Home Blog Page 1936

វៀតណាមក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មកណ្តាលរបស់អាស៊ាន

0

ប្រទេសវៀតណាម ៖ អត្ថបទមួយចុះផ្សាយដោយសារព័ត៌មាន Stat Trade times របស់ឥណ្ឌាបញ្ជាក់ថា ប្រទេសវៀតណាមបានក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មកណ្តាលរបស់អាស៊ាន ដែលកំពុងលូតលាស់យ៉ាងខ្លាំង ជាពិសេស ផ្នែកបច្ចេកវិទ្យា និងគ្រឿងតុបតែងខ្លួន ។

អត្ថបទនេះបញ្ជាក់ទៀតថា ខណៈប្រទេសមួយចំនួននៅអាស៊ានកំពុងងើបឡើងវិញពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចវៀតណាមបានរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ស្មើ៨,០២% ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ។ គេចាត់ទុកថា វៀតណាមបានរីកចម្រើនខ្លាំងជាងប្រទេសធំៗនៅអាស៊ាន ។ ក្រៅពីនេះ ប្រាក់ចំណូលពីការនាំចេញស្មើ៣៧២លានដុល្លារអាមេរិក ឬកើនឡើង១០% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។Vietnam is the new industrial center of Southeast Asia

មូលហេតុនៃការរីកចម្រើននេះ មួយផ្នែកមកពីខ្សែសង្វាក់ផ្គត់ផ្គង់បានផ្អាកក្នុងប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតកម្មធំបំផុតនៅអាស៊ាន ដោយក្នុងពេលជំងឺកូវីត-១៩ ឆ្លងរាលដាលកន្លងមក ធ្វើឱ្យរោងចក្រជាច្រើនកន្លែងបិទទ្វារ ។ ដូច្នេះ ក្រុមហ៊ុនផ្សេងៗស្វែងរកទីតាំងផលិតថ្មីៗ និងចៀសវាងការប្រឈម ។

ក្រៅពីនេះ វៀតណាមនៅមានកម្លាំងពលកម្មច្រើនអាចប្រជែងក្នុងឧស្សាហកម្មផលិតកម្ម និងមានដើមទុនផលិតទាប ដោយសារពលរដ្ឋវៀតណាមកំពុងកើនឡើង ហើយ៧០% មានអាយុក្រោម៣៥ឆ្នាំ នៃចំនួនពលរដ្ឋសរុប៩៧លាននាក់ ។Vietnam Hiring & Recruitment Outsourcing | Global PEO Hiring Services for  Vietnam

លើសពីនេះ វៀតណាមមានឆ្នេរសមុទ្រប្រវែង៣.២០០គីឡូម៉ែត្រ ដែលជាទីតាំងអំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញចេញ-ចូល ជាពិសេស នៅបរិវេណភាគខាងជើងប្រទេស ។ ក្រៅពីនេះ មានក្រុមហ៊ុនធំៗជាច្រើនដូចជា Nike Adidas Samsung បានផ្លាស់ប្តូរទីតាំងមកកាន់វៀតណាម ខណៈក្រុមហ៊ុនស្មាតហ្វូន Google Pixel ជំនាន់ចុងក្រោយផលិតនៅវៀតណាម ហើយក្រុមហ៊ុន Microsoft ក៏បាននាំចេញ Xbox ពីទីក្រុងហូជីមិញនៅឆ្នាំ២០២២ ផងដែរ ៕

ប្រភព ៖ AEC Connect

ប៉មដ៏ខ្ពស់សន្លឹមនឹងលិចរូបរាង​ នៅចំកណ្តាលរមណីដ្ឋានធម្មជាតិមួយកន្លែងក្នុងខេត្តពោធិ៍សាត់

0

បូជនីយដ្ឋានលោកតាសោម និងប៉មសែលហ្វី ដែលជារមណីយដ្ឋានធម្មជាតិ របស់ឃុំអូរសោម នឹងក្លាយជាកន្លែងសម្រាប់ទេសចរណ៍ ក្នុងពេលឆាប់ៗនេះ នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyyPaoWwCh_iPodJ5U-Be7UyHBuLs_KrR7_VcEefRU9o8C3qKlzsATx8Z34hg_bew6psHwzCOy2FxbJPNjtIM2t9tMuiEtWcaxrZS4Nqsd1cJ0xw_x-ZslvaSEYaBFc776T9TH3cXg-URd-n52M_-kKhYSdZlZIPwOW3rtTa5mTpcrSTDy31aj3rBO/s970/63d0d78a874e9_1674631020_medium.jpg

បូជនីយដ្ឋានលោកតាសោម និងប៉មសែលហ្វី ទីតាំងធ្វើដំណើរមានលក្ខណៈងាយ ដោយផ្លូវស្រួល ដែលអាចឡើងកំសាន្ត និងថតយកទិដ្ឋភាពធម្មជាតិដ៏ស្រស់បំព្រង នៃឃុំអូរសោមទាំងមូល ដោយឈរពីលើ កំពូលប៉មសែលហ្វីដ៏ខ្ពស់ត្រដែត ខ្យល់បក់ រហើយៗ ត្រជាក់ចិត្ត ធ្វើឱ្យទេសចរដែលបានទៅដល់ ទីស្ថានត្រកាលមួយនេះហើយ នឹងស្បើយអស់ទុក្ខកង្វល់មិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiARPuxO6b5nB6Pcr7SiKwRPnuMhnVy2u7vteeM2JhkNySVSvfLKnCK8My7jXyqE73eGda7P1kTQkJ3Rgb51SPl1qj8HXokieb2aqXKsrjp0zByzkc9-a0PpaYex2GPBgivmFrPhLu682pRNuVuFP5agHiYceoR7ChW_1Y2noLzllkgmncflmpWNyEw/s970/63d0d784b8eb5_1674631020_medium.jpg

អាជ្ញាធរខេត្ត ពិសេសស្ថាប័នពាក់ព័ន្ធសង្ឃឹមជឿជាក់ថា សមិទ្ធិផលថ្មីនាដែនដីធម្មជាតិអូរសោមនេះ នឹងទាក់ទាញទេសចរចូលមកទស្សនា បូជនីយដ្ឋានលោកតាសោម និងប៉មសែលហ្វី យ៉ាងច្រើន ដែលអាចបម្រើប្រយោជន៍ប្រជាជនក្នុងតំបន់បានយ៉ាងល្អប្រសើផងដែរ នាពេលខាងមុខនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkzbVVFvjXfvaPhv2QFUihU44kmOhsubGRamGgfq_M6rUOngbDpx--et7QkwYi-JAHG_0Dv4aqvw4yUTHlpGtbIokX_13zRu097GjdWOa_AkbtNlKT95hsh34OMBzDTYI1HQ7I1z0sOnU2frHDK_hx6DC2wckR-gsJjj2ZP040of670lbYTKCEZyN4/s970/63d0d787d41c8_1674631020_medium.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimy24XDFMT7chiibkXEhMDxEM8ozqLx5-9uYDuFq6jpJf40yw4TOK6BqmIYOUcwCsEyrIHO80QEWUVLa9mSioZwEtYL5wz24y9AhhcXKAa_YY8S8SBwbkTSi7qT4JbGJ7wrFFHIcuXifJiouFqwpluzDbKnClmNvQNqiY5oPMr22vM9hiiiHCPIQlo/s970/63d0d7893f4e7_1674631020_medium.jpg

អាមេរិកស្នើសុំបញ្ឈប់ការបញ្ជូនអាវុធរបស់កូរ៉េខាងជើងទៅឱ្យរុស្ស៊ី

0

ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានបដិសេធពាក្យចោទប្រកាន់ថា រដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជូនអាវុធឱ្យរដ្ឋាភិបាលរុស្ស៊ី បន្ទាប់ពីអាមេរិកនិយាយថា កូរ៉េខាងជើងស្វែងរកកាំជ្រួច និងមីស៊ីលឱ្យក្រុម Wagner ជាក្រុមហ៊ុនយោធាឯកជនរបស់រុស្ស៊ី ហើយអាមេរិកនឹងដាក់ទោសក្រុមនេះ ។

សារព័ត៌មានកណ្តាលកូរ៉េរាយការណ៍ថា យោងតាមសេចក្តីថ្លែងការណ៍របស់លោក Kwon Jung-gun អគ្គនាយការិយាល័យកិច្ចការអាមេរិករបស់កូរ៉េខាងជើង បានបដិសេធការចោទប្រកាន់រឿងកិច្ចព្រមព្រៀងទិញ-លក់អាវុធជាមួយរុស្ស៊ី ព្រមទាំងដាស់តឿនថា អាមេរិកនឹងត្រូវប្រឈមជាមួយលទ្ធផលមិនល្អ បើនៅតែផ្សាយព័ត៌មានមិនពិតបែបនេះ ។The rebirth of the Russia–North Korea allianceលោកអគ្គនាយរូបនេះបន្តថា ការព្យាយាមលាបពណ៌កូរ៉េខាងជើងដោយការប្រឌិតរឿង គឺជាការបង្កហេតុធ្ងន់ធ្ងរដែលមិនគួរកើតឡើង និងត្រូវមានការតបតវិញ ។ លោកបញ្ជាក់ថា ជាការព្យាយាមបែបឆោតល្ងង់ ដើម្បីរកហេតុផលគាំទ្រការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ។ លោកបញ្ជាក់បែបនេះ គឺសំដៅដល់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន សន្យាមុននេះថា នឹងបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿងឱ្យអ៊ុយក្រែនតស៊ូជាមួយរុស្ស៊ី ។ កាលពីថ្ងៃទី២៧ ខែមករា អ្នកនាង គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានចេញមកចោទអាមេរិកដែរថា ដើររំលងបន្ទាត់ក្រហម ។First on CNN: US accuses North Korea of trying to hide shipments of  ammunition to Russia | CNN Politics

គួរបញ្ជាក់ថា មុននេះ លោក John Kirby អ្នកសម្របសម្រួលទំនាក់ទំនងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបង្ហាញថា កូរ៉េខាងជើងកំពុងស្វែងរកគ្រាប់រំសេវឱ្យរុស្ស៊ី ដើម្បីគាំទ្ររុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន ដោយការធ្វើកិច្ចព្រមព្រៀងអាវុធជាមួយក្រុមហ៊ុនយោធាឯកជនរបស់រុស្ស៊ី Wagner ដែលចាត់ទុកថា ជាការល្មើសសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ លោក Kirby សូមថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើង និងសូមឱ្យកូរ៉េខាងជើងឈប់បញ្ជូនអាវុធឱ្យក្រុម Wagner ជាបន្ទាន់ ។

ចំណែកក្រុម Wagner អាមេរិកនឹងចុះបញ្ជីលើគណនី Wagner Group ថា ជាក្រុមឧក្រិដ្ឋកម្មឆ្លងជាតិ ព្រមទាំងដាក់ទោសក្រុមនេះ និងបណ្តាញគាំទ្រនៅទ្វីបជាច្រើននៅសប្តាហ៍ខាងមុខ ៕

ប្រភព ៖ TNN World

អ្នកណាថា Nokia បាត់មុខ តាមពិតកំពុងសម្ងំកើបលុយសោះ

0

ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ហ្វាំងឡង់ Nokia  បានរាយការណ៍ពីកំណើនដ៏ខ្ពស់ក្នុងឆ្នាំ ២០២២ ជាមួយនឹងប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសរបស់ខ្លួន លើសពីការរំពឹងទុករបស់ទីផ្សារ។Finnish telecom giant Nokia reports strong growth in 2022 - Maldives News  Network

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Nokia សម្រាប់ត្រីមាសទី៤ និងពេញមួយឆ្នាំ ២០២២ បានឱ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០២២ បានកើនឡើង ១២ភាគរយ ដល់ទឹកប្រាក់ ៣.១ពាន់លានអឺរ៉ូ បើធៀបនឹងឆ្នាំ ២០២១ មានទឹកប្រាក់ ២.៨ពាន់លានអឺរ៉ូ។Nokia says is gaining market share, sees 2023 growth

កំណើនគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន Nokia នៅក្នុងត្រីមាសទី៤ ត្រូវបានគេជឿជាក់ថា ត្រូវបានជំរុញជាចម្បងដោយតម្រូវការទីផ្សារដ៏រឹងមាំសម្រាប់បណ្តាញទូរស័ព្ទចល័ត និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរគនាគមន៍។សម្រាប់រយៈពេលពេញមួយឆ្នាំ ជាមួយនឹងកំណើន ៤៩ភាគរយនៅក្នុងត្រីមាសទី៤៕

ប្រភព៖ English News

អាល្លឺម៉ង់ ទាត់ចោលការផ្ដល់យន្ដហោះចម្បាំង ទៅដល់អ៊ុយក្រែន

0

រដ្ឋធានីប៊ែរឡាំង៖ រហូតមកដល់ពេលនេះ អ៊ុយក្រែន បានអំពាវនាវជាថ្មី ស្នើសុំការផ្គត់ផ្គង់យន្ដហោះចម្បាំងជាច្រើនគ្រឿង សម្រាប់ជួយដល់កងទ័ពរបស់ខ្លួន និង កាត់បន្ថយដល់សមត្ថភាពអាវុធរបស់ទាហានរុស្ស៊ី ប៉ុន្ដែលោកអធិការបតីអាល្លឺម៉ង់ បានច្រានចោលនូវសំណើទាំងនេះ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែមករា ថា លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានផ្ដល់បទសម្ភាសន៍មួយជាមួយនឹងកាសែតរបស់អាល្លឺម៉ង់ ដោយបានព្រមានប្រឆាំងនឹងសង្គ្រាម ដែលកំពុងតែបន្ដ។ ប៉ុន្ដែលោកអធិការបតី បានបដិសេធ ចំពោះការបញ្ជូនយន្ដហោះចម្បាំង ទៅកាន់ប្រទេសអ៊ុយក្រែន។ ការច្រានចោលរបស់មេដឹកនាំក្រុងប៊ែរឡាំង បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការផ្គត់ផ្គង់រថក្រោះដ៏ទំនើបរបស់ខ្លួន ប្រភេទ Leopard 2 ជាច្រើនគ្រឿង ទៅជួយដល់ក្រុងកៀវ។Germany heads for political dogfight over replacing the Tornado | Financial  Times

ក្រុមមន្រ្ដីអ៊ុយក្រែន បានស្នើដល់បណ្ដាប្រទេស ជាសម្ពន្ធមិត្ត ត្រូវតែបង្កើតសម្ពន្ធភាពយន្ដហោះចម្បាំង ដើម្បីពង្រឹងនូវសមត្ថភាពកងទ័ពរបស់ខ្លួន។ ចំណែកសហរដ្ឋអាមេរិក បានអះអាង ថា ក្រុងវ៉ាស៊ីនតោន នឹងពិភាក្សា អំពីគំនិតផ្ដល់យន្ដហោះចម្បាំងជាច្រើនគ្រឿងយ៉ាងប្រុងប្រយ័ត្នបំផុត ជាមួយនឹងក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍។

លោក អូឡហ្វ សូលហ្ស៍ អធិការបតីអាល្លឺម៉ង់ បានប្រាប់ដល់កាសែត Tagesspiegel (តាហ្គេសស្ពៀហ្គែល) ថា គោលដៅរបស់គាត់ បានផ្ដោតលើរថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ សម្រាប់ការបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន។

លោកអធិការបតី បានសង្កត់ធ្ងន់ ថា «ជាការពិតណាស់ យើងបានសម្រេចចិត្តលើការបញ្ជូនរថក្រោះ ហើយការពិភាក្សាដេញដោលគ្នា នាពេលក្រោយទៀត កំពុងតែផ្ទុះឡើង នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលមើលទៅហាក់បីដូចជាមិនសមហេតុផលទាល់តែសោះឡើយ។Leopard 2 will bring the 73rd Tank Battalion the long-awaited capabilities  at the level expected by our allies | CZDEFENCE - czech army and defence  magazine

អល្លឺម៉ង់ កាលពីថ្ងៃពុធសប្ដាហ៍មុន បានផ្ដល់រថក្រោះ Leopard 2 ចំនួន១៤គ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន ក្រោយរងសម្ពាធ អស់រយៈពេលជាច្រើនសប្ដាហ៍ ពីសម្ពន្ធមិត្តរបស់អង្គការណាតូ និង ប្រទេសជាដៃគូរបស់លោកខាងលិច។ ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំង បានកើតឡើងភ្លាមៗ ក្រោយពេលក្រុងវ៉ាស៊ីនតោន បានសម្រេចផ្ដល់រថក្រោះផលិតនៅអាមេរិក M1 Abrams ចំនួន៣១គ្រឿង ជួយដល់ក្រុងកៀវ។

លោក អេនឌ្រី មែលនីក (Andrii Melnyk) អនុរដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានអំពាវនាវ សុំឲ្យបង្កើនសម្ពន្ធភាពយន្ដហោះចម្បាំង ដែលនឹងផ្ដល់ឲ្យអ៊ុយក្រែន ជួយនឹងយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក ប្រភេទ F-16 និង F-35 ក៏ដូចជា យន្ដហោះចម្បាំង Eurofighter, Tornado, យន្ដហោះចម្បាំងរបស់បារាំង ប្រភេទ Rafale (រ៉ាហ្វែល) និង យន្ដហោះរបស់ស៊ុយអែត Gripen (ហ្គ្រីផែន) ។ យន្ដហោះចម្បាំងទាំងនេះ នឹងកាត់បន្ថយដល់សមត្ថភាពគ្រឿងសព្វាវុធរបស់ទាហានរុស្ស៊ីបាន៕

មកដឹងពីវិធីសាស្ត្រការពារទិន្នន័យពីការលួចយក ឬកែប្រែដោយខុសច្បាប់!

0

នាយកដ្ឋានព័ត៌មានវិទ្យាបានឲ្យដឹងថា ទិន្នន័យ ឬឯកសារ មានជាទម្រង់ឌីជីថល ឬក្រដាស ដែលផ្ទុកនូវព័ត៌មានចែកចេញជា ០៤ប្រភេទ គឺ (១) ព័ត៌មានបើកចំហរជាសាធារណៈ (២) ព័ត៌មានផ្ទៃក្នុងសម្រាប់អង្គភាព (៣) ព័ត៌មានសម្ងាត់សម្រាប់បុគ្គល ឬក្រុមមនុស្សចាំបាច់ (៤) ព័ត៌មានសម្ងាត់បំផុតដែលអាចបង្កឲ្យមាននូវមហន្តរាយជាតិ ឬអង្គភាព ករណីមានការបែកធ្លាយ ឬចូលទៅកែប្រែដោយខុសច្បាប់។

លំហូរទិន្នន័យត្រូវបានបែងចែកជា ០៣ ដំណាក់កាល៖

១- ទិន្នន័យស្ថិតក្នុងពេលប្រើប្រាស់ (Data in process)

២- ទិន្នន័យស្ថិតក្នុងពេលបញ្ជូន (Data in transmit)

៣- ទិន្នន័យត្រូវបានទុកដាក់ ឬផ្ទុកក្នុងអង្គចងចាំ (Data at rest)

ដើម្បីគាំពារទិន្នន័យទាំងនោះ អង្គភាព ឬអ្នកទទួលបន្ទុក ត្រូវបង្កើតនូវយន្តការ ឬក្របខ័ណ្ឌលំហូរទិន្នន័យ ដោយធ្វើការផ្សព្វផ្សាយ ធានាការអនុវត្តក្នុងរូបភាពបទដ្ឋានរួមរបស់អង្គភាព ពោលគឺរវាងម្ចាស់ទិន្នន័យ ប្រព័ន្ធផ្ទុក ឬបញ្ជូន និងអ្នកទទួលទិន្នន័យ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រមូលដ្ឋាន ចំនួន ០៥ ដើម្បីការពារសុវត្ថិភាពទិន្នន័យ៖

១- ធ្វើចំណាត់ថ្នាក់ទិន្នន័យដើម្បីបញ្ជាក់អំពីប្រភេទនៃព័ត៌មាន (Classification & Labeling)

២- ដាក់លេខកូដសម្ងាត់ការពារទិន្នន័យ (Data Encryption) ឬដាក់ក្នុងប្រអប់សំបុត្រសម្រាប់ឯកសារក្រដាស

៣- ធ្វើការទុកដាក់ឯកសារនៅទីកន្លែងសុវត្ថិភាព មានជាអាទិ៍ ទូរដែក ឬថតតុចាក់សោរ

៤- ធ្វើការបម្រុងទុកទិន្នន័យ និងរក្សាទុកនៅកន្លែងសុវត្ថិភាព (Data Backup)

៥- ធ្វើការកិនកំទេចឯកសារ ឬបំផ្លាញទិន្នន័យនៅពេលអស់សុពលភាព (Data Destruction)៕

ថៃនាំចេញពោតជាប់លំដាប់លេខ១ ក្នុងពិភពលោក

0

ប្រទេសថៃ ៖ ក្រៅពីអង្ករ និងទុរេន មានផលិតផលកសិកម្មមួយទៀតដែលប្រទេសថៃបាននាំចេញច្រើនបំផុតក្នុងពិភពលោក គឺពោត ។ នៅឆ្នាំ២០២៣នេះ ថៃបាននាំចេញពោតស្មើទឹកប្រាក់៦.៨០០លានបាត ។ ហេតុអ្វីបានថៃជាអ្នកនាំមុខទីផ្សារពោតក្នុងពិភពលោក ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUyqhfp-wnTQl-OqYoEhsWOviLaRKgJkdmI64-Hlvl3AM5gZty6NNzyPbtiNGndWjhaW2pvv7r3iLbizFZ6Xrt6Ya4i70tH7wbQl1PjUuQfyZJk0Ugkr7_kBHDVYL7pqtVJvfu-nKpI27cJ_vWc8maAjk0sD1SomVU082lazIdTLXR6SM-ZLwqeTnL/s1280/photo_2023-01-28_15-46-08.jpg

ការនាំចេញពោតទូទាំងពិភពលោក យើងសង្កេតឃើញថា សហរដ្ឋអាមេរិក គឺជាអ្នកផលិត និងនាំចេញច្រើនបំផុតទូទាំងពិភពលោក ប៉ុន្តែពោតដែលអាមេរិកផលិត និងនាំចេញនោះ ភាគច្រើនជាពោតប្រើសម្រាប់ផលិតអាហារសត្វ ឬដើម្បីយកទៅផលិតអេតាណុល ប៉ុន្តែប្រទេសថៃបាននាំចេញពោតសម្រាប់មនុស្សទទួលទាន ។

ប្រទេសថៃជាអ្នកនាំចេញពោត ជាពិសេស ពូជ Seamay Sakkarata ច្រើនបំផុតក្នុងពិភពលោក ហើយទទួលបានពាននាំចេញអស់រយៈពេល១០ឆ្នាំ ។ ពោតប្រភេទនេះ ភាគច្រើនថៃបាននាំចេញដាក់ក្នុងកំប៉ុង ឬថង់ប្លាស្ទិក ខណៈថៃមានចំណុចខ្លាំងក្នុងការផលិត និងកែច្នៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3Co7LfWqc8ZtB1xJkjYYoV_bl3INvWFLHfN62jUZEVI8qiA-kUnexE_Xq-4Zg7nYoLAZ4KAdDIZVwPB4QnLSfVkrQxGB9cBZGP88w2RV-9rSYWRZdboHQBx4kqvWbPYnmKrapxML5EqUetgXCWXOwBfC-hy85F63vtaL2sWdVoYwGTJBMF-Yu4Wd/s1280/photo_2023-01-28_15-46-09.jpg

ថៃមានប្រៀបរឿងអាកាសធាតុសមស្របក្នុងការដុះដាំ ដូច្នេះ ថៃទទួលបានទិន្នផលពោតមានគុណភាព និងរសជាតិឆ្ងាញ់ជាងប្រទេសផ្សេងៗ ។ ប្រទេសថៃអាចដាំដុះពោតជាច្រើនដងក្នុង១ឆ្នាំ ខណៈគូប្រជែងអាចដាំដុះបានត្រឹមតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ ។ ទិន្នផលផលិត៦០% របស់ថៃ គឺមកពីភាគខាងជើង ហើយខេត្តដែលផលិតបានទិន្នផលច្រើនបំផុត គឺឈៀងម៉ៃ ឈៀងរ៉ៃ និងឡាំប៉ាង ។

នៅឆ្នាំ២០២១ បរិមាណការនាំចេញពោតទូទាំងពិភពលោក ស្មើ៨៨១.៩០០តោន ហើយមាន៣ប្រទេសបាននាំចេញច្រើនបំផុតគឺ ៖
-លេខ១ ប្រទេសថៃ ២០៧.៨០០តោន
-លេខ២ ប្រទេសហុងគ្រី ១៨៦.៩០០តោន
-លេខ៣ ប្រទេសបារាំង ១០៦.៥០០តោន

ក្នុងនោះប្រទេសដែលថៃបាននាំចេញពោតច្រើនបំផុត រួមមាន ជប៉ុន២២%, កូរ៉េខាងត្បូង១៥% និងតៃវ៉ាន់៩% ។Non-GMO Thailand Seed Canned Sweet Kernel Corn Golden Yellow Corn - China Canned Sweet Corn and Corn

ក្រុមហ៊ុននាំចេញពោតរបស់ថៃ រួមមាន ក្រុមហ៊ុន AgriPure Holding Public Company Limited (APURE) និងក្រុមហ៊ុន Sunsweet Public Company Limited (SUN) ។ ក្រុមហ៊ុនទាំងពីរនេះបាននាំចេញពោតកំប៉ុង និងពោតក្នុងថង់ប្លាស្ទិក ស្មើ៧០% នៃប្រាក់ចំណូលទាំងអស់ ។ លើសពីនេះ ក្រុមហ៊ុនទាំងពីរមានប្រាក់ចំណូលពីក្រៅប្រទេសប្រមាណ៨០% ដោយមានទីផ្សារធំៗដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ។

បើទោះជាថៃជាប់លេខ១ ក្នុងការនាំចេញពោតទៅក្រៅប្រទេសក្តី ប៉ុន្តែវាមានតម្លៃថោកជាងពោតរបស់ហុងគ្រី និងបារាំង ។ ថៃមានបរិមាណនាំចេញច្រើនជាងគេ ប៉ុន្តែតម្លៃនាំចេញត្រឹមតែ៦.៩១៧លានបាតប៉ុណ្ណោះ ។ ដូច្នេះ ពោតរបស់ថៃអាចលក់ដាច់ច្រើន ព្រោះមានតម្លៃថោកជាងគូប្រជែង ប៉ុន្តែថៃត្រូវកែលម្អផលិតផលបន្ថែមទៀត ដើម្បីបន្ថែមតម្លៃការនាំចេញឱ្យបានច្រើន ៕Thai Grilled Sweet Corn | Bangkok Thailand Street Food - YouTube

ប្រភព ៖ Longtunman

Elon Musk ស្នើឱ្យមានការបន្ធូរបន្ថយតម្លៃលើការជួសជុលរថយន្ត Tesla

0

រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ត្រូវបានគេល្បីថាការជួសជុលថ្លៃ បើទោះជាការជួសជុលត្រឹមបន្តិចបន្តួចក្តី ធ្វើឱ្យអ្នកប្រើប្រាស់រថយន្តជាច្រើននាក់រអ៊ូរទាំថា ហេតុអ្វីបានជាថ្លៃបែបនេះ ។Elon Musk | Biography, SpaceX, Tesla, Twitter, & Facts | Britannica

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានថ្លែងថា លោកបានជ្រាបអំពីការរអ៊ូរទាំរបស់អតិថិជនហើយ ពេលនេះ ក្រុមហ៊ុនកំពុងចេញវិធានការដើម្បីកាត់បន្ថយថ្លៃជួសជុលរថយន្ត និងប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ផងដែរ ។ លោកបន្តថា ប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ពីក្រុមហ៊ុនមួយចំនួនមានតម្លៃខ្ពស់ពេក ដូច្នេះ Tesla បានចរចាជាមួយក្រុមហ៊ុនធានារ៉ាប់រងទាំងនេះ ដើម្បីស្នើសុំតម្លៃមួយសមរម្យ និងថោកជាងនេះសម្រាប់អតិថិជន ។

លោកបន្ថែមថា Tesla នឹងបញ្ចុះថ្លៃជួសជុលរថយន្តក្នុងករណីរថយន្តមានការប៉ះទង្គិចគ្នា ព្រោះលោកយល់ឃើញថា គ្រឿងបន្លាស់រថយន្តដែលចាំបាច់សម្រាប់ការជួសជុលក្នុងករណីរថយន្តបុកគ្នា វាចាំបាច់ខ្លាំងសម្រាប់ថ្លៃជួសជុលទាំងមូល ។ ដូច្នេះ ក្រុមហ៊ុននឹងបញ្ចុះតម្លៃការផ្លាស់ប្តូរគ្រឿងបន្លាស់ រួមទាំងស្លាកស្នាមតិចតួចលើរថយន្តផងដែរ ។Tesla wants to 'revolutionize' service with bigger centers and more  specialization | Electrek

ទោះយ៉ាងណា កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Tesla ពីរឿងការជួសជុលរថយន្តមានតម្លៃថ្លៃ ក៏មិនបានកាត់បន្ថយប្រជាប្រិយភាពរបស់ក្រុមហ៊ុន និងតម្រូវការរថយន្តធ្លាក់ចុះសូម្បីតែបន្តិច ព្រោះបច្ចុប្បន្ននេះ មានអតិថិជនមកពីទូទាំងពិភពលោកកក់ច្រើន ។ លោក Musk និយាយថា ក្រុមហ៊ុនកំពុងតែដំណើរការដោយរលូន ហើយចាត់ទុកថា វាលើសពីការរំពឹងទុកទៅទៀត ៕

ប្រភព ៖ beartai BRIEF

កូរ៉េខាងជើងថា អាមេរិកជាឧក្រិដ្ឋជនដ៏អង់អាច

0

ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានទម្លាក់កំហុសលើអាមេរិក ពាក់ព័ន្ធនឹងការសន្យារបស់អាមេរិកថា នឹងបញ្ជូនរថក្រោះប្រយុទ្ធទៅឱ្យអ៊ុយក្រែន ។ កូរ៉េខាងជើងនិយាយថា អាមេរិកបានដើររំលងខ្សែបន្ទាត់ក្រហម ដើម្បីក្លាយជាមហាអំណាចលើពិភពលោកតាមរយៈសង្គ្រាម ។

គីម យ៉ូជុង ប្អូនស្រីរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មាន KCNA ចុះផ្សាយថា កូរ៉េខាងជើងនឹងឈរនៅខាងទាហាន និងប្រជាជនរុស្ស៊ី ក្នុងការតស៊ូជាមួយអ៊ុយក្រែន ។

អ្នកនាង គីម យ៉ូជុង និយាយថា ៖ «ខ្ញុំសូមបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះអាមេរិក ដែលបានយកស្ថានការណ៍សង្គ្រាមដោយការបញ្ជូនគ្រឿងសព្វាវុធសម្រាប់ការឈ្លានពានទឹកដីទៅឱ្យអ៊ុយក្រែន ហើយខ្ញុំសូមដាក់ទោសចំពោះទង្វើខាងលើនេះយ៉ាងខ្លាំង » ។ នាងបន្ថែមថា អាមេរិកបានដើររំលងខ្សែបន្ទាត់ក្រហម ដើម្បីក្លាយជាប្រទេសមហាអំណាចក្នុងពិភពលោក តាមរយៈការធ្វើសង្គ្រាមបំផ្លាញប្រទេសរុស្ស៊ី ហើយអាមេរិកគឺជាឧក្រិដ្ឋជនដ៏អង់អាច ។South Korea has spent $220,000 on Kim Jong Un's sister at Olympics

អាមេរិកបានប្រកាសកាលពីសប្តាហ៍នេះថា នឹងគាំទ្រអ៊ុយក្រែន ដោយការស្វែងរករថក្រោះ M1 Abrams ដែលជារថក្រោះប្រយុទ្ធទំនើបបំផុតចំនួន៣១គ្រឿងទៅឱ្យអ៊ុយក្រែន ក្រោយពីអាល្លឺម៉ង់ប្រកាសថា នឹងបញ្ជូនរថក្រោះ Leopard 2 ឱ្យអ៊ុយក្រែនដូចគ្នា ។

ចំណែកប្រទេសរុស្ស៊ីបានរិះគន់ការគាំទ្ររបស់ប្រទេសលោកខាងលិច ដោយនិយាយថា ណាតូបានចូលរួមក្នុងសង្គ្រាមកាន់តែខ្លាំងឡើង តាមរយៈការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ។ ប្រទេសទាំងនេះនឹងទទួលការសងសឹកវិញ ដោយរុស្ស៊ីនឹងដុតបំផ្លាញរថក្រោះគ្រប់ប្រភេទដែលបញ្ជូនមកកាន់ដែនដីជម្លោះ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលរបស់ខ្លួនជាច្រើនមិនធ្លាប់មានពីមុន រួមទាំងមីស៊ីលឆ្លងទ្វីប (ICBM) ដែលអាចបាញ់បានឆ្ងាយទៅដល់ដែនដីរបស់អាមេរិក ។ រដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូងបានដាស់តឿនថា កូរ៉េខាងជើងនឹងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧ ៕Factbox: North Korea's new Hwasong-17 'monster missile' | Reuters

ប្រភព ៖ TNN World

៥តំបន់ទេសចរណ៍ ដ៏មានសក្តានុពលនៅក្នុងខេត្តពោធិ៍សាត់

0

១.ភ្នំ១៥០០ ផ្លូវអន្ទង់អាំង

កាលពីមុនបើចង់ឡើងលើភ្នំ ១៥០០ យើងត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែឥលូវនេះបើចង់ឡើងទៅលើភ្នំ គឺជារឿងងាយស្រួលខ្លាំងណាស់ ព្រោះគេបានធ្វើផ្លូវលេខ ៥៥ ដែលហៅថា“ផ្លូវអន្ទង់អាំង” បានយ៉ាងស្អាត និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចថ្មីមួយដ៏សំខាន់តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែងរហូតដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ផ្លូវតាមជ្រលងភ្នំអន្ទង់អាំងស្អាតយ៉ាងនេះ មិនចាំបាច់ទៅដល់មណ្ឌលគិរីទេ ​ការពិតនៅខេត្តជិតៗនេះសោះ! – Knongsrok២.ជួរភ្នំក្រវាញ

តំបន់នេះបានភ្ជាប់មកជាមួយនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ធ្លាប់ជាបន្ទាយចុងក្រោយមួយសម្រាប់ទាហានខ្មែរក្រហម។ បន្ទាប់ពីការដួលរលំនៃរបបដឹកនាំដោយប៉ុល-ពតក្នុងឆ្នាំ ១៩៧៩ ទាហានជាច្រើនបានភៀសខ្លួនទៅក្នុងព្រៃ ដោយបន្តការប្រយុទ្ធរបស់ពួកគេជាមួយនឹងអ្នកស្រុកមិនប៉ុន្មាននាក់ដែលរស់នៅទីនោះ។តំបន់​ជួរ​ភ្នំក្រវាញ​និង​បឹង​ទន្លេសាប​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប្រមាណ៥​លាន​នាក់ – Koh Santepheap Daily

៣.កោះសំពៅមាស

កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុកទៅលេងលំហែកាយ និងអារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរពីនាយពីអាយផងដែរ។ ជាពិសេសនៅពេលយប់ប្រលប់កោះសំពៅមាសមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។

៤.អូរសោម

អូរសោម​ គឺជាជង្រុកនៃសម្បត្តិធម្មជាតិមួយដែលស័ក្តិសមនឹងអ្នកចូលចិត្តដើរផ្សងព្រេងខ្លាំងណាស់។ ទៅទីនោះលោកអ្នកអាចងូតទឹកធ្លាក់ដ៏ត្រជាក់ស្រេបលេង ជិះទូក ឬកាយ៉ាក់តាមបឹងដ៏ធំអូរសោម និងមើលថ្ងៃអស្ដង្គត ដើរព្រៃ ឡើងលើភ្នំ បោះតង់ និងគយគន់មើលទស្សនីយ៍ភាពនៃរុក្ខជាតិ និងភាវៈមានជីវិតដែលមាននៅតំបន់នោះ ជាពិសេសនៅទីនោះគេមានកន្លែងអភិរក្សសត្វក្រពើ។អភិបាលខេត្តពោធិ៍សាត់ ព្រមានចាត់ការចំពោះអ្នកកាប់រានទន្ទ្រានដីព្រៃនៅតំបន់ អូរសោម - Khmerhome

៥.ទឹកធ្លាក់ច្រងល្អៀង

ទឹកធ្លាក់ច្រកល្អៀង គឺជាទឹកធ្លាក់ដែលល្បីល្បាញខាងសម្រស់ស្អាតជាងគេក្នុងចំណោមទឹកធ្លាក់ទាំងអស់នៅខេត្ត ពោធិ៍សាត់ ដោយសារតែវាជាតំបន់ទេសចរណ៍មួយសម្បូរទៅដោយទេសភាពធម្មជាតិមានទឹកជ្រោះ និងព្រៃឈើពណ៌ខៀវស្រងាត់ មិនចាញ់ទឹកជ្រោះប៊ូស្រាប៉ុន្មាននោះទេ៕