Home Blog Page 1935

ប្រធានណាតូ អូសទាញកូរ៉េខាងត្បូង ឲ្យផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែន

0

រដ្ឋធានីសេអ៊ូល៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោក កំពុងតែសម្រុកផ្ដល់ជំនួយយោធាយ៉ាងច្រើន ជួយដល់ប្រទេសអ៊ុយក្រែន នោះមក ឥឡូវ ប្រមុខអង្គការណាតូ កំពុងតែជំរុញឲ្យកូរ៉េខាងត្បូង ផ្ដល់ជំនួយគ្រឿងសឹក ជួយដល់ក្រុងកៀវ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែមករា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ កាលពីព្រឹក ថ្ងៃចន្ទ បានស្នើដល់កូរ៉េខាងត្បូង បង្កើននូវកិច្ចគាំទ្រខាងយោធា ជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ លោកប្រមុខអង្គការសម្ពន្ធមិត្តយោធា បានស្នើដល់ក្រុងសេអ៊ូល ឲ្យពិចារណាឡើងវិញ លើគោលនយោបាយរបស់ខ្លួន មិននាំចេញគ្រឿងសព្វាវុធ ទៅកាន់ប្រទេស ដែលកំពុងតែមានជម្លោះ។Different opinions in NATO is not unusual, Stoltenberg says | Reuters

លោកប្រធាន អង្គការណាតូ កំពុងតែស្ថិតក្នុងទីក្រុងសេអ៊ូល ដែលជាដំណើរបំពេញទស្សនកិច្ច ជាលើកដំបូង មកកាន់តំបន់អាស៊ី ហើយគាត់ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ផងដែរ។ នេះជាជាផ្នែកមួយ នៃការបង្កើនទំនាក់ទំនងជាមួយនឹងសម្ពន្ធមិត្តប្រជាធិបតេយ្យ នៅក្នុងតំបន់ ចំពេលការប្រឈមមុខនឹងជម្លោះ នៅអ៊ុយក្រែន និង ការប្រកួតប្រជែងកាន់តែកើនឡើង ពីប្រទេសចិន

លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) បានជួបជាមួយនឹងក្រុមមេដឹកនាំកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ហើយនៅថ្ងៃចន្ទនេះ បានជំរុញឲ្យក្រុងសេអ៊ូល ធ្វើឲ្យបានច្រើនឡើងបន្ថែមទៀត ដើម្បីជួយដល់ក្រុងកៀវ ដោយសារតែមានតម្រូវការជាបន្ទាន់ សម្រាប់គ្រាប់រំសេវ។

លោកប្រមុខអង្គការណាតូ បានគូសបញ្ជាក់ ទៅដល់ប្រទេសផ្សេងៗទៀត ដូចជា អាល្លឺម៉ង់ និង ន័រវ៉ែស បានប្រកាន់នូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់ខ្លួន អស់រយៈពេល ជាយូរមកហើយ មិននាំចេញអាវុធទៅកាន់ប្រទេសមានជម្លោះ។ ប៉ុន្ដែប្រទេសទាំងនេះ បានកែប្រើនូវគោលនយោបាយរបស់ពួកគេ ក្រោយពេលប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានចូលឈ្លាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក។S. Korea, Norway to Develop Unmanned Turrets for Next-Gen Tanks

លោក Jens Stoltenberg បានបញ្ជាក់ នៅក្នុងការថ្លែងទៅកាន់វិទ្យាស្ថានឆេ (Chey) ស្ថិតក្នុងទីក្រុងសេអ៊ូល ថា «ប្រសិនបើយើងជឿជាក់ លើសេរីភាព លទ្ធិប្រជាធិបតេយ្យ ប្រសិនបើយើងមិនចង់ឱ្យមានតំបន់ស្វ័យភាព មិនចង់ធ្វើឲ្យផ្តាច់ការឈ្នះនោះ គឺអ៊ុយក្រែន ត្រូវការអាវុធ»។

កូរ៉េខាងត្បូង ក្លាយជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយ នៅទូទាំងពិភពលោក ហើយកាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លក់រថក្រោះរាប់រយគ្រឿង បញ្ជូនទៅឱ្យប្រទេសអឺរ៉ុប រួមទាំង ប៉ូឡូញ ដែលជាសមាជិករបស់អង្គការណាតូ ផងដែរ។ ប៉ុន្ដែច្បាប់របស់ប្រទេសកូរ៉េខាងត្បូង បានហាមឃាត់ ដល់ការនាំចេញគ្រឿងសព្វាវុធ ទៅកាន់កំពុងតែមានជម្លោះយ៉ាងសកម្ម។ បញ្ហានេះ ធ្វើឲ្យក្រុងសេអ៊ូល មានការលំបាកយ៉ាងខ្លាំង នៅក្នុងការនាំចេញអាវុធដោយផ្ទាល់ ទៅកាន់ក្រុងកៀវ។ ដូច្នេះ កូរ៉េខាងត្បូង មានតែផ្ដល់សម្ភារមិនមានគ្រោះថ្នាក់ និង ជំនួយមនុស្សធម៌តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោកប្រមុខអង្គការណាតូ បានបន្ថែម ថា គាត់មិនបានដឹងច្បាស់ ថា នៅពេលណាសង្គ្រាមនៅអ៊ុយក្រែន នឹងត្រូវបញ្ចប់នោះឡើយ ព្រោះពូទីន កំពុងតែរៀបចំសង្គ្រាម និង ទិញគ្រឿងសព្វាវុធជាច្រើន មកពីប្រទេសផ្សេងៗ រួមទាំង កូរ៉េខាងជើង ជាដើម។ ប៉ុន្ដែក្រុងព្យុងយ៉ាង បានបដិសេធ អំពីការបញ្ជូនគ្រឿងសព្វាវុធ ទៅជួយដល់ក្រុងមូស្គូ៕

សត្វស្លាបចំនួន ១២៥ប្រភេទ មានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង

0

ភ្នំពេញ៖ នៅសប្ដាហ៍ទី៣ នៃខែមករា ឆ្នាំ២០២៣ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានសហការជាមួយមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង តំបន់ការពារទេសភាពអន្លង់ព្រីង ដើម្បីធ្វើការជំរឿនសត្វស្លាបទឹកអាស៊ី (Asian Water Bird Census) ប្រចាំឆ្នាំ២០២៣ ដែលជំរឿននេះ តែងធ្វើជាប្រចាំជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVkVbu14yhg9N3Xiw29g170oFGEeeLw0dcC8muA0nWWb74agFaXrutVYMDAoMeCaxwwmCBUigfOT7MjVY0U_Nj50Oc0zXUc7ji_C8s03zkRylLjiJhI-4ZCQkhxCwfase8ApuDK1XakmpEUf1Aj6ozOytTSYRgU7hHMaEAq12WtWHagLVm-UgkYND7/s960/photo_2023-01-30_12-26-11.jpg

អង្គការ Nature Life បង្ហាញឱ្យដឹងថា លទ្ធផលជំរឿនបថមប្រចាំឆ្នាំ២០២៣ របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ជាមួយមន្ត្រីឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង តំបន់ការពារទេសភាពអន្លង់ព្រីង សត្វស្លាបគ្រប់ប្រភេទត្រូវបានកត់ត្រាមានចំនួន ១២៥ប្រភេទ ក្នុងនោះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ មានចំនួន ៩១ប្រភេទ និង ចំនួន ៣៤ប្រភេទត្រូវបានកត់ត្រានៅ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WrDzn5v3PDywe2ei-byTzFdXjAIjjAweROM_jP2r2oL6nwR1d5vTpXvmTpY4NAqtzHFHwztugA5VuMjD9UNstBhQuNX_Q5_xT1MKemdjCm8H6PZWUOa9XatMkji5N_dc8nmqMP5BjLEEWsIiHUZi681uM4QuZiTeeY3NbuBZc2H-8SjIg6vBJ6W8/s1279/photo_2023-01-30_12-26-10%20(2).jpg

គួរឱ្យដឹងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងខេត្តតាកែវ មានផ្ទៃដីទំហំ ៨ ៣០៥ហិកតា រីឯតំបន់ការពារទេសភាពអន្លង់ព្រីង មានក្រឡាផ្ទៃសរុប ២១៧ហិកតា ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ជាទីជម្រក និងប្រភព ចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាល ឆ្នូតស ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnUO8-6JBtMVVJ9MZxfPeEfpgya24REAUQlwqoXIpfD23wRcmwA0Iy60Lmlvcxtkaik_C_Rfc4GQDRMS-KcbSUxi8IfFhpp1In3F-T8FvZQ_ygEUw0xKHbrilDe4nD9makLo0M6i9B9m0hAZ9PNCrucvXRTlaMqCg0R9MrULugEzkZIh4vIgW3UMqz/s1280/photo_2023-01-30_12-26-10.jpg

មនុស្សគ្មានប្រទេសកំណើត! ហេតុអ្វីបានជាពួកគេគ្មានប្រទេសកំណើត?

0

ជាទូទៅមនុស្សគ្រប់រូប តែងតែមានសញ្ជាតិ ឬយើងហៅថាប្រទេសកំណើតរៀងៗខ្លួន។​ ទន្ទឹមនឹងគ្នានេះដែរ ប្រជានប្រមាណជាង១២លាននាក់នៅលើពិភពលោក បានជាប់ឈ្មោះជា មនុស្សគ្មានប្រទេសកំណើត។

នៅក្នុងច្បាប់អន្តរជាតិ ជនគ្មានរដ្ឋ ឬមនុស្សគ្មានប្រទេសកំណើត គឺជាបុគ្គលដែល “មិនត្រូវបានចាត់ទុកថាជាជនជាតិដោយរដ្ឋណាមួយនៅក្រោមប្រតិបត្តិការនៃច្បាប់របស់ខ្លួន ឬអាចជាជនភៀសខ្លួន”។Living with and helping 'other Sabahans'

តែយ៉ាងណាមិញ ជនភៀសខ្លួនទាំងអស់មិនប្រាកដថាជាមនុស្សគ្មានប្រទេសកំណើតនោះទេ ព្រោះថាជនភៀសខ្លួន ដែលអាចផ្លាស់ទីលំនៅ នៃប្រទេសមួយទៀតផ្សេងបានទើប លុះត្រាតែខ្លួនមានសញ្ជាតិកំណើតមួយ។

មនុស្សគ្មានប្រទេសកំណើត គឺមិនមានអត្តសញ្ញាបណ្ណ​ ឬសំបុត្រកំណើតនោះទេ ឬអ្នកខ្លះទៀតកើតនៅក្នុងប្រទេសកំណើតខ្លួន ក៏ប៉ុន្តែមិនត្រូវបានរដ្ឋទទួលស្គាល់។Malaysia's invisible children | Migration | Al Jazeeraជាក់ស្តែងនៅក្នុងកោះមួយនៃប្រទេសម៉ាឡេសុី មានប្រជានជនប្រមាណ៥មុឺននាក់ មិនត្រូវបានទទួលស្គាល់។ដោយរាជរដ្ឋាភិបាលម៉ាឡេសុី បានលើកឡើងថា “ពួកគេគ្មានសំបុត្រកំណើត ដូច្នេះយើងចាត់ទុកពួកគេ ជាជនស្វែងរកសិទ្ធិជ្រកកោន ជនភៀសខ្លួន ឬជនចំណាកស្រុក ទោះបីជាពួកគេកើតនៅប្រទេសម៉ាឡេស៊ីយើងក៏ដោយ”៕I Want To Go To School”: Cries Of Stateless Children - Wiki impact

ប្រភព៖ Wikipedia

ប្រទេសឥណ្ឌានឹងកែលម្អមុខមាត់ថ្មីនៃទីក្រុងដែលី

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានស៊ីនហួរបានរាយការណ៍កាលពីថ្ងៃទី២៨ ខែមករាថា លោក អាវិន ហ្គារីវ៉ាល់ (Arvind Gajriwal) ប្រមុខរដ្ឋមន្ត្រី បានបង្ហាញផែនការកែលម្អទីក្រុងធំរបស់ប្រទេសឥណ្ឌា ក្នុងនោះមានការជួសជុលផ្លូវនានា បោសសម្អាត និងតុបតែងក្រុងដែលីឱ្យស្រស់ស្អាត ។

លោក ហ្គារីវ៉ាល់ ថ្លែងថា រដ្ឋាភិបាលឥណ្ឌាបានត្រៀមជួលរថយន្តបោសថ្នល់ចំនួន១០០គ្រឿង និងជួសជុលផ្លូវស្ថិតក្រោមការថែទាំរបស់មន្ទីរសាធារណការ សរុបចំនួន១.៤០០គីឡូម៉ែត្រ ព្រមទាំងសម្អាតផ្លូវថ្មើរជើងក្នុងមួយសប្តាហ៍ ៣ដង ។ លោកបញ្ជាក់ថា រថយន្តចំនួន២៥០គ្រឿងទៀតនឹងជួយសម្អាតផ្លូវតូចៗដែលមិនស្ថិតក្រោមការថែទាំរបស់មន្ទីរសាធារណការ ។Delhi | History, Population, Map, & Facts | Britannica

លោក ហ្គារីវ៉ាល់ បន្ថែមថា ចំណែកទុយោបង្ហូរទឹក រថភ្លើងក្រោមដី និងបង្គោលភ្លើងនៅតាមដងផ្លូវនានា នឹងត្រូវកែលម្អជាថ្មីទាំងអស់ ចាប់តាំងពីថ្ងៃទី១ ខែមេសា តទៅ ហើយគម្រោងជួសជុលនេះនឹងបញ្ចប់ក្នុងរយៈពេល៦ខែ ដោយប្រើប្រាស់ទឹកប្រាក់ចំនួន៥៥២លានដុល្លារអាមេរិកក្នុងឆ្នាំដំបូង ។

រដ្ឋាភិបាលបានបង្កើតគម្រោងសាកល្បងមួយនៅក្នុងសង្កាត់ Dwarka ភាគខាងលិចទីក្រុងដែលី ដោយផ្តល់សេវាកម្មម៉ូតូអគ្គិសនីចំនួន១.៥០០គ្រឿងក្នុង២៥០ទីតាំង សម្រាប់ការធ្វើដំណើរចុងក្រោយ (last-mile connectivity) ។Coolest Delhi neighbourhoods you should explore | Times of India Travel

លោកប្រមុខរដ្ឋមន្ត្រីបន្ថែមទៀតថា ពលរដ្ឋឥណ្ឌាអាចប្រើប្រាស់សំបុត្រតែមួយសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង រថភ្លើងក្រោមដី និងម៉ូតូអគ្គិសនី ។ ពួកគេអាចជ្រើសយកម៉ូតូអគ្គិសនីក្នុងល្បឿន៦០គីឡូម៉ែត្រ/១ម៉ោងពី២៥០ទីតាំង ៕

ប្រភព ៖ TNN World

បាត់មុខយូរ! កែវ រំចង់ វិលមកវិញ ចង់ចូលរួមប្រកួតសុីហ្គេម

0

ស្របពេលដែលសល់ពេលមិនដល់១០០ថ្ងៃទៀតផង ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍ ​Sea Games លើកទី៣២ នឹងចាប់ផ្តើមឡើង ដោយក្នុងនោះវិញ្ញាសារជាច្រើន​ មិនទាន់បញ្ជាក់អត្តពលិកណាខ្លះដែលត្រូវចូលរួមនោះទេ។

ទន្ទឹមគ្នានេះ កីឡាករប្រដាល់មានកេរ្តិ៍ឈ្មោះបោះសំលេងលំដាប់ស្រុកខ្មែរ កីឡាករកែវ រំចង់ បាននិយាយទាំងអួលដើមករ ដោយចង់បង្ហាញវត្តមាននៅក្នុងវិញ្ញសាប្រដាល់សម្រាប់សុីហ្គេម។

កាលពីឡាយយប់មិញលោកបាននិយាយទាំងទឹកមុខក្រៀមក្រំថា ៖ “ហេតុអ្វីសុីហ្គេម២០២៣ គ្មានឈ្មោះ កែវ រំចង់ ? ខ្ញុំអន់ចិត្តណាស់ហេតុអ្វីមិនដាក់ឈ្មោះខ្ញុំប្រកួតតំណាងប្រទេសក្នុងសុីហ្គេមប្រទេសយើង ? ទាំងដែលខ្ញុំធ្លាប់កសាងឈ្មោះ ធ្លាប់ជួយលើកមុខមាត់ប្រទេសជាតិម្នាក់ដែរ ។ រឿងគីឡូមិនមែនជាបញ្ហាទេ ប្រសិនបើប្រាប់ថាជ្រើសរើសខ្ញុំ ខ្ញុំអាចធ្វើបាន ។ ខ្ញុំមានតែសំពះសុំបងប្អូនជួយចែករំលែកនិងផ្សព្វផ្សាយព័ត៍មានដើម្បីឲ្យខ្ញុំបានប្រកួតផង”។

គួរបញ្ជាក់ផងដែរថា តាមដំណឹងលេខឮមក នៅក្នុងនោះវិញ្ញាសាប្រដាល់ ប្រភេទទម្ងន់ធ្ងន់មាន ព្រំ សំណាង ជម្រើសជាតិគុនខ្មែរ ៨១គីឡូក្រាម និង រឿង សោភ័ណ្ឌ ប្រភេទ Kickboxing ទម្ងន់ ៧៥គីឡូក្រាម មិនមានឈ្មោះ កែវ រំចង់ នោះទេ​៕May be an image of 2 people and text

ពលរដ្ឋជប៉ុនសាទរបន្ទាប់ពីរដ្ឋាភិបាលលុបចោលបម្រាមពាក់ម៉ាស់

0

ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក Fumio Kishida បានថ្លែងកាលពីថ្ងៃទី២៧ ខែមករា កន្លងមកថា រដ្ឋាភិបាលជប៉ុននឹងលុបចោលបម្រាមពាក់ម៉ាស់នៅក្នុងម្លប់ ព្រមទាំងកាត់បន្ថយកម្រិតចំណាត់ថ្នាក់វេជ្ជសាស្ត្រសម្រាប់អ្នកជំងឺកូវីដ-១៩ ឱ្យក្លាយជាអ្នកជំងឺធម្មតាផងដែរ ។

ការលុបចោលបម្រាមពាក់ម៉ាស់នេះ នឹងអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ ។ អ្នកជំងឺកូវីដ-១៩ នឹងត្រូវបានចាត់ទុកជាអ្នកជំងឺប្រភេទដូចគ្នានឹងជំងឺគ្រុនផ្តាសាយដែរ ខណៈកាលពីមុន គេចាត់ទុកអ្នកជំងឺកូវីតស្ថិតក្នុងប្រភេទជំងឺរបេង និងជំងឺ SARS ។

លោកនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងតាមទូរស័ព្ទថា ៖ «ការពាក់ម៉ាស់ មិនថានៅក្នុងម្លប់ ឬកណ្តាលថ្ងៃ គឺអាស្រ័យលើការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ ។ យើងនឹងឈានទៅដំណាក់កាលមួយទៀតក្នុងការប្រើជីវិតជាមួយជំងឺកូវីដ និងរួមគ្នាកសាងសង្គម ដើម្បីឱ្យប្រទេសជប៉ុនត្រឡប់មកសភាពធម្មតាវិញយ៉ាងរហ័ស ទាំងក្នុងលំនៅឋាន សាលារៀន ការិយាល័យធ្វើការ និងគ្រប់ផ្នែកនៃជីវិត» ។

ទោះយ៉ាងណា មន្ត្រីជប៉ុនបានណែនាំឱ្យពលរដ្ឋពាក់ម៉ាស់នៅកន្លែងមានហានិភ័យខ្ពស់ដូចជា ផ្ទះថែទាំមនុស្សចាស់ ខណៈអ្នកជំនាញមួយចំនួនបារម្ភថា ការលុបចោលបម្រាមនេះអាចធ្វើឱ្យជំងឺកូវីដរាតត្បាតជាថ្មីទៀត ។

តាមការស្ទង់មតិរបស់សារព័ត៌មានផ្សេងៗបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើននឹងនៅតែពាក់ម៉ាស់បន្តទៀតដើម្បីថែទាំសុខភាពពួកគេ បើទោះជារដ្ឋាភិបាលប្រកាសលុបចោលបម្រាមពាក់ម៉ាស់ក្តី ៕Coronavirus: Japanese man pushes train emergency button 'after passenger without  mask coughs' | The Independent | The Independent

ប្រភព ៖ beartai BRIEF

ព្រលានយន្តហោះបែកចានក្រុងបាត់ដំបង ត្រៀមកែលំអ​ឱ្យដូចអាកាសយានដ្ឋានខេត្តសៀមរាប

0

តាម​ការ​គូស​បញ្ជាក់​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង គម្រោង​​ស្តារ​ឡើង​វិញ​ព្រលានយន្តហោះ​វាល​បែកចាន​ខេត្ត​បាត់ដំបង នឹងត្រូវ​​​អភិវឌ្ឍ​លើកកម្រិត​ទៅជា​ខ្នាត​អន្តរជាតិ។

លោក​អភិបាល​ខេត្តបាត់ដំបង លោក សុខ លូ បាន​បញ្ជាក់​ថា “យើងនៅ​មិនទាន់កំណត់ពេលវេលាជាក់លាក់នឹង​បើកការដ្ឋាននៅ​​ពេល​ណា​ទេ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន បាន​ឯកភាព​ឱ្យ​មាន​ការ​សិក្សា​ប្រែក្លាយ​ព្រលានយន្តហោះ​ខេត្ត​បាត់ដំបង​ជាព្រលានយន្តហោះថ្នាក់ ៤C ប្រហាក់ប្រហែល​នឹង​ព្រលាន​យន្តហោះ​របស់ខេត្តសៀមរាបបច្ចុប្បន្ន”។ តាមពិតទៅគម្រោង​សិក្សា​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​បាត់ដំបង ត្រូវចាប់ផ្តើមយូរមកហើយ ក៏ប៉ុន្តែដោយមានការ​រាំង​ស្ទះ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ។

គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះខេត្តបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ត្រូវបាន​ស្ថាបនា​ឡើង​នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ លើទំហំដីជិត​១ ម៉ឺន​ហិកតា ធំ​ជាង​ព្រលាន​យន្តហោះ​ភ្នំពេញ​​ថ្មី​ដែល​​កំពុង​សាងសង់​ជិត ៣ ដង ហើយ​ដែល​បានដាក់ឲ្យ​ដំណើរការនៅឆ្នាំ១៩៦៨ ដោយ​មាន​ជើង​ហោះហើរ​ទៅមករវាងភ្នំពេញនិងបាត់ដំបង។

យ៉ាងណាមិញ ដោយសារ​សង្គ្រាម​កាលអំឡុងឆ្នាំ​១៩៧០ ពិសេសក្នុងរបបប៉ុលពតរវាងឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩ ព្រលានយន្តហោះ​នេះបានផ្អាកដំណើរការស្ទើរតែទាំងស្រុង​តែ​ម្តង​៕May be an image of 1 person and textNo photo description available.រូបភាព៖ Property Area

ហ្វាំងឡង់ដ៍ មានក្ដីសង្ឃឹមចូលរួមជាមួយអង្គការណាតូ ខណៈតួកគីរារាំងស៊ុយអែត

0

រដ្ឋធានីអង់ការ៉ា(Ankara)៖ សង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យប្រទេសស៊ុយក្រែន និង ហ្វាំងឡង់ដ៍ បោះបង់ចោលនូវគោលនយោបាយអព្យាក្រឹតរបស់ខ្លួន ដែលបានប្រកាន់ខ្ជាប់ អស់រយៈពេលជាច្រើនទសវត្សរ៍នោះចោល ហើយងាកទៅដាក់ពាក្យចូល ជាសមាជិករបស់អង្គការណាតូ ប៉ុន្ដែតួកគី និង ហុងគ្រី នៅតែរារាំងដល់ប្រទេសអឺរ៉ុបខាងជើងទាំង២នេះ ចូលរួម នៅក្នុងអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែមករា ថា ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) បានបង្ហាញសញ្ញា ថា រដ្ឋាភិបាលក្រុងអង់ការ៉ារបស់គាត់ អាចនឹងទទួលយកហ្វាំងឡង់ដ៍ ឲ្យចូលទៅក្នុងអង្គការណាតូ មុនពេលមានវិធានការណាមួយ ទៅលើប្រទេសអឺរ៉ុបខាងជើង ដែលមានព្រំដែនជាប់គ្នាជាមួយនឹងស៊ុយអែត។Erdogan hints 2023 presidential run will be his last, after 20 years in power | The Times of Israel

លោក អេដូហ្គេន បានថ្លែង ត្រឹមតែប៉ុន្មានថ្ងៃ ក្រោយពេលក្រុងអង់ការ៉ា បានផ្អាកនូវកិច្ចពិភាក្សា ស្តីអំពីការចូលជាសមាជិករបស់អង្គការណាតូ ជាមួយប្រទេសទាំងពីរ បន្ទាប់ពីមានការតវ៉ា នៅទីក្រុងស្ដុកខម (Stockholm) ដែលក្នុងនោះមានអ្នកនយោបាយស្តាំនិយមម្នាក់ បានដុតគម្ពីរគូរ៉ាន់ (Quran) ថតចម្លងរបស់សាសនាអ៊ិស្លាម។

ប្រធានាធិបតីតួកគី បានបញ្ជាក់ នៅសុន្ទរកថា ចាក់ផ្សាយ តាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យ ថា «យើងអាចផ្តល់សារផ្សេង ទៅកាន់ហ្វាំងឡង់ដ៍ នៅលើកម្មវិធីអង្គការណាតូរបស់ពួកគេ ហើយស៊ុយអែត នឹងភ្ញាក់ផ្អើល ខណៈក្រុងស្ដុកខម ឃើញសាររបស់យើង។ ប៉ុន្តែហ្វាំងឡង់ដ៍ មិនគួរធ្វើឲ្យមានកំហុសដូចគ្នានឹងស៊ុយអែត បានធ្វើនោះឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1W-Sc8em834ll8AhjfJE4GD5mSwws8xWVMz-9QUPqvvt-WlwGg2K06gCY5uCkU36YX6UYOMhIzC1AqQufh9qRJV3YX2zofVTabFTdf4YEG8oP1WawOXivOTiltNQPFA8DtdCE1sWR4ve9tS_KXj0RaN0lW-fQX2tqNDcEcJdlsmfTdjE0qopLxRrv/s1280/photo_2023-01-30_10-46-42.jpg

ប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ កាលពីឆ្នាំមុន បានដាក់ពាក្យ ចូលរួមជាមួយអង្គការណាតូ ក្រោយការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដោយបានបោះបង់ចោលនូវការគោលនយោបាយ មិនចូលបក្សសម្ព័ន្ធយោធា អស់រយៈពេលជាយូរអង្វែងរបស់ពួកគេ។

ការចូលរួមជាមួយនឹងអង្គការណាតូ ត្រូវមានការយល់ព្រម ពីសមាជិកទាំង៣០របស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ។ ចំណែកតួកគី និង ហុងគ្រី ជាអ្នកជំទាស់ ហើយសភាហុងគ្រី ត្រូវគេរំពឹង ថា នឹងអនុញ្ញតដល់ប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ ចូលរួម នៅក្នុងខែកុម្ភៈ។How long will it take for Finland and Sweden to join NATO? | NATO News | Al Jazeera

ការប្រឆាំងជំទាស់របស់ប្រធានាធិបតីតួកគី ក្រោយមានការបដិសេធពីប្រទេសស៊ុយអែត នៅក្នុងការធ្វើបត្យាប័នមនុស្សរាប់សិបនាក់ ដោយសារក្រុងអង់ការ៉ា បានភ្ជាប់ជាមួយគណបក្សពលករឃឺដ (PKK) ដែលបានហាមឃាត់ និង ការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ នៅក្នុងប្រទេសតួកគី កាលពីឆ្នាំ២០១៦៕

ភ្នំខ្ពស់ជាងគេបំផុត ក្នុងប្រព័ន្ធព្រះអាទិត្យ

0

រាល់ពេលដែលនិយាយពីភ្នំខ្ពស់ជាងគេនៅលើលោក មនុស្សគ្រប់គ្នានឹងនិយាយថា ភ្នំអេវេរើស ដែលស្ថិតនៅក្នុងប្រទេសនេប៉ាល់ ចុះអ្នកទាំងអស់គ្នាធ្លាប់ដឹងឬអត់នៅក្នុងចំណោមភពទាំង៨នៅក្នុងប្រព័ន្ធព្រះអាទិត្យ ភពណាដែលមានភ្នំខ្ពស់ជាងគេ?INILAH GUNUNG YANG 3 KALI LEBIH TINGGI DARI GUNUNG EVEREST - YouTube

ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេមានឈ្មោះថា Olympus Mons ដែលមានស្ថិតនៅលើភពអង្គារ។ ភ្នំនេះមានអង្កត់ផ្ចិតដល់ទៅ៦០០គីឡូម៉ែត្រ សឹងតែស្មើនឹងរដ្ឋអារីហ្សូណារបស់អាមេរិក។

ភ្នំ Olympus Mons មានខ្ពស់ដល់ទៅ ២៣គីឡូម៉ែត្រ ដែលខ្ពស់ជាង ភ្នំអេវេរើស ដាច់តែម្តង ដោយអេវេរើស ត្រឹមតែ ៨៨៤៩ម៉ែត្រតែប៉ុណ្ណោះ។

មិនត្រឹមតែជាភ្នំខ្ពស់ជាងគេនោះទេ Olympus Mons ក៏ជាភ្នំភ្លើងដែលក្មេងជាងគេ និងធំជាងគេបំផុតក្នុងចំណោមភ្នំភ្លើងធំៗនៅលើភពព្រះអង្គារ ដែលបានបង្កើតឡើងកំឡុងពេល Hesperian ផងដែរ៕Bad Astronomy | Martian rocks show signs they were created explosively | SYFY WIREOlympus Mons (Mars), the tallest known mountain in the Solar System : r/space

ឥណ្ឌាបាននាំចេញពងមាន់ច្រើនបំផុតទៅកាន់ម៉ាឡេស៊ី

0

ប្រទេសឥណ្ឌា ៖ នៅខែមករានេះ ប្រទេសឥណ្ឌាបាននាំចេញពងមាន់ច្រើនបំផុតទៅកាន់ម៉ាឡេស៊ី ចំនួន៥០លានគ្រាប់ ខណៈម៉ាឡេស៊ីកំពុងជួបបញ្ហាខ្វះខាតពងមាន់យ៉ាងខ្លាំង ។ អាហារសត្វនៅម៉ាឡេស៊ីបានឡើងថ្លៃខ្ពស់ប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមមាន់ ដោយសារសង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យកសិករកាត់បន្ថយការចិញ្ចឹម ។

ប្រទេសផ្សេងទៀតដូចជា អូម៉ង់ និងកាតា ជាអ្នកទិញពងមាន់ពីឥណ្ឌា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែមកនេះ កសិដ្ឋានចិញ្ចឹមមាន់នៅឥណ្ឌាបានទទួលការបញ្ជាទិញជាច្រើន ដោយសារទិន្នផលផលិតរបស់ប្រទេសនាំមុខមួយចំនួនធ្លាក់ចុះ ។ ការបញ្ជាទិញច្រើនបំផុត គឺមកពីម៉ាឡេស៊ី កន្លងមក ប្រទេសនេះធ្លាប់នាំចេញពងមាន់ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសផ្សេងៗនៅអាស៊ី ហើយដើម្បីរក្សាការផ្គត់ផ្គង់ក្នុងស្រុកដោយសារតម្លៃខ្ពស់ លោក Mohamad Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអាហាររបស់ម៉ាឡេស៊ី បានធ្វើដំណើរទៅកាន់ខេត្តណាម៉ាកកាល រដ្ឋតាមីលណាឌូ ភាគខាងត្បូងប្រទេសឥណ្ឌា ជាខេត្តមានកសិដ្ឋានចិញ្ចឹមមាន់ច្រើនបំផុត ។Malaysia's egg shortage sets Indian hatcheries on path for record exports | Reuters

ការនាំចូលពងមាន់ពីឥណ្ឌានឹងជួយធ្វើឱ្យតម្លៃពងមាន់ធ្លាក់ចុះនៅម៉ាឡេស៊ី បន្ទាប់ពីបានឡើងថ្លៃខ្ពស់នៅខែធ្នូ កន្លងមក ។ នៅខែវិច្ឆិកាឆ្នាំមុន ចំនួនពងមាន់របស់ម៉ាឡេស៊ីធ្លាក់ចុះដល់១៥៧លានគ្រាប់ ហើយនៅសល់ត្រឹម១លានគ្រាប់ប៉ុណ្ណោះនៅខែធ្នូ ឆ្នាំមុន ។ ទោះយ៉ាងណា ការផលិតពងមាន់របស់ម៉ាឡេស៊ីអាចនឹងធម្មតាវិញនៅប៉ុន្មានខែខាងមុខទៀត ដោយសាររដ្ឋាភិបាលបង្កើនប្រាក់ឧបត្ថម្ភ ។

ជាមួយគ្នានេះ តម្លៃពងមាន់របស់ឥណ្ឌាក៏បានឡើងថ្លៃផងដែរ ដែលអាចធ្វើឱ្យចំណូលពីការនាំចេញធ្លាក់ចុះ ប៉ុន្តែបច្ចុប្បន្ន តម្រូវការពងមាន់មិនបង្ហាញសញ្ញាធ្លាក់ចុះទេ ហើយនៅប៉ុន្មានខែខាងមុខ ប្រទេសសិង្ហបុរី និងស្រីលង្ការ នឹងនាំចូលពងមាន់ពីឥណ្ឌា ៕Brazil's egg exports rise by 150% - Poultry World

ប្រភព ៖ AEC Connect