អ្នក​នាង​ ​ពេជ្រ​ សូលីកា បាន​ចេញ​​ប្រកាសដោយប្រើ​ធម៌​ក្ដៅ​ចំពោះ​អ្នក​ដែល​យក​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ទៅ​ចែក​ចាយ​បន្ត​ពី​ជន​អនាមិក​ដែល​បាន​បែកធ្លាយ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​មក​បញ្ចេញ​ជា​សាធារណៈ​។

លើសពីនេះទៅទៀត អ្នក​នាង​ ពេជ្រ សូលីកា បាន​ចេញ​មក​ប្រកាស​ប្រើ​ធម៌ក្ដៅ​ចំពោះ​អ្នក​ដែល​លួច​ទម្លាយ​បទ​ចម្រៀង​ថ្មី​របស់​អ្នក​នាង​ ព្រម​ទាំង​បង្កើត​ឆាណែល​យូធូប​ (Channel YouTube)​ ដោយ​​ប្រើ​ឈ្មោះ​របស់​​អ្នក​នាង​ ពេជ្រ សូលីកា ជា​ភាសា​ខ្មែរ​ ដើម្បី​បង្ហោះ​ថ្មី​នោះដោយ​អ្នក​នាង​​ប្រកាស​យ៉ាង​ដូច្នេះ​ថា​៖ “​អ្នក​ផុស​បទ​ខ្ញុំ​បន្ត​ពី​ Channel ជន​អនាមិក​ ក៏​មិន​រួច​​ខ្លួន​ដែរ​”។

ចំពោះបទ​ចម្រៀង​ដែល​ត្រូវ​បាន​​ឆាណែល​ជន​អនាមិក​បង្កើត​ក្នុង​ឈ្មោះ​អ្នក​នាង​ ពេជ្រ សូលីកា មាន​ចំនួន​ពីរ​បទ​​គឺ​បទ​ “ហេតុ​អ្វី​យើង​បែក​គ្នា” និង​ “មាន​អ្នក​ត្រូវ​ការ​ខ្ញុំ​ទេ​”។

គួរបញ្ជាក់ផងដែរ ការបែកធ្លាយបទចម្រៀងនៅក្នុងវិស័យសិល្បៈកម្ពុជា ហាក់មានការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីលោកវណ្ណដា បានបែកធ្លាយបទ J+0 II មក៕