ភ្នំពេញ៖ នៅសប្ដាហ៍ទី៣ នៃខែមករា ឆ្នាំ២០២៣ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានសហការជាមួយមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង តំបន់ការពារទេសភាពអន្លង់ព្រីង ដើម្បីធ្វើការជំរឿនសត្វស្លាបទឹកអាស៊ី (Asian Water Bird Census) ប្រចាំឆ្នាំ២០២៣ ដែលជំរឿននេះ តែងធ្វើជាប្រចាំជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVkVbu14yhg9N3Xiw29g170oFGEeeLw0dcC8muA0nWWb74agFaXrutVYMDAoMeCaxwwmCBUigfOT7MjVY0U_Nj50Oc0zXUc7ji_C8s03zkRylLjiJhI-4ZCQkhxCwfase8ApuDK1XakmpEUf1Aj6ozOytTSYRgU7hHMaEAq12WtWHagLVm-UgkYND7/s960/photo_2023-01-30_12-26-11.jpg

អង្គការ Nature Life បង្ហាញឱ្យដឹងថា លទ្ធផលជំរឿនបថមប្រចាំឆ្នាំ២០២៣ របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ជាមួយមន្ត្រីឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង តំបន់ការពារទេសភាពអន្លង់ព្រីង សត្វស្លាបគ្រប់ប្រភេទត្រូវបានកត់ត្រាមានចំនួន ១២៥ប្រភេទ ក្នុងនោះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ មានចំនួន ៩១ប្រភេទ និង ចំនួន ៣៤ប្រភេទត្រូវបានកត់ត្រានៅ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WrDzn5v3PDywe2ei-byTzFdXjAIjjAweROM_jP2r2oL6nwR1d5vTpXvmTpY4NAqtzHFHwztugA5VuMjD9UNstBhQuNX_Q5_xT1MKemdjCm8H6PZWUOa9XatMkji5N_dc8nmqMP5BjLEEWsIiHUZi681uM4QuZiTeeY3NbuBZc2H-8SjIg6vBJ6W8/s1279/photo_2023-01-30_12-26-10%20(2).jpg

គួរឱ្យដឹងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងខេត្តតាកែវ មានផ្ទៃដីទំហំ ៨ ៣០៥ហិកតា រីឯតំបន់ការពារទេសភាពអន្លង់ព្រីង មានក្រឡាផ្ទៃសរុប ២១៧ហិកតា ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ជាទីជម្រក និងប្រភព ចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាល ឆ្នូតស ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnUO8-6JBtMVVJ9MZxfPeEfpgya24REAUQlwqoXIpfD23wRcmwA0Iy60Lmlvcxtkaik_C_Rfc4GQDRMS-KcbSUxi8IfFhpp1In3F-T8FvZQ_ygEUw0xKHbrilDe4nD9makLo0M6i9B9m0hAZ9PNCrucvXRTlaMqCg0R9MrULugEzkZIh4vIgW3UMqz/s1280/photo_2023-01-30_12-26-10.jpg