានឃើញ ចេតិយបុរាណមួយកន្លែងក្នុងវត្តបទុមវតីរាជវរារាម ហៅ (វត្តបទុមវតី) មានរចនាតុបតែងវិចិត្របិទក្បាច់ «ផ្កាចាន» ជាសិល្បៈកម្រ អាយុកាល១០០ឆ្នាំជាង ត្រូវបានរុះរើចោល នាកណ្តាលក្រុងភ្នំពេញ ។

លោកសាស្រ្តាចារ្យ ព្រាប ចាន់ម៉ារ៉ា បានបង្ហោះរូបភាពក្បាច់រចនាដែលមាននៅលើ ចេតិយបុរាណមួយនេះ ដោយលោកបានសរសេររៀបរាប់ថា៖ «ហេប ភី ញូ យារ ០១.០១.២០២៣ អាទិត្យមុន ខំប្រាប់និស្សិតជិត៤០០នាក់ និងនិស្សិតថ្នាក់ផ្សេងៗទៀតជាច្រើនរៀងរាល់ឆ្នាំ ដែលរៀនមុខវិជ្ជាស្ថាបត្យកម្មប្រពៃណីនិងសំណង់នៅតាមវត្តអារាមឱ្យទៅមើលការតុបតែង​រចនាវិចិត្រ​ចេតិយមានបិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) នៅសល់​ក្នុងរវាងស.វ.ទី១៩និងដើមស.វ.ទី២០ (នៅមានតិចតួចណាស់)។ កន្លែងដែលនៅជិតជាងគេគឺ ចេតិយក្នុងវត្តបទុមវតី សាងដោយក្រុមអ្នកឧកញ៉ាអនុរក្ខធានិន្ទ បែន​ និងអ្នកឧកញ៉ារាជានុភាព ឌុច… នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៤៤៣, ម.ស.១៨២២, ច.ស.១២៦២ (គ.ស.១៩០០)។

ឥឡូវនិស្សិតមិនទាន់បានមើលផង វិនាសអន្តធានទៅហើយ​ ប្អូនៗអ្ហើយ! អនិច្ចា វដ្តសង្ខារា… (និស្សិតដែលសរសេរនិក្ខេបបទថ្នាក់អនុបណ្ឌិតជាមួយសាលានៅប្រទេស​បារាំង អំពីចេតិយបិទផ្កាចាននៅស្រុកខ្មែរ​ មិនទាន់បានចប់សព្វគ្រប់ ដើម្បីតម្កល់ទុកជាឯកសារផង ក៏ទទួលអនិច្ចកម្មទៅហើយដែរ)»។

លោកគ្រូបានបន្ថែមថា «ចេតិយរចនាតុបតែងវិចិត្របិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) សាងដោយក្រុមអ្នកឧកញ៉ាអនុរក្ខធានិន្ទ បែន​ និងអ្នកឧកញ៉ារាជានុភាព ឌុច… នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៤៤៣, ម.ស.១៨២២, ច.ស.១២៦២ (គ.ស.១៩០០)។ អាយុកាល១២៣ឆ្នាំ នៅរឹងមាំខ្លាំង ស្រស់សង្ហា ឆ្លងកាត់សម័យសង្គ្រាមគេទម្លាក់គ្រាប់បែក គ្រាប់ផ្លោង តមកដល់សម័យវិនាសកម្ម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងព្យុះ ភ្លៀង ខ្យល់ ថ្ងៃក្តៅហួតហែងរាល់ថ្ង រាល់ខែ រាល់ឆ្នាំ មិនអី មកអី ក្នុងសម័យសម្បូណ៌សប្បាយឯណេះទៅវិញ គួរណាស់ទុកគ្រាន់ឱ្យសិស្ស និស្សិត និងអ្នកផងទូទៅបានមើល បានសិក្សារៀនសូត្រខ្លះពីរចនាបថសំណង់កម្រៗ ដែលជាមរតកដូនតាផង និងគោរពបុណ្យកុសលចាស់ជាន់មុនផង ហើយជាស្នាដៃកសាងដោយអ្នកមានបណ្តាស័ក្តិខ្ពង់ខ្ពស់របស់ព្រះនគរយើងផង សូមព្រះមេត្តា និងមេត្តាឱ្យតម្លៃ គោរពបុណ្យកុសលដូនតា និងរក្សាភស្តុតាងសិល្បៈប្រវត្តិសាស្ត្រខ្លះនៅតាមទីស្ថាននានាផងចុះ»៕

ត្រីត្រសក់ ស្ថិតក្នុងបញ្ជីឈ្មោះត្រីដែលជិតផុតពូជ

0

ភ្នំពេញ៖ ត្រីត្រសក់គឺជាប្រភេទត្រីធំ ក្នុងចំណោមប្រភេទត្រីធំៗដទៃទៀត ដែលរស់នៅក្នុងទន្លេមេគង្គ និងទន្លេសាប និងបឹងទន្លេសាប។

ត្រីប្រភេទនេះ អាចធំលូតលាស់រហូត ដល់ទម្ងន់ជាង ៩០ គីឡូក្រាម និងមានប្រវែងដងខ្លួន ១,៥ ម៉ែត្រ។ យោងតាមឯកសារស្រាវជ្រាវ ត្រីត្រសក់មាន ៣ ប្រភេទ ត្រីត្រសក់ ត្រីត្រសក់ស និងត្រីត្រសក់ក្រហម។ត្រីត្រសក់ជាប្រភេទត្រីធំនិងច្រើនរស់នៅក្នុងទន្លេមេគង្គ និងបឹងទន្លេសាប - Rasmei Kampuchea Daily

ត្រីត្រសក់ ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះត្រីដែលជិតផុតពូជដែរ និងត្រូវបានកក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៨៧ ស្តីពីការគ្រប់គ្រងវិស័យជលផល និងស្ថិតក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ត្រីត្រសក់ក្រហម ជាប្រភេទត្រីកម្រនិងប្រភេទត្រីងាយរងគ្រោះ មានទម្ងន់ប្រមាណ ១០ គីឡូក្រាមត្រូវបានចាប់បានដោយឧបករណ៍ «ដាយត្រី» និងត្រូវបានម្ចាស់ដាយត្រី រាយការណ៍ជូនមន្ត្រីជំនាញ និងត្រូវបានក្រុមអ្នកជំនាញ ចុះទៅបំពាក់ស្លាក និងលែងត្រីត្រសក់មួយក្បាលនេះ ចូលក្នុងដងទន្លេសាបវិញ៕ត្រីត្រសក់ស/Probarbus Labeamajor/ Thicklip Barb - YouTubehttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii9JVGflc64j1kbax2OVHF4jlA8JCZAHaRlv5Ob4J-bMjOA87Bgu7K8kA0WbY_zg-k3VJ5b2GPO3aWhZLszFxQLG-SGAwRcQ-AAphbboDljmMGHdnqgcnxHJp4WghskLZ0xgEcXjWXk5rBkFAR3N5khRg-DlH2aaYS1_yvyqJOr6sVdEZ5d72yY5hW/s1268/photo_2023-01-02_10-03-47.jpg

ទម្លាយការទស្សន៍ទាយរបស់គ្រូទាយពិការភ្នែកលោកយាយ Baba Vanka អំពីជោគវាសនាពិភពលោកក្នុងឆ្នាំ ២០២៣

0

បរទេស៖ បង្ហាញពីការទស្សន៍ទាយរបស់គ្រូទាយពិការភ្នែកដ៏ល្បីឈ្មោះលើពិភពលោក លោកយាយ  Baba Vanka ដែលបាន ទស្សន៍ទាយពីជោគវាសនារបស់ពិភពលោកមុនពេលគាត់ទទួលមរណៈភាព ដោយទស្សន៍ទាយថានៅឆ្នាំ ២០២៣នេះ ពិភពលោកអាចនឹងជួបប្រទះនឹង “រលកយក្សស៊ូណាមិ” ហើយព្រះអាទិត្យនឹងបញ្ចេញប្លាស្មាយ៉ាងច្រើនមកកាន់ផែនដី ព្រមទាំងគន្លងរបស់ពិភពលោកនឹងមានការផ្លាស់ប្តូរ។

ប្រព័ន្ធផ្សព្វផ្សាយបរទេសបង្ហាញពីការទស្សន៍ទាយរបស់គ្រូទាយពិការភ្នែកដ៏ល្បីល្បាញ  Baba Vanka ដែលបានបន្សល់ទុកនូវទំនាយមួយដើម្បីទស្សន៍ទាយជោគវាសនារបស់ពិភពលោកនាថ្ងៃអនាគតមុនពេលលោកយាយបានបាត់បង់ជីវិតក្នុងអាយុ ៨៥ឆ្នាំ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០។

ក្នុងនោះលោកយាយ Baba Vanka បានធ្វើការទស្សន៍ទាយបញ្ជាក់ថាពិភពលោក នឹងមានគ្រោះមហន្តរាយ និងហេតុការណ៍ដ៏រន្ធត់មួយចំនួននឹងកើតឡើងលើភពផែនដីរបស់យើងសម្រាប់ឆ្នាំ២០២៣នេះ។

ដោយលោកយាយបានទស្សន៍ទាយថានៅក្នុងឆ្នាំមួយនេះនឹងមាន “រលកយក្សស៊ូណាមិ” ហើយព្រះអាទិត្យនឹងបញ្ចេញប្លាស្មាយ៉ាងច្រើន ដែលនេះនឹងធ្វើឱ្យវាលវិទ្យុសកម្មម៉ាញេទិកដែលជាមុខងារការពាររបស់ផែនដីនឹងត្រូវបានបំផ្លាញ ក៏ដូចជាខូចខាតយ៉ាងធ្ងន់ធ្ងរ  ដែលអាចបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍បរាជ័យផងដែរ  ជាមួយគ្នានោះគន្លងរបស់ផែនដីអាចនឹងផ្លាស់ប្តូរ ហើយមនុស្សក្រៅភពអាចនឹងឈ្លានពានផែនដីនៅឆ្នាំ២០២៣នេះ។

មិនតែប៉ុណ្ណោះគ្រូទាយ Baba Vanka បានទាយថាមនុស្សប្រហែលជាត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍វិទ្យាសាស្ត្រ នៅឆ្នាំ ២០២៣ ផងដែរ។

លើសពីនេះលោកយាយ ក៏បានទស្សន៍ទាយថានៅឆ្នាំនេះ រោងចក្រថាមពលអាចនឹងផ្ទុះជាទ្រង់ទ្រាយធំ ដោយបញ្ចូនពពកផ្សែងពុល ដែលគ្របដណ្តប់នៅអាស៊ី ខណៈពេលដែលប្រទេសផ្សេងទៀតអាចរងផលប៉ះពាល់ ដោយការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅពេលដែលផ្សែងពុលអណ្តែតលើអាកាស។

ទាក់ទងនឹងទំនាយរបស់ Baba Vanka ខាងលើត្រូវបានពិភពលោកកំពុងព្រួយបារម្ភ និងបានទាញភ្ជាប់ជាមួយស្ថានភាពនៃសង្រ្គាមអ៊ុយក្រែន ព្រោះទាហានរុស្ស៊ីបានរឹបអូសរោងចក្រនុយក្លេអ៊ែរ Zaporichia នៅអ៊ុយក្រែន ដែលជារោងចក្រថាមពលធំបំផុតនៅអឺរ៉ុបចាប់តាំងពីឆ្នាំមុន បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ លោកពូទីន បានបញ្ជូនទាហានរុស្ស៊ីទៅកាន់អ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយការទស្សន៍ទាយរបស់លោកយាយ Baba Vanka  ថាតើឆ្នាំថ្មីនេះនឹងត្រឹមត្រូវប៉ុណ្ណា?

បន្ទាប់ពីមានការទស្សន៍ទាយដ៏ត្រឹមត្រូវ និងក្លាយជាការពិតរបស់គ្រូទាយពិការភ្នែកលោកយាយ Baba Vanka នៅឆ្នាំ ២០២២  ថាមាន ប្រទេសជាច្រើនរួមទាំងប្រទេសអង់គ្លេសនឹងជួបប្រទះគ្រោះរាំងស្ងួតនៅរដូវក្តៅ ហើយអាស៊ីនឹងមានទឹកជំនន់ភ្លាមៗ បន្ថែមពីនោះលោកយាយបានទស្សន៍ទាយថាមានបុរសម្នាក់នឹងគ្រប់គ្រងពិភពលោកដែលសំដៅដល់ឈ្មោះ “វ្ល៉ាឌីមៀ ពូទីន”៕ ប្រភព៖ ​Thairath

 

 

 

មកស្គាល់ប្រាសាទខ្មែរមួយ ដែលធ្លាប់ជាអតីតរាជធានីខ្មែរដ៏អស្ចារ្យ

0

ប្រាសាទកោះកេរ ឬ ឆកគគីរ មានអាយុកាលជាង ១០០០ឆ្នាំមកហើយ។ តំបន់ប្រវិត្តសាស្រ្តមួយនេះ មានទីតាំងស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយជាង ៥០គីឡូម៉ែត្រពីទីរួមខេត្ត។ អច្ឆរិយៈនៃស្ថាបត្យកម្មដ៍គួរ​ឲ្យស្ញប់ស្ញែងជាងគេក្នុងតំបន់ប្រាសាទកោះកេរនោះ គឺប្រាសាទធំ។

បច្ចុប្បន្នអ្នកទេសចរ​អាចឡើង​ទៅកម្សាន្តនៅលើកំពូលប្រាសាទ ដើម្បីគយគន់វាលស្រែ និងភូមិឋានប្រជាពលរដ្ឋ ព្រមទាំងទេសភាពធម្មជាតិនៅជុំវិញតំបន់កោះកេរ​យ៉ាង​ស្រស់ត្រកាល។ ប្រាសាទធំ ត្រូវបានសាងសង់ឡើងពីថ្មភក់ មានសណ្ឋាន ៧ថ្នាក់ និងមានកម្ពស់ ៣៥ម៉ែត្រ។ មានរាងជាសាជីដូចពីរ៉ាមីត​នៅអេហ្ស៊ីប ប្រាសាទនេះ ជាទីតាំងដំកល់សិវលិង្គ ប៉ុន្តែគួរឲ្យស្ដាយ សិវលិង្គដ៏ធំនោះ ពុំមានវត្តមាននៅលើប្រាសាទនោះទេ។

ក្រៅពីប្រាសាទធំ ភ្ញៀវទេសចរណ៍ក៏អាចទៅទស្សនាប្រាសាទប្រាំផងដែរ ដោយប្រាសាទនេះមានប្រាង្គចំនួន ប្រាំ និងមានដើមឈើធំៗដុះស្ទើរជុំជិត ចំណែកផ្នែកខាងក្រោយប្រាសាទវិញមានទូលប៉មចំនួនបី សង់នៅទន្ទឹមគ្នា រីឯផ្នែកខាងមុខមានបណ្ណាល័យចំនួនពីរ។

រមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្តកោះកេរនេះ ជាទីប្រមូលផ្តុំនៃប្រាសាទចំនួន ១២៧ ក៏ប៉ុន្តែបច្ចុប្បន្នប្រាសាទដែលមានតួឈរនៅ មានត្រឹមតែ ៥៤តែប៉ុណ្ណោះ។ សំណង់ប្រាសាទទាំងអស់នេះ ជាស្នាមព្រះហស្ថរបស់ព្រះបាទជ័យវរ័្មនទី ៤ នៅក្នុងចន្លោះឆ្នាំ ៩២៨ និង ៩៤២ នៃគ្រឹះស្តសករាជ។

ស្លាកស្នាមប្រវត្តិសាស្រ្ត បានធ្វើអោយប្រាសាទកោះកេរក្លាយជាទីតាំងមានសក្តានុពលមួយ ខាងផ្នែលវិស័យទេសចរណ៍ និងជាទីតាំងដ៏ល្អសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកបុរាណវិជ្ជាផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យនារីមានទំនាក់ទំនងនឹងលោក ហ៊ុន ជា ដកខ្លួនចេញ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានស្នើដល់នារី ដែលមានទំនាក់ទំនង ជាមួយនឹងលោក ហ៊ុន ជា សូមប្រញាប់ដកខ្លួនចេញ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោក ហ៊ុន ជា មិនទាន់មានការលែងលះគ្នា ជាមួយនឹងប្រពន្ធដើមនោះទេ ខណៈបច្ចុប្បន្ន លោក ហ៊ុន ជា មានកូនស្រី២នាក់ ធំៗទៀតផង។

សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមនាងទី២ សូមដកខ្លួនចេញបានទេ ដោយសូមអំពាវនាវ និងនិយាយចំហរតែម្ដង […] ស្រីដែលកំពុងបង្ហោះ Facebook ជាមួយអាជា (លោក ហ៊ុន ជា) មិនមែនជាប្រពន្ធអាជាទេ គឺជាស្រីរបស់អាជា»

ការស្នើបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅលោក ហ៊ុន ជា ផងដែរថា តើចង់បន្ដពាក់ផ្កាយ ឬក៏ចង់អស់ផ្កាយ។

សម្តេចតេជោ ហ៊ុន សែន ក៏ព្រមានចាត់ការច្បាប់ឯកពន្ធភាព លើលោក ហ៊ុន ជា ដោយមិនមានការយោគយល់ក្មួយអ្វីនោះឡើយ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចមានសិទ្ធិឈឺឆ្អាល ជាមួយនឹងរឿងត្រកូលហ៊ុន បើមិនអ៊ីចឹង លោក ហ៊ុន ជា នឹងដើរទៅរញែរញៃ។

សម្ដេចតេជោ ហ៊ុន សែន បាននិយាយធ្ងន់ៗថា នារីដែលថតរូបបង្ហោះ ជាមួយនឹងលោក ហ៊ុន ជា មិនមែនជាប្រពន្ធ លោក ហ៊ុន ជា ទេ គឺសាហាយរបស់លោក ហ៊ុន ជា ៕

គយគន់សម្រស់ធម្មជាតិ និងសមុទ្រអ័ព្ទ ៣៦០ដឺក្រេ លើស្ពានកញ្ចក់ដ៏អស្ចារ្យក្នុងប្រទេសថៃ

0

ប្រទេសថៃ៖ សម្រស់ដែលភ្ញៀវទេសចរមិនអាចបំភ្លេចបានជាមួយនឹងទីតាំងធម្មជាតិដ៏ទាក់ទាញគយគន់សមុទ្រអ័ព្ទនៅតំបន់ភ្នំ អាយយ៉ូវវេង ដែលជាតំបន់ទេសចរដ៏ពេញនិយមសម្រាប់អ្នកដែលចង់មកទទួលនូវអារម្មណ៍ដ៏រ៉ូមែនទិក និងអាចឈរមើលទេសភាពលើផ្ទៃកញ្ជក់ដ៏រឹងមាំជាមួយនឹងទឹដ្ឋភាពនៅជុំវិញ៣៦០ដឺក្រេ។

តំបន់ អាយយ៉ូវវេង ស្ថិតក្នុងស្រុកបេតុង  ខេត្តយ៉ាឡា នៃប្រទេសថៃ ដោយនៅក្នុងតំបន់នេះពិតជាមានអាកាសធាតុត្រជាក់ និងបានផ្ដល់នូវសម្រស់ដ៏ស្រស់ស្អាតស្ទើមិនគួរឱ្យ ជាពិសេលនៅលើតំបន់ភ្នំអាយយ៉ូវវេង គេបានសាងសង់ជាមួយនឹងស្ពានកញ្ចក់ស្កាយវ៉ក ដ៏ធំលយទៅផុតជើងភ្នំយ៉ាងអស្ចារ្យ និងបានបង្កើ​តជាទស្សនីយភាព ក៏ដូចជាទីចំណាប់អារម្មណ៍របស់មនុស្សទាំងពួង ក្នុងប្រទេស និងក្រៅប្រទេស ក្នុងការមកទស្សនាទេសភាពដ៏ទាក់ទាកនៅទីនេះ។

ពិតណាស់ប្រសិនបើភ្ញៀវទេសចរណ៍បានឡើងមកដល់ទីតាំងនៃលើស្ពានស្កាយវ៉កនេះហើយ ប្រកដជាជួបជាមួយនឹងសម្រស់ និងទេសភាពដូចស្ថិតនៅលើឋានសួគ៌ ព្រោះអ្នកនឹងបានឃើញជាមួយនឹងពពក និងសមុទ្រអ័ព្ទដ៏ក្រាស ជាពិសេសលោកអ្នកអាចគយគន់សម្រស់ធម្មជាតិនៅផ្ទៃខាងក្រោម បានរហូតដល់ ៣៦០ ដឺក្រេ និងមើលថ្ងៃរះនៅពេលព្រឹក ទទួលបានពន្លឺដំបូងនៅព្រឹកព្រលឹម ដោយត្រៀមខ្លួនទទួលយកខ្យល់អាកាសបរិសុទ្ធនៅសីតុណ្ហភាព ១៩ ដឺក្រេ និងទស្សនាទេសភាពព្រៃបាឡា-ហាឡា ព្រមទាំងបឹងបាងឡាងដាមរួមទាំងអាចមើលទេសភាពបានឆ្ងាយដល់ប្រទេសម៉ាឡេស៊ីផងដែរ។

ដូច្នេះប្រសិនបើ​លោកអ្នកពិតជាចង់ទទួលបាននូវអារម្មណ៍ដ៏អស្ចារ្យ និង ប្លែកសូមកុំភ្លេចជាមួយនឹងតំបន់ភ្នំអាយយ៉ូវវេងក្នុងខេត្តយ៉ាឡា នៃប្រទេសថៃ៕ ប្រភព៖ Sanook

 

 

 

ជើងហោះហើរចិននឹងចូលមកថៃឆ្នាំនេះប្រមាណ១០លាននាក់

0

នាថ្ងៃទី៣១ ធ្នូ កន្លងមក លោក Suthipong Kongpool មកពីផ្នែកអាកាសចរប្រទេសថៃ បង្ហាញថា ខណៈចិនមាននយោបាយបើកប្រទេសនៅថ្ងៃទី៨ ខែមករានេះ មានជើងហោះហើរចិនជាច្រើនសួរនាំការធ្វើដំណើរមកកាន់ប្រទេសថៃ ព្រមទាំងជើងហោះហើរថៃមានគម្រោងបើកការហោះហើរទៅទីក្រុងផ្សេងៗរបស់ចិនផងដែរ ។ អ្នកធ្វើការផ្នែកហោះហើរនានានឹងពន្លឿនផែនការរបស់ខ្លួន ព្រមទាំងបន្ថែមជើងហោះហើរមកកាន់ថៃក្នុងឆ្នាំនេះ ដូច្នេះ ថៃត្រៀមទទួលអ្នកទេសចរចិននាពេលបុណ្យចូលឆ្នាំចិនខាងមុខ ។Thai PM 'sorry' for Chinese tourist hit at airport - World -  Chinadaily.com.cn

លោកបន្តថា ការត្រឡប់មកធ្វើដំណើររបស់អ្នកទេសចរចិន នឹងជាកត្តាសំខាន់សម្រាប់ការងើបឡើងវិញផ្នែកហោះហើររបស់ថៃ ។ ភ្ញៀវទេសចរក្នុងឆ្នាំនេះ នឹងកើនឡើងប្រមាណ៦២លាននាក់ ឬស្មើ៥០% បើធៀបនឹងឆ្នាំ២០១៩ មុនពេលផ្ទុះជំងឺកូវីត-១៩ ព្រោះចិនជាទីផ្សារសំខាន់សម្រាប់ថៃ ។

លោកបន្តទៀត ថា បច្ចុប្បន្ន មានជើងហោះហើរពីថៃទៅកាន់ប្រទេសចិន សរុប១៥លើកក្នុង១សប្តាហ៍ ដែលជាចំនួនតិចបំផុតបើធៀបនឹងឆ្នាំ២០១៩ មានជើងហោះហើរដល់ទៅជាង៤០០ជើងក្នុង១សប្តាហ៍ ។ លោកជឿថា ពេលចិនបន្ធូរបន្ថយលក្ខខណ្ឌការធ្វើដំណើរនោះ ជើងហោះហើរពីចិននឹងកើនឡើងភ្លាមៗ ពីព្រោះថៃជាប្រទេសគោលដៅសំខាន់ដែលជនជាតិចិននិយមមកកម្សាន្តស្រាប់ទៅហើយ ។India to make negative Covid test mandatory for passengers from China:  Report | Mint

ប្រទេសថៃនឹងត្រឡប់មកធ្វើការហោះហើរនៅទីក្រុងបាងកក ឈៀងម៉ៃ និងភូកេត ជាមុនសិន ពីព្រោះជើងហោះហើរនៅព្រលានយន្តហោះទាំងនេះត្រៀមរួចរាល់ក្នុងការទទួលអ្នកទេសចរចិន ។ ថៃប៉ាន់ស្មានថា នៅក្នុងឆ្នាំ២០២៣នេះ នឹងមានភ្ញៀវទេសចរចិនធ្វើដំណើរឆ្លងកាន់អាកាសយានដ្ឋានប្រមាណ៧-១០លាននាក់ ៕ ប្រភព ៖ 3Plus NEWS