ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក Fumio Kishida បានថ្លែងកាលពីថ្ងៃទី២៧ ខែមករា កន្លងមកថា រដ្ឋាភិបាលជប៉ុននឹងលុបចោលបម្រាមពាក់ម៉ាស់នៅក្នុងម្លប់ ព្រមទាំងកាត់បន្ថយកម្រិតចំណាត់ថ្នាក់វេជ្ជសាស្ត្រសម្រាប់អ្នកជំងឺកូវីដ-១៩ ឱ្យក្លាយជាអ្នកជំងឺធម្មតាផងដែរ ។

ការលុបចោលបម្រាមពាក់ម៉ាស់នេះ នឹងអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ ។ អ្នកជំងឺកូវីដ-១៩ នឹងត្រូវបានចាត់ទុកជាអ្នកជំងឺប្រភេទដូចគ្នានឹងជំងឺគ្រុនផ្តាសាយដែរ ខណៈកាលពីមុន គេចាត់ទុកអ្នកជំងឺកូវីតស្ថិតក្នុងប្រភេទជំងឺរបេង និងជំងឺ SARS ។

លោកនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងតាមទូរស័ព្ទថា ៖ «ការពាក់ម៉ាស់ មិនថានៅក្នុងម្លប់ ឬកណ្តាលថ្ងៃ គឺអាស្រ័យលើការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ ។ យើងនឹងឈានទៅដំណាក់កាលមួយទៀតក្នុងការប្រើជីវិតជាមួយជំងឺកូវីដ និងរួមគ្នាកសាងសង្គម ដើម្បីឱ្យប្រទេសជប៉ុនត្រឡប់មកសភាពធម្មតាវិញយ៉ាងរហ័ស ទាំងក្នុងលំនៅឋាន សាលារៀន ការិយាល័យធ្វើការ និងគ្រប់ផ្នែកនៃជីវិត» ។

ទោះយ៉ាងណា មន្ត្រីជប៉ុនបានណែនាំឱ្យពលរដ្ឋពាក់ម៉ាស់នៅកន្លែងមានហានិភ័យខ្ពស់ដូចជា ផ្ទះថែទាំមនុស្សចាស់ ខណៈអ្នកជំនាញមួយចំនួនបារម្ភថា ការលុបចោលបម្រាមនេះអាចធ្វើឱ្យជំងឺកូវីដរាតត្បាតជាថ្មីទៀត ។

តាមការស្ទង់មតិរបស់សារព័ត៌មានផ្សេងៗបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើននឹងនៅតែពាក់ម៉ាស់បន្តទៀតដើម្បីថែទាំសុខភាពពួកគេ បើទោះជារដ្ឋាភិបាលប្រកាសលុបចោលបម្រាមពាក់ម៉ាស់ក្តី ៕Coronavirus: Japanese man pushes train emergency button 'after passenger without  mask coughs' | The Independent | The Independent

ប្រភព ៖ beartai BRIEF