ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបកស្រាយបំភ្លឺព័ត៌មានទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ម្នាក់ជិះម៉ូតូតាមឃាត់រថយន្ត កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:០០ រំលងអាធ្រាត នៅចំណុចស្ដុបចំការមន

មន្ត្រីរូបនោះត្រូវបានអនុវត្តវិន័យកងកម្លាំង ផ្ទេរចេញពីការិយាល័យចរាចរណ៍ ទៅកងអន្តរាគមន៍ ជាពិសេសបានស្នេីរសុំទៅថ្នាក់ដឹកនាំដេីម្បីបន្ថយឋានន្តរសក្តិមួយថ្នាក់ពី អនុសេនីយ៍ទោ មកត្រឹមអនុសេនីយ៍ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_uK2RQI94VdkoEAf0OU9jwpqqKRsxItAprukX3Tv_noeTwpgdHP12Elci-Ul111jvSN9DqKK6GpVdoiNYtvUtlROHLPAVLlGL21P5IZYxL1LUNb8hdMcqeqM2IinahIceEmkTWLzNefhZYQwe6oPnrAmaj3ZaoaKzft49nySB8ID7mZnKRS0_8Kx9/s1280/photo_2023-01-26_08-45-46%20(2).jpg

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:០០ រំលងអាធ្រាត លោកអនុសេនីយ៍ទោ ជឹម សាលីន អត្តលេខ ៧៨៦៦៥ មន្រ្តីចំណុះការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វើដំណើរចេញពីផ្ទះ ក្នុងគោលបំណងទៅប្រជុំជួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពេលជិះមកដល់ស្ដុបចំការមន ក៏ឃើញរថយន្ត ០១គ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន ពេលនោះលោកអនុសេនីយ៍ទោ ជឹម សាលីន បានជិះម៉ូតូតាមដល់ស្ដុបក្រសួងមហាផ្ទៃ ក៏ជិះទៅក្បែររថយន្ត ហើយអ្នករួមដំណើរក្នុងរថយន្ត សួរ តើខ្ញុំខុសអី ? ហើយលោកអនុសេនីយ៍ទោ ជឹម សាលីន តបថាបងស្រីអត់ពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព និងកុំថតអី សម្រួលបានអត់ ក្នុងន័យកុំឲ្យថតប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs-YMsNYICJGKhqoTScwWgjdI48nd-c2GvEhRNk3Zo6ijHvEAO-3Qp0zjP7ph70imdbcckulUjsEHlOnuCACorH-36g7QBIyOC7rfX77QnGK3gHS8JtuZvejn2hJ8hXphvd6khG5DzA4hsc4oshSV5jTtwmnoCcpIeDnoLL8iW1Nsl-xYH6yaWshEx/s1280/photo_2023-01-26_08-45-47.jpg

ជាក់ស្តែងការចុះអនុវត្តនេះមិនមានគោលការណ៍ ឬបទបញ្ជាពីប្រធានអង្គភាពនោះទេ ហេីយការធ្វេីនេះមិនត្រឹមត្រូវតាមម៉ោងនៃការអនុវត្តច្បាប់ផងដែរ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចធ្វេីការដាក់វិន័យ និងស្នេីរសុំទៅថ្នាក់ដឹកនាំដេីម្បីសុំគោលការណ៍បន្ថយឋានន្តរសក្កិមួយថ្នាក់ និងផ្ទេរភារកិច្ចមន្ត្រីចរាចរណ៍រូបនេះឲ្យទៅបម្រើការងារនៅកងអន្តរាគមន៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQiqus3TSVfIIKxERsmtWJ-KEqjgvyzm-NWH46yFqs8DrZc_S-veQAUmphjdszmP9ILZN2ddfpaZ5Qts0IMsreXyaGK0au3gu6SidextorJIhiw0ekoOqhwsFcgC6PHACV4tU3FM9Kb-6HK7Liv_cqaG5KLZx1YhfgZ82XzlESq0MSGcbYaarWjbLg/s1182/photo_2023-01-26_08-45-46.jpg