Home Blog Page 1922

ឈ្វេងយល់! ភាពខុសគ្នារវាង ទស្សនកិច្ចផ្លូវរដ្ឋ និងទស្សនកិច្ចផ្លូវការ នៅកម្ពុជា

0

ទស្សនកិច្ចរបស់មេដឹកនាំកំពូលនៃប្រទេសនានាមកកម្ពុជាមានបែងចែកជា២៖

  • ទស្សនកិច្ចផ្លូវការ គឺជាការធ្វើទស្សនកិច្ចតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ដែលជាប្រមុខរាជរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺ​ក្នុង​គោលបំណង​ថែរក្សា និង ...
  • ទស្សនកិច្ចផ្លូវរដ្ឋ គឺជាការធ្វើទស្សនកិច្ចតបតាមការអញ្ជើញរបស់ប្រមុខរដ្ឋនៃប្រទេស ប្រមុខរដ្ឋរបស់ព្រះរាជណាចក្រកម្ពុជាគឺព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។កម្ពុជា​-​វៀតណាម សេចក្តីថ្លែងការណ៍​រួម ស្តីពី​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា របស់លោក ង្វៀន ហ្វ៊ូ​ជុង - CEN

ក្នុងដំណើរទស្សនកិច្ចទាំង២មានពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ ដែលមានការត្រួតពល ការគោរពភ្លេងជាតិ ការដាក់កម្រងផ្កានៅវិមានឯករាជ្រ ព្រះបរមរូប ទស្សនាអង្គរវត្ត និងទីតាំងសំខាន់ដទៃផ្សេងៗទៀតរបស់កម្ពុជា៕

អភិបាលរងខេត្តកែប បានរងការចោទប្រើហិង្សាលើស្រ្តីម្នាក់ដោយគប់កែវចំក្បាលបែកហូរឈាម និងបានបៀតបៀនប្រពន្ធគេ

0

ភ្នំពេញ៖ លោក ភូ លិ អភិបាលរងខេត្តកែប បានរងការចោទប្រើហិង្សាលើស្រ្តីម្នាក់ដោយគប់កែវចំក្បាលបែកហូរឈាម និងបានបៀតបៀនប្រពន្ធគេ!

អំពើរបស់អភិបាលរងខេត្តកែបរូបនេះ បានកើតឡើង នៅពេលគាត់ស្រវឹងស្រា ក្នុងកម្មវិធីជប់លៀងអបអរសាទរប្រធានមន្ទីរបរិស្ថានថ្មីខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ!

បើរឿងនេះជាការពិតមែន សង្ឃឹមថា ថ្នាក់ដឹកនាំនឹងចាត់ឲ្យស្រាវជ្រាវ ហើយឈានដល់ចំណាត់ការលើមន្រ្តីរូបនេះ!

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីលោក ភូ លិ ចំពោះរឿងរ៉ាវទាំងនេះឡើយ! ៕

មនុស្សជាង ៤០ នាក់បានស្លា.ប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដី នៅហ្វីលីពីនក្នុងចុងឆ្នាំនេះ

0

បរទេស៖ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងការបាក់ដីនៅតំបន់កណ្តាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានកើតឡើងដល់ជាង ៤០នាក់ និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន ខណៈមនុស្សរាប់ម៉ឺននាក់កំពុងជម្លៀសខ្លួននៅក្នុងចុងឆ្នាំនេះ។

នាថ្ងៃ ទី ៣០ ខែធ្នូ ឆ្នាំ២០២២ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីនថា ទីភ្នាក់ងារបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយហ្វីលីពីនរាយការណ៍អពីចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ក្នុងអំឡុងនៃប៉ុន្មានសប្តាហ៍បុណ្យកន្លងមកនេះ។

ដោយក្នុងនោះគេបានកំណត់ចំនួនដែលបានបានកើនឡើងដល់យ៉ាងហោចជាខ្លាំងដោយយ៉ាងហោចណាស់មានអ្នករងគ្រោះ ៤៤ នាក់បានបាត់បង់ជីវិត ហើយយ៉ាងហោចណាស់មនុស្ស ២៨ នាក់បានបាត់ខ្លួន។

ប្រភពដដែលបានបញ្ជាក់​បន្ថែមថា តំបន់ដែលរងការខូចខាតខ្លាំងជាងគេក្នុងប្រទេសហ្វីលីពីនគឺតំបន់ Visayas  អាសយដ្ឋានកណ្តាល និងតំបន់មីនដាណាវ ដែលមានទីតាំងនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ ក្នុងនោះមនុស្សជាង ៥០,០០០ នាក់នៅក្នុងតំបន់នេះត្រូវជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេជាបណ្តោះអាសន្ន។

ខណៈ រដ្ឋាភិបាលហ្វីលីពីនបានប៉ាន់ប្រមាណពីការខូចខាតសេដ្ឋកិច្ច ជាលទ្ធផលនៃទឹកជំនន់នេះ ប្រហែល ១,៣៦០ លានប៉េសូ ឬប្រហែល ២៤,៤២០,០៧៤ដុល្លារ។

គួររំលឹកផងដែរថា នៅតំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលទ្ធផលនៃឥទ្ធិពលដ៏ខ្លាំងក្លានៃព្យុះត្រូពិច Nalgae  កាលពីខែតុលាកន្លងទៅដែលបង្កការខូចខាតយ៉ាងសម្បើមដល់សេដ្ឋកិច្ច៕ ប្រភព៖ dailynews

បិទទំព័រឆ្នាំ២០២២ ប្រទេសឯកោមួយនេះហើយ ដែលបានបាញ់សាកល្បងមីស៊ីលច្រើនជាងគេបំផុតនៅលើពិភពលោក

0

អន្តរជាតិ៖ នៅក្នុងឆ្នាំ២០២០ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល៤គ្រាប់ ហើយនៅឆ្នាំ២០២១ ការសាកល្បងមីស៊ីលកើនឡើងទ្វេដង។ លុះមកដល់ឆ្នាំ២០២២វិញ កូរ៉េខាងជើងបានបាញ់មីស៊ីលច្រើនជាងគេបំផុតមិនធ្លាប់មានពីមុនមក ដោយថ្ងៃខ្លះកូរ៉េខាងជើងបាញ់មីស៊ីលដល់ទៅ២៣គ្រាប់ក្នុងមួយថ្ងៃ។

សារព័ត៌មាន CNN បានផ្សាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយ៉ាងតិច ៩០គ្រាប់ក្នុងឆ្នាំ២០២២ ។ ខាងក្រោមនេះជាពេលវេលានៃការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ៖

នៅថ្ងៃទី ២៣ខែធ្នូ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល២គ្រាប់ ទៅកាន់តំបន់សមុទ្រភាគខាងកើត។ នៅថ្ងៃទី១៨ខែធ្នូ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លី២គ្រាប់ទៅកាន់តំបន់សមុទ្រខាងកើត។

នៅក្នុងខែវិច្ឆិកា មានករណីបាញ់មីស៊ីលដល់ទៅ៣៣គ្រាប់ទៅកាន់តំបន់សមុទ្រដែលជាពេលវេលាបាញ់សាកល្បងមីស៊ីលច្រើនបំផុត។ ក្នុងចំណោមនោះ នៅថ្ងៃទី១៨ខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីលអន្តរទ្វីប Hwasong -17 ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំ គីម ជុងអ៊ុន ហើយនៅថ្ងៃទី២ខែវច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីលដល់ទៅ២៣គ្រាប់។

នៅក្នុងខែតុលា កូរ៉េខាងជើងបានបាញ់មីស៊ីល១២គ្រាប់ និងកាំភ្លើងធំរាប់រយគ្រាប់ទៅកាន់តំបន់សមុទ្រ។
ក្នុងខែកញ្ញា ការបាញ់សាកល្បងមានតែ៤គ្រាប់ប៉ុណ្ណោះ ។ ចំណែកខែកញ្ញាវិញ កូរ៉េខាងជើងបានបាញ់សាកល្បងតែ៤គ្រាប់ប៉ុណ្ណោះ។ ខែសីហា មានការសាកល្បងតែ ២គ្រាប់ ហើយនៅខែកក្កដាមិនមានឡើយ ។

ដោយឡែកនៅក្នុងខែមិថុនា កូរ៉េខាងជើងបានបាញ់សាកល្បង៨គ្រាប់ និងខែឧសភា សាកល្បង ៨គ្រាប់។ នៅក្នុងខែមីនា ប្រទេសនេះបានបាញ់សាកល្បង២គ្រាប់ និងខែកុម្ភៈ សាកល្បងតែ១គ្រាប់ និងខែមករាបាញ់សាកល្បង ៨គ្រាប់៕

កោះស្មាច់ ប្រៀបបានទៅនឹងឋានសួគ៌ក្រោមមេឃ

0

កោះស្មាច់ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ១៤៨ គីឡូម៉ែត្រ ពីរង្វង់មូល​ខេត្តកោះកុង។ ជាកោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៏មួយដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់។

ចំណុចសំខាន់ៗនៅរមណីយដ្ឋានកោះ​ស្មាច់ ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះមានដូចជា៖  បោះជំរុំ ឬបោះតង់ ឆ្នេរសមុទ្រស្អាត ជិះទូក និងចំណុចផ្សេងៗជាច្រើនទៀតផងដែរ។

កោះនេះផងដែរក៏សម្បូរទៅដោយដើមដូងខ្ពស់ៗច្រើន ដែលនៅពេលព្រះអាទិត្យរៀបលិច ធ្វើអោយសម្រស់កោះស្មាច់កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង៕

កម្ពុជាកំពុងពិនិត្យលទ្ធភាពនាំចេញ គ្រាប់ស្វាយចន្ទី ម្រេច និងផ្លែស្វាយ ទៅកាន់ទីផ្សារប្រទេសប្រ៊ុយណេ

0

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានទទួលលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1gMUJXTwNdB6tYMXug4iseGnebYpdcDew8XKx0irR4J3PUBCwRqJmRSBks2meEVB-JA9ED80Po7jxLt6kHwe_UHWRpl92tdqxwujIutDGL0ixWJv_f3bvVopjK9Vc9Ve-pnLLTAQ9JqmfNPE8vM1tW4G2-cEDrBpZa8Gf0K4vGJdwXhyVbjg4CxlC/s960/photo_2022-12-30_09-46-40%20(2).jpg

កម្ពុជានិងប្រ៊ុយណេមានទំនាក់ទងល្អនឹងគ្នាយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយកន្លងមកកម្ពុជាបានផ្គត់ផ្គង់អង្ករទៅប្រទេសប៊ុយណេ ហើយបន្តពង្រីកបន្ថែមទៀតតាមឆន្ទៈនយោបាយនៃថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។

ក្នុងជំនួបនេះ លោកបានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពនាំចេញកសិផលខ្មែរដទៃទៀតដូចជា គ្រាប់ស្វាយចន្ទី ម្រេច និងផ្លែស្វាយជាដើម ទៅកាន់ទីផ្សារប្រទេសប្រ៊ុយណេ ហើយនឹងនាំចូលមកវិញនូវផលិតផលជីអ៊ុយរ៉េដែលមានគុណភាពនិងអាចមានតម្លៃសមរម្យមកផ្គត់ផ្គង់ឱ្យកសិករកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Yu-iEZhdWqQVQKtKxOVbWTmpu7U-yYCLuRmivzIHCCm4750j9nqR82iQc693tx5hAr-AbRBBz6a877VOxESLalo0t1YxsLwIgY_4yQGiH-4iyMFh5xishKojEu8boxY2ReBXzWdaArJJwN_X3tdmcPEvM-LrpfQjYNa8VktSfoIAHV-Cs8bjsnwW/s1080/photo_2022-12-30_09-46-40.jpg

នេះជាកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ដែលមិនត្រឹមតែអាចរឹតចំណងការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរក្នុងវិស័យកសិកម្ម និងធុរកិច្ចផងដែរ៕

មិនធម្មតា! ការប្រកួតរបស់ ធឿន ធារ៉ា ​ ប៉ះ​ម្ចាស់​​ខ្សែ​ក្រវាត់​ WBC​ ស្អែក ​​ល្បី​​ដល់​​ស្តេច​​ប្រដាល់​ប៊ូខាវ

0

ម្ចាស់​ខ្សែ​ក្រវាត់​ Thai Fight ​ក្តៅៗ​ ធឿន ធារ៉ា នឹង​ទទួល​ស្វាគមន៍​ជើង​ខ្លាំង​ថៃ Beckham Bigwin នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ស្អែក​នេះ​នៅ​សង្វៀន​​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ឲ្យ​ស្តេច​ប្រដាល់​ថៃ Buakaw Banchamek ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។នោះ! ធឿន ធារ៉ា ប៉ះ ផេតមរកត នៅ រ៉ាចាដាំនឿន តែលោកគ្រូ អេ ភូថង  ថាមិនប៉ះពាល់ដល់ការប្រកួតនៅថៃហ្វៃឡើយ - LEENEWS

ផេក​ផ្លូវ​ការក្លឹប​ Banchamek Gym របស់​កំពូល​អ្នក​ប្រដាល់​ថៃ Buakaw Banchamek ដែល​រូប​គេ​ក៏​បាន​ចែក​រំលែក​ព័ត៌មាន​ប្រដាល់​នេះ​ដែរ​បាន​និយាយ​ថា ៖«នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​នេះសូម​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់ Beckham។ ច្បាស់​ណាស់ រូប​គេ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ ហើយ​នឹង​ធ្វើ​ឲ្យ​កក្រើក​ស្រុក​ខ្មែរ»។

ឈ្មោះ Beckham BigWin ដែល​​ប្រើ​តាម​ក្លឹប​របស់​ខ្លួន ប៉ុន្តែ​ឈ្មោះ​ដែល​រូប​គេ​ប្រើ​កន្លង​មក​ Thanapat Tonphosi ជា​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ WBC និង​មេដាយ​មាសឃីក​បុក​ស៊ីង ពី​​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២១ (​លើក​មក​ឆ្នាំ​២០២២) នៅ​ប្រទេស​វៀតណាម។No photo description available.

តាម​ពិត​ទៅ​រូប​គេ​ធ្លាប់​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា ឈឿង ល្វៃ ពីរ​ដង​ហើយ។ កាល​ស៊ីហ្គេម​​នៅ​ប្រទេស​វៀតណាម រូប​គេ​បាន​ឈ្នះ​ ល្វៃ ដោយ​ពិន្ទុ​ វគ្គ​ផ្តាច់​ព្រ័ត្រ យក​បាន​មេដាយ​មាស ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​រូប​គេ​បាន​ចាញ់ ល្វៃ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ឃីក​បុក​ស៊ីង​អាស៊ី ឆ្នាំ​២០២២​ នៅ​ប្រទេស​ថៃ ដែល​រូប​គេ​ទទួល​បាន​ត្រឹម​មេដាយ​សំរឹទ្ធ៕

បែលហ្ស៊ិកប្រមូលសក់ពីហាងទាំងអស់ យកមកកែច្នៃឡើងវិញ សម្រាប់ជាប្រយោជន៍ដ៏អស្ចារ្យ

0

បរទេស៖ ជាងកាត់សក់នៅជុំវិញប្រទេសបែលហ្សិកបានចាត់វិធានការក្នុងការបោស និងប្រមូលសក់ពីការកាត់សក់របស់អតិថិជន រួចបញ្ជូនវាទៅអង្គការឯករាជ្យ (NGO) ដែលនឹងកែច្នៃសក់ឡើងវិញដើម្បីជាគោលដៅក្នុងការការពារបរិស្ថាន។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ពីទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក អំពីគម្រោងកែឆ្នៃសក់គឺដាក់បណ្តុំសក់ ឬសរសៃសក់ ចូលទៅក្នុងម៉ាស៊ីនដើម្បីបម្លែងទៅជាវត្ថុប្រើប្រាស់បានឡើងវិញ ដោយការបង្វែរវាទៅជាព្រំរាងការ៉េ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីស្រូបយកប្រេង និងអ៊ីដ្រូកាបូនផ្សេងទៀត ដែលបំពុលបរិស្ថាន ឬ អាចប្រើសម្រាប់ផលិតថង់សម្ភារជីវចម្រុះផងដែរ។

ជាមួយគ្នានោះលោក Patrick Janssen សហស្ថាបនិកនៃគម្រោងកែច្នៃសក់នេះ បានពន្យល់ថាសក់ក្នុងមួយគីឡូក្រាមអាចស្រូបយកប្រេង និងអ៊ីដ្រូកាបូនចន្លោះពី ៧ ទៅ ៨ លីត្រ ហើយកំរាលព្រំរាងការរ៉េនេះអាចដាក់ក្នុងបំពង់បង្ហូរ ដើម្បីស្រូបយកជាតិពុលនៅក្នុងទឹក មុនពេលវាហូរចូលទៅក្នុងទន្លេផងដែរ។

បន្ថែមពីនោះគេហទំព័ររបស់គម្រោងនេះបញ្ជាក់បន្ថែមថា  សក់មានលក្ខណៈសម្បត្តិដ៏មានឥទ្ធិពលដោយសារតែកំរាលព្រំ១ អាចផ្ទុកទម្ងន់បានច្រើនជាង ១០ លានដង រួមទាំងអាចស្រូបយកជាតិខ្លាញ់ និងអ៊ីដ្រូកាបូនបានយ៉ាងល្អ  ហើយវាក៏រលាយក្នុងទឹកផងដែរ និងមានភាពបត់បែនខ្ពស់ដោយសារតែសរសៃនៃ keratin ។

យ៉ាងណាមិញម្ចាស់ហាងកែសម្ផស្សជាច្រើននៅទូទាំងទីក្រុងព្រុចសែល ដែលជាជាងកាត់សក់ បាននិយាយថានេះគឺជារឿងល្អក្នុងការប្រមូលសក់ក្នុងហាងរបស់ពួកគេជាមួយនឹងការបង់ថ្លៃតិចតួចដល់គម្រោងដែលប្រមូលសក់។ ព្រោះថាការពិតវាគឺគួរឱ្យសោកស្ដាយសក់ ប្រសិនបើត្រូវបានបោះចោលក្នុងធុងសំរាម ជាមួយនឹងអត្ថប្រយោជន៍ដ៏មហាសាលរបស់វា៕ ប្រភព៖ dailynews

 

 

 

 

 ខ្លាំងឈ្នះ! ខ្មែរ ៥ : ១ ប៊្រុយណេ, BOOSTRONG ឧបត្ថម្ភបន្ថែម 20លានរៀលជាលើកទី៣ដល់ក្រុមជម្រើសជាតិខ្មែរ

0

ខ្មែរស្រលាញ់ខ្មែរ BOOSTRONG ស្រលាញ់ខ្មែរ បន្តជួយហើយជួយទៀតឧបត្ថម្ភគាំទ្រលើកទឹកចិត្តកីឡាករបាល់ទាត់ជម្រើសជាតិខ្មែរជាលើកទីបីចំនួនទឹកប្រាក់ ១០លានរៀលបន្តែមទៀត និងកីឡាករលេងល្អម្នាក់ៗទទួលបាន500ដុល្លាពីប៊ូសស្ត្រង ក្នុងនោះមានកីឡាករ លឹម ពិសុទ្ធ, កែវ សុខផេង, Nick Taylor,​ ទេស សម្បត្តិ និងកីឡាករ ជួន ចានចាវ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0if3MjNslbderQLeHbk6kzphrLsUtT6bOW1Vet29S7Fwi7886rNcwfjG4ThIQ5Lr1C_KzoPp9CCZ0zk3Ik9KO-_XKYiOZlFq1Xm6enBNIK7dM3rB-yVlv3blFyfIqN4pxxvcPSBJMmYAVK_35MDzynYfmvw54ePlYsjMko6XUygMwxgbKqU9We8Z7/s1280/photo_2022-12-30_10-21-08%20(2).jpg

ជម្រើសជាតិខ្មែរបានជួបជម្រើសជាតិប៊្រុយណេកាលពីថ្ងៃទី29ធ្នូថ្មីៗនេះ ក៏ជាការប្រកួតលើកទី៣របស់ខ្មែរយើងក្នុងជម្រុះពូល A នៃការប្រកួតជើងឯកពាន AFF Cup 2022 ហើយ BOOSTRONG ក៏បានបន្តជួយឧបត្ថម្ភលើកទឹកចិត្តក្រុមជម្រើសជាតិខ្មែរយើងគ្រប់ការប្រកួតផងដែរ ដោយក្នុងមួយប្រកួតទទួលបាន១០លានរៀលជាបន្តបន្ទាប់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTUNaC93B-9FHJMcDt2plglqUfo9m5QQrda9NAnFfKFI9tnPOjGmMJkv2cSoewD2Etb9Hgo6zacipVVwuHyeKVbsO-QnhyiKeu48GvsYRm680TejM96ruoHy6I7IWonX06rPfa9Ze7jocwdR9dXctk8h7sfQ3zuEMWlbg_MEy3o9fqcl7_0mgpNlat/s1280/photo_2022-12-30_10-21-09%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqKnu7aPVDHT5yAaONkMHBdFIAIpgSNczHx5_FjnEKg5gVs8ieypu0xQS8LQ8b2I0166Gxej4MjpcmO16yNkF_bkuwkreAyGYw3JGtTQdp9thu_pbuAak-DZTl0W_iSzNqF766Xb2tx_5ORnfvB62B2tMiVJb9ASVQsfbdBLsU0XlH5WSs2gzgXCBV/s1280/photo_2022-12-30_10-21-08%20(3).jpgសូមបញ្ជាក់ថា BOOSTRONG នៅតែបន្តជំហរជួយឧបត្ថម្ភលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិខ្មែរយើងក្នុងការប្រកួតបន្តបន្ទាប់ទៀត។ សូមឲ្យអ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរយើង បន្តជួយលើកទឹកចិត្តកីឡាករខ្មែរយើងឲ្យបានច្រើន ដើម្បីឲ្យក្រុមជម្រើសជាតិខ្មែរយើងកាន់តែខ្លាំង ដើម្បីឲ្យខ្មែរយើងកាន់តែឈ្នះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYRZasRT0iQ8B-HjnJE_cBtdIOnPWASZoVwXzbe8UtJQWQKOAM_rcS0K-8EsQHM7HYMBLn3OvqKi9e0xB_LGxLr2QhQJohP60CiidJsHFzlNPpgsXL76Y9kfdswNz6QIQFP8JFfd79QH6BS7T-etQJk2Z9M-O3X-EzYnl4F59M76ezU3DndousTpc2/s1280/photo_2022-12-30_10-21-09.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrn4nyW8jvXLDq5P1Uz3gUTj99arPcL7M13YetLBCtMr5TFshKbIHPLOR4Nj6w19XBXgtWIuw1qdIKkhWVL9kbZcMneRwXvghuJbhUBDqpkFqkEwofzf2JIIlQGzJInK4258ebJVVO8jxmgt6bhk7JPiwqC24vDbauCXA8pJrpjEq7aIrigm-JFZgI/s1280/photo_2022-12-30_10-21-09%20(2).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlUwZ8IunCeickDIlDDlVZpsK0vdlySEx2D6P8fIj8GQI3AoKCbnihhZWebSgTw7FtUUdTgkvVpfk3tHAT8CFh-RqJWd6FI8awIdtFnpX8oerEYTluWa3V4QQmlzxKm-trcZQsp2capC13LkgRJPgxKi_XvizlYZnv2Cc2yDaVzNjib_m5t68YLQlp/s1280/photo_2022-12-30_10-21-08.jpg

ពូទីន ធ្វើសង្គ្រាមនៅអ៊ុយក្រែន រកផ្លូវបញ្ចប់មិនឃើញ

0

រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាម វាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីអ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី កំពុងតែបន្ដ ហើយភាគីជម្លោះទាំង២ ហាក់បីដូចជាមិនសញ្ញាណាមួយ អាចងាកទៅរកតុចរចាគ្នានោះឡើយ ព្រោះពួកគេសុទ្ធតែដាក់តម្លៃខុសៗគ្នា គឺអ៊ុយក្រែន ចង់អូសក.រុស្ស៊ីទៅកាត់ទោស ខណៈក្រុងមូស្គូ ចង់ឲ្យអ៊ុយក្រែន រំសាយទ័ពទាំងអស់របស់ខ្លួនចោល និង ព្រមទទួលស្គាល់ដែនដី ដែលទាហានរបស់ខ្លួន រឹបអូសយកបាន ជាទឹកដីរបស់រុស្ស៊ី។Russia's military set to expand as Putin vows to continue fighting in  Ukraine | PBS NewsHour

ទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ថា លោក ស៊ើហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្រ្ដីការបរទេសរុស្ស៊ី កាលពីថ្ងៃអង្គារ បានព្រមានដល់ប្រទេសអ៊ុយក្រែនជាថ្មី ថា ក្រុងកៀវ ត្រូវតែគ្មានយោធា និង បោះបង់ចោលរាល់ការគំរាមកំហែង ដោយសកម្មភាពយោធាបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី បានចោទប្រកាន់អ៊ុយក្រែន និង លោកខាងលិច អំពីការបញ្ឆេះសង្គ្រាម ទើបជំរុញឲ្យក្រុងមូស្គូ ប្រើប្រាស់កម្លាំងទ័ព ចូលលុកលុយ។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ ថា ប្រសិនបើអ៊ុយក្រែន មិនព្រមបញ្ឈប់សកម្មភាពយោធាគំរាមកំហែងដល់រុស្ស៊ី។ កងទ័ពរុស្ស៊ី នឹងដោះស្រាយបញ្ហាទាំងនេះ។Ukraine live updates: Fighting continues as war of words intensifies

ការអត្ថាធិប្បាយរបស់ប្រមុខការទូតរូបនេះ ក៏បានឆ្លុះបញ្ជាំង អំពីការអះអាង ដោយគ្មានមូលដ្ឋានច្បាស់លាស់ ខណៈវិមានក្រឹមឡាំង បានអះអាងថា អ៊ុយក្រែន និង សម្ពន្ធមិត្តលោកខាងលិច ត្រូវតែទទួលខុសត្រូវ ចំពោះសង្គ្រាម អស់រយៈពេល១០ខែមកនេះ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និង រាប់លាននាក់បានរត់ចោលផ្ទះសម្បែង។ ជាមួយគ្នានេះ ប្រមុខការទូតរុស្ស៊ី បានទាត់ចោលនូវរូបមន្ដសន្ដិភាពចំនួន១០ចំណុចរបស់អ៊ុយក្រែន ដើម្បីឈានទៅរកតុចរចា។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែ បានប្រកាសអំពីរូបមន្ដសន្ដិភាពទាំង១០ចំណុចរបស់ខ្លួន ជាលើកដំបូង ទៅកាន់មេដឹកនាំ នៃបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំង២០ (ឬG20) សម្រាប់ការបញ្ចប់សង្គ្រាម នៅលើប្រទេសរបស់គាត់។NATO official sees Russia war entering a stalemate: 'Neither side here can  win'

រូបមន្ដទាំង១០ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែន នោះ រួមមាន៖

១-ត្រូវរក្សាសុវត្ថិភាពវិទ្យុសកម្ម និង នុយក្លេអ៊ែរ ដោយផ្តោតលើការស្ដារសន្តិសុខ នៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ឈ្មោះ ហ្សាប៉ូរីសហ្សា (Zaporizhzhia) នៅក្នុងប្រទេសអ៊ុយក្រែន ដែលឥឡូវនេះ ត្រូវបានកាន់កាប់ដោយរុស្ស៊ី។

២-ត្រូវរក្សាសន្តិសុខស្បៀង រួមទាំងការការពារ និង ធានាដល់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ទៅកាន់ប្រទេសក្រីក្របំផុតរបស់ពិភពលោក។

៣-រក្សាសន្តិសុខថាមពល ដោយផ្តោតលើការរឹតបន្តឹង លើតម្លៃធនធានថាមពលរបស់រុស្ស៊ី ក៏ដូចជា ជួយដល់អ៊ុយក្រែន នៅក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ក្រុងកៀវ ដែលចំនួនពាក់កណ្តាល ត្រូវបានបំផ្លិចបំផ្លាញ ដោយការវាយប្រហារពីរុស្ស៊ីImpacts of Russia's War in Ukraine | Belfer Center for Science and  International Affairs

៤-ត្រូវដោះលែងអ្នកទោស និង អ្នកនិរទេសទាំងអស់ រួមទាំង អ្នកទោសសង្រ្គាម និង កុមារដែលត្រូវបាននិរទេសទៅកាន់ប្រទេសរុស្ស៊ី ឲ្យវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

៥-ស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយរុស្ស៊ី ត្រូវបញ្ជាក់សាជាថ្មី យោងទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ តាមអ្វីដែលលោក Zelenskyy បាននិយាយ ថា «មិនអាស្រ័យលើការចរចានោះឡើយ»។

៦-ត្រូវដកទ័ពរុស្ស៊ី និង បញ្ឈប់អរិភាព ស្ដារឡើងវិញនូវព្រំដែនរបស់រដ្ឋអ៊ុយក្រែន ជាមួយរុស្ស៊ី។

៧-ត្រូវផ្ដល់យុត្តិធម៌ រួមទាំងការបង្កើតតុលាការពិសេសមួយ សម្រាប់កាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី។Military briefing: Ukraine drone strikes show Russia it has 'no safe zones'  | Financial Times

៨-ការពារអេកូស៊ីត និងការពារបរិស្ថាន ដោយផ្តោតលើការដោះមីន និង ការស្ដារឡើងវិញនូវកន្លែងប្រព្រឹត្តិកម្មទឹក។

៩-ទប់ស្កាត់ការកើនឡើងនៃជម្លោះ និង កសាងស្ថាបត្យកម្មសន្តិសុខ នៅក្នុងលំហអាកាស Euro-Atlantic រួមទាំង ការធានា សម្រាប់អ៊ុយក្រែន។

១០-បញ្ជាក់អំពីការបញ្ចប់សង្រ្គាម រួមទាំងឯកសារដែលចុះហត្ថលេខា ដោយភាគីពាក់ព័ន្ធ។

រូបមន្ដទាំង១០ចំណុចរបស់អ៊ុយក្រែន និង ការចង់បានរបស់រុស្ស៊ី ទៅលើតំបន់ចំនួន៤ ដែលក្រុងមូស្គូ បានដាក់បញ្ចូលជាទឹកដីរបស់ខ្លួននោះ គឺមិនអាចធ្វើឲ្យភាគីជម្លោះទាំង២នេះ ឈានដល់តុចរចាសន្ដិភាពបាននោះឡើយ។ បើតាមការអះអាងរៀងៗខ្លួនបែបនេះ សង្គ្រាមនឹងបន្ដអូសបន្លាយទៅមុខបន្ថែមទៀត៕Drone attack hits Russia's Engels airbase for second time in a month –  POLITICO