Home ព័ត៌មានជាតិ របាយការណ៍សកលបង្ហាញថា កម្ពុជាមានសន្តិភាព និងសុវត្ថិភាពសង្គមល្អប្រសើរជាងថៃ

របាយការណ៍សកលបង្ហាញថា កម្ពុជាមានសន្តិភាព និងសុវត្ថិភាពសង្គមល្អប្រសើរជាងថៃ

100
0

ភ្នំពេញ៖ យោងតាមរបាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោក (Global Peace Index – GPI) ប្រចាំឆ្នាំ ២០២៦ ដែលទើបតែត្រូវបានផ្សព្វផ្សាយជាផ្លូវការដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (IEP) បានបង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជាមានចំណាត់ថ្នាក់ខ្ពស់ជាង និងមានស្ថានភាពសន្តិភាព សុវត្ថិភាព ល្អប្រសើរជាងប្រទេសថៃ ​នៅលើតារាងសកលលោក។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAgMsmenZvxZetqy4LOv-aivbWO3Qy3KojL6rouHQ7nu25AAcix9gbqF3YJHqhyphenhyphenCI2qDMiAjMZnSSoy7wNg-TEzMjqkdkEooSO4xBI9ubZExdOhs-EOE44mhW1fe2grw6KXtdYJfbPayfKHjVoRvSzHU_y3aiq-emezmbCRlOSSaN1ZG6zNbEfI-LdF0M/s770/photo_2026-06-12_10-09-31.jpg
នៅក្នុងការវាយតម្លៃយ៉ាងទូលំទូលាយទៅលើប្រទេស និងដែនដីឯករាជ្យចំនួន ១៦៣ នៅទូទាំងសកលលោក របាយការណ៍សន្ទស្សន៍សន្តិភាពឆ្នាំ ២០២៦ នេះ បានចំណាត់ថ្នាក់ឱ្យកម្ពុជាស្ថិតក្នុងលេខរៀងទី ៩៦ ខណៈដែលប្រទេសថៃស្ថិតក្នុងលេខរៀងទី ១០១។ ការប្រៀបធៀបនេះបានសបញ្ជាក់ថា ទោះបីជាមានការប្រែប្រួលខ្លះៗនៅក្នុងតំបន់ក៏ដោយ ក៏កម្រិតសន្តិសុខសង្គម និងស្ថិរភាពផ្ទៃក្នុងរបស់កម្ពុជានៅតែមានភាពរឹងមាំ និងមានការធានាល្អជាងប្រទេសជិតខាង។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuvdOwR0QACH6Hvk-ZLELvkYEURLghiiBd82oXEnYSxQvBfrhrFt5iOwImQsFuIAl92vYt4AYzjAv0QM7wZJxRye5lxrad-MRWJtPUyh09O-L4Za45K-VLL9X5ACByJX95PQJoFpiU1yLGO42UxvkjsRNjvWEjBZwqiCWm6ksXX38egPp0noClieXBp0Y/s442/photo_2026-06-12_10-09-31%20(2).jpg
យោងតាមក្រុមអ្នកវិភាគ មូលហេតុចម្បងដែលធ្វើឱ្យប្រទេសថៃធ្លាក់តំណែងមកនៅក្រោមដំបូលសន្តិភាពរបស់កម្ពុជា គឺបណ្តាលមកពីកត្តាអស្ថិរភាពនយោបាយផ្ទៃក្នុង ការផ្ទុះឡើងនៃបាតុកម្ម និងបញ្ហាសន្តិសុខរ៉ាំរ៉ៃនៅភាគខាងត្បូង។ ជាងនេះទៅទៀត ការផ្ទុះឡើងនៃជម្លោះព្រំដែនសកម្ម និងការបិទច្រកព្រំដែនជាឯកតោភាគីពីភាគីថៃ ក៏បានទាញទម្លាក់ពិន្ទុយ៉ាងខ្លាំងលើផ្នែក «ទំនាក់ទំនងជាមួយប្រទេសជិតខាង» របស់ថៃផងដែរ។​
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh11hMAigQowcXN2jSLEXFhcdEDDF_RP1UWdM8AznQlReorBj8p9U_eqxJSNF6Pc4JqkLYujxt9ZJRpj2EERTBzvWM-SFPBWQki-U8sMdX6KndWgyv-izJAbtE3ye40HUP3iJ29FbfbtNBliDHv1jL16fD_P8_OpktVhnQhR-2qnA-MIeG5Siglng1r5Xk/s1280/photo_2026-06-12_10-09-33.jpg
ទោះជាយ៉ាងណា ឥទ្ធិពលនៃវិវាទព្រំដែននេះ បានទាញទម្លាក់ពិន្ទុរួមរបស់ប្រទេសទាំងពីរ (កម្ពុជាធ្លាក់ ៨ លេខ និងថៃធ្លាក់ ៧ លេខ) ធៀបនឹងឆ្នាំមុន។ នៅក្នុងតំបន់អាស៊ាន កម្ពុជាកំពុងឈរនៅលេខរៀងទី ៧ នាំមុខប្រទេសថៃ (លំដាប់ទី ៨) ហ្វីលីញ (លំដាប់ទី ៩) និងមីយ៉ាន់ម៉ា (លំដាប់ទី ១០) ខណៈដែលសិង្ហបុរី និងម៉ាឡេស៊ី នៅតែបន្តនាំមុខគេក្នុងនាមជាប្រទេសមានសន្តិភាពបំផុតក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggtXTX-EUtLKnIYZNTWRKRugZ3BvXCkkxW0MVW3clFIm1FBV4_M79FUXfT4Asb_cPzAVDZZGhIL17GCeQLaZdto03zzf2pg8rv1FKBlj704P5OXzOx-Ub7kqVOG8S6nUP_PskRWow59ELNm1cz5GED9knWKPgzJjmPfT4NJmydTBJsMEH-pRgSEFaMnbs/s1280/photo_2026-06-12_10-09-34.jpg
 
ជារួម របាយការណ៍សកលនេះបានឆ្លុះបញ្ចាំងពីភាពវិជ្ជមាននៃកម្រិតសន្តិសុខផ្ទៃក្នុង និងការគ្រប់គ្រងស្ថិរភាពដ៏ល្អរបស់កម្ពុជា ដែលជាកាតាលីករដ៏សំខាន់ក្នុងការផ្តល់ភាពកក់ក្តៅ និងទាក់ទាញដល់ភ្ញៀវទេសចរបរទេស ក៏ដូចជាអ្នកវិនិយោគអន្តរជាតិ បើធៀបទៅនឹងប្រទេសជិតខាង។ ទិន្នន័យជាក់ស្តែងពីស្ថាប័នអន្តរជាតិដ៏មានឥទ្ធិពលមួយនេះ ក៏បានធ្វើឱ្យអ្នកដែលតែងតែរិះគន់កម្ពុជាដោយគ្មានមូលដ្ឋានថាមានប្រព័ន្ធគ្រប់គ្រងអន់ ឬវាយតម្លៃសង្គមកម្ពុជាថាពោរពេញដោយរឿងអាណាធិបតេយ្យខុសឆ្ងាយពីសង្គមថៃនោះ បានភ្លឺភ្នែក និងបង្ខំចិត្តទទួលស្គាល់នូវតថភាពពិតនៃវឌ្ឍនភាពសន្តិសុខរបស់កម្ពុជានាពេលបច្ចុប្បន្ន៕