ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៤-១០ ខែមករា ឆ្នាំ២០២៣។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលដូចតទៅ៖
* ពីថ្ងៃទី៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប សកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។
* ពីថ្ងៃទី៨-១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C * នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។

២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C * នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C * នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ នឹងអាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រ ពីមធ្យមទៅបង្គួរផងដែរ។

ជាមួយគ្នានេះ ក្រសួងជំរុញឲ្យមានការប្រុងប្រយ័ត្ន ពិសេសតំបន់សមុទ្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR9sMMmWUZeXySEKMUzIiDCCRAENN_sGNGvHKp_XmK9tunRq9a5fPpwKqtFZPRndyTLRuFFr0arEHhg1P7rE0NYbSvPlNFoPQPwuBHlG51-F67Z4Om4IZWAl6a9AWY0DVgm7rY1BbjyYRYggu3cq-BslyocpysBpHtiLLKNrRCokKtQcNdxhJQBJwy/s1280/photo_2023-01-03_08-43-30.jpg