ភ្នំពេញ៖ នៅទូទាំងប្រទេសក្នុងថ្ងៃឆ្លងឆ្នាំសកល២ថ្ងៃ មានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។

យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖* រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់* ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់* ខេត្តសៀមរាប ៣៣៧,៧៦៩នាក់* ខេត្តកំពត ៣៣០,៦៥៩នាក់* ខេត្តបាត់ដំបង ១៥៨,១១០នាក់* ខេត្តកែប ៨៨,៣៥៦នាក់* ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់* ខេត្តកំពង់ចាម ៧៦,៩០១នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQF6z1dtUPrwqON7-5rBDLEXtegBXlXQLAyaqm_b8H4DfBrXS72MbuE3RYgq-INe5C2yP1teDjgVAk0mJmb39G1UfUZlReVMpj22FAATXbqhdhaoIsbrJJgNDsuhee_yf9bje0VZsvMrtI85MQZ-UEvJEbQvCrmMqYCq0Zt6ObwLbaWJwVTAUbEtz_/s1024/photo_2023-01-02_09-00-09.jpg

តួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។

ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕ភ្ញៀវទេសចរជាតិ-អន្តរជាតិ ៣០ម៉ឺននាក់ ចូលទស្សនាខេត្តសៀមរាប ថ្ងៃឆ្លងឆ្នាំសាកល - Khmer Breaking News