បរទេស៖ មនុស្សយ៉ាងហោចណាស់ ១៤ នាក់ត្រូវបានបាត់បង់ជីវិត របួស ១៣ នាក់ និងអ្នកទោសចំនួន ២៤ នាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោលពីពន្ធនាគារនៅប្រទេសម៉ិកស៊ិក រហូតក្រុមប្រដាប់អាវុធនៃពន្ធនាគារ បើកការវាយប្រហារឡើង។

កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន CNN បានឱ្យដឹងថាមានករណីនៃការ វាយប្រហាររបស់ក្រុមប្រដាប់អាវុធ ក្នុងគុក Ciudad Juárez នៃរដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក។

ហេតុការណ៍នេះបានចាប់ផ្តើមនៅម៉ោងប្រហែល ៧:០០ ព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យកន្លង នៅពេលដែលក្រុមប្រដាប់អាវុធក្នុងរថពាសដែកបានមកដល់ពន្ធនាគារពួកគេបានធ្វើការបាញ់ប្រហារលើ បុគ្គលិកសន្តិសុខ ងរហូតធ្វើឱ្យមន្ត្រី ១០ នាក់ និង ទណ្ឌិត ៤ នាក់បានស្លាប់ និង១៣ នាក់ផ្សេងទៀត រងរបួស។

លើសពីនេះជាមួយនឹងហេតុការណ៍មួយនេះផងដែរអ្នកទោសរហូតទៅដល់ ២៤ នាក់បានរត់គេច ចេញពីពន្ធនាគារបាត់ស្រមោល។

ប្រភពដដែលបានបង្ហាញថាអំពើអំពើហឹង្សាដែលបានកើតឡើងនេះ វាមិនមែនជាលើកទីមួយទេដែលវាផ្ទុះនៅក្នុងគុក ព្រោះនៅខែសីហាឆ្នាំមុន ទាហានម៉ិកស៊ិករាប់រយនាក់មាន ការប៉ះទង្គិចគ្នារវាងក្រុមទាំងពីររវាងក្រុម Juarez និងក្រុម Sinaloa ដែលនាំឱ្យមានកុប្បកម្ម និង ការបាញ់ប្រហារ រហូតបង្កឱ្យមានមនុស្សចំនួន ១១ នាក់បានស្លាប់។ ហើយករណីកើតឡើងខាងលើគេនៅមិនទាន់ច្បាស់ថាក្រុមណានៅពីក្រោយករពណីនេះនៅឡើយទេ។

គួរបញ្ជាក់ផងដែរថាពន្ធនាគារ Ciudad Juárez គឺជាទីតាំងនៃព្រំដែនអាមេរិក-ម៉ិកស៊ិក ក្នុងរដ្ឋតិចសាស់ គដែលជាទីក្រុងគ្រោះថ្នាក់បំផុតមួយរបស់ម៉ិកស៊ិក និងជាមជ្ឈមណ្ឌលនៃអំពើហឹង្សារបស់ក្រុមជួញដូរគ្រឿងញៀន គូប្រជែងក្រុម Juarez និងក្រុម Sinaloa កំពុងប្រយុទ្ធនឹងសង្រ្គាមបង្ហូរឈាមក្នុងតំបន់សម្រាប់ផ្លូវរត់ពន្ធ និងការជួញដូរគ្រឿងញៀនយ៉ាងសកម្ម៕ ប្រភព៖ pptvhd36