Home Blog Page 1878

រុស្ស៊ីនឹងដុតកំទេចចោលនូវរថក្រោះដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន

0

្រទេសរុស្ស៊ី ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយទៅកាន់សារព័ត៌មាននៅទីក្រុងមូស្គូថា រថក្រោះប្រយុទ្ធប្រភេទ Abrams របស់អាមេរិក ដែលនឹងបញ្ជូនទៅឱ្យអ៊ុយក្រែននោះ នឹងត្រូវដុតកំទេចចោលក្នុងប្រទេសអ៊ុយក្រែន ។ ប៉ុន្តែលោកថា នៅពេលនេះ នៅមិនទាន់មានការបញ្ជាក់ថា អាមេរិកនឹងបញ្ជូនរថក្រោះ Abrams ឱ្យអ៊ុយក្រែនទេ គឺមានតែការផ្សាយព័ត៌មានប៉ុណ្ណោះ ហើយបើអាមេរិកបញ្ជូនរថក្រោះមែននោះ នឹងជាការខាតបង់ប្រាក់ទទេៗ ព្រោះរថក្រោះទាំងនេះនឹងត្រូវបានដុតចោលនៅអ៊ុយក្រែន ដូចគ្នានឹងអាវុធផ្សេងទៀតដែលប្រទេសលោកខាងលិចបានបញ្ជូនទៅឱ្យអ៊ុយក្រែនកាលពីពេលមុននេះ ។Talsmand for Putin: Vesten lider af "dramatisk vrangforestilling" - og I  kommer til at fortryde - TV 2

លោក Dmitry Peskov លើកឡើងបែបនេះ បន្ទាប់ពីមន្ត្រីរបស់អាមេរិកនិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលអាមេរិកត្រៀមបញ្ជូនរថក្រោះ M1 Abrams ជាច្រើនគ្រឿងទៅឱ្យអ៊ុយក្រែន ក្រោយទទួលបានព័ត៌មានថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះ Leopard 2 ទៅឱ្យអ៊ុយក្រែនដូចគ្នា ខណៈកាលពីដំបូង អាល្លឺម៉ង់បានបដិសេធបញ្ជូនរថក្រោះរបស់ខ្លួនទៅឱ្យអ៊ុយក្រែន ។M1A2 Abrams Main Battle Tank | Military.com

កាលពីពេលមុននេះ ប្រទេសអ៊ុយក្រែនបានអង្វរប្រទេសលោកខាងលិច ឱ្យបញ្ជូនរថក្រោះមកជួយក្នុងសង្គ្រាមជាមួយរុស្ស៊ី ព្រោះកងទ័ពអ៊ុយក្រែនចាំបាច់ត្រូវប្រើប្រាស់អាវុធទំនើបទើបអាចទប់ទល់ជាមួយកងទ័ពរុស្ស៊ីបាន ដើម្បីរំដោះទឹកដីអ៊ុយក្រែនដែលបាត់បង់មកវិញ ដែលទឹកដីនេះស្ថិតនៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន ៕Germany to send Leopard 2 tanks to Ukraine, will allow other countries to  follow, reports say - ABC News

ប្រភព ៖ TNN World

សម្តេចតេជោហ៊ុន សែន ប្រាប់គ្រូដែលកាត់សក់សិក្ស ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់

0

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ទៅលោកគ្រូ អ្នកគ្រូដែលបានប្រើវិន័យយកតង់ឌឺ ទៅ ឈូសសក់សិស្សនៅក្នុងវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូនខេត្តបាត់ដំបងឱ្យកែប្រែឥរិយាបថពីការការប្រើវិធីបង្ខំបែបនេះទៅលើសិស្សហើយគួរប្តូរមកប្រើវិធីអប់រំណែនាំឱ្យសិស្សកាត់សក់ ។

សម្តេចបានមានប្រសាសន៍ថា ៖ “រឿងកាត់សក់សិស្សអស់និយាយតែម្ដងតែ ខ្ញុំនិយាយនេះមិនមែនសំដៅលើគ្រូទូទាំងប្រទេសទេគឺសំដៅទៅលើលោកគ្រូដែលបានធ្វើសកម្មភាពនេះនៅវិទ្យាល័យសម្ដេចហ៊ុនសែនសំពៅលូន ដែលជាវិទ្យាល័យដែលខ្ញុំបានធ្វើឱ្យទៅទៀត ។ លោកគ្រូអើយលោកគ្រូប្រសិន បើយើងចង់តម្រូវមិនចាំបាច់ទៅយក កន្ត្រៃតង់ឌឺទៅឈូសសក់គ្នាកណ្ដាលថ្នាក់អញ្ចឹងទេ,ទៅកូនសិស្សរបស់យើងដូចកូនរបស់យើងអញ្ចឹង។ហៅទៅសក់ហ្នឹងវាមិនទាន់ត្រូវខ្នាតទេអញ្ចឹងរៀបចំកាត់ទៅបើគង់តែមានតង់ឌឺដែរហ្នឹង ហើយបើមើលទៅសក់សិស្សនោះក៏មិនដូចជាវវែងអីដែរ សមតែសក់គ្រូវែងជាងសក់សិស្សទៀតផង រឿងវាអញ្ចឹង”៕Updates: ប្រធានមន្ទីរអប់រំ ចេញមុខបញ្ជាក់រឿងឈូសសក់សិស្ស នៅវិទ្យាល័យសម្ដេចតេជោសំពៅលូន  – CSNDaily

 

តើគុនខ្មែរ យើងមានប្រវត្តិបែបណា?

0

ប្រដាល់​សេរី ឬ​គុន​ខ្មែរ គឺជាប្រភេទក្បាច់ចំបាំងរបស់ប្រទេសខ្មែរ ដែលមានតាំងពីបុរាណកាលមក ដែលមានឆ្លាក់ជាភស្តុតាងនៅតាមប្រាង្គសិលានៅតាមបណ្តាលប្រាសាទនានា។

ពាក្យថាប្រដាល់សេរីមានន័យថាវ៉ៃដោយសេ (ការវ៉ៃឬប្រយុទ្ធ)និងសេរីមានន័យថាតាមចិត្ត។ ប្រដាល់សេរី ឬ​គុន​ខ្មែរ កើតឡើងពីប្រភពបួនគឹ ដាល់ ទាត់ កែង​ និងជង្គង់។ ការបុកក៏ត្រូវបានប្រើសំរាប់ផ្ដួលគូរប្រគួតបានដែរ។មកដឹងពីប្រវត្តិក្បាច់គុនបុរាណខ្មែរ ដែលលោកអ្នកមិនធ្លាប់ដឹង  មុននឹងទៅទស្សនាផ្ទាល់ក្នុងមហាកម្មវិធីឆ្លងឆ្នាំសកលនៅវិមានឈ្នះឈ្នះ ខាង ...

ប្រៀបធៀបទៅក្បាច់ប្រដាល់ផ្សេងៗនៅ អាស៊ីអាគ្នេយ៏ប្រដាល់សេរីសង្កត់ធ្ថន់ទៅលើការពូកែគេចនិងជំហរដែលឆ្លាតចេះប្រើល្បិចកល។ ក្បាច់វៃរបស់ខ្មែរទោទន់ទៅរកការប្រើកែងជាសជាងអ្វីផ្សេងៗ។ជ័យជំនះជាច្រើនបានមកពីប្រើ ទិចនិចកែងជាសជាងអី្វផ្សេងៗ។

ក្បាច់គុនប្រដាល់សេរីដែលត្រូវបានបង្កើតតាំងពីសតវត្សទី១០ ដែលបានបង្ហាញថាចក្រភពខ្មែរមានកងទព័ដ៏មានឥទ្ធិពលនៅអាស៊ីអាគ្នេយ៍។Nenhuma descrição de foto disponível.

គ្រានោះ ចក្រភពខ្មែរដ៏មានឥទ្ធិពល និងគ្រប់គ្រងលើទឹកដីដ៏ធំដែលឥឡូវនេះជាទឹកដីកម្ពុជា​ ថៃ ឡាវ និងវៀតណាម។ មិនតែប៉ុណ្ណោះវប្បធម៌ខ្មែរ ក៏បានជះឥទ្ធិពលទៅលើវប្បធម៍ថៃ និងឡាវ។

ដែលនេសបញ្ជាក់ឱ្យឃើញថា ក្បាច់គុនប្រដាល់សេរីនៅអាស៊ីអាគ្នេយ៏គឺមានប្រភពពីជនជាតិខ្មែរ-មន។ ក្នុងដំណើររឿងដែលនិយាយត ពីមាត់មួយទៅមាត់មួយរបស់បុព្វបុរសរបស់ពួកគេ សំអាងលើក្បាច់ចម្លាក់ដែលនៅសល់លើប្រាសាទបុរាណរបស់ខ្មែរដូចជា ប្រាសាទបាយ័ន ប្រាសាទអង្គវត្តជាដើម។វីដេអូប្រដាល់គុនខ្មែរបុរាណ “ម្ចាស់កេរ” របស់គ្រូតាម្ចាស់សាលាគុន តាឡីមានឫទ្ធិ  - YouTube

នៅសម័យអានានិគម ក្បាច់គុនបុរាណដូចប្រដាល់សេរីត្រូវបានពួកអាណានិគមនិយម(អីរ៉ុប)ហៅថាជាក្បាច់គុនគ្មានអរិយធម៍ តិរច្ឆានសាហាវព្រៃផ្សៃ។ជនជាតិបារាំងបានកែប្រែក្បាច់គុននេះអោយទៅជាកីឡាដោយបានបន្ថែមពេលវេលាកំនត់ទឹក(ទឹកក្នុងកីឡាប្រដាល់) សៃវៀន ព្រមទាំងស្រោមដៃ(ហ្គង់)ក្នុងគោលបំនងកាត់បន្ថយរបួស។ការប្រគួតពីដើមគេប្រគួតក្នុងរណ្ដៅមួយដែលមានភួកនិងមានច្បាប់កំនត់ព្រមទាំងយកខ្សែររុំជុំវិញដៃ៕

រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យ​វិស័យ​ឯកជន​បារាំង​វិនិយោគ ១០០% លើ​ផ្លូវ​ដែក​ល្បឿនលឿន​ពី​ភ្នំពេញ​ ទៅ​ហូជីមិញ

0

កាលពីពេលថ្មីៗនេះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ប្រាប់​អ្នកវិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។

ជំនួយការផ្ទាល់សម្ដេចតេជោ ឯកឧត្ដម អ៊ាង សុផល្លែតបានមានប្រសាសន៍​ឱ្យ​ដឹងដូច្នេះថា ” បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូវិនិយោគបារាំង ដឹកនាំដោយ ឯកឧត្តម អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅ​វិមានសន្តិភាព”។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍និងបានជម្រាប​ជូនអ្នក​វិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែកពីរខ្សែ​ទៀត​ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យ​ឯកជន តាមរយៈ BOT។ ពាក់ព័ន្ធ នឹងថាមពលស្អាត សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាតប្រមាណជា ៦២ភាគរយ ហើយៗ កំពុងតែទាក់​ទាញ​វិនិយោគមកបន្ថែមទៀត។ ប៉ុន្តែមិនអនុម័តឱ្យបង្កើតរោងចក្រអគ្គិសនីប្រើ​ប្រាស់ធ្យូង​ថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

ភ្នំវែងជាងគេបំផុតនៅលើពិភពលោក

0

ឱ្យតែនិយាយពីភ្នំខ្ពស់ជាងគេ គេតែងតែនឹកទៅដល់ភ្នំអេវើរេស ដែលស្ថិតនៅប្រទេសនេប៉ាល់ ក៏ប៉ុន្តែមានមនុស្សតិចណាស់ ដែលមិនស្គាល់ថាមនុស្សណាវែងជាងគេនៅលើពិភពលោក។

លើពិភពលោក ភ្នំ Andes គឺជាភ្នំវែងជាងគេនៅលើពិភពលោក​ មានប្រវែង៧ពាន់គីឡូម៉ែត្រ លាតសន្ធឹងដល់ ៧ប្រទេស រួមមាន វេណេហ្សុយអេឡា, កូឡុំប៊ី, អេក្វាឌ័រ, ប៉េរូ, បូលីវី, ស៊ីលី និងអាហ្សង់ទីន។Andes Grew to Towering Heights in Two Explosive 'Growth Spurts' | Live  Science

ភ្នំនេះស្ថិតនៅ ទ្វីបអាមេរិកខាងត្បូង  ដោយចំណុច​ខ្ពស់​បំផុតនៃជួរ​ភ្នំនេះ គឺចំណុច Aconcagua ដែល​ស្ថិតនៅតាមបណ្តោយព្រំដែន​ប្រទេសអាហ្សង់ទីន និងស៊ីលី មានកម្ពស់ជិត ៧ពាន់ម៉ែត្រ។

មិនត្រឹមតែជាភ្នំវែងជាងគេនោះទេ ភ្នំ Andes ក៏ជាខ្ពង់រាបខ្ពស់បំផុតទីពីររបស់ពិភពលោក បន្ទាប់ពីខ្ពង់រាបទីបេផងដែរ៕Andes Mountains – Things to know - Adventure Nation Blog

ប្រទេសមួយចំនួននៅអាស៊ីមានអាកាសធាតុត្រជាក់ខ្លាំង

0

ប្រទេសជាច្រើននៅអាស៊ីកំពុងប្រឈមនឹងអាកាសធាតុត្រជាក់ និងព្រិលធ្លាក់ខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ និងការធ្វើដំណើរ ក្នុងនោះមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងថៃ ។

ប្រទេសចិនបានប្រកាសពីអាកាសធាតុត្រជាក់ខ្លាំងក្នុងតំបន់ជាច្រើនទូទាំងប្រទេសកាលពីចុងសប្តាហ៍មុន ជាពិសេស ទីក្រុងម៉ូហេ និងខេត្តភាគឦសាន គេរាយការណ៍ថា មានសីតុណ្ហភាពទាបបំផុតស្មើ-៥៣អង្សាសេ ដូចគ្នានឹងទីក្រុងស៊ុនគែមានសីតុណ្ហភាពទាបបំផុតស្មើ-៤៩អង្សាសេ ។ លំនៅឋានពលរដ្ឋ និងផ្លូវនានាក្នុងទីក្រុងទាំងនេះគ្របដណ្តប់ទៅដោយព្រិល ។ រីឯនៅទីក្រុងយានថៃស្ថិតនៅភាគខាងកើតប្រទេសវិញ បុគ្គលិកធ្វើការលើរថភ្លើងបានចេញមកបោសសម្អាតព្រិលដែលធ្លាក់លើផ្លូវដែក ។The 10 Best Snow Travel Destinations in Asia 2019 - Winter Travel  Destinations

ដូចគ្នានេះដែរ តំបន់ជាច្រើននៅប្រទេសជប៉ុនបានប្រឈមនឹងអាកាសធាតុត្រជាក់ដែលមិនធ្លាប់ជួបពីមុន ជាពិសេស តំបន់ខាងលិចជាប់នឹងសមុទ្រ ទីក្រុងម៉ានីវ៉ា ខេត្តអូកាយ៉ាម៉ាមានព្រិលធ្លាក់ខ្លាំងបំផុត និងមានអ្នកស្លាប់ម្នាក់ផងដែរ ។ គេសង្កេតឃើញការធ្វើដំណើរតាមរថភ្លើង រថយន្ត និងយន្តហោះបានជួបនឹងបញ្ហាព្រិលធ្លាក់ខ្លាំងធ្វើឱ្យរថយន្ត និងរថយន្តដឹកទំនិញនានានៅលើផ្លូវជាតិនៅតំបន់កណ្តាលស្ទះចរាចរណ៍ប្រមាណ១០គីឡូម៉ែត្រ ។ លើសពីនេះ មានពលរដ្ឋ៣.០០០នាក់ត្រូវជាប់នៅតាមស្ថានីយរថភ្លើងក្នុងក្រុងក្យូតូ ដោយសាររថភ្លើងផ្អាកធ្វើដំណើរ ចំណែកយន្តហោះបានផ្អាកជើងហោះហើរជាង៣០០ជើង ។

រីឯប្រទេសកូរ៉េខាងត្បូង អាជ្ញាធរបានប្រកាសអំពីអាកាសធាតុត្រជាក់ខ្លាំងក្នុងតំបន់ជាច្រើន ជាពិសេស ទីក្រុងសេអ៊ូល សីតុណ្ហភាពនៅពេលព្រឹកធ្លាក់ចុះដល់-១៩,៣អង្សាសេ ខណៈខេត្តកាំងវ៉ន និងខេត្តហ្យុងហ្គីមានសីតុណ្ហភាពទាប-២៥,១អង្សាសេ ។ នាយកដ្ឋានឧតុនិយមកូរ៉េខាងត្បូងរំពឹងថា ព្រិលនឹងធ្លាក់ខ្លាំងពេញមួយថ្ងៃ ក្នុងនោះនៅខេត្តកូយង់ហ្គី ព្រិលអាចមានកម្ពស់ជាង១០សង់ទីម៉ែត្រ និងតំបន់ភ្នំលើកោះជេជូ ព្រិលមានកម្ពស់ពី៥-១០សង់ទីម៉ែត្រ ។ ទោះយ៉ាងណា ជើងហោះហើរចូលប្រទេស និងចេញពីប្រទេស បានផ្តល់សេវាកម្មឡើងវិញហើយ បន្ទាប់ពីបានលុបចោលការហោះហើររាប់រយជើងដោយសារខ្យល់ និងព្រិលធ្លាក់ខ្លាំង ។Heavy snow causes chaos in Japan and South Korea as cold snap sweeps  through Asia

ចំណែកខេត្តភាគខាងជើងប្រទេសថៃក៏មានសីតុណ្ហភាពធ្លាក់ចុះដែរ ហើយតំបន់ភាគខាងត្បូងជាប់ឈូងសមុទ្រថៃមានភ្លៀងធ្លាក់ និងរលកខ្លាំង ។ ខេត្តភាគឦសានក៏មានអាកាសធាតុត្រជាក់ដែរ ក្នុងនោះខេត្តបុរីរាំ សីតុណ្ហភាពបានធ្លាក់ចុះដល់១៤អង្សាសេកាលពីថ្ងៃទី២៥ ខែមករា កន្លងមក ៕

ប្រភព ៖ 3Plus News

បណ្ដាប្រទេសមហាអំណាច ចាប់ផ្ដើមភ័យនឹងអ៊ីរ៉ង់ ហើយនៅពេលនេះ

0

ទីក្រុងប៊្រុចសែល៖ រហូតមកដល់ពេលនេះ ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិរបស់អង្គការសហប្រជាជាតិ (IAEA) បានចេញមុខ មកអះអាង ប្រាប់ដល់សភាអឺរ៉ុប ថា ប្រទេសអ៊ីរ៉ង់ មានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់ សម្រាប់ការបង្កើតគ្រាប់បែកមហាប្រល័យលោកជាច្រើនគ្រាប់។

សារព័ត៌មាន The Times of Israel បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ថា លោក រ៉ាហ្វែល ហ្ក្រូសស៊ី (Rafael Grossi) អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា គាត់មានគម្រោង នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ នៅខែក្រោយនេះ សម្រាប់កិច្ចពិភាក្សាដែលមានតម្រូវការយ៉ាងខ្លាំង ស្តីអំពីការចាប់ផ្តើមកិច្ចសហប្រតិបត្តិការ លើសកម្មភាពនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់។ ជាមួយគ្នានេះ ប្រមុខអង្គការឃ្លាមើលនុយក្លេអ៊ែរ រូបនេះ ថែមទាំង បានព្រមាន ថា ក្រុងតេអ៊ីរ៉ង់ មានសម្ភារគ្រប់គ្រាន់ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់។Iran may have enough uranium for a nuclear weapon. Don't panic. - Vox

លោកអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ បានប្រាប់ដល់សមាជិកសភាអឺរ៉ុប ថា «ខ្ញុំប្រហែលជានឹងវិលត្រឡប់ទៅកាន់ទីក្រុងតេអ៊ីរ៉ង់… នៅក្នុងខែកុម្ភៈ សម្រាប់ជាកិច្ចសន្ទនានយោបាយ ដែលត្រូវការចាំបាច់ ឬ ការបង្កើតកិច្ចព្រមព្រៀងឡើងវិញ ជាមួយនឹងប្រទេសអ៊ីរ៉ង់»។

ដំណើរទស្សនកិច្ចបែបនេះ នឹងកើតឡើង នៅក្នុងពេលដ៏អាក្រក់មួយ សម្រាប់ការចរចា ក្រោមកិច្ចសម្របសម្រួល ពីសហភាពអឺរ៉ុប នៅក្នុងគោលបំណងធ្វើឲ្យកិច្ចព្រមព្រៀង ឆ្នាំ២០១៥ រស់ឡើងវិញ ដើម្បីទប់ស្កាត់សកម្មភាពបរមាណូរបស់អ៊ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។Diplomacy as usual won't curb Iran's nuclear ambitions | The Strategist

ប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែរ រូបនេះ បានបញ្ជាក់ ថា «គាត់មានក្ដីសង្ឃឹម អំពីវឌ្ឍនភាពមួយចំនួន ជុំវិញការស្ដារកិច្ចសហប្រតិបត្ដិការរបស់អ៊ីរ៉ង់ ឡើងវិញ ជាមួយនឹងទីភ្នាក់ងាររបស់គាត់ នៅក្នុងដំណើរទស្សនកិច្ច នាពេលខាងមុខនេះ។ ចំណែកសកម្មភាពអាតូមិករបស់ក្រុងតេអ៊ីរ៉ង់ នាពេលថ្មីៗនេះ រួមទាំង ការចម្រាញ់ជាតិអ៊ុយរ៉ានីញ៉ូម បានកើនឡើង ហួសការកំណត់របស់ JCPOA ឆ្ពោះទៅដល់កម្រិតមានតម្រូវការចាំបាច់បំផុត សម្រាប់ការផលិតអាវុធមហាប្រល័យលោកជាច្រើនគ្រាប់។ សកម្មភាពបែបនេះ ពិតជាមិនល្អទាល់តែសោះនោះឡើយ»។

លោក រ៉ាហ្វែល ហ្ក្រូសស៊ី (Rafael Grossi) បានសង្កត់ធ្ងន់ ថា «អ៊ីរ៉ង់ បានប្រមូលសម្ភារនុយក្លេអ៊ែរគ្រប់គ្រាន់ សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់ ហើយនេះមិនមែនមានត្រឹមតែមួយនៅចំណុចនោះទេ ដោយបានរាយបញ្ជីអ៊ុយរ៉ាញ៉ូម ចំនួន៧០គីឡូក្រាម ដែលសម្បូរទៅដោយការបន្សុទ្ធ ចំនួន៦០ភាគរយ និង ១ ០០០ គីឡូក្រាម បានបន្សុទ្ធ ចំនួន២០ភាគរយ។ ចំណែកកម្រិត សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរ ត្រូវបានគេចាត់ទុកថា មានការបន្សុទ្ធជិត ៩០ភាគរយ។Born In The USA: How America Created Iran's Nuclear Program : Parallels :  NPR

ទោះជាយ៉ាងណា លោកប្រធាន Grossi បានកត់សម្គាល់ ថា ឃ្លាំងស្តុកដ៏ធំ នៃសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច មិនមែនមានន័យ ថា អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរនោះឡើយ។ ចំណែកការផលិតគ្រាប់បែកអាតូមិក នឹងទាមទារឲ្យមានការរចនា និង ការសាកល្បង៕

ពេជ្រ សូលីកា ត្រៀមចាត់ការជនអនាមិក ដែលយកបទខ្លួនមិនទាន់ចេញយកទៅចែកចាយ

0

អ្នក​នាង​ ​ពេជ្រ​ សូលីកា បាន​ចេញ​​ប្រកាសដោយប្រើ​ធម៌​ក្ដៅ​ចំពោះ​អ្នក​ដែល​យក​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ទៅ​ចែក​ចាយ​បន្ត​ពី​ជន​អនាមិក​ដែល​បាន​បែកធ្លាយ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​មក​បញ្ចេញ​ជា​សាធារណៈ​។

លើសពីនេះទៅទៀត អ្នក​នាង​ ពេជ្រ សូលីកា បាន​ចេញ​មក​ប្រកាស​ប្រើ​ធម៌ក្ដៅ​ចំពោះ​អ្នក​ដែល​លួច​ទម្លាយ​បទ​ចម្រៀង​ថ្មី​របស់​អ្នក​នាង​ ព្រម​ទាំង​បង្កើត​ឆាណែល​យូធូប​ (Channel YouTube)​ ដោយ​​ប្រើ​ឈ្មោះ​របស់​​អ្នក​នាង​ ពេជ្រ សូលីកា ជា​ភាសា​ខ្មែរ​ ដើម្បី​បង្ហោះ​ថ្មី​នោះដោយ​អ្នក​នាង​​ប្រកាស​យ៉ាង​ដូច្នេះ​ថា​៖ “​អ្នក​ផុស​បទ​ខ្ញុំ​បន្ត​ពី​ Channel ជន​អនាមិក​ ក៏​មិន​រួច​​ខ្លួន​ដែរ​”។

ចំពោះបទ​ចម្រៀង​ដែល​ត្រូវ​បាន​​ឆាណែល​ជន​អនាមិក​បង្កើត​ក្នុង​ឈ្មោះ​អ្នក​នាង​ ពេជ្រ សូលីកា មាន​ចំនួន​ពីរ​បទ​​គឺ​បទ​ “ហេតុ​អ្វី​យើង​បែក​គ្នា” និង​ “មាន​អ្នក​ត្រូវ​ការ​ខ្ញុំ​ទេ​”។

គួរបញ្ជាក់ផងដែរ ការបែកធ្លាយបទចម្រៀងនៅក្នុងវិស័យសិល្បៈកម្ពុជា ហាក់មានការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីលោកវណ្ណដា បានបែកធ្លាយបទ J+0 II មក៕

ក្តីបារម្ភរបស់រដ្ឋាភិបាលជប៉ុនពីការធ្លាក់ចុះអត្រាកំណើត

0

ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានដាស់តឿនថា យើងត្រូវដោះស្រាយបញ្ហាចំនួនពលរដ្ឋជប៉ុនធ្លាក់ចុះ ខណៈប្រទេសជប៉ុនបានប្រឈមមុខនឹងវិបត្តិសង្គមមនុស្សចាស់កើនឡើង និងអត្រាកំណើតធ្លាក់ចុះ ។ លោកបានថ្លែងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ន ចំនួនពលរដ្ឋជប៉ុនកំពុងមានបញ្ហាប្រឈម ហើយអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់ ។ លោកថា ៖ «វិបត្តិនេះត្រូវតែដោះស្រាយភ្លាមៗ រង់ចាំយូរមិនបានទៀតទេ ព្រោះពេលនេះជាឱកាសមួយដើម្បីដោះស្រាយបញ្ហាបាន» ។

លោកនាយករដ្ឋមន្ត្រីត្រូវការជំរុញរឿងនេះជារឿងរបស់ជាតិ និងតាំងចិត្តផ្តល់ប្រាក់ឧបត្ថម្ភទ្វេដងដើម្បីបង្កើនចំនួនពលរដ្ឋនៅខែមិថុនា ដោយបង្កើតភ្នាក់ងារធ្វើការពាក់ព័ន្ធជាមួយកុមារនិងគ្រួសារ នៅក្នុងខែមេសា ។

ក្រសួងសុខាភិបាលជប៉ុនបង្ហាញថា ជប៉ុនជាប្រទេសមួយមានអត្រាកំណើតតិចបំផុតក្នុងពិភពលោក ខណៈកាលពីឆ្នាំ២០២២ មានទារកកើតថ្មីមិនដល់៨សែននាក់ផង ។ វាជាលើកទី១ហើយដែលមានអត្រាកំណើតទាបបំផុតចាប់តាំងពីឆ្នាំ១៨៩៩ មក ។ ជាមួយគ្នានេះ ជប៉ុនក៏ជាប្រទេសមានពលរដ្ឋអាយុវែងបំផុតក្នុងពិភពលោកផងដែរ តាមស្ថិតិឆ្នាំ២០២០ ជប៉ុនមានអ្នកអាយុច្រើនចំនួន១.៥០០នាក់ ពួកគេមានអាយុលើសឬអាយុ១០០ឆ្នាំ ប៉ុន្តែជប៉ុនមានអត្រាកំណើតទាបជាបន្តបន្ទាប់ រហូតក្លាយជាវិបត្តិធ្វើឱ្យប្រទេសនេះសម្បូរពលរដ្ឋអាយុច្រើន និងគ្មានយុវជនធ្វើការគ្រប់គ្រាន់ ។Japanese children allowed to talk again over lunch as Covid cases fall |  Japan | The Guardian

អ្នកជំនាញនិយាយថា មានកត្តាជាច្រើនទៀតដែលបណ្តាលឱ្យកើតវិបត្តិដូចជា ការចាយវាយលើជីវភាពប្រចាំថ្ងៃខ្ពស់ ទីកន្លែងថែទាំកុមារក្នុងទីក្រុងមិនគ្រប់គ្រាន់ពិបាកចិញ្ចឹមក្មេង ដែលធ្វើឱ្យប្តីប្រពន្ធមានកូនកាន់តែតិច ខណៈពលរដ្ឋនៅតាមខេត្តក៏មានកូនតិចដូចគ្នា ។ អាកប្បកិរិយាចំពោះអាពាហ៍ពិពាហ៍ និងការមានកូនរបស់ពលរដ្ឋជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្លាស់ប្តូរ ខណៈគូស្នេហ៍នីមួយៗមិនព្រមរៀបការ និងមិនចង់មានកូន ដោយសារជួបនឹងការឆ្លងជំងឺកូវីដផង រួមទាំងយុវជនបារម្ភពីអនាគតការងាររបស់ខ្លួនផង ។

ទោះយ៉ាងណា ជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលជប៉ុនបានព្យាយាមលើកទឹកចិត្តឱ្យពលរដ្ឋមានកូនឱ្យបានច្រើន ទាំងនយោបាយកែលម្អទីកន្លែងថែទាំក្មេង និងចំណាយប្រាក់បន្ថែមគាំទ្រឱ្យពលរដ្ឋមានកូនច្រើននៅតាមខេត្ត ។

តាមការស្ទង់មតិរបស់ YuWa Population Research បង្ហាញថា ជប៉ុនជាប្រទេសមានការចាយវាយលើការថែទាំកូនខ្ពស់ស្ថិតក្នុងលំដាប់ទី៣ របស់ពិភពលោក បន្ទាប់ពីចិន និងកូរ៉េខាងត្បូង ។ ប្រទេសចិន និងកូរ៉េខាងត្បូង ក៏ប្រឈមមុខនឹងផលប៉ះពាល់សេដ្ឋកិច្ចផងដែរ ដោយសារចំនួនពលរដ្ឋធ្លាក់ចុះ ៕Japanese government aims to double child care budget | The Japan Times

ប្រភព ៖ TNN Online

មន្ត្រីចរាចរណ៍ម្នាក់ដែលជិះម៉ូតូតាមឃាត់រថយន្ត កាលពីយប់ថ្ងៃទី១៩ ខែមករា ត្រូវបានអនុវត្តវិន័យកងកម្លាំងហើយ

0

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបកស្រាយបំភ្លឺព័ត៌មានទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ម្នាក់ជិះម៉ូតូតាមឃាត់រថយន្ត កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:០០ រំលងអាធ្រាត នៅចំណុចស្ដុបចំការមន

មន្ត្រីរូបនោះត្រូវបានអនុវត្តវិន័យកងកម្លាំង ផ្ទេរចេញពីការិយាល័យចរាចរណ៍ ទៅកងអន្តរាគមន៍ ជាពិសេសបានស្នេីរសុំទៅថ្នាក់ដឹកនាំដេីម្បីបន្ថយឋានន្តរសក្តិមួយថ្នាក់ពី អនុសេនីយ៍ទោ មកត្រឹមអនុសេនីយ៍ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_uK2RQI94VdkoEAf0OU9jwpqqKRsxItAprukX3Tv_noeTwpgdHP12Elci-Ul111jvSN9DqKK6GpVdoiNYtvUtlROHLPAVLlGL21P5IZYxL1LUNb8hdMcqeqM2IinahIceEmkTWLzNefhZYQwe6oPnrAmaj3ZaoaKzft49nySB8ID7mZnKRS0_8Kx9/s1280/photo_2023-01-26_08-45-46%20(2).jpg

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:០០ រំលងអាធ្រាត លោកអនុសេនីយ៍ទោ ជឹម សាលីន អត្តលេខ ៧៨៦៦៥ មន្រ្តីចំណុះការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វើដំណើរចេញពីផ្ទះ ក្នុងគោលបំណងទៅប្រជុំជួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពេលជិះមកដល់ស្ដុបចំការមន ក៏ឃើញរថយន្ត ០១គ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន ពេលនោះលោកអនុសេនីយ៍ទោ ជឹម សាលីន បានជិះម៉ូតូតាមដល់ស្ដុបក្រសួងមហាផ្ទៃ ក៏ជិះទៅក្បែររថយន្ត ហើយអ្នករួមដំណើរក្នុងរថយន្ត សួរ តើខ្ញុំខុសអី ? ហើយលោកអនុសេនីយ៍ទោ ជឹម សាលីន តបថាបងស្រីអត់ពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព និងកុំថតអី សម្រួលបានអត់ ក្នុងន័យកុំឲ្យថតប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs-YMsNYICJGKhqoTScwWgjdI48nd-c2GvEhRNk3Zo6ijHvEAO-3Qp0zjP7ph70imdbcckulUjsEHlOnuCACorH-36g7QBIyOC7rfX77QnGK3gHS8JtuZvejn2hJ8hXphvd6khG5DzA4hsc4oshSV5jTtwmnoCcpIeDnoLL8iW1Nsl-xYH6yaWshEx/s1280/photo_2023-01-26_08-45-47.jpg

ជាក់ស្តែងការចុះអនុវត្តនេះមិនមានគោលការណ៍ ឬបទបញ្ជាពីប្រធានអង្គភាពនោះទេ ហេីយការធ្វេីនេះមិនត្រឹមត្រូវតាមម៉ោងនៃការអនុវត្តច្បាប់ផងដែរ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចធ្វេីការដាក់វិន័យ និងស្នេីរសុំទៅថ្នាក់ដឹកនាំដេីម្បីសុំគោលការណ៍បន្ថយឋានន្តរសក្កិមួយថ្នាក់ និងផ្ទេរភារកិច្ចមន្ត្រីចរាចរណ៍រូបនេះឲ្យទៅបម្រើការងារនៅកងអន្តរាគមន៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQiqus3TSVfIIKxERsmtWJ-KEqjgvyzm-NWH46yFqs8DrZc_S-veQAUmphjdszmP9ILZN2ddfpaZ5Qts0IMsreXyaGK0au3gu6SidextorJIhiw0ekoOqhwsFcgC6PHACV4tU3FM9Kb-6HK7Liv_cqaG5KLZx1YhfgZ82XzlESq0MSGcbYaarWjbLg/s1182/photo_2023-01-26_08-45-46.jpg