Home Blog Page 1921

អ្នកដាំម្រេចត្រូវប៉ាន់ហើយ! ខណៈដើមឆ្នាំនេះ «ម្រេចខ្មែរ» នឹងដាក់លក់នៅលើ Alibaba ជាផ្លូវការ

0

ភ្នំពេញ៖ ដើម្បីជំរុញការនាំចេញ​«ម្រេច»កម្ពុជា ឱ្យពិភពលោកស្គាល់តែច្បាស់ពីរសជាតិ និងគុណភាពនោះ ក្រុមហ៊ុន Sela Pepper​ នឹងដាក់លក់ផលិតផលនេះនៅលើវេបសាយ Alibaba។ ការដាក់លក់នេះ នឹងធ្វើឡើងបន្ទាប់ពីកម្ពុជា-ចិន ឯកភាពគ្នាលើលក្ខខណ្ឌបច្ចេក​ទេសភូតគាមអនាម័យ នៅដើមឆ្នាំ២០២៣។

Sela Pepper (សិលា ផិបភើរ) ជាក្រុមហ៊ុនក្នុងស្រុកមួយដែល​ផលិត និងកែច្នៃម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារជាតិ-អន្តរជាតិ។ ក្រុមហ៊ុននេះនឹងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសចិន តាមរយៈការដាក់លក់ម្រេចនៅលើវេបសាយAlibaba។ បើតាម កញ្ញា​ ស៊ឹង សុផា នាយិកា​ក្រុមហ៊ុន Sela Pepper ផែនការដាក់លក់ម្រេចនៅលើAlibabaនេះ គឺ ក្រោយពីរដ្ឋបាលគយនៃប្រទេសចិន បានអនុញ្ញាតឱ្យកម្ពុជានាំម្រេចចូលប្រទេសខ្លួន ដែលស្របតាមលក្ខខណ្ឌបច្ចេកទេសភូតគាមអនាម័យ។​

«តាមពិតទៅ! ពួកខ្ញុំបានចុះឈ្មោះក្នុងAlibabaយូរដែលហើយដែរ! គ្រាន់ថាពេលនោះ ពួកខ្ញុំអត់ទាន់មានលទ្ធភាពក្នុងការនាំចេញ ឬលក់នៅទីផ្សារចិនបាន ព្រោះនៅចាំកម្ពុជាចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងការអនុញ្ញាតពីគយចិន»​។ នេះជាការលើកឡើងរបស់កញ្ញា សុផា​ ដោយបន្តនិយាយប្រាប់សារព័ត៌មានថ្មីៗ(THMYETHMEY) នាថ្ងៃទី២៦ធ្នូថា ៖« ពេលកម្ពុជាយើងមានទាំងអស់នោះហើយ! យើងក៏មានផែនការធ្វើយ៉ាងម៉េចដាក់លក់ម្រេចយើង នៅលើAlibaba នៅឆ្នាំ២០២៣​»។

​អត្ថបទទាក់ទង កម្ពុជា គ្រោងយកគ្រាប់ស្វាយចន្ទី និងម្រេច ដាក់លក់នៅលើគេហទំព័រក្រុមហ៊ុន Alibaba
ការចូលទីផ្សារប្រទេសចិនក្នុងឆ្នាំទីមួយតាមរយៈAlibabaនេះ កញ្ញា សុផា មិនរំពឹងថា មានការបញ្ជាទិញច្រើនកុងតឺន័រនោះទេ ប៉ុន្តែ អ្វីដែលកញ្ញារំពឹងខ្ពស់នោះ គឺម៉ាកឈ្មោះផលិតផលម្រេចកម្ពុជា មានវត្តមាននៅលើវេបអនឡាញដ៏ធំមួយក្នុងពិភពលោកនេះ​។ « អ្វីដែលយើងរំពឹងខ្លាំងមែនទែននោះ គឺនៅឆ្នាំ២០២៤។ មានន័យថា ការងារដែលយើងវិនិយោគនៅឆ្នាំ២០២៣ វានឹងឱ្យផលយើងនៅឆ្នាំ២០២៤ ដោយសង្ឃឹមថា ផលិតផលម្រេច Sela Pepper នឹងត្រូវបាននាំចេញទៅប្រទេសចិន គឺពេញកុងតឺន័រជារៀងរាល់ខែ»។ កញ្ញា សុផា បានបង្ហាញសុទិដ្ឋនិយមខ្ពស់បែបនេះ ដោយសារមើលឃើញពីការកើនឡើងនៃតម្រូវការទីផ្សារអន្តរជាតិ ជាពិសេសផលិតផលម្រេចខ្មែរ ត្រូវបានបរទេសស្គាល់កាន់តែទូលំទូលាយជាច្រើនជាមុនពីគុណភាព និងរសជាតិ។

កញ្ញា ស៊ឹង សុផា នាយិកាក្រុមហ៊ុន Sela Pepper នាំផលិតផលខ្លួន តាំងពិព័រណ៍នៅរាជធានីភ្នំពេញ​នាកន្លងមក។ រូបថត៖ Sela Pepper​

បើតាម កញ្ញា សុផា នៅឆ្នាំ២០២៣ ក្រុមហ៊ុនSela Pepper មិនត្រឹមវាយលុយតែទីផ្សារចិនប៉ុណ្ណោះទេ​ តែក៏វាយលុកចូលទីផ្សារប្រទេសកូរ៉េបន្ថែមផងដែរ។ នាអំឡុងខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនក្នុងស្រុកមួយនេះ នឹងយកផលិតផលម្រេចខ្មែរដាក់តាំងពិព័រណ៍ នៅទីក្រុងសេអ៊ូល ដើម្បីបង្កើនការផ្សព្វផ្សាយ​ម្រេចខ្មែរនៅកាន់ទីផ្សារដ៏មានសក្កនុពលមួយនេះ​។​

ឆ្នាំ២០២២ ក្រុមហ៊ុន Sela Pepper​ បាននាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិប្រមាណ១០០តោន។ ប្រទេសដែលជាទីផ្សារធំរបស់ក្រុមហ៊ុននេះ មានប្រទេសប៉ូឡូញ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ជាដើម៕

ភ្ញៀវទេសចរជាង២លាននាក់ បានធ្វើដំណើរកម្សាន្តក្នុងថ្ងៃឆ្លងឆ្នាំសកល

0

ភ្នំពេញ៖ នៅទូទាំងប្រទេសក្នុងថ្ងៃឆ្លងឆ្នាំសកល២ថ្ងៃ មានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។

យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖* រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់* ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់* ខេត្តសៀមរាប ៣៣៧,៧៦៩នាក់* ខេត្តកំពត ៣៣០,៦៥៩នាក់* ខេត្តបាត់ដំបង ១៥៨,១១០នាក់* ខេត្តកែប ៨៨,៣៥៦នាក់* ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់* ខេត្តកំពង់ចាម ៧៦,៩០១នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQF6z1dtUPrwqON7-5rBDLEXtegBXlXQLAyaqm_b8H4DfBrXS72MbuE3RYgq-INe5C2yP1teDjgVAk0mJmb39G1UfUZlReVMpj22FAATXbqhdhaoIsbrJJgNDsuhee_yf9bje0VZsvMrtI85MQZ-UEvJEbQvCrmMqYCq0Zt6ObwLbaWJwVTAUbEtz_/s1024/photo_2023-01-02_09-00-09.jpg

តួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។

ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕ភ្ញៀវទេសចរជាតិ-អន្តរជាតិ ៣០ម៉ឺននាក់ ចូលទស្សនាខេត្តសៀមរាប ថ្ងៃឆ្លងឆ្នាំសាកល - Khmer Breaking News

ហេតុការណ៍រលំបាក់ដីនៅក្នុងប្រទេសជប៉ុន បង្កឱ្យមានមនុស្សបាត់ប.ង់.ជី.វិ.តជាច្រើននាក់

0

ប្រទេសជប៉ុន៖ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរក “ជនរងគ្រោះដោយការរអិលបាក់ដី” នៅក្នុងប្រទេសជប៉ុន ដោយមានផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញ និងបានបាត់ខ្លួនមនុស្សចំនួនពីរនាក់។

កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ សារព័ត៌មាន AP បានរាយការណ៍ថា ការរអិលបាក់ដីមួយបានវាយប្រហារភ្នំមួយនៅជិត Tsuruoka ខេត្ត Yamagata ភាគពាយ័ព្យនៃប្រទេសជប៉ុន។ ដោយដំបូងឡើយគេបានដឹងថាផ្ទះយ៉ាងហោចណាស់ ១២ ខ្នងបានរងការខូចខាតហើយមានមនុស្សចំនួន ២នាក់បានបាត់ខ្លួនចំពេលមានការព្រួយបារម្ភថាអាចនឹងមានជនរងគ្រោះបន្ថែមទៀត។

នេះបើតាមនេះបើតាមការរាយការណ៍ពីមន្ត្រីខេត្ត Yamagata បាន​ប​ង្ហាញយ៉ាងដូច្នេះថា អាជ្ញាធរបានចល័តអ្នកជួយសង្គ្រោះ និងប៉ូលីសជាង ៨០ នាក់ ដើម្បីពន្លឿនការស្វែងរកមនុស្សដែលត្រូវបានគេជឿថាជាប់នៅក្រោមគំនរបាក់បែក។

ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានជួយសង្គ្រោះមនុស្សជាច្រើមនាក់ បន្ទាប់ពីផ្ទះរបស់ពួកគេបានរងគ្រោះដោយការបាក់ដី ហើយក៏មានអ្នកខ្លះបានរងរបួស។

ហើយប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងគ្រោះថ្នាក់ ត្រូវបានអាជ្ញាធរធ្វើការជម្លៀសទៅកាន់ទីជម្រក បណ្តោះអាសន្នដែលផ្តល់ដោយអាជ្ញាធរដើម្បីសុវត្ថិភាពព្រោះខ្លាចការបាក់ដីបន្តកើតមានទៀត។

គួរបញ្ជាក់ថាប្រទេសជប៉ុនគឺជាតំបន់ភ្នំ ជាលទ្ធផលវាងាយនឹងមានគ្រោះធម្មជាតិ ជាពិសេស ទឹកជំនន់ហូរកាត់ព្រៃ និងមានការបាក់ដីកើតឡើង។ ដោយ បានកើតកាលពីកន្លងទៅការបាក់ដីនេះបានកើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៣ រិចទ័រនៅក្នុងតំបន់ Tohoku ជាលទ្ធផលតំបន់ជាច្រើននៅ Tohoku មានការរអិលបាក់ដី រួមទាំងការបាក់ដីដែលបានបិទផ្លូវជាច្រើន៕ ប្រភព៖ Khaosod

ព្រោះតែចង់ដឹងច្បាស់ថាស្រ្ដីម្នាក់នោះជាអ្នកណាគេ​​ សម្ដេច ហ៊ុន សែន ក៏បង្ខំចិត្តចោទសួរ ឯកឧត្តម ហ៊ុន ជា នៅលើផេកហ្វេសប៊ុកផ្លូវការ

0

ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍តាមទំព័រហ្វេសបុកថា ដើម្បីដឹងច្បាស់​​តើជាប្រពន្ធ​ស្របច្បាប់​ ឬជាស្រីយកប្តីគេ សម្តេចបង្ខំចិត្តប្រើផេកផ្លូវការរបស់ខ្លួន សួរបញ្ជាក់ទៅហ៊ុន ជា ទើបច្បាស់។

សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍តាមទំព័រហ្វេសបុកផ្ទាល់ខ្លួន កាលពីល្ងាចថ្ងៃទី១ ខែមក ឆ្នាំ២០២៣ ថា «​ល្ងាចនេះ​ឃើញហ្វេសបុក ហ៊ុន ជា បង្ហោះ រូបថតជាមួយស្រីម្នាក់ ដែលខ្ញុំចូលទៅសួរជាប្រពន្ធ ហ៊ុន ជា ឬជាស្រីហ៊ុន ជា? ពុំមាន​ចម្លើយ​ណាមួយជាក់លាក់ទេ រាប់ទាំង ហ៊ុន ជា ក៏មិនចេញមកបំភ្លឺដែរ។ ដើម្បីដឹងច្បាស់ តើជាប្រពន្ធស្របច្បាប់ ឬជាស្រីយកប្តីគេ​ខ្ញុំបង្ខំ​ចិត្ត​ប្រើផេកផ្លូវការរបស់ខ្ញុំ ដើម្បីសួរបញ្ជាក់ទៅ ហ៊ុន ជា ទើបច្បាស់»។

«រឿងដែលគួរឱ្យឆ្ងល់គឺ កាលពីឆ្នាំ១៩៩៥ ស្រឡាញ់កូនក្រមុំគេដែលជាប្រពន្ធដើម។ ម្តាយគេមិនឱ្យ ហ៊ុន ជា ចាប់ជំរត់ទៅកំពង់ចាមហើយជាប់ឃុំនៅទីនោះ។ ខ្ញុំជាឪពុកមាត្រូវសម្រួលជាមួយម្តាយនិងគ្រួសារខាងស្រីកុំឲ្យគេប្តឹងនិងសុំឲ្យបានរៀបការ។ គ្រួសារខាងស្រីយោគយល់ព្រមឲ្យរៀបការដែលខ្ញុំចេញចំណាយរៀបការឲ្យក្មួយ។ ស្រាប់តែមិនឃើញប្រពន្ធដែលរៀបការពេញច្បាប់បែជាចេញស្រីផ្សេងទាំងប្រពន្ធដើមនិងកូនត្រូវរស់យ៉ាងឈឺចាប់ទៅវិញ។ ខ្ញុំនៅតែទទួលស្គាល់ក្មួយប្រសារដែលរៀបការពេញច្បាប់ដែលតាមស្រាវជ្រាវមិនមានការលេងលះគ្នាទេ។ ច្បាប់យើងប្តីមួយប្រពន្ធមួយ។ ឃើញហ្វេសបុកស្រីនោះក៍បង្ហោះរូបថតដូច ហ៊ុន ជាដែរតើនាងចង់ឲ្យ ហ៊ុន ជា អស់ផ្កាយពីស្មាមែនទេ?។ ខ្ញុំមានសិទ្ធឈឺឆ្អាលព្រោះខ្ញុំចង់ថែទាំត្រកូលហ៊ុន»៕

សំពោចកលឿង ស្ថិតនៅក្នុងក្រុមប្រភេទមានដោយបង្គួរនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម

0

ភ្នំពេញ៖ សំពោចកលឿង មានរូបរាងប្រហាក់ប្រហែលនឹងសំពោចដែរ ប៉ុន្តែស្តើងទ្រវែងបន្តិច ស្ថិតនៅក្នុងក្រុមប្រភេទមានដោយបង្គួរនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម។

នៅក្នុងប្រទេសកម្ពុជា វាមានពណ៌ប្រែប្រួលទៅតាមតំបន់ផ្សេងៗដែលវារស់នៅ ដូចជានៅភូមិភាគនិរតី ពួកវាមានដងខ្លួនស្ទើរទាំងមូលណព៌លឿង រីឯនៅភូមិភាគខាងកើត ពួកវាមានពណ៌លឿងតែនៅត្រង់ក និងពោះប៉ុណ្ណោះ ហើយដងខ្លួនមានពណ៌ត្នោត។ ជាទូទៅ វាមានពណ៌លឿងជានិច្ច ទោះបីវារស់នៅទីកន្លែងផ្សេងៗគ្បាក៏ដោយ។

សត្វប្រភេទនេះអាចរស់នៅក្នុងទីជម្រកគ្រប់ប្រភេទ ប៉ុន្តែវាចូលចិត្តរស់នៅក្នុងតំបន់ព្រៃស្រោងជាងគេ ហើយវាអាចឡើងដើមឈើបានយ៉ាងលឿន។ ចំណីអាហាររបស់វាមានដូចជា កំប្រុក ស៊ុត ពស់ បង្គួយ កង្កែប សត្វល្អិត ផ្លែឈើ ឬទឹកឃ្មុំផងដែរ។

សំពោចកលឿង ស្ថិតនៅក្នុងក្រុមប្រភេទមានដោយបង្គួរនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់តិចតួច (LC)៕

សរុបរឿងរ៉ាវព័ត៌មានដ៏កក្រើក និងល្បីល្បាញ ទាំង៤លើពិភពលោកនៅចុងឆ្នាំ ២០២២នេះ

0

បរទេស៖ ពិតណាស់ពិភពលោកតែងតែមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងកក្រើកដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងក្លាយជាប្រធានបទដ៏ក្ដៅគគុកសម្រាប់អ្នកលេងក្នុងបណ្ដាញសង្គមលើកមកជជេកវែកញែក។

ថ្ងៃនេះសូមបង្ហាញពីរឿងរ៉ាវដែលកក្រើក និងល្បីៗផ្ទុះខ្លាំងលើពិភពលោកមានដូចជា៖

១. សង្គ្រាមរ៉ាំរ៉ៃ រវាងរុស្ស៊ី និង អ៊ុយកក្រេន

ជិតមួយឆ្នាំបានកន្លងផុតទៅហើយសម្រាប់ជម្លោះអន្តរជាតិដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានប្រកាសចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន” កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។

ពីសង្រ្គាមដែលរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៧២ ម៉ោង វាបានប្រែក្លាយទៅជាសង្រ្គាមដែលមានរយៈពេលយូរ ហើយវាមានផលវិបាកសម្រាប់មនុស្សទូទាំងពិភពលោក ជាមួយនឹងឥទ្ធិពលពីតម្លៃប្រេងឥន្ធនៈ ថាមពល និងអាហារឡើងខ្ពស់។

ជម្លោះនេះបានសម្លាប់ជនស៊ីវិលពី ៧,០០០ ទៅ ៣០,០០០ នាក់ និងជនភៀសខ្លួនមនុស្សជិត ៨ លាននាក់ ព្រមទាំងបានធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់ទឹកដីកំណើត និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានគេរំពឹងថានឹងចំណាយអស់រាប់ពាន់លានដុល្លារ។

២. អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ត្រូវបានគេធ្វើឃាត

នៅថ្ងៃទី ៨ខែកក្កដា ឆ្នាំ ២០២២ រឿងរន្ធត់ដែលមិននឹកស្មានដល់បានកើតឡើង នៅពេលដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ត្រូវបានគេធ្វើឃាត ខណៈកំពុងថ្លែងនៅក្នុងយុទ្ធនាការមួយក្នុងខេត្ត Nara ប្រទេសជប៉ុន។

លោកអាបេត្រូវបានគេបាញ់ដោយអាវុធសិប្បនិម្មិត របស់ជនល្មើសលោក Yamagami Tetsuya ដែលជាអតីតទាហានម៉ារីនបម្រើការនៅក្នុងកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន។

ការធ្វើឃាតនេះគេជឿថាជាប់ពាក់ព័ន្ធនិងជាមួយសាសនា ដែលធ្វើឱ្យម្តាយរបស់ជនល្មើសបានបរិច្ចាគប្រហែល ១០០ លានយ៉េន ឬប្រហែល ៧៥៣,១៧៥ដុល្លារ រហូតដល់ជនល្មើសខឹងព្យាយាមសម្លាប់មេដឹកនាំសាសនាដែលជាលោកអាបេបានសម្រេច រហូតធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង។

៣. ការសោយទិវង្គត់របស់ព្រះមហាក្សត្រិយានី Elizabeth II

នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យវិមាន Buckingham បានជូនដំណឹងពី សុខភាពរបស់ម្ចាស់ក្សត្រី Elizabeth II នៃចក្រភពអង់គ្លេសមានការព្រួយបារម្ភ ដូច្នេះគ្រួសាររាជវង្ស Windsor បានទៅលេង Balmoral ក្នុងប្រទេសស្កុតឡែនជាបន្ទាន់។

ក្រោយមកនៅរសៀលថ្ងៃដដែលមានសេចក្តីថ្លែងការណ៍ថាព្រះមហាក្សត្រិយានី Elizabeth II បានសោយទិវង្គត ជាមួយនឹងអាយុ ៩៦ ឆ្នាំ។

អដ្ឋិធាតុរបស់ព្រះនាងត្រូវបានគេដង្ហែទៅកាន់វិហារនានាក្នុងប្រទេសស្កុតឡែន និងទីក្រុងឡុងដ៍ ដើម្បី ឲ្យប្រជាជនគោរព រហូតដល់មានបាតុភាពមួយខ្សែនេះមានប្រវែង ១០ គីឡូម៉ែត្រ ឆ្លងកាត់ទាំងថ្ងៃទាំង យប់ដើម្បីថ្វាយបង្គំព្រះបរមសព។

បន្ទាប់មកនៅថ្ងៃទី១៩ ខែកញ្ញា ព្រះរាជពិធីបុណ្យព្រះបរមសពត្រូវបានប្រារព្ធឡើងជាកិត្តិយស មុនពេលដំណាក់កាលចុងក្រោយ ដោយមឈូសត្រូវបានដឹកជញ្ជូនទៅកាន់វិហារ St. និងបានបញ្ចុះនៅ ក្បែរផ្នូររបស់ព្រះអង្គម្ចាស់ Philip កន្លែងដែលមហេសីរាជវង្សនៅវិមានរំលឹកវិញ្ញាណក្ខន្ធស្តេច George VI។

៤. សោកនាដកម្មដ៏បង្ហូរឈាម “Itaewon”

ពេលវេលានៃរដូវកាល Halloween ហាក់ដូចជាពេលវេលាដ៏រីករាយព្រោះវាជាពិធីបុណ្យដ៏ធំមួយ ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំ បន្ទាប់ពីការបិទតំបន់មួយចំនួនពីជំងឺកូវីដ-១៩ និង វិធានការ តឹងរ៉ឹង ជិត ៣ ឆ្នាំ។

ប៉ុន្តែនៅកូរ៉េខាងត្បូង ផ្ទុយទៅវិញវាបានក្លាយជាសោកនាដកម្មមួយបានកើតឡើងនៅក្នុងតំបន់ “Itaewon” កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ ដោយបានប្រែក្លាយពិធីបុណ្យដ៏រីករាយនេះទៅជាពិធីបុណ្យ Halloween បង្ហូរឈាម។

ដោយសោកនាដកម្មនេះបានកើតឡើងបន្ទាប់ពីមនុស្សបានប្រមូលផ្តុំគ្នាក្នុងទីក្រុង Itaewon នៅចំណុចមួយ ផ្លូវតូចដែលមានទទឹងតិចជាង ៤ ម៉ែត្រ នាំ ហើយចាប់ផ្តើមកកកុញដោយអ្នកទេសចរជាច្រើន រហូតដល់អ្នកទេសចរមួយចំនួនភ័យខ្លាច។ ប៉ុន្តែនៅទីបំផុតនៅម៉ោងប្រហែល ១០ យប់មានសេចក្តីរាយការណ៍ថាមានមនុស្ស ស្លាប់ដោយសារហ្វូងមនុស្សជាន់គ្នាស្លាប់ជាច្រើននាក់៕

 

 

Wow! ទីក្រុងបាងកកក្លាយជាគោលដៅដ៏អស្ចារ្យក្នុងចំណោមទីក្រុង ទាំង១០លើពិភពលោកសម្រាប់ថ្ងៃឆ្លងឆ្នាំ

0

ប្រទេសថៃ៖ ទីភ្នាក់ងារសារព័ត៌មាន «ស៊ីអិនអិន» (CNN) បានប្រកាសតាមរយៈគេហទំព័រ ថាទីក្រុងបាងកក គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងកំពូលទាំង ១០ នៅលើពិភពលោកដ៏សំខាន់ និងមានការបាញ់កាំជ្រួចដ៏អស្ចារ្យសម្រាប់ថ្ងៃឆ្លងឆ្នាំខាងមុខ។

នាពេលថ្មីៗនេះមានការចុះផ្សាយពីសារព័ត៌មាន«ស៊ីអិនអិន» (CNN) ដែលជាសារព័ត៌មានដ៏ល្បីល្បាញនៅក្នុងពិភពលោកបានចេញផ្សាយអំពីទីក្រុងដែលមានភាពទាក់ទាញ និងជាគោលដៅក្នុងដ៏សំខាន់សម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីក្នុងការទៅលេងកម្សាន្តនាឱកាសឆ្លងឆ្នាំថ្មី ២០២៣ខាងមុខនេះចំនួនទីក្រុងក្នុងប្រទេសទាំង១០លើពិភពលោក។

ជាមួយគ្នានោះគេក៏បានបង្ហាញឱ្យឃើញថា ក្នុងនោះមានក្រុងបាងកកដដែលទីក្រុងដ៏ស្រស់ស្អាតនៅក្នុងប្រទេសថៃនៅក្នុងចំណោមនោះផងដែរ។

ដោយក្នុងនោះគេបានបញ្ជាក់ថានាថ្ងៃឆ្លងឆ្នាំថ្មីនេះទីក្រុងបាងកកនឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យ នៅតាមដងទន្លេចៅប្រាយ៉ាក្នុងព្រឹត្តិការណ៍ Amazing Thailand Countdown នៅ ICONSIAM ដែលជាទីកន្លែងដែលមនុស្សជុំវិញពិភពលោកត្រូវរួបរួមគ្នាដើម្បីរាប់ថយក្រោយក្នុងឆ្នាំថ្មី។

ក្នុងនោះគេបានសង្កត់ធ្ងន់ថា ICONSIAM គឺជាគោលដៅរាប់ថយក្រោយសកលតែមួយគត់នៅក្នុងប្រទេសថៃ ដែលជាកន្លែងប្រារព្ធពិធីបុណ្យ ចូលឆ្នាំថ្មីដ៏អស្ចារ្យបំផុត ដោយមោទនភាពយ៉ាងពេញ ទំហឹងដើម្បីបង្កើតទីក្រុងមួយក្នុងចំណោមទីក្រុងដែលគួរឱ្យចងចាំ និងគួរឱ្យចាប់អារម្មណ៍បំផុតនៅជុំវិញពិភពលោកទាំង១០ រួមមានទីក្រុងស៊ីដនី, ទីក្រុងតៃប៉ិ ,ទីក្រុងឌូបៃ ,ទីក្រុងខេបថោន,ទីក្រុងរ៉ូម, ទីក្រុងឡុងដ៍ ,ទីក្រុងរីយ៉ូដឺ, ទីក្រុងហ្សាណេរ៉ូ ,ទីក្រុងញូវយ៉ក និងទីក្រុងឡាសវេហ្គាស។

ដោយទីក្រុងទាំងអស់នេះនឹងមានជាមួយនឹងការរំលេច និងពិធីបុណ្យកម្សាន្តដ៏អស្ចារ្យបំផុត ត្រៀមទាក់ទាញភ្នែកគ្រប់គ្នានៅលើពិភពលោកមិនអាចបំភ្លេចជាមួយនឹងសម្រស់ដ៏អស្ចារ្យក្នុងថ្ងៃឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនេះ៕ ប្រភព៖ Sanook

 

ផ្លូវរថភ្លើងដ៏វែងជាងគេលើពិភពលោកមានរយៈពេលធ្វើដំណើរ២១ថ្ងៃ ឆ្លងកាត់ប្រទេសជាច្រើនលើពិភពលោក

0

បរទេស៖ ការធ្វើដំណើរតាមរថភ្លើងដ៏វែងជាងគេលើពិភពលោក ដោយត្រូវចំណាយពេល ២១ថ្ងៃពីព័រទុយហ្គាល់ទៅសិង្ហបុរី និងឆ្លងកាត់ប្រទេសចំនួន១៣  ជាមួយនឹងប្រវែងផ្លូវដែក ១៨,៧៥៥ គីឡូម៉ែត្រ។

ពិតណាស់សម្រាប់មនុស្សគ្រប់គ្នាដែលធ្វើដំណើឆ្លងកាត់ប្រទេសឆ្ងាយៗ ច្បាស់ជាមិនអើពើ ឬក៏គិតថាការធ្វើដំណើរនៅលើផ្លូវគោកមានភាពងាយស្រួល ឬក៏មានសេវាកម្មដឹកជញ្ជូនអ្នកដំណើរនោះទេ ប៉ុនអ្វីដែលអ្នកនឹកឃើញមុនគេគឺជាយន្តហោះ ដែលជាបទដ្ឋាននៅក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ភាគច្រើន  ហើយជាការពិតណាស់ការហោះហើរគឺជាជម្រើសដ៏ពេញនិយមបំផុតក្នុងចំណោមភាពងាយស្រួលនៃការធ្វើដំណើរ។

ប៉ុន្តែវាអាចនឹងផ្ទុយស្រឡាស់ពីការគិតរបស់អ្នកនៅពេលដែល ការស្រម៉ៃទៅដល់ការធ្វើដំណើរ ហើយអាចគយគន់ទេសភាព និងសំឡេងនៃធម្មជាតិ គ្រប់ប្រទេសរាប់សិបដែលបានឆ្លងកាត់តាមផ្លូវរថភ្លើងជាបន្តបន្ទាប់។

ក្នុងនោះរហូតមានអ្នកបច្ចេកទេសមួយចំនួននៅ r/MapPorn subreddit បានមានគំនិតដ៏អស្ចារ្យឡើងក្នុងការគ្រប់គ្រងដើម្បីស្វែងរកផ្លូវសម្រាប់ការធ្វើដំណើរតាមរថភ្លើងដ៏វែងជាងគេបំផុតនៅលើពិភពលោក (តាមសម្មតិកម្ម) ដែលលាតសន្ធឹងពីទីក្រុង Lagos នៅភាគខាងត្បូងប្រទេសព័រទុយហ្គាល់រហូតដល់មកដល់ប្រទេសឡាវ។

ដែលគេដឹងថាវាគឺជាផ្លូវរថភ្លើងដ៏វែងជាងគេលើពិភពលោក ជាមួយនឹងរយៈពេលនៃការធ្វើដំណើរ មានរយៈពេល ២១ ថ្ងៃ ដែលលាតសន្ធឹងចម្ងាយ ១៨,៧៣៣ គីឡូម៉ែត្រ ឆ្លងកាត់ចំនួន១៣ប្រទេសលើពិភពលោក រួមមាន ប្រទេសអេស្ប៉ាញ ប៉ូឡូញ បេឡារុស ម៉ុងហ្គោលី វៀតណាម ថៃ ម៉ាឡេស៊ី ព័រទុយហ្គាល់ សិង្ហបុរី  ចិន  បារាំង និង ប្រទេសឡាវ។

បើតាមប្រភពពីលោក Mark Smith ដែលជាអ្នកជំនាញផ្លូវដែក និងបានជួយក្នុងការគណនាការធ្វើដំណើរ តាមបច្ចេកទេសនៃការសាងសង់ផ្លូវដែកដ៏វែងនេះ បានឱ្យដឹងថាដំណើរការនៃរថភ្លើងនេះត្រូវបានធានានូវពេលវេលាដែលត្រូវការសម្រាប់ដំណើរការឯកសារដូចជា ទិដ្ឋាការ ក៏ដូចជាការធានាកៅអីនៅរថភ្លើងតភ្ជាប់។

ជាមួយគ្នានោះផ្លូវរថភ្លើងតភ្ជាប់មួយចំនួនក៏តម្រូវឱ្យចាកចេញពីស្ថានីយ៍ និងធ្វើដំណើរឆ្លងកាត់ទីក្រុងផ្សេងៗ ដើម្បីទៅកាន់រថភ្លើងបន្ទាប់ ដែលមានទីតាំងនៅស្ថានីយ៍ផ្សេង សរុបមក ចំនួនទឹកប្រាក់ដែលអ្នកត្រូវចំណាយលើសំបុត្ររថភ្លើងក្នុងម្នាក់គឺប្រហែល ១,៣៥០ ដុល្លារអាមេរិក។

ទោះជាយ៉ាងណាពិតណាស់វានឹងនាំអ្នកធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ១៣ ផ្សេងៗគ្នាក្នុងការធ្វើដំណើរផ្សងព្រងដ៏វែងឆ្ងាយ និងទទួលបានបទពិសោធដ៏អស្ចារ្យ។

យ៉ាងណាមិញការធ្វើដំណើរលើផ្លូវរថភ្លើងដ៏វែងនៃរថភ្លើងនេះត្រូវបានគេឱ្យដឹងថា បានផ្ដល់នូវអត្ថប្រយោជន៍បន្ថែមដល់បរិស្ថាន នៃការហោះហើរកាបូនទាប បើធៀបនឹងការហោះហើរពីព័រទុយហ្គាល់ទៅសិង្ហបុរីតាមយន្តហោះ និងជាការរួមចំណែកដល់ការបំភាយឧស្ម័ន CO2 ចំនួនត្រឹមតែ ០.០៨ តោនក្នុងកម្រិត ១.៦៧ តោនដែលបានបំភាយដល់ភពផែនដី៕ ប្រភព៖ mashable

 

អភិបាលរងខេត្តកែបមួយរូប រងនូវការចោទប្រកាន់ថា ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់កែវស្រា ត្រូវស្ត្រីម្នាក់ បែកក្បាល ១៦ថ្នេរ

0

កែប ៖ លោក ភូ លិ អភិបាលរងខេត្តកែប ត្រូវបាន ក្រុមគ្រួសារ ជនរងគ្រោះ. ប្តឹងចោទប្រកាន់ថា បៀតបៀនលើស្រីម្នាក់ជាប្រពន្ធគេ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៀត ដោយគប់នឹងកែវស្រា បណ្ដាលឱ្យបែកក្បាលចំនួន ១៦ថ្នេរ ករណីនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ នៅក្នុងពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី។នេះបើយោងតាមការអះអាងរបស់ ជនរងគ្រោះ ។
ប្រភពដដែលបានថ្លែងថា ស្ត្រីរងគ្រោះបែកក្បាលមានឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ។
យោងតាមប្រភពបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងបងប្អូន បានទៅចូលរួមពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី នៅចំណុចទល់មុខព្រះរាជដំណាក់យានី ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។
ប្រភពបន្ថែមថា ជនរងគ្រោះ និងបងប្អូន បានហូបអាហាររួមតុជាមួយក្រុមគ្រួសាររបស់លោក អ៊ិន សៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខលោក ភូ លិ អភិបាលរងខេត្តកែប ដែលអង្គុយនៅតុផ្សេង បានដើរមកតុរបស់ជនរងគ្រោះ ក្នុងស្ថានភាពស្រវឹងស្រា និងបានថើបក្បាល ស្រ្តី ឈ្មោះ ទ.ម.រ ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង (អ្នកបែកក្បាល) ក្នុងបំណងបៀតបៀន។
ភ្លាមៗនោះ ឈ្មោះ ទ.ម.រ បាននិយាយជាមួយលោក ភូ លិ ថា៖ “លោកធ្វើចឹងមិនសមទេ! ខ្ញុំមានប្ដីហើយ កុំធ្វើចឹងមិនត្រឹមត្រូវទេ!”។
ពេលនោះ លោក ភូ លិ ក៏បានដើរចេញទៅតុរបស់លោកវិញមួយភ្លែត ស្រាប់តែដើរត្រលប់មកម្ដងទៀត ទើបជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង និងបងប្អូន ព្រមទាំងឈ្មោះ ទ.ម.រ ផង បានក្រោកដើរចេញពីតុអាហារបម្រុងត្រឡប់ទៅផ្ទះវិញ ស្រាប់តែលោក ភូ លិ យកកែវស្រាគប់លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាលឈាមស្រោចខ្លួន និងត្រូវសាច់ញាតិដឹកយកទៅមន្ទីរពេទ្យដេរចំនួន ១៦ថ្នេរ។
ប្រភពបានឱ្យដឹងទៀតថា បន្ទាប់ពីធ្វើសកម្មភាពយ៉ាងជាក់ស្ដែងយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ច នៅកន្លែងកើតហេតុ មិនបានឃាត់ខ្លួនលោក ភូ លិ ភ្លាមៗឡើយ ព្រោះលោកជាអភិបាលរងខេត្តកែប ដូច្នេះគ្មានអ្នកណាហ៊ានប៉ះនោះទេ។
ជុំវិញការបង្កហិង្សាលើស្ត្រី ពីសំណាក់លោក ភូ លិ អភិបាលរងខេត្តកែបនេះ. អង្គភាពយើងមិនអាច សុំការបកស្រាយពី លោកអភិបាលរងបាននៅឡើយទេ អង្គភាពយើងរងចាំការបំភ្លឺជានិច្ច។
ចំណែក ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលដំបូងខេត្តកែប បានប្រាប់អ្នកសារព័ត៌មានថា មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ នគរបាលយុត្តិធម៌មិនបានឃាត់ខ្លួនលោក ភូ លិ នៅឡើយទេ។
ឯកឧត្តមព្រះរាជអាជ្ញា បានបញ្ជាក់ថា “ខ្ញុំបានដឹងរឿងនេះហើយ។ រឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌នៅឡើយ។ នគរបាលយុត្តិធម៌ គេកំពុងមានចំណាត់ការ”។
ក្នុងរឿងនេះ មិនមែនតែជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង ដែលបែកក្បាលនោះទេ គឺមានជនរងគ្រោះឈ្មោះ ទ.ម.រ ដែលរងការបៀតបៀនម្នាក់ទៀត ដែលបានដាក់ពាក្យប្ដឹងលោក ភូ លិ អភិបាលខេត្តកែប ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចជួយរកយុត្តិធម៌។
គួររម្លឹកថា កាលពីកន្លងទៅ ក៏ធ្លាប់មានព្រឹត្តិការណ៍បុរសៗមានបុណ្យស័ក្តិ អំណាច និងលុយ ប្រើប្រាស់ហិង្សាលើស្ត្រី ជាតារា ប៉ុន្តែ ដោយមានការយកចិត្តទុកដាក់ជួយស្វែងរកយុត្តិធម៌ពីសំណាក់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទើបស្ត្រីរងគ្រោះទទួលបានយុត្តិធម៌ ហើយជនល្មើសត្រូវទទួលទោសតាមផ្លូវច្បាប់។
ក្នុងករណីហិង្សា និងបៀតបៀនលើស្ត្រី ដែលបង្កឡើងដោយលោក ភូ លិ អភិបាលរងខេត្តកែបនេះ ក្រុមគ្រួសារ និងជនរងគ្រោះ ព្រមទាំងមហាជនទូទៅ ក៏សូមសំណូមពរដល់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ជូនជនរងគ្រោះ និងចាត់វិធានការលើជនល្មើសទៅតាមផ្លូវច្បាប់ ឱ្យសាកសមនឹងទង្វើដែលជនល្មើសបានប្រព្រឹត្ត៕

នៅសៀមរាប បើមានអ្នកដឹងរឿង សូមជួយប្រាប់ផងថា “ ហេតុម្តេចបានចឹង មានភ្លើងស្តុបផង មានរង្វង់មូលនៅទីនោះផង!”

0

ខេត្តសៀមរាប៖ មើលទៅពិតជាចម្លែក និងមិនយល់ថាបើយើងជាអ្នកធ្វើដំណើរតើត្រូវសម្រេចចិត្តយ៉ាងណា? ឈប់ចាំមើលភ្លើងស្តុប រឺបន្តរដំណើទៅធម្មតាតាមទិសរង្វង់មូល?
ទីតាំងនៅរង្វង់មូលទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីបានសាកសួរបងប៉ូលិសចរាចរណ៍១រូប ឈរនៅគោលដៅខាងលើ លោកប៉ូលីសរូបនោះ ក៏ឆ្លើយតបថា «ខ្ញុំក៏ឆ្ងល់ដែររឿងហ្នឹង ហេតុអីបានគេដាក់អ៊ីចឹង!» លោកប៉ូលីសរូបនោះក៏បានបញ្ជាក់ផងដែរថា«គាត់បានសួរទៅមេៗថ្នាក់លើគ្រប់គ្នាដែរ ប៉ុន្តែមេៗ ក៏អត់ដឹងដូចគ្នាដែរ» ចប់!

មហាជននៅក្នុងបណ្តាញសង្គមក៏បានបញ្ចេញទស្សនៈផ្សេងៗគ្នាបែបកំប្លែងថា ពួកគាត់សង្ស័យតែមានមេធំជាងគេនៅលើមេឃហើយ បានជាអ្នកនៅលើដី អត់ដឹង។
បើទោះបីជាសម្បូរភ្លើងស្តុប រឺរង្វង់មូលយ៉ាងណាក៏មិនគួរដាក់នៅក្នុងទីតាំងតែមួយឡើយ ព្រោះទង្វើនេះអាចធ្វើអោយអ្នកបើកបរស្រឡាំងកាំង មិនដឹងឈប់ រឺបើកទៅមុខ។ បើលោករង់ចាំដល់ភ្លើងបៃតង ពេលបើកទៅហើយបួងចង្កូតមកឆ្វេង យើងនឹងច្បាស់ជាជិះបុកភ្លើងក្រហមនៃផ្លូវកាត់ទទឹង ព្រោះភ្លើងនៃផ្លូវដែលខ្វែងគ្នា តែងតែលោតឆ្លាស់ពណ៌គ្នា។

ជាបទពិសោធន៍ជាក់ស្តែង តែយើងបើកទៅមុខអាចប្រឈមនិងការផាកពិន័យ កាត់ពិន្ទុ និងខាតបង់លុយនិងពេលវេលាពិសេសខូចអារម្មណ៍។ល។
ជាសំណូមពរ សូមថ្នាក់លើមេត្តាចុះពិនិត្យ កែរសម្រួលផងទាន ព្រោះនៅទីនោះមានសមត្ថកិច្ចឈយាមជាប្រចាំដើម្បីពិនិត្យច្បាប់ចរាចរណ៍៕