រដ្ឋធានីសេអ៊ូល៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោក កំពុងតែសម្រុកផ្ដល់ជំនួយយោធាយ៉ាងច្រើន ជួយដល់ប្រទេសអ៊ុយក្រែន នោះមក ឥឡូវ ប្រមុខអង្គការណាតូ កំពុងតែជំរុញឲ្យកូរ៉េខាងត្បូង ផ្ដល់ជំនួយគ្រឿងសឹក ជួយដល់ក្រុងកៀវ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែមករា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ កាលពីព្រឹក ថ្ងៃចន្ទ បានស្នើដល់កូរ៉េខាងត្បូង បង្កើននូវកិច្ចគាំទ្រខាងយោធា ជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ លោកប្រមុខអង្គការសម្ពន្ធមិត្តយោធា បានស្នើដល់ក្រុងសេអ៊ូល ឲ្យពិចារណាឡើងវិញ លើគោលនយោបាយរបស់ខ្លួន មិននាំចេញគ្រឿងសព្វាវុធ ទៅកាន់ប្រទេស ដែលកំពុងតែមានជម្លោះ។Different opinions in NATO is not unusual, Stoltenberg says | Reuters

លោកប្រធាន អង្គការណាតូ កំពុងតែស្ថិតក្នុងទីក្រុងសេអ៊ូល ដែលជាដំណើរបំពេញទស្សនកិច្ច ជាលើកដំបូង មកកាន់តំបន់អាស៊ី ហើយគាត់ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ផងដែរ។ នេះជាជាផ្នែកមួយ នៃការបង្កើនទំនាក់ទំនងជាមួយនឹងសម្ពន្ធមិត្តប្រជាធិបតេយ្យ នៅក្នុងតំបន់ ចំពេលការប្រឈមមុខនឹងជម្លោះ នៅអ៊ុយក្រែន និង ការប្រកួតប្រជែងកាន់តែកើនឡើង ពីប្រទេសចិន

លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) បានជួបជាមួយនឹងក្រុមមេដឹកនាំកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ហើយនៅថ្ងៃចន្ទនេះ បានជំរុញឲ្យក្រុងសេអ៊ូល ធ្វើឲ្យបានច្រើនឡើងបន្ថែមទៀត ដើម្បីជួយដល់ក្រុងកៀវ ដោយសារតែមានតម្រូវការជាបន្ទាន់ សម្រាប់គ្រាប់រំសេវ។

លោកប្រមុខអង្គការណាតូ បានគូសបញ្ជាក់ ទៅដល់ប្រទេសផ្សេងៗទៀត ដូចជា អាល្លឺម៉ង់ និង ន័រវ៉ែស បានប្រកាន់នូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់ខ្លួន អស់រយៈពេល ជាយូរមកហើយ មិននាំចេញអាវុធទៅកាន់ប្រទេសមានជម្លោះ។ ប៉ុន្ដែប្រទេសទាំងនេះ បានកែប្រើនូវគោលនយោបាយរបស់ពួកគេ ក្រោយពេលប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានចូលឈ្លាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក។S. Korea, Norway to Develop Unmanned Turrets for Next-Gen Tanks

លោក Jens Stoltenberg បានបញ្ជាក់ នៅក្នុងការថ្លែងទៅកាន់វិទ្យាស្ថានឆេ (Chey) ស្ថិតក្នុងទីក្រុងសេអ៊ូល ថា «ប្រសិនបើយើងជឿជាក់ លើសេរីភាព លទ្ធិប្រជាធិបតេយ្យ ប្រសិនបើយើងមិនចង់ឱ្យមានតំបន់ស្វ័យភាព មិនចង់ធ្វើឲ្យផ្តាច់ការឈ្នះនោះ គឺអ៊ុយក្រែន ត្រូវការអាវុធ»។

កូរ៉េខាងត្បូង ក្លាយជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយ នៅទូទាំងពិភពលោក ហើយកាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លក់រថក្រោះរាប់រយគ្រឿង បញ្ជូនទៅឱ្យប្រទេសអឺរ៉ុប រួមទាំង ប៉ូឡូញ ដែលជាសមាជិករបស់អង្គការណាតូ ផងដែរ។ ប៉ុន្ដែច្បាប់របស់ប្រទេសកូរ៉េខាងត្បូង បានហាមឃាត់ ដល់ការនាំចេញគ្រឿងសព្វាវុធ ទៅកាន់កំពុងតែមានជម្លោះយ៉ាងសកម្ម។ បញ្ហានេះ ធ្វើឲ្យក្រុងសេអ៊ូល មានការលំបាកយ៉ាងខ្លាំង នៅក្នុងការនាំចេញអាវុធដោយផ្ទាល់ ទៅកាន់ក្រុងកៀវ។ ដូច្នេះ កូរ៉េខាងត្បូង មានតែផ្ដល់សម្ភារមិនមានគ្រោះថ្នាក់ និង ជំនួយមនុស្សធម៌តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោកប្រមុខអង្គការណាតូ បានបន្ថែម ថា គាត់មិនបានដឹងច្បាស់ ថា នៅពេលណាសង្គ្រាមនៅអ៊ុយក្រែន នឹងត្រូវបញ្ចប់នោះឡើយ ព្រោះពូទីន កំពុងតែរៀបចំសង្គ្រាម និង ទិញគ្រឿងសព្វាវុធជាច្រើន មកពីប្រទេសផ្សេងៗ រួមទាំង កូរ៉េខាងជើង ជាដើម។ ប៉ុន្ដែក្រុងព្យុងយ៉ាង បានបដិសេធ អំពីការបញ្ជូនគ្រឿងសព្វាវុធ ទៅជួយដល់ក្រុងមូស្គូ៕