បរទេស៖ ពិតណាស់ពិភពលោកតែងតែមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងកក្រើកដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងក្លាយជាប្រធានបទដ៏ក្ដៅគគុកសម្រាប់អ្នកលេងក្នុងបណ្ដាញសង្គមលើកមកជជេកវែកញែក។

ថ្ងៃនេះសូមបង្ហាញពីរឿងរ៉ាវដែលកក្រើក និងល្បីៗផ្ទុះខ្លាំងលើពិភពលោកមានដូចជា៖

១. សង្គ្រាមរ៉ាំរ៉ៃ រវាងរុស្ស៊ី និង អ៊ុយកក្រេន

ជិតមួយឆ្នាំបានកន្លងផុតទៅហើយសម្រាប់ជម្លោះអន្តរជាតិដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានប្រកាសចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន” កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។

ពីសង្រ្គាមដែលរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៧២ ម៉ោង វាបានប្រែក្លាយទៅជាសង្រ្គាមដែលមានរយៈពេលយូរ ហើយវាមានផលវិបាកសម្រាប់មនុស្សទូទាំងពិភពលោក ជាមួយនឹងឥទ្ធិពលពីតម្លៃប្រេងឥន្ធនៈ ថាមពល និងអាហារឡើងខ្ពស់។

ជម្លោះនេះបានសម្លាប់ជនស៊ីវិលពី ៧,០០០ ទៅ ៣០,០០០ នាក់ និងជនភៀសខ្លួនមនុស្សជិត ៨ លាននាក់ ព្រមទាំងបានធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់ទឹកដីកំណើត និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានគេរំពឹងថានឹងចំណាយអស់រាប់ពាន់លានដុល្លារ។

២. អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ត្រូវបានគេធ្វើឃាត

នៅថ្ងៃទី ៨ខែកក្កដា ឆ្នាំ ២០២២ រឿងរន្ធត់ដែលមិននឹកស្មានដល់បានកើតឡើង នៅពេលដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ត្រូវបានគេធ្វើឃាត ខណៈកំពុងថ្លែងនៅក្នុងយុទ្ធនាការមួយក្នុងខេត្ត Nara ប្រទេសជប៉ុន។

លោកអាបេត្រូវបានគេបាញ់ដោយអាវុធសិប្បនិម្មិត របស់ជនល្មើសលោក Yamagami Tetsuya ដែលជាអតីតទាហានម៉ារីនបម្រើការនៅក្នុងកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន។

ការធ្វើឃាតនេះគេជឿថាជាប់ពាក់ព័ន្ធនិងជាមួយសាសនា ដែលធ្វើឱ្យម្តាយរបស់ជនល្មើសបានបរិច្ចាគប្រហែល ១០០ លានយ៉េន ឬប្រហែល ៧៥៣,១៧៥ដុល្លារ រហូតដល់ជនល្មើសខឹងព្យាយាមសម្លាប់មេដឹកនាំសាសនាដែលជាលោកអាបេបានសម្រេច រហូតធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង។

៣. ការសោយទិវង្គត់របស់ព្រះមហាក្សត្រិយានី Elizabeth II

នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យវិមាន Buckingham បានជូនដំណឹងពី សុខភាពរបស់ម្ចាស់ក្សត្រី Elizabeth II នៃចក្រភពអង់គ្លេសមានការព្រួយបារម្ភ ដូច្នេះគ្រួសាររាជវង្ស Windsor បានទៅលេង Balmoral ក្នុងប្រទេសស្កុតឡែនជាបន្ទាន់។

ក្រោយមកនៅរសៀលថ្ងៃដដែលមានសេចក្តីថ្លែងការណ៍ថាព្រះមហាក្សត្រិយានី Elizabeth II បានសោយទិវង្គត ជាមួយនឹងអាយុ ៩៦ ឆ្នាំ។

អដ្ឋិធាតុរបស់ព្រះនាងត្រូវបានគេដង្ហែទៅកាន់វិហារនានាក្នុងប្រទេសស្កុតឡែន និងទីក្រុងឡុងដ៍ ដើម្បី ឲ្យប្រជាជនគោរព រហូតដល់មានបាតុភាពមួយខ្សែនេះមានប្រវែង ១០ គីឡូម៉ែត្រ ឆ្លងកាត់ទាំងថ្ងៃទាំង យប់ដើម្បីថ្វាយបង្គំព្រះបរមសព។

បន្ទាប់មកនៅថ្ងៃទី១៩ ខែកញ្ញា ព្រះរាជពិធីបុណ្យព្រះបរមសពត្រូវបានប្រារព្ធឡើងជាកិត្តិយស មុនពេលដំណាក់កាលចុងក្រោយ ដោយមឈូសត្រូវបានដឹកជញ្ជូនទៅកាន់វិហារ St. និងបានបញ្ចុះនៅ ក្បែរផ្នូររបស់ព្រះអង្គម្ចាស់ Philip កន្លែងដែលមហេសីរាជវង្សនៅវិមានរំលឹកវិញ្ញាណក្ខន្ធស្តេច George VI។

៤. សោកនាដកម្មដ៏បង្ហូរឈាម “Itaewon”

ពេលវេលានៃរដូវកាល Halloween ហាក់ដូចជាពេលវេលាដ៏រីករាយព្រោះវាជាពិធីបុណ្យដ៏ធំមួយ ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំ បន្ទាប់ពីការបិទតំបន់មួយចំនួនពីជំងឺកូវីដ-១៩ និង វិធានការ តឹងរ៉ឹង ជិត ៣ ឆ្នាំ។

ប៉ុន្តែនៅកូរ៉េខាងត្បូង ផ្ទុយទៅវិញវាបានក្លាយជាសោកនាដកម្មមួយបានកើតឡើងនៅក្នុងតំបន់ “Itaewon” កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ ដោយបានប្រែក្លាយពិធីបុណ្យដ៏រីករាយនេះទៅជាពិធីបុណ្យ Halloween បង្ហូរឈាម។

ដោយសោកនាដកម្មនេះបានកើតឡើងបន្ទាប់ពីមនុស្សបានប្រមូលផ្តុំគ្នាក្នុងទីក្រុង Itaewon នៅចំណុចមួយ ផ្លូវតូចដែលមានទទឹងតិចជាង ៤ ម៉ែត្រ នាំ ហើយចាប់ផ្តើមកកកុញដោយអ្នកទេសចរជាច្រើន រហូតដល់អ្នកទេសចរមួយចំនួនភ័យខ្លាច។ ប៉ុន្តែនៅទីបំផុតនៅម៉ោងប្រហែល ១០ យប់មានសេចក្តីរាយការណ៍ថាមានមនុស្ស ស្លាប់ដោយសារហ្វូងមនុស្សជាន់គ្នាស្លាប់ជាច្រើននាក់៕