ជាទូទៅមនុស្សគ្រប់រូប តែងតែមានសញ្ជាតិ ឬយើងហៅថាប្រទេសកំណើតរៀងៗខ្លួន។​ ទន្ទឹមនឹងគ្នានេះដែរ ប្រជានប្រមាណជាង១២លាននាក់នៅលើពិភពលោក បានជាប់ឈ្មោះជា មនុស្សគ្មានប្រទេសកំណើត។

នៅក្នុងច្បាប់អន្តរជាតិ ជនគ្មានរដ្ឋ ឬមនុស្សគ្មានប្រទេសកំណើត គឺជាបុគ្គលដែល “មិនត្រូវបានចាត់ទុកថាជាជនជាតិដោយរដ្ឋណាមួយនៅក្រោមប្រតិបត្តិការនៃច្បាប់របស់ខ្លួន ឬអាចជាជនភៀសខ្លួន”។Living with and helping 'other Sabahans'

តែយ៉ាងណាមិញ ជនភៀសខ្លួនទាំងអស់មិនប្រាកដថាជាមនុស្សគ្មានប្រទេសកំណើតនោះទេ ព្រោះថាជនភៀសខ្លួន ដែលអាចផ្លាស់ទីលំនៅ នៃប្រទេសមួយទៀតផ្សេងបានទើប លុះត្រាតែខ្លួនមានសញ្ជាតិកំណើតមួយ។

មនុស្សគ្មានប្រទេសកំណើត គឺមិនមានអត្តសញ្ញាបណ្ណ​ ឬសំបុត្រកំណើតនោះទេ ឬអ្នកខ្លះទៀតកើតនៅក្នុងប្រទេសកំណើតខ្លួន ក៏ប៉ុន្តែមិនត្រូវបានរដ្ឋទទួលស្គាល់។Malaysia's invisible children | Migration | Al Jazeeraជាក់ស្តែងនៅក្នុងកោះមួយនៃប្រទេសម៉ាឡេសុី មានប្រជានជនប្រមាណ៥មុឺននាក់ មិនត្រូវបានទទួលស្គាល់។ដោយរាជរដ្ឋាភិបាលម៉ាឡេសុី បានលើកឡើងថា “ពួកគេគ្មានសំបុត្រកំណើត ដូច្នេះយើងចាត់ទុកពួកគេ ជាជនស្វែងរកសិទ្ធិជ្រកកោន ជនភៀសខ្លួន ឬជនចំណាកស្រុក ទោះបីជាពួកគេកើតនៅប្រទេសម៉ាឡេស៊ីយើងក៏ដោយ”៕I Want To Go To School”: Cries Of Stateless Children - Wiki impact

ប្រភព៖ Wikipedia