បរទេស៖ ការធ្វើដំណើរតាមរថភ្លើងដ៏វែងជាងគេលើពិភពលោក ដោយត្រូវចំណាយពេល ២១ថ្ងៃពីព័រទុយហ្គាល់ទៅសិង្ហបុរី និងឆ្លងកាត់ប្រទេសចំនួន១៣  ជាមួយនឹងប្រវែងផ្លូវដែក ១៨,៧៥៥ គីឡូម៉ែត្រ។

ពិតណាស់សម្រាប់មនុស្សគ្រប់គ្នាដែលធ្វើដំណើឆ្លងកាត់ប្រទេសឆ្ងាយៗ ច្បាស់ជាមិនអើពើ ឬក៏គិតថាការធ្វើដំណើរនៅលើផ្លូវគោកមានភាពងាយស្រួល ឬក៏មានសេវាកម្មដឹកជញ្ជូនអ្នកដំណើរនោះទេ ប៉ុនអ្វីដែលអ្នកនឹកឃើញមុនគេគឺជាយន្តហោះ ដែលជាបទដ្ឋាននៅក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ភាគច្រើន  ហើយជាការពិតណាស់ការហោះហើរគឺជាជម្រើសដ៏ពេញនិយមបំផុតក្នុងចំណោមភាពងាយស្រួលនៃការធ្វើដំណើរ។

ប៉ុន្តែវាអាចនឹងផ្ទុយស្រឡាស់ពីការគិតរបស់អ្នកនៅពេលដែល ការស្រម៉ៃទៅដល់ការធ្វើដំណើរ ហើយអាចគយគន់ទេសភាព និងសំឡេងនៃធម្មជាតិ គ្រប់ប្រទេសរាប់សិបដែលបានឆ្លងកាត់តាមផ្លូវរថភ្លើងជាបន្តបន្ទាប់។

ក្នុងនោះរហូតមានអ្នកបច្ចេកទេសមួយចំនួននៅ r/MapPorn subreddit បានមានគំនិតដ៏អស្ចារ្យឡើងក្នុងការគ្រប់គ្រងដើម្បីស្វែងរកផ្លូវសម្រាប់ការធ្វើដំណើរតាមរថភ្លើងដ៏វែងជាងគេបំផុតនៅលើពិភពលោក (តាមសម្មតិកម្ម) ដែលលាតសន្ធឹងពីទីក្រុង Lagos នៅភាគខាងត្បូងប្រទេសព័រទុយហ្គាល់រហូតដល់មកដល់ប្រទេសឡាវ។

ដែលគេដឹងថាវាគឺជាផ្លូវរថភ្លើងដ៏វែងជាងគេលើពិភពលោក ជាមួយនឹងរយៈពេលនៃការធ្វើដំណើរ មានរយៈពេល ២១ ថ្ងៃ ដែលលាតសន្ធឹងចម្ងាយ ១៨,៧៣៣ គីឡូម៉ែត្រ ឆ្លងកាត់ចំនួន១៣ប្រទេសលើពិភពលោក រួមមាន ប្រទេសអេស្ប៉ាញ ប៉ូឡូញ បេឡារុស ម៉ុងហ្គោលី វៀតណាម ថៃ ម៉ាឡេស៊ី ព័រទុយហ្គាល់ សិង្ហបុរី  ចិន  បារាំង និង ប្រទេសឡាវ។

បើតាមប្រភពពីលោក Mark Smith ដែលជាអ្នកជំនាញផ្លូវដែក និងបានជួយក្នុងការគណនាការធ្វើដំណើរ តាមបច្ចេកទេសនៃការសាងសង់ផ្លូវដែកដ៏វែងនេះ បានឱ្យដឹងថាដំណើរការនៃរថភ្លើងនេះត្រូវបានធានានូវពេលវេលាដែលត្រូវការសម្រាប់ដំណើរការឯកសារដូចជា ទិដ្ឋាការ ក៏ដូចជាការធានាកៅអីនៅរថភ្លើងតភ្ជាប់។

ជាមួយគ្នានោះផ្លូវរថភ្លើងតភ្ជាប់មួយចំនួនក៏តម្រូវឱ្យចាកចេញពីស្ថានីយ៍ និងធ្វើដំណើរឆ្លងកាត់ទីក្រុងផ្សេងៗ ដើម្បីទៅកាន់រថភ្លើងបន្ទាប់ ដែលមានទីតាំងនៅស្ថានីយ៍ផ្សេង សរុបមក ចំនួនទឹកប្រាក់ដែលអ្នកត្រូវចំណាយលើសំបុត្ររថភ្លើងក្នុងម្នាក់គឺប្រហែល ១,៣៥០ ដុល្លារអាមេរិក។

ទោះជាយ៉ាងណាពិតណាស់វានឹងនាំអ្នកធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ១៣ ផ្សេងៗគ្នាក្នុងការធ្វើដំណើរផ្សងព្រងដ៏វែងឆ្ងាយ និងទទួលបានបទពិសោធដ៏អស្ចារ្យ។

យ៉ាងណាមិញការធ្វើដំណើរលើផ្លូវរថភ្លើងដ៏វែងនៃរថភ្លើងនេះត្រូវបានគេឱ្យដឹងថា បានផ្ដល់នូវអត្ថប្រយោជន៍បន្ថែមដល់បរិស្ថាន នៃការហោះហើរកាបូនទាប បើធៀបនឹងការហោះហើរពីព័រទុយហ្គាល់ទៅសិង្ហបុរីតាមយន្តហោះ និងជាការរួមចំណែកដល់ការបំភាយឧស្ម័ន CO2 ចំនួនត្រឹមតែ ០.០៨ តោនក្នុងកម្រិត ១.៦៧ តោនដែលបានបំភាយដល់ភពផែនដី៕ ប្រភព៖ mashable