ខេត្តសៀមរាប៖ មើលទៅពិតជាចម្លែក និងមិនយល់ថាបើយើងជាអ្នកធ្វើដំណើរតើត្រូវសម្រេចចិត្តយ៉ាងណា? ឈប់ចាំមើលភ្លើងស្តុប រឺបន្តរដំណើទៅធម្មតាតាមទិសរង្វង់មូល?
ទីតាំងនៅរង្វង់មូលទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីបានសាកសួរបងប៉ូលិសចរាចរណ៍១រូប ឈរនៅគោលដៅខាងលើ លោកប៉ូលីសរូបនោះ ក៏ឆ្លើយតបថា «ខ្ញុំក៏ឆ្ងល់ដែររឿងហ្នឹង ហេតុអីបានគេដាក់អ៊ីចឹង!» លោកប៉ូលីសរូបនោះក៏បានបញ្ជាក់ផងដែរថា«គាត់បានសួរទៅមេៗថ្នាក់លើគ្រប់គ្នាដែរ ប៉ុន្តែមេៗ ក៏អត់ដឹងដូចគ្នាដែរ» ចប់!

មហាជននៅក្នុងបណ្តាញសង្គមក៏បានបញ្ចេញទស្សនៈផ្សេងៗគ្នាបែបកំប្លែងថា ពួកគាត់សង្ស័យតែមានមេធំជាងគេនៅលើមេឃហើយ បានជាអ្នកនៅលើដី អត់ដឹង។
បើទោះបីជាសម្បូរភ្លើងស្តុប រឺរង្វង់មូលយ៉ាងណាក៏មិនគួរដាក់នៅក្នុងទីតាំងតែមួយឡើយ ព្រោះទង្វើនេះអាចធ្វើអោយអ្នកបើកបរស្រឡាំងកាំង មិនដឹងឈប់ រឺបើកទៅមុខ។ បើលោករង់ចាំដល់ភ្លើងបៃតង ពេលបើកទៅហើយបួងចង្កូតមកឆ្វេង យើងនឹងច្បាស់ជាជិះបុកភ្លើងក្រហមនៃផ្លូវកាត់ទទឹង ព្រោះភ្លើងនៃផ្លូវដែលខ្វែងគ្នា តែងតែលោតឆ្លាស់ពណ៌គ្នា។

ជាបទពិសោធន៍ជាក់ស្តែង តែយើងបើកទៅមុខអាចប្រឈមនិងការផាកពិន័យ កាត់ពិន្ទុ និងខាតបង់លុយនិងពេលវេលាពិសេសខូចអារម្មណ៍។ល។
ជាសំណូមពរ សូមថ្នាក់លើមេត្តាចុះពិនិត្យ កែរសម្រួលផងទាន ព្រោះនៅទីនោះមានសមត្ថកិច្ចឈយាមជាប្រចាំដើម្បីពិនិត្យច្បាប់ចរាចរណ៍៕