សម្រាប់​មនុស្ស​ស្រី ​សក់ស្អាត គឺ​សំខាន់​ណាស់។ ​តែ​នៅពេល​សក់​ជ្រុះ​នឹង​ធ្វើ​ឲ្យ​បាត់​សម្រស់​មួយ​ផ្នែក។ ​ខាង​ក្រោម​នេះ ​ជា​កំហុស​ដែល​ធ្វើ​ឲ្យ​សក់​របស់​ជ្រុះ​ដោយ​មិន​ដឹង​ខ្លួន ។

១ មិន​ហ៊ាន​កក់​សក់​រាល់​ថ្ងៃ

អ្នក​ជំនាញ​និយាយ​ថា ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​សក់​ត្រូវ​ជ្រុះ​ខ្លះ​​ជា​រឿង​ធម្មតា ហើយ​បើ​អ្នក​កក់​សក់​រាល់​ថ្ងៃ​នឹង​ជួយ​កាត់​បន្ថយ​​ចំនួន​សក់​ជ្រុះ​នេះ​បាន។ យ៉ាង​ណា​ អ្នក​មិន​ត្រូវ​​កក់​សក់​ដោយ​អេះ​ស្បែក​ក្បាល​ខ្លាំង​ៗ ហើយ​កុំ​សិត​សក់​​នៅ​ពេល​សក់​សើម។ ការ​កក់​សក់​​រាល់​ថ្ងៃ​​ក៏​មិន​ធ្វើ​ឲ្យ​​​ស្បែក​ក្បាល​មាន​ជាតិ​ខ្លាញ់​​ឡើយ ​លុះ​ត្រា​តែ​អ្នក​ប្រើ​​ក្រែម​បន្ទន់​ច្រើន​ពេក ឬ​ហូប​​អាហារ​ខ្វះ​ជីវជាតិ។How Often to Wash Thinning Hair?

២ ​​មិន​ហ៊ាន​ប្រើ​សាប៊ូ​កក់​សក់​ឲ្យ​បាន​យូរ​ខែ

ប្រសិន​បើ​អ្នក​ប្រើ​សាប៊ូ​កក់​សក់​រាល់​ថ្ងៃ​ ហើយ​​សង្កេត​ឃើញ​ថា​ សាប៊ូ​ដែល​ប្រើ​នោះ​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ទេ ​គួរ​តែ​បន្ត​ប្រើ​វា​ កុំ​ផ្លាស់​ប្តូរ​ញឹក​ញាប់។ ​ប្រសិន​បើ​ចង់​ផ្លាស់​ប្តូរ ​អាច​ពិចារណា​បាន​ក្រោយ​ប្រើ​៦ខែឬ​១ឆ្នាំ។

៣ មិន​ហ៊ានសម្ងួត​សក់​ជាមួយ​ម៉ាស៊ីន​ផ្លុំ​សក់

​នារី​មួយ​ចំនួន​មិន​ហ៊ាន​សម្ងួត​សក់​ដោយ​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ទេ ព្រោះ​ខ្លាច​បំផ្លាញ​​សក់ ដោយ​ពួក​គេ​គេ​​ទុក​សក់​ឲ្យ​ស្ងួត​តាម​បែប​ធម្មជាតិ ឬ​ជូត​វា​ដោយ​ប្រើ​កន្សែង​​ដើម្បី​ចៀស​វាង​ការ​ប្រើ​កម្តៅ ឬ​កម្លាំង​ខ្យល់។ ​យ៉ាង​ណា​ក្តី ​នេះ​មិន​មែន​ជា​ទម្លាប់​ថែរក្សា​សក់​ឡើយ ​តែ​ជា​ការ​ធ្វើ​ឲ្យ​សក់​ឆាប់​ខូច។ នៅ​ពេល​អ្នក​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់ ​អ្នក​គ្រាន់​តែ​កុំ​ដាក់​វា​កៀក​នឹង​ស្បែក​ក្បាល គួរ​ដាក់​ចន្លោះ​ពី 10-15cm​។ ​បន្ថែម​ពី​នេះ  សម្ងួត​ត្រឹម ៨០%-៩០% ហើយ​បន្ទាប់​មក​ទុក​វា​ឲ្យ​ស្ងួត​តាម​ធម្មជាតិ​បាន។ ​ម្យ៉ាង​ទៀត ​អ្នក​គួរ​ប្រើ​ប្រេង​​លាប​សក់​មុន​​សម្ងួត​សក់​និង​ត្រូវ​ចាំ​ថា ​​សម្ងួត​សក់​មុន​ពេល​ចូល​គេង(​បើ​សម្ងួត​នៅ​ពេល​យប់)៕Hairdresser Washing Hair Stock Photo - Download Image Now - Hair Salon,  Washing, Hairdresser - iStock