Home Blog Page 1920

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យនារីមានទំនាក់ទំនងនឹងលោក ហ៊ុន ជា ដកខ្លួនចេញ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានស្នើដល់នារី ដែលមានទំនាក់ទំនង ជាមួយនឹងលោក ហ៊ុន ជា សូមប្រញាប់ដកខ្លួនចេញ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោក ហ៊ុន ជា មិនទាន់មានការលែងលះគ្នា ជាមួយនឹងប្រពន្ធដើមនោះទេ ខណៈបច្ចុប្បន្ន លោក ហ៊ុន ជា មានកូនស្រី២នាក់ ធំៗទៀតផង។

សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមនាងទី២ សូមដកខ្លួនចេញបានទេ ដោយសូមអំពាវនាវ និងនិយាយចំហរតែម្ដង […] ស្រីដែលកំពុងបង្ហោះ Facebook ជាមួយអាជា (លោក ហ៊ុន ជា) មិនមែនជាប្រពន្ធអាជាទេ គឺជាស្រីរបស់អាជា»

ការស្នើបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅលោក ហ៊ុន ជា ផងដែរថា តើចង់បន្ដពាក់ផ្កាយ ឬក៏ចង់អស់ផ្កាយ។

សម្តេចតេជោ ហ៊ុន សែន ក៏ព្រមានចាត់ការច្បាប់ឯកពន្ធភាព លើលោក ហ៊ុន ជា ដោយមិនមានការយោគយល់ក្មួយអ្វីនោះឡើយ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចមានសិទ្ធិឈឺឆ្អាល ជាមួយនឹងរឿងត្រកូលហ៊ុន បើមិនអ៊ីចឹង លោក ហ៊ុន ជា នឹងដើរទៅរញែរញៃ។

សម្ដេចតេជោ ហ៊ុន សែន បាននិយាយធ្ងន់ៗថា នារីដែលថតរូបបង្ហោះ ជាមួយនឹងលោក ហ៊ុន ជា មិនមែនជាប្រពន្ធ លោក ហ៊ុន ជា ទេ គឺសាហាយរបស់លោក ហ៊ុន ជា ៕

គយគន់សម្រស់ធម្មជាតិ និងសមុទ្រអ័ព្ទ ៣៦០ដឺក្រេ លើស្ពានកញ្ចក់ដ៏អស្ចារ្យក្នុងប្រទេសថៃ

0

ប្រទេសថៃ៖ សម្រស់ដែលភ្ញៀវទេសចរមិនអាចបំភ្លេចបានជាមួយនឹងទីតាំងធម្មជាតិដ៏ទាក់ទាញគយគន់សមុទ្រអ័ព្ទនៅតំបន់ភ្នំ អាយយ៉ូវវេង ដែលជាតំបន់ទេសចរដ៏ពេញនិយមសម្រាប់អ្នកដែលចង់មកទទួលនូវអារម្មណ៍ដ៏រ៉ូមែនទិក និងអាចឈរមើលទេសភាពលើផ្ទៃកញ្ជក់ដ៏រឹងមាំជាមួយនឹងទឹដ្ឋភាពនៅជុំវិញ៣៦០ដឺក្រេ។

តំបន់ អាយយ៉ូវវេង ស្ថិតក្នុងស្រុកបេតុង  ខេត្តយ៉ាឡា នៃប្រទេសថៃ ដោយនៅក្នុងតំបន់នេះពិតជាមានអាកាសធាតុត្រជាក់ និងបានផ្ដល់នូវសម្រស់ដ៏ស្រស់ស្អាតស្ទើមិនគួរឱ្យ ជាពិសេលនៅលើតំបន់ភ្នំអាយយ៉ូវវេង គេបានសាងសង់ជាមួយនឹងស្ពានកញ្ចក់ស្កាយវ៉ក ដ៏ធំលយទៅផុតជើងភ្នំយ៉ាងអស្ចារ្យ និងបានបង្កើ​តជាទស្សនីយភាព ក៏ដូចជាទីចំណាប់អារម្មណ៍របស់មនុស្សទាំងពួង ក្នុងប្រទេស និងក្រៅប្រទេស ក្នុងការមកទស្សនាទេសភាពដ៏ទាក់ទាកនៅទីនេះ។

ពិតណាស់ប្រសិនបើភ្ញៀវទេសចរណ៍បានឡើងមកដល់ទីតាំងនៃលើស្ពានស្កាយវ៉កនេះហើយ ប្រកដជាជួបជាមួយនឹងសម្រស់ និងទេសភាពដូចស្ថិតនៅលើឋានសួគ៌ ព្រោះអ្នកនឹងបានឃើញជាមួយនឹងពពក និងសមុទ្រអ័ព្ទដ៏ក្រាស ជាពិសេសលោកអ្នកអាចគយគន់សម្រស់ធម្មជាតិនៅផ្ទៃខាងក្រោម បានរហូតដល់ ៣៦០ ដឺក្រេ និងមើលថ្ងៃរះនៅពេលព្រឹក ទទួលបានពន្លឺដំបូងនៅព្រឹកព្រលឹម ដោយត្រៀមខ្លួនទទួលយកខ្យល់អាកាសបរិសុទ្ធនៅសីតុណ្ហភាព ១៩ ដឺក្រេ និងទស្សនាទេសភាពព្រៃបាឡា-ហាឡា ព្រមទាំងបឹងបាងឡាងដាមរួមទាំងអាចមើលទេសភាពបានឆ្ងាយដល់ប្រទេសម៉ាឡេស៊ីផងដែរ។

ដូច្នេះប្រសិនបើ​លោកអ្នកពិតជាចង់ទទួលបាននូវអារម្មណ៍ដ៏អស្ចារ្យ និង ប្លែកសូមកុំភ្លេចជាមួយនឹងតំបន់ភ្នំអាយយ៉ូវវេងក្នុងខេត្តយ៉ាឡា នៃប្រទេសថៃ៕ ប្រភព៖ Sanook

 

 

 

ជើងហោះហើរចិននឹងចូលមកថៃឆ្នាំនេះប្រមាណ១០លាននាក់

0

នាថ្ងៃទី៣១ ធ្នូ កន្លងមក លោក Suthipong Kongpool មកពីផ្នែកអាកាសចរប្រទេសថៃ បង្ហាញថា ខណៈចិនមាននយោបាយបើកប្រទេសនៅថ្ងៃទី៨ ខែមករានេះ មានជើងហោះហើរចិនជាច្រើនសួរនាំការធ្វើដំណើរមកកាន់ប្រទេសថៃ ព្រមទាំងជើងហោះហើរថៃមានគម្រោងបើកការហោះហើរទៅទីក្រុងផ្សេងៗរបស់ចិនផងដែរ ។ អ្នកធ្វើការផ្នែកហោះហើរនានានឹងពន្លឿនផែនការរបស់ខ្លួន ព្រមទាំងបន្ថែមជើងហោះហើរមកកាន់ថៃក្នុងឆ្នាំនេះ ដូច្នេះ ថៃត្រៀមទទួលអ្នកទេសចរចិននាពេលបុណ្យចូលឆ្នាំចិនខាងមុខ ។Thai PM 'sorry' for Chinese tourist hit at airport - World -  Chinadaily.com.cn

លោកបន្តថា ការត្រឡប់មកធ្វើដំណើររបស់អ្នកទេសចរចិន នឹងជាកត្តាសំខាន់សម្រាប់ការងើបឡើងវិញផ្នែកហោះហើររបស់ថៃ ។ ភ្ញៀវទេសចរក្នុងឆ្នាំនេះ នឹងកើនឡើងប្រមាណ៦២លាននាក់ ឬស្មើ៥០% បើធៀបនឹងឆ្នាំ២០១៩ មុនពេលផ្ទុះជំងឺកូវីត-១៩ ព្រោះចិនជាទីផ្សារសំខាន់សម្រាប់ថៃ ។

លោកបន្តទៀត ថា បច្ចុប្បន្ន មានជើងហោះហើរពីថៃទៅកាន់ប្រទេសចិន សរុប១៥លើកក្នុង១សប្តាហ៍ ដែលជាចំនួនតិចបំផុតបើធៀបនឹងឆ្នាំ២០១៩ មានជើងហោះហើរដល់ទៅជាង៤០០ជើងក្នុង១សប្តាហ៍ ។ លោកជឿថា ពេលចិនបន្ធូរបន្ថយលក្ខខណ្ឌការធ្វើដំណើរនោះ ជើងហោះហើរពីចិននឹងកើនឡើងភ្លាមៗ ពីព្រោះថៃជាប្រទេសគោលដៅសំខាន់ដែលជនជាតិចិននិយមមកកម្សាន្តស្រាប់ទៅហើយ ។India to make negative Covid test mandatory for passengers from China:  Report | Mint

ប្រទេសថៃនឹងត្រឡប់មកធ្វើការហោះហើរនៅទីក្រុងបាងកក ឈៀងម៉ៃ និងភូកេត ជាមុនសិន ពីព្រោះជើងហោះហើរនៅព្រលានយន្តហោះទាំងនេះត្រៀមរួចរាល់ក្នុងការទទួលអ្នកទេសចរចិន ។ ថៃប៉ាន់ស្មានថា នៅក្នុងឆ្នាំ២០២៣នេះ នឹងមានភ្ញៀវទេសចរចិនធ្វើដំណើរឆ្លងកាន់អាកាសយានដ្ឋានប្រមាណ៧-១០លាននាក់ ៕ ប្រភព ៖ 3Plus NEWS

ស្ទើរតែមិនជឿ! ធឿន ធារ៉ា ឈរលើចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកខ្លាំង៣០នាក់ ទូទាំងពិភពលោក

0

ភ្នំពេញ៖ កិត្តិនាមអ្នក​ប្រដាល់​គុន​ខ្មែរ ធឿន ធារ៉ា កាន់តែល្បីរន្ទឺសុះសាយលើឆាកអន្តរជាតិ បន្ទាប់ពី​កីឡាកររូបនេះបានផ្តួល​ម្ចាស់​ផ្ទះ​ថៃ Saiyok Pumpanmuang ក្នុង​ទឹក​ទី១​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ កន្លង​ទៅ​នេះ ដោយលោកបាន​ក្លាយ​ជា​កីឡាករ​ខ្មែរ​ទី​១​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក Muay Thai ។

ជាមួយគ្នានេះដែរ ស្ថាប័ន​កីឡា​ប្រដាល់​មួយ​ថៃ​ពិភព​លោក (WMO) បាន​ធ្វើ​បច្ចុប្បន្នភាព​តារាង​ចំណាត់​ថ្នាក់​ពិភព​លោក​ថ្មី។ ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នេះ​ឃើញ​ថា អ្នក​លេង​គុន​ខ្មែរ ធឿន ធារ៉ា ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១ (​ជើង​ឯក) សម្រាប់​ប្រភេទ​ទម្ងន់​​៧២​គីឡូក្រាម ក្នុង​ចំណោម​អ្នក​ប្រដាល់ទូទាំង​ពិភព​លោក​៣០​នាក់។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ តំណែង​​ជើង​ឯក​លេខ១​ក្នុង​លោក​នេះ គ្រប់​គ្រង​ដោយ​កីឡាករ​ថៃ​ Saiyok ​​តាំងពី​ឆ្នាំ​២០១៥​មក ត្រូវ​បាន​បញ្ចប់​ដោយ​កីឡាករ​កម្ពុជា ធឿន ធារ៉ា ហើយ​កីឡាករ​ថៃ Saiyok បាន​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​​លេខ​៥ ខណៈ​កីឡាករ​ថៃ Beckham BigWinChampionGym ដែល​ទើប​​តែ​ចាញ់ ធឿន ធារ៉ា ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​​ទី​៣១ ខែ​ធ្នូ កន្លង​ទៅ​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២ ៕

ខាង​ក្រោម​ជា​ឈ្មោះ​​អ្នក​ប្រដាល់​លំដាប់​ពិភព​​លោកទាំង​៣០​នាក់ ប្រិយមិត្តអាចចុចនៅ Link មួយនេះសម្រាប់ការមើលសរុបផងដែរ៖

160 lbs – Middleweight 72.575 kg

កូរ៉េខាងត្បូងតម្រូវយកលទ្ធផលពិនិត្យកូវីដពីអ្នកដំណើរចិន

0

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Deok-soo បានមានប្រសាសន៍កាលពីថ្ងៃទី៣០ ធ្នូថា កូរ៉េខាងត្បូងត្រៀមបង្ខំឱ្យអ្នកដំណើរគ្រប់រូបពីប្រទេសចិន ត្រូវបង្ហាញលទ្ធផលពិនិត្យកូវីត ចាប់តាំងពីថ្ងៃទី៥ មករា តទៅ ។ លទ្ធផលពិនិត្យនេះ បើជាទម្រង់ PCR គឺត្រូវធ្វើមុនពេលធ្វើដំណើរមិនលើសពី៤៨ម៉ោង ប៉ុន្តែបើពិនិត្យតាមបែប ATK គឺធ្វើមិនលើសពី២៤ម៉ោងមុនពេលធ្វើដំណើរ ។Confucianism Isn't Helping South Korea Beat the Coronavirus

មិនត្រឹមតែប៉ុណ្ណោះ អ្នកដំណើរពីប្រទេសចិន គិតចាប់ពីថ្ងៃទី២ មករា នឹងត្រូវពិនិត្យ PCR ម្តងទៀតពេលធ្វើដំណើរមកដល់កូរ៉េខាងត្បូង ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបន្ថែមថា នឹងផ្តល់ទិដ្ឋាការដោយមានកំណត់ចំពោះជនជាតិចិន រហូតដល់ចុងខែមករានេះ ព្រមទាំងផ្អាកបន្ថែមជើងហោះហើរពីប្រទេសចិនជាបណ្តោះអាសន្ន ។ ជើងហោះហើរពីចិន ត្រូវមកចុះចតនៅព្រលានយន្តហោះអន្តរជាតិ Incheon តែមួយប៉ុណ្ណោះ ។Italy sets mandatory COVID-19 tests for passengers arriving from China -  CGTN

ការធ្វើបែបនេះ កើតឡើងក្រោយពីរដ្ឋាភិបាលចិនមាននយោបាយបន្ធូរបន្ថយគោលនយោបាយជំងឺកូវីត-១៩ ក្នុងប្រទេសរបស់ខ្លួនភ្លាមៗ ដែលធ្វើឱ្យមេរោគនេះរាតត្បាតយ៉ាងឆាប់រហ័ស ។ ជាមួយគ្នានេះ ចិនក៏បានលើកលែងការឃុំខ្លួនអ្នកដំណើរចូលប្រទេសផងដែរ ដែលធ្វើឱ្យពលរដ្ឋជាច្រើននាំគ្នាកក់សំបុត្រយន្តហោះចេញពីប្រទេស ព្រោះពួកគេអាចត្រឡប់មកវិញបានដោយងាយស្រួល ប៉ុន្តែបែរជាធ្វើឱ្យប្រទេសជាច្រើនកង្វល់ទៅវិញ ។

នៅមុននេះ ប្រទេសជប៉ុនប្រកាសថា អ្នកដំណើរពីចិនតម្រូវឱ្យត្រួតរកជំងឺកូវីតនៅព្រលានយន្តហោះសិន រីឯសហរដ្ឋអាមេរិកក៏ប្រកាសថា ត្រូវមានលទ្ធផលពិនិត្យជំងឺកូវីតមុនធ្វើដំណើរចូលប្រទេសរបស់ខ្លួនផងដែរ៕

ប្រភព ៖ sanook

សហរដ្ឋអាមរិក មិនឲ្យចិននាំមុខ ក្លាយជាមហាអំណាចបន្ទះឈីប

0

រដ្ឋធានីវ៉ាស៊ីតោន៖ ដោយសារតែបន្ទះឈីប កំពុងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើប នាពេលបច្ចុប្បន្ន ទើបធ្វើឲ្យសហរដ្ឋអាមេរិក និង ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ និង ទី២ កំពុងតែប្រជែងគ្នាយ៉ាងខ្លាំង នៅក្នុងវិស័យនេះ។

សារព័ត៌មាន The New York Times បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ ថា ចំពេលមានសង្គ្រាមត្រជាក់ នៃការប្រកួតប្រជែងបច្ចេកវិទ្យាជាមួយនឹងចិន នោះ បណ្ដាក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក បានសន្យាផ្ដល់ទឹកប្រាក់ រហូតដល់ជិត២០០ពាន់លានដុល្លារ សម្រាប់គម្រោងវិនិយោគបន្ទះឈីប ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមក។ ប៉ុន្ដែការវិនិយោគទៅលើវិស័យនេះ មិនមែនជារឿងសាមញ្ញនោះឡើយ។Chip Wars': US, China and the battle for semiconductor supremacy

នៅក្នុងអំឡុងខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនឈីបដ៏ធំ Intel បានប្រមូលប្រមូលផ្តុំក្រុមមន្ត្រី នៅលើដែនដីមួយកន្លែង នៅជិតទីក្រុង Columbus រដ្ឋអូហាយ៉ូ (Ohio) ជាកន្លែងដែលក្រុមហ៊ុនយក្សមួយនេះ បានសន្យា ថា នឹងវិនិយោគយ៉ាងហោចណាស់ មានទំហំទឹកប្រាក់ រហូតដល់២០ពាន់លានដុល្លារ នៅក្នុងរោងចក្រថ្មី ចំនួន២ សម្រាប់ការបង្កើត Semiconductor ។

មួយខែក្រោយមកទៀត ក្រុមហ៊ុនបច្ចេកវិទ្យា Micron បានប្រារព្ធសម្ពោធកន្លែងផលិតថ្មីមួយនៅជិត Syracuse រដ្ឋញូវយ៉ក ជាកន្លែងដែលក្រុមហ៊ុនបន្ទះឈីប រំពឹង ថា នឹងចំណាយប្រាក់ រហូតដល់២០ពាន់លានដុល្លារ នៅចុងទសវត្សរ៍នេះ ហើយនៅទីបំផុត អាចនឹងកើនឡើងប្រហែលជា៥ដង។Semiconductors: The next frontier in the US-China tech battle | CNN Business

នៅក្នុងអំឡុងខែធ្នូ ទើបនឹងកន្លងផុតទៅនេះ ក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Company បានរៀបចំកម្មវិធី shindig នៅទីក្រុង Phoenix ជាកន្លែងដែលក្រុមហ៊ុនមួយនេះ គ្រោងនឹងបង្កើននូវការវិនិយោគរបស់ខ្លួន ចំនួន៣ដង មានទំហំទឹកប្រាក់ កើនដល់ដល់៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក និង សាងសង់រោងចក្រថ្មីទីពីរ សម្រាប់ការបង្កើតបន្ទះឈីបកម្រិតខ្ពស់។

ការសន្យានេះ ក្លាយជាផ្នែកមួយ នៃការកើនឡើងដ៏ធំសម្បើម នៅក្នុងផែនការផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក នៅក្នុងរយៈពេល១៨ខែកន្លងមក ដែលទំហំនេះ ត្រូវបានគេប្រដូចទៅនឹងការវិនិយោគ នៅក្នុងសម័យសង្រ្គាមត្រជាក់ នៃការរត់ប្រណាំងគ្នា នៅក្នុងវិស័យអវកាស។ ចំណែកការរីកដុះដាលនៅក្នុងវិស័យនេះ មានផលប៉ះពាល់ដល់ភាពជាអ្នកនាំបច្ចេកវិជ្ជាសកលលោក និង ភូមិសាស្ត្រនយោបាយ ព្រោះសហរដ្ឋអាមេរិក មានគោលបំណងរារាំង ដល់ប្រទេសចិន ពីការក្លាយជាមហាអំណាចឈានមុខគេ នៅក្នុងបន្ទះសៀគ្វី ជាបំណែកស៊ីលីកូន (silicon) ដែលបានជំរុញនូវការបង្កើតឧបករណ៍កុំព្យូទ័រ ប្រកបដោយការច្នៃប្រឌិត ដូចជា ស្មាតហ្វូន …ជាដើម។China pushes self-made chips in response to US threats | Financial Times

បច្ចុប្បន្ននេះ បន្ទះឈីប ក្លាយជាផ្នែកមួយដ៏សំខាន់ នៃជីវិតនាសម័យទំនើប សូម្បីតែការបង្កើតរបស់ឧស្សាហកម្មបច្ចេកវិទ្យា ចាប់ទាំងពីឧបករណ៍យោធា និង រថយន្ត រហូតដល់ឧបករណ៍ផ្ទះបាយ និង ប្រដាប់ក្មេងលេង ក៏ត្រូវការវាផងដែរ។

បើតាមសមាគមឧស្សាហកម្ម Semiconductor ដែលជាក្រុមពាណិជ្ជកម្ម បានឲ្យដឹង ថា នៅទូទាំងប្រទេសមហាអំណាចកំពូលរបស់ពិភពលោក ទាំងសេដ្ឋកិច្ច និង យោធាមួយនេះ មានក្រុមហ៊ុនចំនួន៣៥ បានសន្យាផ្ដល់លុយ រហូតដល់ជិត២០០ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងផលិតពាក់ព័ន្ធនឹងបន្ទះឈីប ចាប់តាំងពីនិទាឃរដូវ ឆ្នាំ២០២០ រហូតមក។ ប្រាក់ទាំងនេះ គ្រោងនឹងចំណាយលើកផលិត នៅក្នុងរដ្ឋចំនួន១៦ រួមទាំងរដ្ឋតិចសាស់ អារីហ្សូណា និងញូវយ៉ក …នៅក្នុងរោងចក្រផលិតបន្ទះឈីបថ្មី ចំនួន២៣ ហើយការពង្រីករោងចក្រចំនួន៩ និង ការវិនិយោគពីក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ និង សម្ភារដល់ឧស្សាហកម្ម។America Needs To Build Our Own Chip Plants For Sake Of Auto Industry

ការជំរុញលើការផលិតបន្ទះឈីបនេះ ក៏ជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមគោលនយោបាយឧស្សាហកម្ម បង្កើតឡើង ដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលកំពុងដាក់ចុះផែនការ ចំណាយយ៉ាងហោចណាស់៧៦ពាន់លានដុល្លារ នៅក្នុងជំនួយ ពន្ធឥណទាន និង ប្រាក់ឧបត្ថម្ភផ្សេងៗទៀត ដើម្បីលើកទឹកចិត្តដល់ការផលិតបន្ទះឈីប នៅក្នុងស្រុក។ ទន្ទឹមនឹងការផ្តល់មូលនិធិដ៏ច្រើន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាត កិច្ចខិតខំប្រឹងប្រែងនេះ បង្កើតបានជាការវិនិយោគដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងការផលិត ដែលគិតចាប់តាំងពីសង្គ្រាមលោកលើកទី២មក ខណៈរដ្ឋាភិបាលសហព័ន្ធន៍ បញ្ចេញការចំណាយលើនាវាថ្មី បំពង់បង្ហូរប្រេង និង រោងចក្រផលិតអាលុយមីញ៉ូម និង កៅស៊ូ។Biden issues new rules to cut off microchip supply to China - POLITICO

លោកប្រធានាធិបតី បៃដិន បានកាន់កាប់ផ្នែកមួយដ៏សំខាន់ នៃរបៀបវារៈសេដ្ឋកិច្ចរបស់គាត់ លើការជំរុញឲ្យផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក ប៉ុន្តែហេតុផលរបស់គាត់ គឺហួសពីអត្ថប្រយោជន៍សេដ្ឋកិច្ច។ បន្ទះឈីដ៏បទំនើបបំផុតរបស់ពិភពលោក នាពេលបច្ចុប្បន្ននេះ ត្រូវបានផលិត នៅតៃវ៉ាន់ ដែលចិនតែតែងទាមទារសិទ្ធិគ្រប់គ្រង នៅលើដែនកោះមួយនេះ។ បញ្ហានេះ បានបង្កឱ្យមានការភ័យខ្លាច ថា ខ្សែសង្វាក់ផ្គត់ផ្គង់ Semiconductor អាចត្រូវបានរំខាននៅក្នុងហេតុការណ៍ជម្លោះណាមួយ អាចនឹងកើតឡើង ហើយថា សហរដ្ឋអាមេរិក នឹងប្រឈមមុខ នៅក្នុងគុណវិបត្តិផ្នែកបច្ចេកវិទ្យានេះ។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីកន្លងទៅថ្មីៗនេះ បានដាក់ចេញផែនការវិនិយោគ លើវិស័យបន្ទះឈីបដោយខ្លួនឯង ដែលគ្រោងនឹងចំណាយ រហូតដល់១៤៣ពាន់លានដុល្លារអាមេរិក។ សកម្មភាពបែបនេះ ជាប្រកួតប្រជែងគ្នាជាថ្មី រវាងប្រទេសមហាអំណាចលោកខាងលិច និង មហាយក្សចិន៕

ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៣ ជាមួយតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យក្នុងរាជធានីភ្នំពេញ!

0

រាជធានីភ្នំពេញ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ៖ ទស្សនិកជនយ៉ាងច្រើនកុះករ បានជួបជុំគ្នាខាងមុខណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំ និងកាំជ្រួចដ៏អស្ចារ្យដែលរៀបចំដោយណាហ្គាវើលដ៍ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៣។ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀងជាតិ តារាចម្រៀង Katreeya English មកពីប្រទេសថៃ និង DJ Rave Republic ដែលជាឌីជេល្បីឈ្មោះក្នុងចំណោមកំពូលឌីជេទាំង ១០០ នៅក្នុងពិភពលោកមកពីប្រទេសស្វ៊ីស!

ក្នុងរាត្រីនោះដែរ កញ្ញាពេជ្រ សូលីកា លោកស៊ូលី ផេង រួមជាមួយក្រុមរាំចំនួន ៤ ៖ 2TheMoon, Eriz, X-bro និង Mustache បានធ្វើឲ្យបរិយាកាសកាន់តែរស់រវើកមួយកម្រិតទៀត។ រីឯកញ្ញា Katreeya English បានធ្វើឲ្យទស្សនិកជនទប់មិនរាំតាមមិនបានជាមួយនឹងបទចម្រៀងដ៏កន្ត្រាក់អារម្មណ៍របស់គាត់។

បរិយាកាសដ៏សប្បាយរីករាយ បានឈានដល់កម្រិតកំពូលនៅពេលពាក់កណ្តាលអធ្រាត្រជាមួយនឹងកំពូលតារាចម្រៀង ក្រុមរាំ និងពិធីករ-ពិធីការិនីទាំងអស់នៅលើឆាក និងរួបភាពវីដេអូផ្សាយបន្តផ្ទាល់នៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍ដែលអាចចាត់ទុកថាជាព្រឹតិ្តការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតមួយក្នុងរាជធានីភ្នំពេញ។

ជាចុងក្រោយ DJ Rave Republic បានចាក់បទភ្លេងអេឡិចត្រូនិកពេញមួយម៉ោងដើម្បីអបអរឆ្នាំថ្មីជាមួយទស្សនិកជនទាំងអស់។

ទស្សនិកជនខ្លះ បានអញ្ជើញទៅតាមភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ដើម្បីទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់មុនពេលទៅទស្សនាតន្ត្រីឆ្លងឆ្នាំនៅមុខណាហ្គាវើលដ៍។

ក្លឹបកម្សាន្ត Darlin Darlin បានទាក់ទាញអតិថិជនដែលចូលចិត្តការកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖

Ms. Melanie Loong

Assistant Director,

Marketing Communications

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ភោគ សូលីនដា

Senior Executive,

Marketing Communications

Tel: (+855) 15 61 88 86

Email: phouksolinda@nagaworld.com

 

អ៊ុយក្រែន អួតអាងពីការកម្ទេចទាហានរុស្ស៊ី កើនឡើងជាង១០ម៉ឺននាក់

0

រដ្ឋធានីកៀវ៖ ស្របពេលឆ្នាំចាស់ ទើបនឹងផ្លាស់ចូលមកដល់ឆ្នាំថ្មីនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានអះអះអាង អំពីការវាយប្រហារកម្ទេចទីតាំងឈរជើងរបស់កម្លាំងទាហានរុស្ស៊ី ខណៈក្រុងមូស្គូ បានអះអាង អំពីការបាញ់ទម្លាក់យន្ដហោះចម្បាំងរបស់ក្រុងកៀវ។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ ថា ក្រសួងការពារជាតិរុស្ស៊ី បានះអាងថា កម្លាំងទាហានអាកាសរបស់ក្រុងមូស្គូ បានប្រើប្រាស់យន្ដហោះមួយគ្រឿង ប្រភេទ Su-35S (ស៊ូ-35S) បាញ់ទម្លាក់យន្ដហោះចម្បាំង និង ឧទ្ធម្ភាគចក្ររបស់អ៊ុយក្រែន សរុប៣គ្រឿង រួមមាន យន្ដហោះចម្បាំង ប្រភេទ MiG-29 (មីគ-២៩) ចំនួន១គ្រឿង និង ឧទ្ធម្ភាគចក្រ ប្រភេទ Mi-8 ចំនួន២គ្រឿង។ ចំណែកការវាយប្រហារទៅលើកម្លាំងសត្រូវនេះ បានធ្វើឡើង កាលពីថ្ងៃទី២៩ និង ៣០ ខែធ្នូ នៅលើតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។Sukhoi Su-35 In Action 2020 - YouTube

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១ ខែមករា ថា កងទ័ពអាកាសរបស់អ៊ុយក្រែន បានវាយប្រហារ ទៅលើទីតំាំងឈរជើងរបស់ទាហានរុស្ស៊ី ចំនួន១៣កន្លែង ហើយកងមីស៊ីល និង កាំភ្លើងធំ បានវាយចំគោលដៅ ដែលជាកន្លែងប្រមូលផ្តុំកម្លាំងទាហាន និង ឧបករណ៍យោធារបស់សត្រូវ ចំនួន២កន្លែង។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ហើយបានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១ ខែមករា ថា កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃដដែលនេះ បានវាយប្រហារតាមអាកាស ចំនួន៣៥លើក។ ស្របគ្នានោះ កម្លាំងសត្រូវ បានប្រើប្រាស់ដ្រូនសាហ៊ីត-136 (Shahed-136) ផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយដ្រូនទាំងនោះក៏ត្រូវបានកងទ័ពអ៊ុយក្រែន បាញ់ទម្លាក់អស់ផងដែរ។ ប៉ុន្ដែកាលពី១ថ្ងៃមុននេះ កងទ័ពរុស្ស៊ី បានវាយប្រហារ ចំនួន១៦លើក ដោយប្រើប្រាស់ប្រព័ន្ធកាំភ្លើង MLRS ដោយរួមទាំងការវាយប្រហារទៅលើមន្ទីរពេទ្យរបស់កុមារមួយកន្លែង នៅក្នុងទីក្រងខឺរសុន (Kherson)។Russia's War on Ukraine: A New Phase | The Harriman Institute

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបន្ដថា «រហូតមកដល់ពេលនេះ ការគំរាមកំហែង ដោយការវាយប្រហារតាមអាកាស និង មីស៊ីល ពីកម្លាំងទាហានរុស្ស៊ី នៅតែបន្ដពាសពេញដែនដីរបស់អ៊ុយក្រែន។ ប៉ុន្ដែទោះជាយ៉ាងណា កាលពីថ្ងៃសៅរ៍ ទី៣១ ខែធ្នូ រុស្ស៊ី បានបាត់បង់កម្លាំងទាហាន ចំនួន៧៦០នាក់ ខណៈពួកគេបានព្យាយាមប៉ុនប៉ង វាយប្រហារកាន់កាប់សមរភូមិបាឃ្មូត (Bakhumt) ហើយព្យាយាមស្ដារទីតាំងយុទ្ធសាស្រ្ដយោធារបស់ខ្លួន នៅលើសមរភូមិគូព្យានស្ក៍ (Kupiansk) លីម៉ាន់ (Lyman) និង អាវឌីវកា (Avdiivka) ឡើងវិញ។ កម្លាំងសត្រូវ កំពុងតែព្យាយាមការពារសមរភូមិណូវ៉ូប៉ាវលីវស្កេ (Novopavlivske) និង ហ្សាប៉ូរីសហ្សា (Zaporizhzhia) ហើយប្រមូលផ្ដុំកម្លាំងទ័ពឡើងវិញ នៅក្នុងតំបន់ខឺរសុន។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបន្ថែម ថា វិធានការការចល័តទ័ពរបស់រុស្ស៊ី កំពុងតែបន្ត នៅតំបន់គ្រីមៀ ដែលបានដណ្ដើមកាន់កាប់ជាបណ្តោះអាសន្ន ពីអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤។ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន ១០៦ ៧២០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ហើយបានកម្ទេចគ្រឿងសឹកអស់រាប់ពាន់លានដុល្លារ៕Hypersonic missiles added to vast Russian arsenal in Ukraine - Los Angeles  Times

ផ្អើលពេញព្រលាន ក្រោយប្រទះឃើញ កញ្ចប់ល.លា.ដ៍.ក្បាលចំនួន ៤ គ្រោងដឹកជញ្ជូនឆ្លងប្រទេស

0

បរទេស៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល ក្រោយអាជ្ញាធរក្នុងព្រលានយន្តហោះប្រទេសម៉ិកស៊ិក រឹបអូសបានកញ្ចប់មួយដែលនៅខាងក្នុងមានលលាដ៍ក្បាលមនុស្សចំនួន ៤ សម្រាប់ការដឹកជញ្ជូនតាមសំបុត្រអន្តរជាតិ ក្នុងគោលដៅផ្ញើទៅកាន់សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ មន្ត្រីម៉ិកស៊ិកបានរាយការណ៍ អំពីករណីប្រទះឃើញនូវកញ្ចប់មួយដែលត្រូវបានរឹបអូសនៅអាកាសយានដ្ឋាន Queretaro ម៉ិកស៊ិកកណ្តាល។

ប៉ុន្តែជាលទ្ធផលក្នុងការធ្វើ X-ray ប្រអប់វាបានបង្ហាញថា នៅខាងក្នុងកញ្ចប់នេះមានលលាដ៍ក្បាលមនុស្សចំនួន 4 រុំដោយ foil  ដែលអីវ៉ាន់នេះហៀបនឹងបញ្ជូនទៅកាន់សហរដ្ឋអាមេរិកទៅហើយ។

ជាមួយគ្នានោះបើតាមការបញ្ជាក់របស់ឆ្មាំជាតិ ម៉ិកស៊ិកបានឱ្យដឹងបន្ថែមថា កញ្ចប់នេះត្រូវបានផ្ញើពីទីក្រុងមួយក្នុងរដ្ឋ Michoacan  នៅឆ្នេរខាងលិចនៃប្រទេសម៉ិកស៊ិក ដែលជាតំបន់អសន្ដិសុខ និងមានហិង្សាបំផុតមួយក្នុង ប្រទេស។

ទោះជាយ៉ាង ឆ្មាំជាតិម៉ិកស៊ិកនោះមិនបានផ្តល់ព័ត៌មានឱ្យលម្អិតបន្ថែមអំពីអាយុ អត្តសញ្ញាណ ឬហេតុផលដែលអាចកើតមានឡើងសម្រាប់ការបញ្ជូនអដ្ឋិធាតុមនុស្សនេះពីម៉ិកស៊ិកទៅកាន់សហរដ្ឋអាមេរិកនោះបានទេ។

ទោះជាយ៉ាងណាក្រុមហ៊ុនដឹកជញ្ជូន ​និងអជ្ញារធរកំពុងតែធ្វើការស៊ើបអង្កេតទាក់ទងនឹងរឿងរ៉ាវខាងលើ ហើយនឹងបន្តចាត់ការទៅតាមផ្លូវច្បាប់៕ ប្រភព៖ pptvhd36

 

 

មិនព្រមឱ្យអាវលេខ៧ មក Ronaldo ឥឡូវត្រូវក្លិបផ្តាច់កុងត្រា

0

ក្លិបបាល់ទាត់ Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ភ្ញាក់ផ្អើល ក្រោយការប្រកាសនាំចូលខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៥ ដោយផ្តល់ថ្លៃនឿយហត់មួយឆ្នាំ ១៧២.៩លានអឺរ៉ូ។

ភ្លាមៗនោះក្លិប Al-Nassr FC របស់ក្រោមការដឹកនាំរបស់លោក Pedro Emanuel បានសម្រេចបញ្ចប់កុងត្រាកីឡាករ Jalaladin Masharpov ក្រោយសាមីខ្លួនបដិសេធមិនព្រមប្រគល់លេខ៧ ទៅកាន់ Cristiano Ronaldo ដែលជាសមាជិករួមក្រុមថ្មី។Jaloliddin Masharipov: not to go anywhere without winning a prize with FC Al-Nasr

នៅក្នុងសេចក្តីប្រកាសរបស់ក្លិប Al Nassr FC ជុំវិញការនាំចូល Ronaldo ថ្លែងដូច្នេះថា៖ “ប្រវត្តិសាស្រ្តស្ថិតក្នុងដំណើរការចាប់ផ្តើម។ នេះជាការចុះហត្ថលេខា មិនត្រឹមតែជម្រុញឲ្យក្លិបរបស់យើង សម្រេចបាននូវភាពជោគជ័យកាន់តែអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវានឹងជំរុញឱ្យលីគរបស់យើង ជាតិរបស់យើង និងកូនចៅជំនាន់ក្រោយ ជាពិសេសសម្រាប់ក្មេងប្រុស និងក្មេងស្រី ដើម្បីក្លាយជាការបណ្តុះផ្នត់គំនិតដ៏ល្អបំផុតរបស់ពួកគេ”។Cristiano Ronaldo Al-Nassr Transfer Full Details; How much Will Ronaldo earn in Saudi Arabia? - The Sports Mania

ខណ: Ronaldo បានថ្លែងថា៖ “ខ្ញុំមានសំណាងដែលបានឈ្នះអ្វីគ្រប់យ៉ាង នៅក្នុងបាល់ទាត់ទ្វីបអឺរ៉ុប ហើយមានអារម្មណ៍ថា ពេលនេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចែករំលែកបទពិសោធន៍របស់ខ្ញុំនៅអាស៊ី។ ជាពិសេស​ចង់​មាន​បទពិសោធន៍​ក្នុង​លីគ​បាល់ទាត់​ថ្មី​នៅ​ប្រទេស​ផ្សេង”៕

ប្រភព៖ 9sportpro