ប្រទេសជប៉ុន៖ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរក “ជនរងគ្រោះដោយការរអិលបាក់ដី” នៅក្នុងប្រទេសជប៉ុន ដោយមានផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញ និងបានបាត់ខ្លួនមនុស្សចំនួនពីរនាក់។

កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ សារព័ត៌មាន AP បានរាយការណ៍ថា ការរអិលបាក់ដីមួយបានវាយប្រហារភ្នំមួយនៅជិត Tsuruoka ខេត្ត Yamagata ភាគពាយ័ព្យនៃប្រទេសជប៉ុន។ ដោយដំបូងឡើយគេបានដឹងថាផ្ទះយ៉ាងហោចណាស់ ១២ ខ្នងបានរងការខូចខាតហើយមានមនុស្សចំនួន ២នាក់បានបាត់ខ្លួនចំពេលមានការព្រួយបារម្ភថាអាចនឹងមានជនរងគ្រោះបន្ថែមទៀត។

នេះបើតាមនេះបើតាមការរាយការណ៍ពីមន្ត្រីខេត្ត Yamagata បាន​ប​ង្ហាញយ៉ាងដូច្នេះថា អាជ្ញាធរបានចល័តអ្នកជួយសង្គ្រោះ និងប៉ូលីសជាង ៨០ នាក់ ដើម្បីពន្លឿនការស្វែងរកមនុស្សដែលត្រូវបានគេជឿថាជាប់នៅក្រោមគំនរបាក់បែក។

ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានជួយសង្គ្រោះមនុស្សជាច្រើមនាក់ បន្ទាប់ពីផ្ទះរបស់ពួកគេបានរងគ្រោះដោយការបាក់ដី ហើយក៏មានអ្នកខ្លះបានរងរបួស។

ហើយប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងគ្រោះថ្នាក់ ត្រូវបានអាជ្ញាធរធ្វើការជម្លៀសទៅកាន់ទីជម្រក បណ្តោះអាសន្នដែលផ្តល់ដោយអាជ្ញាធរដើម្បីសុវត្ថិភាពព្រោះខ្លាចការបាក់ដីបន្តកើតមានទៀត។

គួរបញ្ជាក់ថាប្រទេសជប៉ុនគឺជាតំបន់ភ្នំ ជាលទ្ធផលវាងាយនឹងមានគ្រោះធម្មជាតិ ជាពិសេស ទឹកជំនន់ហូរកាត់ព្រៃ និងមានការបាក់ដីកើតឡើង។ ដោយ បានកើតកាលពីកន្លងទៅការបាក់ដីនេះបានកើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៣ រិចទ័រនៅក្នុងតំបន់ Tohoku ជាលទ្ធផលតំបន់ជាច្រើននៅ Tohoku មានការរអិលបាក់ដី រួមទាំងការបាក់ដីដែលបានបិទផ្លូវជាច្រើន៕ ប្រភព៖ Khaosod