ប្រទេសជាច្រើននៅអាស៊ីកំពុងប្រឈមនឹងអាកាសធាតុត្រជាក់ និងព្រិលធ្លាក់ខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ និងការធ្វើដំណើរ ក្នុងនោះមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងថៃ ។

ប្រទេសចិនបានប្រកាសពីអាកាសធាតុត្រជាក់ខ្លាំងក្នុងតំបន់ជាច្រើនទូទាំងប្រទេសកាលពីចុងសប្តាហ៍មុន ជាពិសេស ទីក្រុងម៉ូហេ និងខេត្តភាគឦសាន គេរាយការណ៍ថា មានសីតុណ្ហភាពទាបបំផុតស្មើ-៥៣អង្សាសេ ដូចគ្នានឹងទីក្រុងស៊ុនគែមានសីតុណ្ហភាពទាបបំផុតស្មើ-៤៩អង្សាសេ ។ លំនៅឋានពលរដ្ឋ និងផ្លូវនានាក្នុងទីក្រុងទាំងនេះគ្របដណ្តប់ទៅដោយព្រិល ។ រីឯនៅទីក្រុងយានថៃស្ថិតនៅភាគខាងកើតប្រទេសវិញ បុគ្គលិកធ្វើការលើរថភ្លើងបានចេញមកបោសសម្អាតព្រិលដែលធ្លាក់លើផ្លូវដែក ។The 10 Best Snow Travel Destinations in Asia 2019 - Winter Travel  Destinations

ដូចគ្នានេះដែរ តំបន់ជាច្រើននៅប្រទេសជប៉ុនបានប្រឈមនឹងអាកាសធាតុត្រជាក់ដែលមិនធ្លាប់ជួបពីមុន ជាពិសេស តំបន់ខាងលិចជាប់នឹងសមុទ្រ ទីក្រុងម៉ានីវ៉ា ខេត្តអូកាយ៉ាម៉ាមានព្រិលធ្លាក់ខ្លាំងបំផុត និងមានអ្នកស្លាប់ម្នាក់ផងដែរ ។ គេសង្កេតឃើញការធ្វើដំណើរតាមរថភ្លើង រថយន្ត និងយន្តហោះបានជួបនឹងបញ្ហាព្រិលធ្លាក់ខ្លាំងធ្វើឱ្យរថយន្ត និងរថយន្តដឹកទំនិញនានានៅលើផ្លូវជាតិនៅតំបន់កណ្តាលស្ទះចរាចរណ៍ប្រមាណ១០គីឡូម៉ែត្រ ។ លើសពីនេះ មានពលរដ្ឋ៣.០០០នាក់ត្រូវជាប់នៅតាមស្ថានីយរថភ្លើងក្នុងក្រុងក្យូតូ ដោយសាររថភ្លើងផ្អាកធ្វើដំណើរ ចំណែកយន្តហោះបានផ្អាកជើងហោះហើរជាង៣០០ជើង ។

រីឯប្រទេសកូរ៉េខាងត្បូង អាជ្ញាធរបានប្រកាសអំពីអាកាសធាតុត្រជាក់ខ្លាំងក្នុងតំបន់ជាច្រើន ជាពិសេស ទីក្រុងសេអ៊ូល សីតុណ្ហភាពនៅពេលព្រឹកធ្លាក់ចុះដល់-១៩,៣អង្សាសេ ខណៈខេត្តកាំងវ៉ន និងខេត្តហ្យុងហ្គីមានសីតុណ្ហភាពទាប-២៥,១អង្សាសេ ។ នាយកដ្ឋានឧតុនិយមកូរ៉េខាងត្បូងរំពឹងថា ព្រិលនឹងធ្លាក់ខ្លាំងពេញមួយថ្ងៃ ក្នុងនោះនៅខេត្តកូយង់ហ្គី ព្រិលអាចមានកម្ពស់ជាង១០សង់ទីម៉ែត្រ និងតំបន់ភ្នំលើកោះជេជូ ព្រិលមានកម្ពស់ពី៥-១០សង់ទីម៉ែត្រ ។ ទោះយ៉ាងណា ជើងហោះហើរចូលប្រទេស និងចេញពីប្រទេស បានផ្តល់សេវាកម្មឡើងវិញហើយ បន្ទាប់ពីបានលុបចោលការហោះហើររាប់រយជើងដោយសារខ្យល់ និងព្រិលធ្លាក់ខ្លាំង ។Heavy snow causes chaos in Japan and South Korea as cold snap sweeps  through Asia

ចំណែកខេត្តភាគខាងជើងប្រទេសថៃក៏មានសីតុណ្ហភាពធ្លាក់ចុះដែរ ហើយតំបន់ភាគខាងត្បូងជាប់ឈូងសមុទ្រថៃមានភ្លៀងធ្លាក់ និងរលកខ្លាំង ។ ខេត្តភាគឦសានក៏មានអាកាសធាតុត្រជាក់ដែរ ក្នុងនោះខេត្តបុរីរាំ សីតុណ្ហភាពបានធ្លាក់ចុះដល់១៤អង្សាសេកាលពីថ្ងៃទី២៥ ខែមករា កន្លងមក ៕

ប្រភព ៖ 3Plus News