ស្របពេលដែលសល់ពេលមិនដល់១០០ថ្ងៃទៀតផង ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍ ​Sea Games លើកទី៣២ នឹងចាប់ផ្តើមឡើង ដោយក្នុងនោះវិញ្ញាសារជាច្រើន​ មិនទាន់បញ្ជាក់អត្តពលិកណាខ្លះដែលត្រូវចូលរួមនោះទេ។

ទន្ទឹមគ្នានេះ កីឡាករប្រដាល់មានកេរ្តិ៍ឈ្មោះបោះសំលេងលំដាប់ស្រុកខ្មែរ កីឡាករកែវ រំចង់ បាននិយាយទាំងអួលដើមករ ដោយចង់បង្ហាញវត្តមាននៅក្នុងវិញ្ញសាប្រដាល់សម្រាប់សុីហ្គេម។

កាលពីឡាយយប់មិញលោកបាននិយាយទាំងទឹកមុខក្រៀមក្រំថា ៖ “ហេតុអ្វីសុីហ្គេម២០២៣ គ្មានឈ្មោះ កែវ រំចង់ ? ខ្ញុំអន់ចិត្តណាស់ហេតុអ្វីមិនដាក់ឈ្មោះខ្ញុំប្រកួតតំណាងប្រទេសក្នុងសុីហ្គេមប្រទេសយើង ? ទាំងដែលខ្ញុំធ្លាប់កសាងឈ្មោះ ធ្លាប់ជួយលើកមុខមាត់ប្រទេសជាតិម្នាក់ដែរ ។ រឿងគីឡូមិនមែនជាបញ្ហាទេ ប្រសិនបើប្រាប់ថាជ្រើសរើសខ្ញុំ ខ្ញុំអាចធ្វើបាន ។ ខ្ញុំមានតែសំពះសុំបងប្អូនជួយចែករំលែកនិងផ្សព្វផ្សាយព័ត៍មានដើម្បីឲ្យខ្ញុំបានប្រកួតផង”។

គួរបញ្ជាក់ផងដែរថា តាមដំណឹងលេខឮមក នៅក្នុងនោះវិញ្ញាសាប្រដាល់ ប្រភេទទម្ងន់ធ្ងន់មាន ព្រំ សំណាង ជម្រើសជាតិគុនខ្មែរ ៨១គីឡូក្រាម និង រឿង សោភ័ណ្ឌ ប្រភេទ Kickboxing ទម្ងន់ ៧៥គីឡូក្រាម មិនមានឈ្មោះ កែវ រំចង់ នោះទេ​៕May be an image of 2 people and text