ប្រទេសថៃ៖ ទីភ្នាក់ងារសារព័ត៌មាន «ស៊ីអិនអិន» (CNN) បានប្រកាសតាមរយៈគេហទំព័រ ថាទីក្រុងបាងកក គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងកំពូលទាំង ១០ នៅលើពិភពលោកដ៏សំខាន់ និងមានការបាញ់កាំជ្រួចដ៏អស្ចារ្យសម្រាប់ថ្ងៃឆ្លងឆ្នាំខាងមុខ។

នាពេលថ្មីៗនេះមានការចុះផ្សាយពីសារព័ត៌មាន«ស៊ីអិនអិន» (CNN) ដែលជាសារព័ត៌មានដ៏ល្បីល្បាញនៅក្នុងពិភពលោកបានចេញផ្សាយអំពីទីក្រុងដែលមានភាពទាក់ទាញ និងជាគោលដៅក្នុងដ៏សំខាន់សម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីក្នុងការទៅលេងកម្សាន្តនាឱកាសឆ្លងឆ្នាំថ្មី ២០២៣ខាងមុខនេះចំនួនទីក្រុងក្នុងប្រទេសទាំង១០លើពិភពលោក។

ជាមួយគ្នានោះគេក៏បានបង្ហាញឱ្យឃើញថា ក្នុងនោះមានក្រុងបាងកកដដែលទីក្រុងដ៏ស្រស់ស្អាតនៅក្នុងប្រទេសថៃនៅក្នុងចំណោមនោះផងដែរ។

ដោយក្នុងនោះគេបានបញ្ជាក់ថានាថ្ងៃឆ្លងឆ្នាំថ្មីនេះទីក្រុងបាងកកនឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យ នៅតាមដងទន្លេចៅប្រាយ៉ាក្នុងព្រឹត្តិការណ៍ Amazing Thailand Countdown នៅ ICONSIAM ដែលជាទីកន្លែងដែលមនុស្សជុំវិញពិភពលោកត្រូវរួបរួមគ្នាដើម្បីរាប់ថយក្រោយក្នុងឆ្នាំថ្មី។

ក្នុងនោះគេបានសង្កត់ធ្ងន់ថា ICONSIAM គឺជាគោលដៅរាប់ថយក្រោយសកលតែមួយគត់នៅក្នុងប្រទេសថៃ ដែលជាកន្លែងប្រារព្ធពិធីបុណ្យ ចូលឆ្នាំថ្មីដ៏អស្ចារ្យបំផុត ដោយមោទនភាពយ៉ាងពេញ ទំហឹងដើម្បីបង្កើតទីក្រុងមួយក្នុងចំណោមទីក្រុងដែលគួរឱ្យចងចាំ និងគួរឱ្យចាប់អារម្មណ៍បំផុតនៅជុំវិញពិភពលោកទាំង១០ រួមមានទីក្រុងស៊ីដនី, ទីក្រុងតៃប៉ិ ,ទីក្រុងឌូបៃ ,ទីក្រុងខេបថោន,ទីក្រុងរ៉ូម, ទីក្រុងឡុងដ៍ ,ទីក្រុងរីយ៉ូដឺ, ទីក្រុងហ្សាណេរ៉ូ ,ទីក្រុងញូវយ៉ក និងទីក្រុងឡាសវេហ្គាស។

ដោយទីក្រុងទាំងអស់នេះនឹងមានជាមួយនឹងការរំលេច និងពិធីបុណ្យកម្សាន្តដ៏អស្ចារ្យបំផុត ត្រៀមទាក់ទាញភ្នែកគ្រប់គ្នានៅលើពិភពលោកមិនអាចបំភ្លេចជាមួយនឹងសម្រស់ដ៏អស្ចារ្យក្នុងថ្ងៃឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនេះ៕ ប្រភព៖ Sanook