Home តារាជាតិ តារាកំប្លែង ពាក់មី កំពុងរងប្រតិកម្មពីអ្នកលេងបណ្តាញសង្គម

តារាកំប្លែង ពាក់មី កំពុងរងប្រតិកម្មពីអ្នកលេងបណ្តាញសង្គម

104
0

តារាកំប្លែង ពាក់មី កំពុងរងការរិះគន់ពីសំណាកអ្នកលេងបណ្តាញសង្គមជាច្រើនបន្ទាប់ពីឃើញសកម្មភាពរបស់លោកប៉ះពាល់ លក្ខិណា ក្នុងទម្រង់ខុសពីធម្មតា។ មិនត្រឹមតែមានការរិះគន់នោះទេប៉ុន្តែពាក្យសម្តីចចាមអារ៉ាមកន្លងមកដែលមានតារាម្នាក់យកនារីលក់នំមកចូលសិល្បៈបានរីករាលដាលម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyI3RNMq6lfiHs6jDZai4VT-ZTNR_gYXqWSmM_vQh7neU-JbLIYiElie5ZlrdUu6OX26SlhN2nVRA3UV_Tqt_1whyphenhyphenG2CWqsMPz5x2BzuSTaReO2ZupW2tHvhKno0z90vgCs9aSdn-HKqmGBBrG2ECKjPLR_5EyHfONwQoPZpkUyGx9mF91-9bV484h7do/s1440/image_2026-06-15_15-19-17.png

ថ្មីៗនេះអំឡុងពេលចូលរួមការ Live បាល់ទាត់ជាមួយនឹង ជីងជក់ ទៅលើការប្រកួតរវាងព័រទុយហ្គាល់ទល់នឹងអ៊ូសបេគីស្ថានតារាកំប្លែងពាក់មី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់យ៉ាងច្រើន។ ការរិះគន់នេះកើតឡើងដោយសារតែអំឡុងពេល live លោក ចែម ចាន់រ៉ា បានយកដៃរបស់ខ្លួនទៅប៉ះពាល់ លក្ខិណា ជានារីដែលលោកបណ្តុះបណ្តាលហៅមកសម្តែងក្នុងវីដេអូខ្លី។ កាយវិការរបស់តារាកំប្លែងរូបនេះត្រូវបានមនុស្សជាច្រើនចាត់ទុកថាមិនសមរម្យជាពិសេសគឺអាណិតទៅដល់ចិត្តជាភរិយារបស់តារាកំប្លែងពាក់មី និងកូនស្រីរបស់គាត់ដែលកំពុងតែចម្រើនវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp_PXIRbopIFipXZdvXaQg0bvj7k8AN1lG88c5M23bL5yaHaCRbiqc_KfvnyYPQJ5_qnm63jhca8RpEgTmFHn5pHuL3xl0Gr7_lSfahT1aIXtZfKH5tsb9WSPVWDDhyk72vMV44XqCIYPgFrwfNW6yig79CUKPnzXldoiKEau92A66uLxvWCFI7afMeMA/s614/image_2026-06-15_15-19-23%20(2).png

មនុស្សមួយចំនួនបានសម្តែងការអស់សង្ឃឹមទៅកាន់តារាកំប្លែងពាក់មី ជាមួយនឹងសម្តីរិះគន់ថា «ស្ថាបនិកមានប្រពន្ធចុងនៅកម្ពុជា ជាគំរូសម្រាប់ប្រុសថោកគ្រប់គ្នា, សម្តែងលេងៗស៊ីមែនទែន, ការជួយមួយណាដែលមិនទទួលផល, ខំឱ្យតម្លៃកុំថាចរិតចឹងហាពូ, យូរៗទៅយករឿងចឹងៗមកធ្វើជារឿងកំប្លែងលេងសើច មានតែពួកថោកទាបដូចគ្នាទេទើបសើចសប្បាយចេញ»។ មតិខ្លះទៀតលើកឡើងថា «កូនស្រីក្រមុំហើយពូលាក់ៗខ្លះទៅ អាណិតកូន», «ដូចអ្វីដែលប្រពន្ធគាត់ឡើងសម្ភាសន៍លើកមុនចឹង គឺ «គាត់មានតែធ្វើចិត្ត ព្រោះប្ដីគាត់ផ្គត់ផ្គង់គ្រួសារបានល្អ តែខូចអារឿងស្រីនឹងមួយ…គាត់ចាប់បានរហូត តែគាត់ថាគាត់បណ្ដោយតាមកម្ម ពេលណាពេលហ្នឹង តែមុនពេលគាត់និយាយពាក្យនេះមកបាន មិនដឹងគាត់ពិបាកម៉េច ទ្រាំគ្រាំគ្រាយ៉ាងណាដែលមនុស្ស២នាក់ខំតាំងពីបាតដៃទទេជាមួយគ្នា ពេលមានបាន គឺឱ្យប្រពន្ធគ្រាំទ្រូង ហើយឱ្យប្រពន្ធព្រមទទួល ដោយសារ តែពាក្យ “គាត់ល្អគ្រប់យ៉ាង តែអត់អាហ្នឹងមួយ មិនដឹងធ្វើមិច» ពូកុំភ្លេចពូមានកូនស្រី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7XIEKSpG8x0I9_RakmU6Xtl5huG5DdXYQTpHcmAY7JE8uybTixXU5Dje6_hC7n7mC_6S0xQao3OGzl5ALBay7TNlD6VGoLqnAkZ4IfUl2lbijiPFe_qH9jSJ_SISQlcnG2Jn3YCQ1QYAQdGZ7t9_fOVd7xRoH-lo1JM6MbRlh9CtuWupVXavZYMnPf4/s713/image_2026-06-15_15-19-23.png

លើសពីនេះទៅទៀត ពាក្យសម្តីចចាមអារ៉ាមកន្លងមកដែលមានការបង្ហោះថាតារាល្បីម្នាក់ដែលនាំនារីលក់នំតាមតេលេក្រាមមកចូលសិល្បៈបានធ្វើឱ្យរីករាលដាលម្តងទៀតស្របពេលដែលតារាកំប្លែងពាក់មី កំពុងរងការរិះគន់។ កន្លងមក តារាកំប្លែងរូបនេះក៏ធ្លាប់បកស្រាយរឿង លក្ខិណា ចូលសិល្បៈផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-31tebMTYzk4lqdiAAFTwO_SxgKQ9V9sloift2H9ziFszGdWmJAvQwsqxbf3O_-J9KKpK3PiHBTWtftEQNWAux1znGSeg6UW8lgH6ubQ1kEKNwzhcD7AjVqR9GZutqzMhCix0aLyxw1ZI4CX9ZzfyoEZfGjg_MY1SG3fCwRirWomJW8vdWY7ttZIR7hc/s763/image_2026-06-24_12-07-41.png

បន្ទាប់ពីរងការរិះគន់ពីអ្នកលេងបណ្តាញសង្គមយ៉ាងចាស់ដៃស្រាប់តែតារាកំប្លែងរូបនេះបានយកវីដេអូដែលមានការរិះគន់នោះមកច្នៃធ្វើជាវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មវិញ។ តារាកំប្លែងពាក់មី បានដាក់ចំណងច្បាស់ៗថា «រឿងចាប់ដៃលក្ខិណា វាជាបញ្ហាក្នុងគ្រួសារ តែយើងកុំគេចពីបញ្ហា យើងយកបញ្ហានោះមកច្នៃឱ្យចេញជាលុយ ពិតដូចមិនពិត មិនពិតដូចពិត ជីវិតរ៉ាំរ៉ៃ ស្មុកស្មាញ ដូចអង់គ្លេសលេងយប់មិញចឹង»។ ទោះយ៉ាងណា តារាកំប្លែងពាក់មីក៏រងនូវមតិប្រតិកម្មចម្រុះចំពោះវីដេអូនេះផងដែរ៕