ឱ្យតែនិយាយពីភ្នំខ្ពស់ជាងគេ គេតែងតែនឹកទៅដល់ភ្នំអេវើរេស ដែលស្ថិតនៅប្រទេសនេប៉ាល់ ក៏ប៉ុន្តែមានមនុស្សតិចណាស់ ដែលមិនស្គាល់ថាមនុស្សណាវែងជាងគេនៅលើពិភពលោក។
លើពិភពលោក ភ្នំ Andes គឺជាភ្នំវែងជាងគេនៅលើពិភពលោក មានប្រវែង៧ពាន់គីឡូម៉ែត្រ លាតសន្ធឹងដល់ ៧ប្រទេស រួមមាន វេណេហ្សុយអេឡា, កូឡុំប៊ី, អេក្វាឌ័រ, ប៉េរូ, បូលីវី, ស៊ីលី និងអាហ្សង់ទីន។
ភ្នំនេះស្ថិតនៅ ទ្វីបអាមេរិកខាងត្បូង ដោយចំណុចខ្ពស់បំផុតនៃជួរភ្នំនេះ គឺចំណុច Aconcagua ដែលស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសអាហ្សង់ទីន និងស៊ីលី មានកម្ពស់ជិត ៧ពាន់ម៉ែត្រ។
មិនត្រឹមតែជាភ្នំវែងជាងគេនោះទេ ភ្នំ Andes ក៏ជាខ្ពង់រាបខ្ពស់បំផុតទីពីររបស់ពិភពលោក បន្ទាប់ពីខ្ពង់រាបទីបេផងដែរ៕