Home Blog Page 1934

ភពតែមួយគត់ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានព្រះចន្ទដល់ទៅ៧៥

0

នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ភពទាំងអស់មានចំនួន៨ ដោយក្នុងភពព្រហស្បតិ៍ (Jupiter) គឺជាភពដែលធំជាងគេបង្អស់។

ភពព្រហស្បតិ៍ គឺជាភពដ៏ភ្លឺបំផុតទីបីនៅប្រព័ន្ធព្រះអាទិត្យនាពេលយប់ បន្ទាប់ពីព្រះច័ន្ទ និងភពសុក្រ ហើយវាត្រូវបានគេសង្កេតឃើញតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។ បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ភពនេះត្រូវបានដាក់ឈ្មោះតាមអាទិទេពសំខាន់នៃសាសនារ៉ូម៉ាំងបុរាណ។Jupiter: A guide to the largest planet in the solar system | Space

ភពនេះមានទំហំ ៦១.៤២គីឡូម៉ែត្រការ៉េ បើប្រៀបធៀបនឹងភពផែនដីយើង វាមានទំហំធំជាង ដល់ទៅ១៥០០ដងឯណោះ។

ភពព្រហស្បតិ៍មានចម្ងាយប្រហែល ៧៧៨ លានគីឡូម៉ែត្រពីព្រះអាទិត្យរបស់យើង និងមានអាយុកាល។ មិនតែប៉ុណ្ណោះ ភពនេះ វិលលឿនដោយមួយថ្ងៃនៃភពនេះត្រឹម១០ម៉ោងប៉ុណ្ណោះ ក៏ប៉ុន្តែវាត្រូវចំណាយពេលប្រហែល ១២ ឆ្នាំនៃឆ្នាំផែនដីដើម្បីវិលមួយជុំគន្លងព្រះអាទិត្យ។

លើសពីនេះទៅទៀត​ ភពនេះ​ជាភពតែមួយគត់ដែលមាន មានពពកក្រាស់ពណ៌ចម្រុះ និងមានឧស្ម័នពុលខ្លាំងនៅគេងបំផុត។ ការវិលយ៉ាងលឿននៃភពនេះបង្កើតបានជាវ័ណ្ឌព័ទ្ធ​ជុំ​វិញ ដូចទៅនឹងភពសុក្រដែរ ក៏ប៉ុន្តែវារៀងតូចជាង មើលមិនសូវឃើញដូចភពសុក្រប៉ុន្មាននោះទេ។Mission to Jupiter - Get facts about this planet

គួរបញ្ជាក់ផងដែរថា ភពព្រហស្បតិ៍មានព្រះច័ន្ទច្រើនជាង ៧៥ ដែលជាភពរណប។ ក្នុងឆ្នាំ ១៩៧៣ យានអវកាស Pioneer 10 បានហោះទៅភពព្រហស្បតិ៍ហើយបានថតរូបភាពដំបូងបំផុតមកភពផែនដី។ បន្ទាប់ពីយាននេះ មានយានមួយចំនួនទៀតដូចជា Voyager 1 និង Voyager 2 ដែលបានថតរូបភាពព្រះច័ន្ធនៃភពព្រហស្បតិ៍ជាលើកដំបូង។ យានអវកាសតែមួយគត់ដែលធ្វើដំណើរទៅកាន់តារាវិថីភពព្រហស្បតិ៍គឺឈ្មោះ កាលីលេ (យកឈ្មោះតាមអ្នកប្រាជ្ញ កាលីលេ) នៅឆ្នាំ ១៩៩៥៕The moons of Jupiter

មូលហេតុអ្វីដែលធ្វើឱ្យអាមេរិកអាចនឹងហាមឃាត់ការប្រើប្រាស់ TikTok នៅអាមេរិក

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា គណៈកម្មការធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិកបានត្រៀមពិចារណាហាមប្រើប្រាស់កម្មវិធីល្បីឈ្មោះ គឺ TikTok នៅអាមេរិកក្នុងខែកុម្ភៈ ។ អាមេរិកមានហេតុផលថា TikTok លួចយកទិន្នន័យពីអ្នកប្រើប្រាស់នៅអាមេរិក ហើយទិន្នន័យទាំងនេះអាចធ្លាក់ទៅក្នុងដៃរបស់រដ្ឋាភិបាលចិន ធ្វើឱ្យកើតគ្រោះថ្នាក់ដល់សន្តិសុខអាមេរិក ។

នៅខែធ្នូ ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានចេញច្បាប់ហាមមន្ត្រីរដ្ឋាភិបាលអាមេរិកដោនឡូត ឬប្រើប្រាស់កម្មវិធី TikTok ក្នុងឧបករណ៍របស់រដ្ឋាភិបាលដាច់ខាត ។Classified files from Joe Biden's VP tenure found at think tank | Joe Biden  News | Al Jazeera

កាលពីឆ្នាំ២០២០ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក៏ធ្លាប់ហាមឃាត់ពលរដ្ឋអាមេរិកប្រើប្រាស់ TikTok ផងដែរ ។ ប៉ុន្តែក្រោយមក តុលាការអាមេរិកបានសម្រេចថា ការហាមឃាត់នេះខុសច្បាប់របស់ TikTok ដូច្នេះ គេអាចប្រើប្រាស់នៅអាមេរិកបន្តទៀត ។

ហេតុនេះ ការហាមប្រើ TikTok នៅអាមេរិកមិនងាយស្រួលប៉ុន្មានទេ ព្រោះ TikTok អាចនឹងប្តឹងទៅតុលាការដើម្បីដាក់បម្រាមម្តងទៀត ។ វិធានការនេះនឹងបោះឆ្នោតនៅសភាថ្នាក់ក្រោមនៅខែកុម្ភៈ ហើយត្រូវទទួលបានសំឡេងឆ្នោតពីព្រឹទ្ធសភាចំនួន៦០សំឡេង ទើបអាចយកជាការបាន ។Tik Tok Fashion: Here's What I Learned About Style on the App. | Vogue

ទោះយ៉ាងណា បើរដ្ឋាភិបាលអាមេរិកអាចហាមឃាត់ TikTok ពិតមែននោះ នឹងធ្វើឱ្យប៉ះពាល់អាជីវកម្មរបស់ក្រុមហ៊ុន ByteDance យ៉ាងខ្លាំង ព្រោះអ្នកប្រើប្រាស់ TikTok នៅអាមេរិកមានច្រើនជាង១០០លាននាក់ឯណោះ ៕

ប្រភព ៖ BillionMoney

បាតុភូតផ្កាយដុះកន្ទុយ ដ៏អស្ចារ្យ ៥មុឺនឆ្នាំមានម្តង

0

ផ្កាយដុះកន្ទុយ ដ៏កម្របំផុត បាននឹងកំពុងខិតចូលមកជិតនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងហើយ ដោយវានឹងហោះកាតផែនដីយើង នៅអំឡុងខែកុម្ភៈខាងមុខនេះ។

ផ្កាយដុះកន្ទុយនេះត្រូវបានគេដាក់ឈ្មោះថា C/2022 E3 (ZTF) ឬក៏ផ្កាយដុះកន្ទុយពណ៌បៃតង ដែលវាត្រូវបានគេរកឃើញនៅក្នុងខែមីនា ឆ្នាំ ២០២២ នៅមន្ទីពិសោធន៍ Zwicky Transient Facility ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។When, Where and How To See the Green Comet Right Now?

ផ្កាយដុះកន្ទុយពណ៌បៃតងដ៏កម្រនេះ បានខិតជិតចំណុចជិតបំផុតរបស់វាពីព្រះអាទិត្យ  កាលពីថ្ងៃទី១២ ខែមករា កន្លងទៅ ហើយវាត្រូវបានគេរំពឹងថានឹងទៅដល់ចំណុចជិតបំផុតនៃផែនដីនៅថ្ងៃទី២ខែកុម្ភៈ។ ក្រោយតែពេលវាមដល់ចំណុចជិតបំផុតនៃផែនដី ផ្កាយដុះកន្ទុយនេះនឹងមានចម្ងាយត្រឹមតែ ៤២លានគីឡូម៉ែត្រពីភពផែនដីរបស់យើង។

បាតុភូតនេះកើតឡើងក្នុងរយៈពេល ៥ម៉ឺនឆ្នាំម្ដង ដោយតាមអបិយជំនឿរបស់មនុស្សម្នាក់ៗសឹងតែ ៨០% បានបង្ហាញថា បាតុភូតផ្កាយដុះកន្ទុយគឺជា សញ្ញានៃគ្រោះភ័យ ឬ គ្រោះមហន្តរាយ គ្រោះទុរភិក្ស ជំងឺរាតត្បាតផ្សេងៗ។Green comet - Last chance to see it is this week

គួរបញ្ជាក់ផងដែរថា ប្រទេសដែលអាចមើលឃើញផ្កាយដុះកន្ទុយច្បាស់មានដូចជា ប្រទេសរុស្ស៊ី អឺរ៉ុប អាមេរិក អង់គ្លេស ចិន និង ឥណ្ឌា ក្រៅពីនេះក៏មានតំបន់ជាច្រើនទៀតអាចមើលឃើញបាតុភូតនេះដែរ ដោយអ្នកវិទ្យាសាស្រ្តក៏ពិបាកព្យាករណ៍ពីពន្លឺរបស់វាដែរ៕

ប្រភព៖ Lifestyle Asia

ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើឲ្យអ៊ុយក្រែន អស់សង្ឃឹមរឿងយន្ដហោះចម្បាំង

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលលោកអធិការបតីអាល្លឺម៉ង់ បានច្រានចោលនូវការផ្គត់ផ្គង់យន្ដហោះចម្បាំងរបស់លោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន នោះមក ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានសម្រេច មិនបញ្ជូនយន្ដហោះចម្បាំង ប្រភេទ F-16 ទៅជួយដល់ក្រុងកៀវ ក្រោយពេលមេដឹកនាំ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចបស្ចិមលោកទាំង២នេះ បានអនុញ្ញាត ផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់របស់ខ្លួន ជួយដល់ប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរដោយសារសង្គ្រាមរបស់ក្រុងមូស្គូ។

សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣១ ខែមករា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបញ្ជាក់ ថា គាត់ នឹងមិនបញ្ជូនយន្ដហោះ F-16 ផលិតនៅសហរដ្ឋអាមេរិក នាំទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នោះឡើយ។ ប៉ុន្ដែលោកប្រធានាធិបតី បានអះអាង ថា គាត់នឹងទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសប៉ូឡូញ ដែលជាសម្ពន្ធមិត្តអឺរ៉ុបខាងកើតដ៏សំខាន់មួយរបស់ក្រុងវ៉ាស៊ីនតោន។Biden to laud economic wins with McConnell as GOP takes over House

ស្របពេល ក្រុមអ្នកកាសែត បានសាកសួរ នៅឯសេតវិមាន ថាតើលោកប្រធានាធិបតី ពេញចិត្ត នៅក្នុងការបញ្ជូនយន្តហោះចម្បាំង ដែលមេដឹកនាំអ៊ុយក្រែន បាននិយាយ ថា ស្ថិតនៅកំពូលបញ្ជីអាវុធចុងក្រោយបំផុតរបស់ពួកគេដែរឬទេ? ប៉ុន្ដែលោក ចូ បៃដិន បានឆ្លើយ ថា «អត់ទេ! គ្មានការបញ្ជូនយន្ដហោះចម្បាំងនោះឡើយ»។

បណ្ដាប្រទេសបស្ចិមលោក បានព្រមព្រៀងគ្នាដ៏លំបាកមួយ នៅខែមករា នេះ ដើម្បីសម្រេចលើការបញ្ជូនរថក្រោះដ៏ទំនើប ផលិតតាមស្ដង់ដាររបស់អង្គការណាតូ ដែលជាអាវុធដ៏មានអានុភាពខ្លាំងក្លាបំផុត នៅក្នុងជួរកងទ័ពនៅក្នុងទ្វីបរបស់ពួកគេ។

ការធ្វើឱ្យប្រសើរឡើង ចំពោះកិច្ចគាំទ្រ បានជំរុញឱ្យមានក្តីសង្ឃឹម សម្រាប់ក្រុងកៀវ (Kyiv) ថា អ៊ុយក្រែន នឹងទទួលបានយន្តហោះចម្បាំង F-16 នៅក្នុងពេលដ៏ឆាប់ៗនេះ ដើម្បីបង្កើនសមត្ថភាពរបស់ទ័ពអាកាសរបស់ខ្លួន ដែលបានបាត់បង់។ ប៉ុន្តែបញ្ហាទាំងនេះ នៅតែស្ថិតក្រោមការជជែកវែកញែកយ៉ាងខ្លាំង នៅក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច។Air Force May Keep F-16s Flying for Decades Longer Due to F-35 Issues

ជាមួយនឹងខួបលើកទី១ នៃការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន នាថ្ងៃទី២៤ ខែកុម្ភៈ នោះ មានការរំពឹងទុក កាន់តែច្រើនឡើង ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន អាចនឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។ នេះក៏ជាការបង្ហាញ អំពីការលើកទឹកចិត្ត សម្រាប់សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន ដែលកំពុងតែរួបរួមគ្នា ជួយគាំទ្រដល់ប្រទេសអ៊ុយក្រែន។ ប៉ូឡូញ ក្លាយជាចំណុចស្នូល នៃកិច្ចខិតខំប្រឹងប្រែង ជាមជ្ឈមណ្ឌលដឹកជញ្ជូន ឬផ្គត់ផ្គង់គ្រឿងសព្វាវុធ ហើយក៏ជាសម្ពន្ធមិត្តដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក នៅតំបន់អឺរ៉ុបខាងកើត។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់គាត់ ថា «ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ប៉ុន្ដែខ្ញុំមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់នៅឡើយ»។

ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ M1 Abrams ចំនួន៣១គ្រឿង ខណៈលោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានសម្រេចផ្ដល់រថក្រោះរបស់ខ្លួន ប្រភេទ Leopard 2 ចំនួន១៤គ្រឿង កាលពីថ្ងៃពុធសប្ដាហ៍មុននោះមក បណ្ដាសម្ពន្ធមិត្តជាច្រើនប្រទេស ក៏បានផ្គត់ផ្គង់រថក្រោះរបស់ពួកគេផងដែរ រហូតធ្វើឲ្យចំនួនរថក្រោះ ត្រូវផ្ដល់ទៅឲ្យអ៊ុយក្រែន កើនដល់៣២១គ្រឿង។ ប៉ុន្ដែរដ្ឋាភិបាលក្រុងកៀវ នៅតែទទូច ចង់បានយន្ដហោះចម្បាំងរបស់បស្ចិមលោក រួមមាន F-15 ឬ F-16, Eurofighter, Rafale របស់បារាំង…ជាដើម សម្រាប់យកមកទប់ទល់ ឬ កាត់បន្ថយសមត្ថភាពវាយលុកពីគ្រឿងសព្វាវុធរបស់រុស្ស៊ី។Full HD Leopard 2 wallpaper

លោក ចន ឃើរប៊ី (John Kirby) ទីប្រឹក្សាសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃពុធ សប្ដាហ៍មុន ថា «សហរដ្ឋអាមេរិក កំពុងតែពិភាក្សាគ្នា ឥតឈប់ឈរជាមួយនឹងក្រុមមន្រ្ដីជាន់ខ្ពស់របស់អ៊ុយក្រែន ហើយយើងនឹងប្រែប្រួលតាមស្ថានការណ៍ផ្លាស់ប្ដូរ។ បញ្ហានេះ យើងក៏មិនអាចស្ដីបន្ទោស ដល់អ៊ុយក្រែន អំពីការស្នើសុំប្រព័ន្ធការពារផ្សេងៗនោះដែរ ហើយក៏មិនមែនជាលើកដំបូង ដែលពួកគេនិយាយ អំពីយន្ដហោះចម្បាំងរបស់លោកខាងលិចនោះឡើយ។ ប៉ុន្ដែខ្ញុំមិនបានប្រកាសណាមួយ ចំពោះកិច្ចការ នៅខាងមុខនោះទេ»៕

ចម្លាក់គុនខ្មែរ មាននៅតាមប្រាសាទក្នុងតំបន់អង្គរ

0

ចង់ដឹងសាវតាពិត ត្រូវគិតអំពីប្រវត្តអតីតកាល និងអំណៈអំណាង! អ្នកជ្រុលនិយម កាឡៃប្រវត្តិសាស្ត្រថៃ ១ចំនួនតូចគប្បីស្តាប់ និងពិចារណាតាមការគួរ កុំអោយដូចពាក្យតំណាលថា លោកចោរ ស្រែកអោយជួយចាប់ចោ!
កាលពីពេលថ្មីៗ មានរឿងចម្រូងចម្រាស់ ជាច្រើនទាក់ទងនិង គុណខ្មែរ និងមួយថៃ…អ្នកជំនាញបុរាណវិទូ អាជ្ញាធរជាតិអប្សរា លោក ភឹង តារា បានបង្ហាញនូវភស្តុតាង យ៉ាងច្បាស់ជូនដល់បងប្អូន ជនរួមជាតិខ្មែរ ក៏ដូចជាបង្ហាញអោយកាន់តែច្បាស់ ដើម្បីបំបាត់មន្ទិល ការឈ្លោះប្រកែករវាង ខ្មែរ ថៃ ដោយមិនដឹងការពិតយ៉ាងណា ដែលកន្លងមកក៏ធ្លាប់មានវប្បធម៌ លួចបន្លំ កែរប្រវត្តិសាស្ត្រ ដែលខ្មែរជាម្ចាស់ ក្លាយឈ្មោះជាចោរ ខណៈដែល វីរៈដូនតាខ្មែរបានបន្សល់ទុកជាតំណែលតែ ជនជាតិខ្មែរយើងមួយចំនួន មិនបានសិក្សា រឺក៏មានការចន្លោះប្រហោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHAgOV1FFMr2TC4OxqhHWi-uyd41UFS0dKpSRhiwo7Ev4gn4CzRcI4sxwpjBzOUl8ZciwLIvqKdvOhL1f_22XNuVMUdwTtZWmwpEsZEYfp20QV1aW7IMqpuxXDoXH19CVweDMLG7NggGKBQ6NacNJxlCKShyfhusabGxWuM_u-mwBMZFOtrYE9_znI/s960/photo_2023-01-30_15-31-40.jpg
បុរាណវិទូអាជ្ញាធរជាតិអប្សរា លោក ភឹង តារា បានបង្ហាញនូវតឹកតាង រូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។

តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។

លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀមគ្នាជាជួរ ដោយមានជាក្បាច់អោបក ឡើងជង្គង់ កំដៅសាច់ដុំ ការឱ្យទឹក។ល។ ក្រៅពីនោះ មានឆ្លាក់ដាច់ពីគេនៅផ្នែកខាងត្បូងនៃប្រាសាទនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNwTI1yhUB08j-rFhRFUk9T4TpJ1-M8H23-9NiyM5pjHElf3fFanJ2SBEykwSljKnCdgQNgvvrAH1SglQ9hjKicnzdKWL6StxogCgLkLLp6MCt4jKd44Ka7Lp71hNMnh73CKn-1D7zsoYAdZRVXcaF6H100Cvbv0U5hjyp6IHcXMvdGugM8pUjNNGi/s1280/photo_2023-01-30_15-31-39.jpg

នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមានមនុស្សពីរនាក់ឡើងជង្គង់។ រូបនេះ ត្រូវបានលោក ភឹង តារា យល់ថាជាគុនខ្មែរ ដោយគេឃើញមានមនុស្សពីរនាក់ កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេងសង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញ យកដៃស្តាំរបស់ខ្លួនចាប់ទប់ជង្គង់នោះ កុំឲ្យមកត្រូវមុខបាន។

អ្នកស្រាវជ្រាវ យល់ថា នេះប្រហែលជាការប្រកួតនៅក្នុងការហាត់សមប៉ុណ្ណោះ ដ្បិតអីនៅប៉ែកខាងស្តាំនៃរូប ឃើញមានមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់ យកដៃចង្អុលមកអ្នកទាំងពីរ ហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDKDr8NvKbJznu396A5FQxtU1O5T7w9cc0WI8p0ANVudiKN2EQl6PmejXS3si8eb5TxTPqUuLfL6BPT--Y39XLRlmHmBwtDbJyloyF2MBkCLoWHim_skP2B1wVZgXazji1gl8WnqmiXfiTEzIL_IPwW-Bklpi_9lbmylYX9xfmoxp67yJoifYG_DMG/s664/photo_2023-01-30_15-31-38.jpg

ចំណែកចម្លាក់នៅជញ្ជាំងប្រាសាទព្រះខ័នវិញ លោក ភឹង តារា ពន្យល់ថា គេឃើញនៅ លើសសរផ្អោប ឃើញមានមនុស្សពីរនាក់ចាប់ឱបកាច់គ្នា ដោយអ្នកខាងឆ្វេងចាប់កាច់ កគូប្រកួតមកក្រោម តែអ្នកស្តាំនោះវិញក៏ខំឱបចាប់ភ្លៅដៃគូខ្លួនជាប់ ដើម្បីកុំឲ្យកាច់ផ្តួលខ្លួនបាន។

ដោយសារជាចម្លាក់ល្អិត ដូច្នេះចម្លាក់ទាំងនោះ ពុំសូវមានអ្នកស្គាល់ និងចាប់អារម្មណ៍ទេ។ ពួកគេតែងទៅ និងមកហួសជានិច្ច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJFV1Jurze_hMg2CJMOixRdhUeUNlm8Lhs99ZCJ5xWsC2PXnooLOc_KXVznTJSw1UZsdHmxez4V32zu7tW7BmQaRpGD9cG0_qfTcJgfeCBcinbDxJ-RzFfUXyCaAd-QcAtr1hSaLMwvfACSnjsac3Gvd2TRysBYa6uJ57H_1pNNX_ZdUQ6zGITFlC7/s1280/photo_2023-01-30_15-31-38%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh20up9LtZ9LZHzKdZ7NSuZzVazhlOizzL1qD9jF_YgvwdU4fIT31gzKnh9-P3LqCfOnRZ0OMl7KNo3ImaqqiUsSzLkIxRloC9HL0ddTDQL5YfGK6XZXjHsiCWvLb3-lRtXOY-6ti-ZYlPD-yRr9hhbQ0NhKCW15kUDqTK7SUTKMQ7l2FLJDi5rOsv2/s960/photo_2023-01-30_15-31-37.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbZV8j2aYUxXG3nkehGcV5_l0x_lysnBIEHTrTa23ZqjmDbV_iMEbdUzz4Hh6ZM_8icIXUm8Lv7k-fSTKhwq_3wIjirBb2oORzZUmmzuegWT4ZjYlRK55Kx22hlSKpcTNPmuBvzRwX_sFcNjNICs9PoIfO1eL8wdPn_T2-4idT8KD_GuUjlCMGSW_p/s1280/photo_2023-01-30_15-31-37%20(2).jpg

បន្ទាប់ពីចុះត្រជាក់ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១-៧ ខែកុម្ភៈ ដោយបានបញ្ជាក់ថា កម្ពុជាអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមដោយអន្លើៗ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ដែលនឹងថមថយឥទ្ធិពល មកត្រឹមកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ។

២៖ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ ។

៣៖តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg58R5d63CuQFWk41NX8F5jPHjJfrcg7dEELoMaOwxInyWtXSoBLRF73bD7f8zdrgdnmL03HVBscbYTcSRWAWDLBoZ1ri-uJM7uyhLbW4Y6h2ESY0p_cj5vCy0kmK9BqoXkGk0EXqrrGKbyun3ZCj3BaWM18WMPZus0CWJFyPPhTYNafD5ZRUZVxCXe/s1280/photo_2023-01-31_07-58-03.jpg

ថៃរិះគន់ថា កម្ពុជាប្រើប្រាស់សញ្ញាគ្រុឌរបស់ថៃដាក់លើខោកីឡា

0

បន្ទាប់ពីមានករណីជជែកគ្នារវាងប្រទេសកម្ពុជា និងថៃ អំពីការដាក់ឈ្មោះប្រដាល់ «គុនខ្មែរ» និង «មួយថៃ» សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ យើងសង្កេតឃើញថា ពលរដ្ឋប្រទេសទាំងពីរក៏បានវែកញែករឿងប្រពៃណីសង្ក្រាន្ត ដែលអង្គការយូណេស្កូបានពិចារណាត្រៀមចុះឈ្មោះ «ពាក្យសង្ក្រាន្ត» ជាបេតិកភណ្ឌវប្បធម៌អរូបី ទី៤ របស់ថៃ ។

ដោយឡែក នៅពេលថ្មីៗនេះ ប្រធានបទមួយទៀតដែលពលរដ្ឋថៃកំពុងផ្ទុះការតវ៉ាតាមបណ្តាញសង្គមអនឡាញថា កម្ពុជាប្រើប្រាស់សញ្ញាគ្រុឌថៃដាក់លើខោកីឡារបស់ខ្លួន ។ ដោយពលរដ្ឋថៃនៅលើបណ្តាញសង្គមបានបញ្ជាក់ថា រូបសញ្ញាគ្រុឌនេះ តំណាងឱ្យផែនដីរបស់ប្រទេសថៃ នឹងបានប្រើប្រាស់ជានិមិត្តរូបនៃអំណាចរបស់ព្រះមហាក្សត្រថៃជាប្រមុខរបស់ជាតិ ។ ថៃបានប្រើរូបនេះចាប់តាំងពីឆ្នាំ១៩៨៣ រហូតមក និងប្រើប្រាស់យ៉ាងពេញលេញជំនួសត្រាផែនដីទាំងមូលនៅឆ្នាំ១៩១០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN8YYA1NUca19TLdiQRq--L2q7F8Ct9tCmTZ2VjiyAt5jfSsvDj221gmU1YGT5orVifRT6L-13n4797zDecl7bu8ynoOAE2u2e9I0sjJRjkcV4twoaBxymgmQ2X_Tna4_NQaVcR57euNI7jKqYSKg90MaVo5HqbGl26tvj6za-MPCLX5Bo3a1mIYrl/s1024/photo_2023-01-30_16-26-03%20(2).jpg

ការតវ៉ានេះបានក្លាយជារឿងរិះគន់គ្នាទៅវិញទៅមកឆ្លងប្រទេស ដោយសារមានផេកហ្វេសប៊ុកល្បីមួយឈ្មោះ «ASEAN “มอง” ไทย» របស់ថៃបានសរសេរថា កម្ពុជាបានផ្សព្វផ្សាយរូបភាពខោខ្លីប្រដាល់របស់ខ្លួន ដោយមានរូបគ្រុឌស្រដៀងនឹងនិមិត្តសញ្ញាជាតិរបស់ប្រទេសថៃ យកទៅប្រើប្រាស់ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃមានការមិនពេញចិត្ត ហើយក៏ចូលទៅបញ្ចេញមតិរិះគន់ ។ អ្នកបញ្ចេញមតិទាំងនោះនិយាយថា វាជាចេតនារបស់កម្ពុជាឬអត់ដែលកម្ពុជាធ្វើបែបនេះ ហើយពួកគេបានអំពាវនាវឱ្យភ្នាក់ងារពាក់ព័ន្ធ ដូចជា ក្រសួងវប្បធម៌ថៃ និងនាយកដ្ឋានវិចិត្រសិល្បៈថៃចាត់ការរឿងនេះ ព្រោះខ្លាចមានបញ្ហាកាន់តែវែងឆ្ងាយទៀត ។

ការត្រៀមបញ្ចូលសង្ក្រាន្តជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃនេះ សារព័ត៌មានថៃ បូរាណណាមម៉ា បានចុះផ្សាយម្តងហើយថា « កម្ពុជាហៅពាក្យសង្ក្រាន្តតាមភាសាថៃ ដោយសារចង់ល្បីល្បាញដូចថៃ ដើម្បីប្រមូលប្រាក់ពីភ្ញៀវទេសចរបរទេស» ។ មិនតែប៉ុណ្ណោះ ប្រធានបទក្តៅគគុកមួយទៀតដែលពលរដ្ឋថៃផ្ទុះការតវ៉ាតាមបណ្តាញអនឡាញថា កម្ពុជាប្រើប្រាស់សញ្ញាគ្រុឌថៃដាក់លើខោកីឡារបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPamq6gQXyMVi7oiTaxdTa90yBB3eGEuPympnxxxvmDJIgqWtVcuwHdlzQbUItuU9gkdkYHYHBbjPN1EPj8MwaIeH24egR9mGwDFW_vtbiZ3mRue-eqQElbjTRpNwq2ISDk2Qtt0J33ab6mWpreUAQzcOqun697GI2rQ4I7sYBevB8j5Q_bnQe_V45/s1024/photo_2023-01-30_16-26-04.jpg

តើបញ្ហាទាំងអស់នេះ អាចបង្កឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ថៃ ដែរឬទេ? តែទោះបីជាយ៉ាងណាក៏ដោយ ការលើកឡើងខាងលើជាមតិរបស់ពលរដ្ឋថៃតាមបណ្តាញសង្គមប៉ុណ្ណោះ ហើយយើងសង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺពីខាងភាគីកម្ពុជាផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJLv912YxxoKoayrr4coBLqLG_5xffNqru5l-dO9fwYkP1keB5eqEzheWjDYgz97_ALkFXAHPz2pHXPrEIyBR_DziOBL5ecz0x_UhoFMkP2muse_axbHOluH_4e1AgPmWIeQVtFzDovHkHBVEYrqXCloyQV1R74RLzyIDmYrKFcmq_N2B3fgp7cTFf/s620/photo_2023-01-30_16-26-03.jpg

ប្រភព ៖ pptvhd36

ជាខេត្តធំជាងគេនៃប្រទេសកម្ពុជា តែបែរជាមានប្រជាជនរស់នៅតិចជាងគេទៅវិញ

0

ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។  ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។មកស្គាល់ភ្នំថ្មដ៏ធំមហិមា នៅមណ្ឌលគីរី ប្រៀបដូចឋានសួគ៌កណ្ដាលមេឃ ស្អាតខ្លាំងបំផុត - ជីវិតនិងសង្គម

មណ្ឌលគីរី ជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេសវៀតណាម ខាងជើងជាប់នឹងខេត្តរតនគីរី ខាងជើងឈាងខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៨ ៧ និង៧៦ដោយឆ្លងកាត់តាមខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់ចាម និងក្រចេះ ផ្លូវដែលអាចធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី បានមានផ្លូវគោក និងផ្លូវអាកាស បើយើង ធ្វើដំណើរតាមផ្លូវគោកយើងនិងឃើញថាកំណាត់ផ្លូវពី ភ្នំពេញទៅមណ្ឌលគិរី ជាផ្លូវ កៅស៊ូដែលផ្តល់នូវលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ ។មន្ត្រីមន្ទីរបរិស្ថាន៖ ខេត្តមណ្ឌលគីរី មានសត្វព្រៃប្រមាណ ៣០ប្រភេទកំពុងរស់នៅក្នុងព្រៃ - CEN

ខេត្តនេះមានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។Mondulkiri Travel Information Portal By Nature Lodge Ecotourism

ខេត្តមណ្ឌលគីរីមានផៃ្ទដីសរុបទាំងអស់ ១៤២៨៨គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ៣២៤០៧នាក់ មាន៥៦៥៧គ្រួសារ  (តាមរបាយការណ៍ជំរឿនឆ្នាំ១៩៩៨) ហើយដង់ស៊ីតេប្រជាជនគិតជាមធ្យម ២នាក់ក្នុង ១គីឡូម៉ែត្រការ៉េ អត្រាកំនើនប្រជាជន ០.៣២ភាគរយ។

៨០% នៃប្រជានជនខេត្តនេះ ជាជនជាតិភាគតិច១០ជនជាតិ។ ជនជាតិដែលមានច្រើនជាងគេគឺជនជាតិព្នង។ នៅសល់២០%ទៀតជាជនជាតិខ្មែរ ចិន និង ចាម។ ប្រជាជននៅទីនោះប្រកបរបរជាចំបងគឺ ដាំដុះស្រូវ ដើមឈើហូបផ្លែ និងបន្លែបង្កាផ្សេងៗ។ ក្រៅពីនេះពួកគេដាំ ស្ត្របឺរី កាហ្វេ កៅស៊ូ និងគ្រប់ស្វាយចន្ទី៕ជនជាតិដើមភាគតិច ព្នង – ខ្មែរប៉ុស្ដិ៍

អ្នកវិទ្យាសាស្ត្រដាស់តឿនថា AI អាចបង្កគ្រោះថ្នាក់ដល់មនុស្ស

0

បើទោះជា AI (Artificial Intelligence) នឹងជួយធ្វើឱ្យមនុស្សឱ្យកាន់តែងាយស្រួលក្តី ប៉ុន្តែយើងបដិសេធមិនបានថា វានឹងបង្កគ្រោះថ្នាក់ធ្វើឱ្យមនុស្សផុតពូជ ។ វាអាចក្លាយជាមហន្តរាយដល់យើងយ៉ាងពិតប្រាកដ ហើយអ្នកវិទ្យាសាស្ត្រដាស់តឿនថា AI អាចគំរាមកំហែងដល់មនុស្សលោក យើងត្រូវគ្រប់គ្រងវាឱ្យដូចអាវុធនុយក្លេអ៊ែរដែរ បើយើងត្រូវការរស់នៅដោយសុខសាន្ត ។

«AI មានប្រសិទ្ធភាពដូចមនុស្ស មានហានិភ័យខ្ពស់ ហើយវាអាចកម្ចាត់គ្រប់គ្នាបាន» ។ លោក Michael Cohen និស្សិតមកពីសាកលវិទ្យាល័យ Oxford បាននិយាយទៅកាន់សារព័ត៌មាន The Times ។

ការទស្សន៍ទាយអាក្រក់ពីអ្នកវិទ្យាសាស្ត្រជាច្រើននាក់នេះ ក្រោយពីមានការភ្ញាក់ផ្អើល ChatGPT ដែលបង្កើតឡើងដោយ OpenAI អាចឆ្លើយតបសំណួរបានដូចមនុស្ស១០០% ហើយវាមានសមត្ថភាពដូចមនុស្សជាច្រើនយ៉ាងទៀត ដូចជា ការសរសេរនិក្ខេបបទស្មុគ្រស្មាញ រហូតដល់ការរចនាផ្នែកខាងក្នុង ។7 Types of Artificial Intelligence That You Should Know in 2023

លោក Elon Musk នាយកប្រតិបត្តិ SpaceX, Tesla និង Twitter បាននិយាយកាលពីសប្តាហ៍កន្លងមកថា ៖ «ChatGPT ល្អរហូតគួរឱ្យខ្លាច ពេលនេះ យើងកំពុងតែចូលមកកៀក AI ដែលរឹងមាំ និងកាន់តែមានគ្រោះថ្នាក់ឡើង» ។

ទោះយ៉ាងណា បច្ចុប្បន្ន AI មិនមានការគិតពីសីលធម៌គ្រប់គ្រាន់ទេ អ្នកវិទ្យាសាស្ត្របារម្ភថា យើងនឹងលះបង់មនុស្សដើម្បីភាពងាយស្រួលដូចក្នុងភាពយន្ត Terminator ដែល AI អាចរៀនសូត្រធ្វើតាមបញ្ជារបស់មនុស្សគ្រប់យ៉ាង ហើយងាកមកធ្វើបាបមនុស្សវិញ ។

លោក Cohen និយាយថា ៖ «វាដូចជាសុនខមួយក្បាលដែលយើងបង្ហាត់វាឱ្យស៊ីនំ វានឹងរៀនសូត្រពីវិធីដើម្បីបាននំនោះ ប៉ុន្តែបើវារកឃើញកន្លែងទុកនំវិញ វានឹងយកនំដោយខ្លួនវា ហើយមិនធ្វើតាមយើងទៀតទេ ។ លើសពីនេះ បើមានវត្ថុអ្វីឆ្លាតលើសមនុស្ស វារឹបអូសយកពិភពលោកសម្រាប់ទុកខ្លួនវា ហើយបញ្ជូនថាមពលទៅចំណុចនោះច្រើនបំផុតតាមអ្វីដែលអាចធ្វើបាន នៅពេលនោះ យើងនឹងគ្មានសល់ថាមពលអ្វីទៀតទេ ។ ការគ្រប់គ្រងពិភពលោក គឺអាចធ្វើទៅបានដោយសារ AI អាចរៀនសូត្រពីការលាក់បាំងគ្រោះថ្នាក់» ។The Future Of AI Accountability

លោកបន្តថា ៖ «បើសិនខ្ញុំជា AI កំពុងដាក់ផែនការគ្រប់គ្រងពិភពលោក ខ្ញុំនឹងលាក់ទិន្នន័យរបស់ខ្ញុំទុកក្នុងកុំព្យូទ័រដែលគ្មានអ្នកណាដឹង និងវាមិនអាចទៅរួចទេ ដែលខ្ញុំបោះបង់ផែនការនោះចោល» ។

ទោះយ៉ាងណា អ្នកជំនាញនិយាយថា ការអភិវឌ្ឍ AI អាចធ្វើឱ្យកើតការប្រជែងផ្នែកអាវុធកាន់តែខ្លាំងលើពិភពលោក ខណៈប្រទេសជាច្រើនកំពុងប្រជែងគ្នាបង្កើតអាវុធទំនើបបំផុតសម្រាប់ប្រើប្រាស់ទាំងស៊ីវិល និងយោធា ។ អ្នកជំនាញបានបញ្ជាឱ្យបង្កើតប្រព័ន្ធការពារ AI ដូចគ្នានឹងអាវុធនុយក្លេអ៊ែរ ដើម្បីចៀសវាងមហន្តរាយ ៕

ប្រភព ៖ The Standard Wealth

បើដឹងពីអត្ថប្រយោជន៍ទាំង៧របស់ម្នាស់ អ្នកច្បាស់ជាញ៉ាំវារាល់ថ្ងៃមិនខាន

0

ម្នាស់គឺជាផ្លែឈើដែលងាយស្រួលរកទិញបំផុត។ វាក៏អាចយកទៅធ្វើជាម្ហូបបានច្រើនមុខទៀតផង លើសពីនេះ វាមានគុណប្រយោជន៍ចំពោះរាងកាយនឹកស្មានមិនដល់ ។
តោះអ្នកចូលចិត្តញ៉ាំម្នាស់មកដឹងពីអត្ថប្រយោជន៍របស់វាទាំងអស់គ្នា៖
១.ជួយរំលាយអាហារ

នៅក្នុងម្នាស់មានអង់ស៊ីមម្យ៉ាង ដែលជួយរំលាយអាហារ។ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារធ្វើឲ្យអ្នកមានអារម្មណ៍ ធូរស្បើយ។ ជួយការពារជំងឺមហារីកពោះវៀនធំ និងសម្រក់ទម្ងន់ ។

២.ជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ

ក្នុងម្នាស់មានសារធាតុជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ជួយកុំឲ្យឆាប់ចាស់និងមានវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏ខ្លាំងក្លា ។Cutting fresh pineapple at the Russian market in Phnom Penh, Cambodia. ©  Ulli Maier - Living + Nomads – Travel tips, Guides, News & Information!៣.ជួយកាត់បន្ថយការអស់កម្លាំង

ក្នុងម្នាស់មានម៉ង់ហ្គាណែសដែលជាសារធាតុរ៉ែមួយ។ វាជួយការពារកោសិកាពីការខ្សោះជីវជាតិដែលជាសារធាតុ សំខាន់បំផុតក្នុងការពង្រឹងដល់រាងកាយ ។

៤.ជួយឲ្យស្បែកភ្លឺថ្លា

ម្នាស់ជួយកាត់បន្ថយការរលាកក្រហមនិងជួយបង្កើនកូឡាជែនក្នុងរាងកាយនឹងធ្វើឲ្យស្បែកកាន់តែភ្លឹថ្លា។5 ways you can use pineapple as a natural skincare and haircare ingredient  | Vogue India ៥.ជួយកាត់បន្ថយការទល់លាមក

ដោយសារតែម្នាស់មានជាតិសរសៃច្រើនចឹងវាអាចជួយបញ្ចេញជាតិមិនល្អធ្វើឲ្យទល់លាមកបាន ។

៦.ជួយទប់ស្កាត់ជំងឺមហារីក

នៅក្នុងម្នាស់មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយទប់ស្កាត់ការលូតលាស់កោសិកាកាចសាហាវក្នុងសួត ។ ជួយទប់ស្កាត់ជំងឺមហារីកអូវែ ក្រពះ និងមហារីកសុដន់ ។

៧.ជួយកាត់បន្ថយស្លេះក្នុងបំពង់ក
ព្រោះម្នាស់មានអាស៊ីតខ្សោយនៅពេលដែលវា ជ្រាបចូលជាតិអាស៊ីតនិងជួយរំលាយស្លេះនៅក្នុងពង់៕Pineapples | SNAP-Ed