ប្រទេសឥណ្ឌា ៖ សារព័ត៌មានស៊ីនហួរបានរាយការណ៍កាលពីថ្ងៃទី២៨ ខែមករាថា លោក អាវិន ហ្គារីវ៉ាល់ (Arvind Gajriwal) ប្រមុខរដ្ឋមន្ត្រី បានបង្ហាញផែនការកែលម្អទីក្រុងធំរបស់ប្រទេសឥណ្ឌា ក្នុងនោះមានការជួសជុលផ្លូវនានា បោសសម្អាត និងតុបតែងក្រុងដែលីឱ្យស្រស់ស្អាត ។

លោក ហ្គារីវ៉ាល់ ថ្លែងថា រដ្ឋាភិបាលឥណ្ឌាបានត្រៀមជួលរថយន្តបោសថ្នល់ចំនួន១០០គ្រឿង និងជួសជុលផ្លូវស្ថិតក្រោមការថែទាំរបស់មន្ទីរសាធារណការ សរុបចំនួន១.៤០០គីឡូម៉ែត្រ ព្រមទាំងសម្អាតផ្លូវថ្មើរជើងក្នុងមួយសប្តាហ៍ ៣ដង ។ លោកបញ្ជាក់ថា រថយន្តចំនួន២៥០គ្រឿងទៀតនឹងជួយសម្អាតផ្លូវតូចៗដែលមិនស្ថិតក្រោមការថែទាំរបស់មន្ទីរសាធារណការ ។Delhi | History, Population, Map, & Facts | Britannica

លោក ហ្គារីវ៉ាល់ បន្ថែមថា ចំណែកទុយោបង្ហូរទឹក រថភ្លើងក្រោមដី និងបង្គោលភ្លើងនៅតាមដងផ្លូវនានា នឹងត្រូវកែលម្អជាថ្មីទាំងអស់ ចាប់តាំងពីថ្ងៃទី១ ខែមេសា តទៅ ហើយគម្រោងជួសជុលនេះនឹងបញ្ចប់ក្នុងរយៈពេល៦ខែ ដោយប្រើប្រាស់ទឹកប្រាក់ចំនួន៥៥២លានដុល្លារអាមេរិកក្នុងឆ្នាំដំបូង ។

រដ្ឋាភិបាលបានបង្កើតគម្រោងសាកល្បងមួយនៅក្នុងសង្កាត់ Dwarka ភាគខាងលិចទីក្រុងដែលី ដោយផ្តល់សេវាកម្មម៉ូតូអគ្គិសនីចំនួន១.៥០០គ្រឿងក្នុង២៥០ទីតាំង សម្រាប់ការធ្វើដំណើរចុងក្រោយ (last-mile connectivity) ។Coolest Delhi neighbourhoods you should explore | Times of India Travel

លោកប្រមុខរដ្ឋមន្ត្រីបន្ថែមទៀតថា ពលរដ្ឋឥណ្ឌាអាចប្រើប្រាស់សំបុត្រតែមួយសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង រថភ្លើងក្រោមដី និងម៉ូតូអគ្គិសនី ។ ពួកគេអាចជ្រើសយកម៉ូតូអគ្គិសនីក្នុងល្បឿន៦០គីឡូម៉ែត្រ/១ម៉ោងពី២៥០ទីតាំង ៕

ប្រភព ៖ TNN World