ប្រទេសឥណ្ឌា ៖ នៅខែមករានេះ ប្រទេសឥណ្ឌាបាននាំចេញពងមាន់ច្រើនបំផុតទៅកាន់ម៉ាឡេស៊ី ចំនួន៥០លានគ្រាប់ ខណៈម៉ាឡេស៊ីកំពុងជួបបញ្ហាខ្វះខាតពងមាន់យ៉ាងខ្លាំង ។ អាហារសត្វនៅម៉ាឡេស៊ីបានឡើងថ្លៃខ្ពស់ប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមមាន់ ដោយសារសង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យកសិករកាត់បន្ថយការចិញ្ចឹម ។

ប្រទេសផ្សេងទៀតដូចជា អូម៉ង់ និងកាតា ជាអ្នកទិញពងមាន់ពីឥណ្ឌា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែមកនេះ កសិដ្ឋានចិញ្ចឹមមាន់នៅឥណ្ឌាបានទទួលការបញ្ជាទិញជាច្រើន ដោយសារទិន្នផលផលិតរបស់ប្រទេសនាំមុខមួយចំនួនធ្លាក់ចុះ ។ ការបញ្ជាទិញច្រើនបំផុត គឺមកពីម៉ាឡេស៊ី កន្លងមក ប្រទេសនេះធ្លាប់នាំចេញពងមាន់ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសផ្សេងៗនៅអាស៊ី ហើយដើម្បីរក្សាការផ្គត់ផ្គង់ក្នុងស្រុកដោយសារតម្លៃខ្ពស់ លោក Mohamad Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអាហាររបស់ម៉ាឡេស៊ី បានធ្វើដំណើរទៅកាន់ខេត្តណាម៉ាកកាល រដ្ឋតាមីលណាឌូ ភាគខាងត្បូងប្រទេសឥណ្ឌា ជាខេត្តមានកសិដ្ឋានចិញ្ចឹមមាន់ច្រើនបំផុត ។Malaysia's egg shortage sets Indian hatcheries on path for record exports | Reuters

ការនាំចូលពងមាន់ពីឥណ្ឌានឹងជួយធ្វើឱ្យតម្លៃពងមាន់ធ្លាក់ចុះនៅម៉ាឡេស៊ី បន្ទាប់ពីបានឡើងថ្លៃខ្ពស់នៅខែធ្នូ កន្លងមក ។ នៅខែវិច្ឆិកាឆ្នាំមុន ចំនួនពងមាន់របស់ម៉ាឡេស៊ីធ្លាក់ចុះដល់១៥៧លានគ្រាប់ ហើយនៅសល់ត្រឹម១លានគ្រាប់ប៉ុណ្ណោះនៅខែធ្នូ ឆ្នាំមុន ។ ទោះយ៉ាងណា ការផលិតពងមាន់របស់ម៉ាឡេស៊ីអាចនឹងធម្មតាវិញនៅប៉ុន្មានខែខាងមុខទៀត ដោយសាររដ្ឋាភិបាលបង្កើនប្រាក់ឧបត្ថម្ភ ។

ជាមួយគ្នានេះ តម្លៃពងមាន់របស់ឥណ្ឌាក៏បានឡើងថ្លៃផងដែរ ដែលអាចធ្វើឱ្យចំណូលពីការនាំចេញធ្លាក់ចុះ ប៉ុន្តែបច្ចុប្បន្ន តម្រូវការពងមាន់មិនបង្ហាញសញ្ញាធ្លាក់ចុះទេ ហើយនៅប៉ុន្មានខែខាងមុខ ប្រទេសសិង្ហបុរី និងស្រីលង្ការ នឹងនាំចូលពងមាន់ពីឥណ្ឌា ៕Brazil's egg exports rise by 150% - Poultry World

ប្រភព ៖ AEC Connect