លោក Rudi Garcia គ្រូ​បង្គោល​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr បាន​កំប្លែង​លេង​នៅ​ក្នុង​សន្និសីទ​កាសែត​នៃ​ការ​ចុះ​កុងត្រា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ថា “លោក​ចង់​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ភ្លាម​ៗ ក្រោយ​អាហ្សង់ទីន​ឈ្នះ​ពាន​ World Cup នៅ​ប្រទេស​កាតា”។Ronaldo transfer 'soap opera' has been great 'promotion' for Al Nassr & I'd  be delighted to coach him - Rudi Garcia | Goal.com United Arab Emirates

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail បានឱ្យដឹងថា លោក Rudi Garcia គឺជាអ្នកគាំទ្រ Messi ហើយលោកចង់នាំយក Messi មករួមក្លិបភ្លាម ក្រោយពីរូបគេបានឈ្នះពាន World Cup នៅទីក្រុងដូហា ស្រាប់។CRISTIANO RONALDO JOUERA À AL-NASSR EN ARABIE SAOUDITE ! UNE PAGE SE TOURNE  ... - YouTube

គ្រូ​បង្វឹក​ជនជាតិ​បារាំង​រូប​នេះ​ទើប​តែ​មក​ដល់ Al-Nassr កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន​នេះ​ទេ។ លោក​ធ្លាប់​មាន​ប្រវត្តិ​ដឹកនាំ​ក្លិប​អ៊ីតាលី Roma និង​ក្លិប​បារាំង Marseille និង Lyon។ លោក​អះអាង​ថា លោក​ក៏​ប៊ិះ​ទៅ​ដឹកនាំ​ក្លិប Manchester United ផង​ដែរ មុន​ពេល​ដែល​បិសាច​ក្រហម​រើស​យក​លោក Ralf Ragnick កាល​ពី​ឆ្នាំ២០២១៕

ប្រភព៖ Daily Mail