បរទេស៖ មានហេតុការដ៏គួរឱ្យរន្ធត់មួយបានកើតឡើងដោយឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាសយ៉ាងពេញទំហឹងបានបង្កឱ្យមានមនុស្សយ៉ាងហោចណាស់៤នាក់បានបាត់បង់ជីវិត និង ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនៅក្នុងប្រទេសអូស្ត្រាលី។

នាថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍មួយចេញពី តំបន់ Gold Coast ដែលជាកន្លែងទាក់ទាញទេសចរណ៍ក្នុងប្រទេសអូស្ត្រាលី ដោយមានករណីនៃឧបទ្ទវហេតុឧទ្ធម្ភាគចក្រពីគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងនៅលើអាកាស រហូតឧទ្ធម្ភាគចក្រទាំងនោះបានបែកជាបំណែកធ្លាក់រាយប៉ាយនៅតាមឆ្នេរ កង្កការភ្ញាក់ផ្អើលដល់មនុស្សម្នានៅជុំវិញនោះ និងបានធ្វើការរាយការណ៍ទៅកាន់អាជ្ញាធរភ្លាមៗ។

ក្នុងនោះក្រោយពីហេតុការដ៏រន្ធត់បានកើតឡើង ក្រុមមន្ត្រីក៏បានប្រញាប់ប្រញាល់មកកាន់តំបន់កើតហេតុ  ដើម្បីស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានធ្លាក់មុជចូលទៅក្នុងខ្សាច់ប៉ុន្មានម៉ែត្រពីច្រាំង ខណៈទំរងនៃឧទ្ធម្ភាគចក្របានទទួលរងការខូចខាតទាំងស្រុង។

ជាមួយគ្នានោះផងដែលគេបានរាយការណ៍មកថា ក្នុងហេតុការដ៏អាក្រក់នេះបានធ្វើឱ្យមនុស្សចំនួន៤នាក់បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនិងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ទោះជាយ៉ាងណាមន្ត្រីម្នាក់បាននិយាយថា ឧទ្ធម្ភាគចក្រទាំងពីរនេះទើបតែចាកចេញពីរមណីយដ្ឋាន Sea World រួចមកដល់ចំណុចកើតហេតុក៏បានបុកគ្នាដោយចៃដន្យ។

យ៉ាងណាមិញអាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីនឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតពីមូលហេតុនៃ”ការបុកគ្នានៅកណ្តាលអាកាសនៃឧទ្ធម្ភាគចក្រទាំង ២នេះ ដោយបញ្ជូនក្រុមអ្នកស៊ើបអង្កេតមកកាន់តំបន់នេះ ដើម្បីត្រួតពិនិត្យបំណែកឧទ្ធម្ភាគចក្រ និងប្រមូលផ្នែកខ្លះ សម្រាប់ការស៊ើបអង្កេតបន្ថែម៕ ប្រភព៖​ pptvhd36