Home Blog Page 1877

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លើកទឹកចិត្តឱ្យមហាជនថតរូបមុនថ្ងៃរៀបការ ប្រើសម្លៀកបំពាក់ប្រពៃណី នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

0

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកទឹកចិត្តឲ្យមហាជនថតរូបមុនថ្ងៃរៀបការ (Pre-Wedding) ដោយប្រើសម្លៀកបំពាក់ប្រពៃណី នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។

នៅក្នុងឳកាសអញ្ជើញបើកកម្មវិធីសន្និបាតបូកសរុបការងាររបស់ក្រសួងវប្បធម៌ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុម្មុខលោកស្រី ភឿង សកុណា បានផ្តាំផ្ញើដល់អាជ្ញាធរជាតិអប្សរា តាមដានរឿងនេះផងដែរ នៅពេលមហាជនទៅថតនៅទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ជាពិសេសពាក់ព័ន្ធនឹងការស្លៀកពាក់របស់ពួកគាត់ នៅពេលថតរូប។

លោកស្រីរដ្ឋមន្ត្រី បានសម្តែងក្តីពេញចិត្តដែលឃើញចំនួនផលិតភាពយន្ត-វីដេអូ មានការកើនឡើង នៅឆ្នាំ២០២២។

លោកស្រីលើកឡើងថា ចំពោះសូចនាករពាក់ព័ន្ធនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍប្រភពកំណើនគន្លឹះ និងថ្មីៗ ដែលមានចែងក្នុង ឯកសារយុទ្ធសាស្ត្រចំនួន៣ ក្រសួងបានផលិត និងជំរុញការផលិតភាពយន្ត-វីដេអូ ក្នុងប្រទេសកម្ពុជា បានចំនួន ៣៩៨១ភាពយន្ត-វីដេអូ លើគោលដៅកំណត់ចំនួន ២៩៤ភាពយន្ត-វីដេអូ។

បើធៀបនឹងឆ្នាំ២០២១ កំណើនភាពយន្ត-វីដេអូ នៅឆ្នាំ២០២២ មានការកើនឡើងខ្លាំង ក្នុងគម្លាត ២៥៨៦ភាពយន្ត-វីដេអូ ដែលភាគច្រើនដយសារកំណើន នៃការថត Pre-Wedding ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា៕

សន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍ XCAM EDM FESTIVAL

0

នៅថ្ងៃពុធទី 5 កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសាករាជ 2566 ត្រូវនឹងថ្ងៃទី 26 ខែមករា ឆ្នាំ 2023

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZSKkbhQYQdWokDg4-9022eDTJK-zcj70wZczkM9yCwrzh7n3ME0GN4rLCpwuMvuFKUEm4IOqlJ2NDnuI1ZvSpND2kSJgM9Dz5DCPwZRreKIsiOKfmWeTfR0EfBYWVhXtO7cX-1It8DDuzLvjyg-LutIgzP2jxcVfBaNsI1gsNgwMX7_rKAbCACgnhZQ/s5184/IMG_5323.JPG

X-CAM បានរៀបចំពិធីសន្និសិទ្ធសារព័ត៌មាន ការប្រកាសជាសាធារណៈអំពីការរៀបចំព្រឹត្តិការណ៍ X-CAM EDM FESTIVAL រវាងក្រុមហ៊ុន ZAAP World និង X-Cam ។ ពិធីសន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival និង លោក Teppawan Kaniworapan តំណាងក្រុមហ៊ុន ZAAP World Thailand  ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និងអ្នកសារព័ត៌មានជាច្រើនរូប។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានលោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival មានប្រសាសន៍ថា កំពូលមហាព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះ នឹងធ្វើការបង្ហាញជូនលោកអ្នកនូវការសម្តែងដ៏អស្ចារ្យរបស់ឌីជេដ៏ល្បីល្បាញលំដាប់ពិភពលោក Top 10 រួមមានលោក Timmy Trumpet មកពីប្រទេសអូស្រ្តាលី, R3HAB មកពីប្រទេសម៉ូណាកូ លោក WUKUNG មកពីប្រទេស សឹង្ហបុរី  Blasterjaxx Garmiani, 22Bullets , Amber Na, Get Looze, HYDE, Juicy M, KARTYPARTYY, Kura, Dj Maily, និងDJ Peipei។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxVC1KxbkRF4CNsMW4TLI1rZ7USmVEWkxCCdRrZEGC_Gy-yliqJOCoBvw1eYdyk1WGziAmxcP1qMppOyz91BcnPdiW-Bx_EOAC7X1B3B-c299v9Hwzem3FRjGfdk0kY54_is4fZAcXu8ddNOdqxotlL1nzeFPqulrQhmT60ArHDSFnGHRJkXB8bnCI3g/s5329/IMG_5327.JPG

លោក ស៊ី ម៉េងម៉េង បានបន្តអោយដឹងថា ដោយមើលឃើញពីសន្ទុះនៃការគាំទ្ររបស់អ្នកស្រឡាញ់ចង្វាក់អេឡិចត្រូនិចនៅកម្ពុជា ក៏ដូចជាមានការចូលរួមឧបត្ថមជ្រោមជ្រែងពីសំណាក់ដៃគូជាច្រើនជាពិសេសក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ហើយក៏ដើម្បីអបអរទិវានៃក្តីស្រឡាញ់ខាងមុខនេះ​​ X-CAM FESTIVAL បានផ្តល់ជូននូវប្រូម៉ូសិន DOUBLE THE LOVE យ៉ាងពិសេសដោយសំបុត្ររយៈពេល១ថ្ងៃមានតម្លៃ​ ២០ដុល្លារ និង​ សំបុត្រចូលរួមរយៈពេល២ថ្ងៃ មានតម្លៃ ៣៥ ដុល្លារ​ ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។ លោកអ្នកអាចរកជាវសំបុត្របានតាមរយះ App LIVE by Wonderpass រឺតាមគេហទំព័រ WWW.XCAMFESTIVAL.COM

សារជាថ្មីម្តងទៀតព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 10-11 ខែកុម្ភៈ ឆ្នាំ2023 នៅកោះពេជ្រ រាជធានីភ្នំពេញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXcX-SRQcqfyZwA4XYdSs2Dh8diSuaFvIg62eTbymI0fiIJ3TVsbogJfa1wbijXBtoUFoSFurmXxVjVzfEXcCn1ncg7YsjZIMhuEv9XEg3hESI-wHMyf6CUoyE36uhdK4KxZSzH4U_FMzteFYoLEqWm75U9ungvbsaw3om76amAbyStCebkVgKb7KqnA/s5329/IMG_5325.JPG

សម្រាប់ព័ត៌មានបន្ថែម និងវឌ្ឍភាពនៃការរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការចុះឈ្មោះទិញសំបុត្រ សូមតាមដានការផ្សព្វផ្សាយជាបន្តបន្ទាប់តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ព្រឹត្តិការណ៍ X-CAM EDM FESTIVAL និងនៅលើបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ក្រុមហ៊ុន ហនុមាន ។

បញ្ជូនជនសង្ស័យ ៦នាក់ រួមនិងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

0

ភ្នំពេញ ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៦នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំង០៦នាក់ ត្រូវបានកម្លាំងជំនាញនៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ធ្វើការចុះបង្ក្រាបបាន នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

១/ ឈ្មោះ មែ សុជាតិ ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

២/ ឈ្មោះ កៅ រស្មី ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៣/ ឈ្មោះ ខាន់ ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៤/ ឈ្មោះ សំផុន វង្សរតនា ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៥/ ឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៦/ ឈ្មោះ ឌី រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចាប់យកវត្ថុតាងរួមមាន÷ ម្សៅសថ្លា ០៥កញ្ចប់ ទម្ងន់ ៣,៥២ក្រាម, ដបជក់ ០២, ដែកកេះ ០១, ខ្សៀ ០១, ដាវ ០១ដើម, ទូរស័ព្ទ ០៦គ្រឿង, ប្រាក់ចំនួន ៣០០,០០០រៀល, ម៉ូតូ ០១គ្រឿង ម៉ាក Nex ពណ៌ខ្មៅ+ក្រហម គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ រួមនឹងវត្ថុតាងត្រូវបានបញ្ចូន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការផ្លូវច្បាប់លើ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បើមិនផ្តល់របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២២ ឱ្យមុនដំណាច់ខែកុម្ភៈ ខាងមុខនេះ

0

្នំពេញ ៖ ក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់លើ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើមិនបានផ្តល់របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២២ ដល់ក្រសួងឱ្យបានមុនដំណាច់ខែកុម្ភៈ ខាងមុខនេះ។

យោងតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែរក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

សម្តេចក្រឡាហោម បានគូសបញ្ជាក់បន្ថែមថា សមាគមត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។

សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ក្នុងករណីសមាគមមិនអនុវត្តតាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

មកដឹងពីវិធីព្យាបាលប្រភេទជំងឺសើសែ្បកមួយចំនួន ដែលកើតលើកេ្មងតូចៗ!

0

ភ្នំពេញ ៖ យើងតែងតែរំពឹងថា ស្បែកកូនក្មេងជាស្បែកផូរផង់រលោងហ្មត់ ប៉ុនែ្តជាញឹកញាប់ក្មេងងាយប្រឈមនឹងបញ្ហាសែ្បកដូចមនុស្សធំដែរ ដោយសារស្បែកគឺជាសរីរាង្គដែលប្រឈមដោយផ្ទាល់ជាមួយបរិស្ថាន។ ជំងឺស្បែកមួយចំនួនធំដែលកើតលើក្មេងតូចតែស្រួចស្រាល ហើយជារឿយៗ អាចជាសះស្បើយដោយខ្លួនឯងដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីទាំងអស់។

មន្ទីរពេទ្យកាល់ម៉ែត្របានឲ្យដឹងថា សូមងាកមកសែ្វងយល់ពីជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូច ដូចខាងក្រោមនេះ៖

១. Vernix caseosa: កំអែលខ្លាញ់ស្អិតពណ៌ស ឬ ពណ៌ប្រផេះ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ដែលមានតួនាទីចូលរួមការពារទារកប្រឈមនឹងបរិស្ថានជុំវិញ។ ស្ថានភាពសែ្បកនេះនឹងវិលមករកភាពធម្មតាដោយខ្លួនឯង។

២. Sebaceous hyperplasia: ការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើ ច្រមុះ ថ្ពាល់ ពុកមាត់ និងថ្ងាស់ គេសង្កេតឃើញភាគច្រើននៅលើកេ្មងដែលកើតគ្រប់ខែ កើតឡើងដោយសាររងឥទ្ធិពលអរម៉ូន androgen ពីម្តាយ។ ស្ថានភាពនេះនឹងបាត់ទៅវិញដោយឯកឯង។

៣. Milium (plural Milia): កន្តួលតូចៗពណ៌ស រឹង នៅលើមុខ ខ្លួន ដៃ ជើង ប្រដាប់ភេទ និងក្នុងមាត់ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ហើយអាចបាត់ទៅវិញដោយឯកឯង ឬករណីខ្លះត្រូវឆ្កឹះយកចេញដោយបចេ្ចកវិជ្ជាពេទ្យ។

៤. Miliaria: កន្តួលពងទឹកតូចៗ ថ្លា ឬ ក្រហមឈូកលាយជាមួយខ្ទុះ បណ្តាលមកពីសីតុណ្ហភាពកៅ្ត នាំឲ្យកកស្ទះរន្ធញើស។ ករណីនេះសង្កេតឃើញនៅ ថ្ងាស ក ខ្លួន និងកនែ្លងហប់។ ស្ថានភាពនេះអាចបាត់ទៅវិញដោយស្លៀកសំលៀកបំពាក់ត្រជាក់ និងបន្ថយសីតុណ្ហភាពកន្លែងរស់នៅឲ្យត្រជាក់ល្មម។

៥. Toxic erythema of newborn: ស្ថានភាពនេះកើតឡើងលើកេ្មងតូចដែលកើតអត់គ្រប់ខែ ឬទម្ងន់តិចជាង ២៥០០ក្រាម។ សែ្តងឡើងជា កន្តួលសែ្បកក្រហម អាចលាយឡំជាមួយកន្តួលខ្ទុះពណ៌លឿងនៅ មុខ ខ្លួន ដៃជើង លើកលែងបាតដៃបាតជើង។ ជំងឺនេះកើតឡើងដោយមូលហេតុមិនច្បាស់លាស់ ហើយកើតនៅថៃ្ងទី២នៃថៃ្ងចាប់កំណើត និងបាត់ទៅវិញបន្ទាប់ពី១ទៅ៤សប្តាហ៍។

៦. Pityriasis alba: ភាគច្រើនកើតលើកេ្មងតូចដែលមានជំងឺ atopic dermatitis សែ្តងចេញជាបន្ទះសជាមួយក្រមរស្តើង ភាគច្រើនសង្កេតឃើញនៅមុខ ជាពិសេសថ្ពាល់។ ជំងឺនេះអាចជាដោយមិនបាច់ព្យាបាល ឬជៀសវាងបានដោយជៀសកំដៅថៃ្ង។ បើករណីធ្ងន់គួរប្រើប្រាស់ moisturizing cream និង topical steroid ដែលអាចសម្រាលរោគសញ្ញាបាន។

៧. Molluscum contagiosum: បង្កដោយ poxvirus (molluscum contagiosum virus) សង្កេតឃើញកើតលើកេ្មងក្រោមអាយុ១០ឆ្នាំ រស់នៅតំបន់អាកាសធាតុក្តៅ ហើយឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រើប្រាស់សម្ភារៈរួម។ ជាកន្តួលរឹងមានចំនុចផតកណ្តាល ពណ៌ដូចសែ្បក ឬក្រហមឈូក។ ព្យាបាលដោយ curettage តាមបច្ចេកទេសពេទ្យបានដោយមានប្រសិទ្ធិភាព ដើម្បីបន្ថយការចម្លងរីករាលដាលនៃជំងឺ។

ដូច្នេះបើលោកអ្នកមានកូន ឬកុមារដែលមានបញ្ហាសែ្បក សូមអញ្ចើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញសើសែ្បកនៅមន្ទីរពេទ្យកាល់ម៉ែត ដែលផ្តល់ការប្រឹក្សា និងការព្យាបាលត្រឹមត្រូវតាមបច្ចេកវិជ្ជាពេទ្យ ប្រកបដោយប្រសិទ្ធភាព៕

ផ្លូវរថភ្លើងល្បឿនលឿនពីរខ្សែ នឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខ

0

កាលពីពេលថ្មីៗនេះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ប្រាប់​អ្នកវិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍និងបានជម្រាប​ជូនអ្នក​វិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែកពីរខ្សែ​ទៀត​ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យ​ឯកជន តាមរយៈ BOT។ ពាក់ព័ន្ធ នឹងថាមពលស្អាត។ផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត នឹងទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក ...
សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាតប្រមាណជា ៦២ភាគរយ ហើយៗ កំពុងតែទាក់​ទាញ​វិនិយោគមកបន្ថែមទៀត។ ប៉ុន្តែមិនអនុម័តឱ្យបង្កើតរោងចក្រអគ្គិសនីប្រើ​ប្រាស់ធ្យូង​ថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។

លើសពីនេះទៅទៀត គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន ក៏កំពុងដំណើរការផងដែរ។តាមរយៈការសិក្សាបឋមនេះ បានបញ្ជាក់ថា៖ គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត នឹងទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក ...

ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)៕

ថៃរឹតបន្តឹងការធ្វើការខុសច្បាប់របស់ជនបរទេស

0

ប្រទេសថៃ ៖ ក្រសួងការងារថៃបានដាស់តឿនដល់និយោជកទាំងឡាយ ដែលជួលកម្មករបរទេសមកធ្វើការដោយគ្មានប័ណ្ណអនុញ្ញាត នឹងត្រូវពិន័យជាប្រាក់ចាប់ពី១ម៉ឺនបាត ដល់១០ម៉ឺនបាតសម្រាប់កម្មករបរទេសម្នាក់ ។ ក្នុងករណីធ្វើខុសម្តងទៀត នឹងជាប់គុកមិនលើសពី១ឆ្នាំ ហើយពិន័យចាប់ពី៥ម៉ឺនបាត ដល់២០ម៉ឺនបាត ឬទាំងជាប់គុក ទាំងពិន័យ ។ កម្មករបរទេសដែលលួចមកធ្វើការខុសច្បាប់នៅប្រទេសថៃ គឺត្រូវពិន័យចាប់ពី៥ពាន់បាត ដល់៥ម៉ឺនបាត និងត្រូវបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ។

លោក សុឆាត ឈុំគ្លីន រដ្ឋមន្ត្រីក្រសួងការងារបង្ហាញថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានជំរុញឱ្យក្រសួងការងារគ្រប់គ្រងលើការងាររបស់កម្មករបរទេស ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្បើយ ។ កម្លាំងពលកម្មជាកត្តាមិនអាចខ្វះបានក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ច ហេតុនេះ ក្រសួងការងារបានកែតម្រូវច្បាប់ ដោយផ្តោតលើនិយោជក គ្រឹះស្ថាននានា និងកម្មករបរទេស ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យកម្មករបរទេសស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvs465IQ-QF8HzQMlL-vX5tHyhTNV4_pxP936pAblOFfCoEpLZlCFJZCU-obAAwRNI7ovV-fbaCoBQ1XLgCT9PGCuutCrf53Uxk-aMbrMMsiE5ktNK5EDQBQ1s8RGt_vc4lI7oOB84heiNbI7tP8rucbzqKyTebsU6LLtbnMsPH-GFirINssEEpDOC/s1280/photo_2023-01-26_15-21-31.jpg

បច្ចុប្បន្ន គេប្រទះឃើញកម្មករបរទេសលួចចូលមកធ្វើការជាបន្តបន្ទាប់ ហេតុនេះ ក្រសួងការងារសហការជាមួយផ្នែកសន្តិសុខដូចជា ទាហាន និងប៉ូលិស បានរៀបចំក្រុមការងារពិសេសចុះត្រួតពិនិត្យ បង្ក្រាប និងចាប់ខ្លួនកម្មករបរទេស និយោជក និងអ្នកពាក់ព័ន្ធនឹងការនាំចូលកម្មករបរទេសខុសច្បាប់មកធ្វើការ ដើម្បីការពារមិនឱ្យធ្វើខុសទៀត និងដាក់ទោសឱ្យចងចាំ ។

លោក សុឆាត ឈុំគ្លីន និយាយថា ៖ «សូមដាស់តឿន និងសហការជាមួយនិយោជក ម្ចាស់គ្រឹះស្ថាន មិនត្រូវជួលកម្មករបរទេសខុសច្បាប់ទេ បើចង់ជួលពួកគេ គឺនិយោជកត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។ បើនិយោជក និងកម្មករបរទេសបានអនុវត្តតាមលក្ខខណ្ឌ និងច្បាប់ត្រឹមត្រូវ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ពីសន្តិសុខសង្គម និងទទួលបានការការពារសិទ្ធិតាមច្បាប់ការងារ មិនខុសគ្នាពីពលរដ្ឋថៃ ព្រោះយើងមើលថែកម្មករបរទេសនិងថៃ ស្មើភាពគ្នាតាមសិទ្ធិមនុស្ស» ។

ចំណែកលោក ផៃរ៉ូច ឈោតិសៈធៀន អគ្គនាយកដ្ឋានការងារ ថ្លែងថា បើអ្នកណាម្នាក់ប្រទះឃើញ ឬសង្ស័យថា មានជនបរទេសលួចចូលមកធ្វើការខុសច្បាប់ក្នុងប្រទេសថៃ គឺអាចផ្តល់ដំណឹងទៅកាន់ការិយាល័យការងារគ្រប់ខេត្ត ការិយាល័យការងារក្រុងបាងកក ឬរាយការណ៍ទៅក្រសួងការងារ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ws7dZh_OGdGH-1dUtT2AM-ke_uaBqrvjkPMfFXDajmZMXJH14OnMgFtTcYxT8W9HXtVaudbN3uf236G8yKZ0gTIGqPpJ1s6m0XPEqdkPqhIRBUuugcccKVz1wzzdIYmY1AQpbz9ehV6JLnDiPQsyKAPUigP8a5nPJeYR1v_psoJIAiQESJSbj9-O/s1280/photo_2023-01-26_15-21-30.jpg

ប្រភព ៖ The States Times

គម្រោងកសាងសមត្ថភាពនិងសុខភាពសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរ នៅក្នុងស្រុកក្រឡាញ់

0

សៀមរាប ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៖ មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ មានទីតាំងនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានផ្តល់ការពិនិត្យ ព្យាបាល ថែទាំប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា និងឥតគិតកម្រៃ ដល់កុមារប្រមាណជាង ២,៥លានករណី។

ចាប់តាំងពីឆ្នាំ២០០១មក ក្រុមការងារសុខភាពសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរ បានធ្វើការនៅក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់សុខភាពសហគមន៍ និងកាត់បន្ថយអត្រាឈឺធ្ងន់ និងស្លាប់។ នៅក្នុងឆ្នាំ២០២២កន្លងទៅ មន្ទីរពេទ្យកុមារអង្គរបានធ្វើការនៅក្នុងស្រុកប្រតិបត្តក្រឡាញ់ ខេត្តសៀមរាប។ មណ្ឌលសុខភាពនៅក្នុងស្រុកក្រឡាញ់ មានកម្រិតនៅឡើយ និងមានមន្ទីរពេទ្យបង្អែកតែមួយប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHxMlApbuOUMIfjkoI2EuaFDyAYzo9Ar0AWk1jK3SQsZw_-8HOFp_IJXwmrZuqLT9bbBfnuQItplq77m94zLS1EiQQ2bys2vwXYImuXvEfy3vPIbddvyolo2LXwXBu_iVrv86REvS45T7mXSNJW-CR8zPZ0g5Xs2lV6Nb1ofPJdn0wH-nemrmOvZlc/s5184/IMG_2472.jpg កត្តានេះមានន័យថា កុមារដែលមានជំងឺភាគច្រើនត្រូវធ្វើដំណើរមកកាន់ក្រុងសៀមរាប ដែលមានចំងាយប្រមាណ ៥០គីឡូម៉ែត្រ ដើម្បីស្វែងរកសេវាពិនិត្យព្យាបាលឯកទេស។ ការស្ទាបស្ទង់មតិលើស្ថានភាពគ្រួសារបង្ហាញចំនួនពិន្ទុត្រឹមតែ ១៩.៩%។ ទិន្នន័យខាងលើនេះបង្ហាញពីតម្រូវការបន្ថែម លើចំណេះដឹងសុខភាព អនាម័យថ្នាក់មូលដ្ឋាន និងជាពិសេស គឺទម្លាប់ការថែទាំសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdHYLbeJeCaH-JaMlXutQRg-s5tCTGLFaAk3AagKC5ZnYVqyrOYzdrUhjHpuprKdtn1xoxUEZIj89pNLGosnHq6PG5VyjwSqRRnDdc4haoX5bdmZuFDK-w43O-3R05zmBG7wnbcj2DN1LPSyP3CTWCl9DCyUbq6Hhr-yHaG4ZOLABS2jfBcNUyz548/s6000/IMG_2772.jpg

ក្នុងកំឡុងឆ្នាំ២០២២ មន្ទីរពេទ្យកុមារអង្គរបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនជូនដល់ ក្រុមទ្រទ្រង់សុខភាពភូមិ នៅក្នុងស្រុកក្រឡាញ់ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលនៃការស្ទាបស្ទង់មតិ។ ក្រុមទ្រទ្រង់សុខភាពភូមិបានប្រើប្រាស់ចំណេះដឹងដែលទទួលបាន បន្តផ្តល់ការអប់រំសុខភាពដល់ប្រជាជននៅក្នុងភូមិ។ វគ្គបំប៉នសុខភាពមូលដ្ឋាន ត្រូវបានធ្វើឡើងដល់ក្រុមទ្រទ្រង់សុខភាពភូមិចំនួន ១៧៨៩នាក់ និងបានចែកចាយចំណេះដឹងបន្តទៅកាន់អ្នកភូមិប្រមាណ ៣៦ ៤៤៩នាក់ បន្ថែមទៀត។ ក្រុមទ្រទ្រង់សុខភាពដែលបានទទួលវគ្គបណ្តុះបណ្តាលរួចរាល់ហើយ ពិភាក្សាអំពីបញ្ហាប្រឈមធំៗចំនួនពីរគឺ កុមារមានជំងឺកង្វះអាហារូបត្ថម្ភ និងការស្វែងយល់អំពីសារៈប្រយោជន៍នៃការបំបៅដោះកូនដោយទឹកដោះម្តាយ។ ជាមួយគ្នានេះដែរ ក្រុមទ្រទ្រង់សុខភាពភូមិបានពិនិត្យ កម្រិតអាហារូបត្ថម្ភលើកុមារចំនួន ២៨០០នាក់ និងបានរកឃើញកុមារដែលមានកង្វះអាហារូបត្ថម្ភចំនួន ១៦០នាក់។ ក្រោយការរកឃើញកុមារមានជំងឺកង្វះអាហារូបត្ថម្ភ ក្រុមការងារសុខភាពសហគមន៍បានផ្តល់ការព្យាបាល លើកុមារទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzEfj3D5PXU7EtdTPlgH99RcDlb-ZBXfILFcHaMDK1E9MNHO-x3KUQocrCvS_WJ3O4FFJowXIeML6wzgkQiAv13b7VYQAC8ykIPBUpwhHOTy2NuKsxFuN6hruqW9NEXCHa0aBwJtYJrNhJDtM_uCBfX6LKV3cOPI2B4c1nWa7T_VSWudmVpAlogG6F/s5184/IMG_4563.jpg

គម្រោងខាងលើនេះ ត្រូវបានចំណាយថវិកាប្រមាណ ១១០ ០០០ដុល្លារអាមេរិក។ ជាលទ្ធផល ក្រុមការងារសុខភាពសហគមន៍បានជួយទៅដល់កុមារប្រមាណ ៦០ ០០០ករណី។ មន្ទីរពេទ្យកុមារអង្គរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់ក្រុមហ៊ុន សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលបានឧបត្ថម្ភគម្រោងនេះ ក្នុងនោះរួមមានក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាសប្បុរសជនដ៏ធំមួយរបស់គម្រោងសុខភាពសហគមន៍ ក្រុមការងារសុខភាពសហគមន៍ និងអ្នកចូលរួមផ្សេងៗទៀតនៅក្នុងគម្រោងសុខភាពសហគមន៍។ ការចូលរួមរបស់លោកអ្នក គឺជាចំណែកដ៏មានសារៈសំខាន់មួយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពកុមារកម្ពុជា។ មន្ទីរពេទ្យ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នឹងបន្តកិច្ចការងារ ជួយសង្គ្រោះអាយុជីវិតកុមារនៅក្នុងសហគមន៍ នាឆ្នាំ២០២៣ ជាបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUWCpPoVPeZF3Dfk-2WfCRPUaYi3RxD4uB5sM-2KTSTVBanu0yQCZnB_H_mLOa71seIC5XPPp4vqugn2lHD94weyhPIBmoN6WKfGlNprizftC1yaeqhGxGfGgxt07EoWpo0wAT-na49J9iiZZNTkNWGEHV4rjHihqibsVF4QkzcbFmRybBGEmad3Eq/s5472/IMG_5324.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsn7U-E9IlM23tmsNqOd2_sPTOnQ8BS2KimhXO9WgsfLAroBNn2cv4RNE0YokcRS2_gpMVXbdukO4Ks0-1vczJ8BuSvPTjlfo_gVf4FeDg2iRugD3ye7bg7JSGXb9Ugo9ib-behlY2xEskm3jfmVtWLVCkW-a_5pFeDVGEORqTpVpxwQkXzuzLa895/s5472/IMG_5328.jpg

ទីបំផុត! ថៃនឹងមកចូលរួមប្រកួតវិញ្ញសាប្រដាល់នៅសុីហ្គេម ក្រោមពាក្យ “គុនខ្មែរ”

0

នៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីកីឡាគុនខ្មែរ នៃ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៅសណ្ឋាគារហ្គាឌិនសុីធី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា៖ “ភាគីថៃ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រោមហេតុផងមួយគឺពួកគេជាអ្នកស្រលាញ់ក្បាច់គុនទាំងអស់នៅលើពិភពលោកនេះ”។

ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ បានសម្រេចនោះគឺប្រទេសថៃ និង៧ប្រទេសនៅតំបន់អាស៊ាន ដូចជា៖ ឡាវ,ម៉ាឡេស៊ី​, មីយ៉ាន់ម៉ា​,ឥណ្ឌូណេស៊ី​,ហ្វីលីពីន​ និង វៀតណាម បានគាំទ្រ និងអនុម័តជាឯកច្ឆ័ន្ទប្រើ​ឈ្មោះ​”​គុន​ខ្មែរ”ដោយ​មិន​មាន​ការ​កែប្រែសម្រាប់​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​៕

អាមេរិកប្រកាសបញ្ជូនរថក្រោះចំនួន៣១គ្រឿងទៅឱ្យអ៊ុយក្រែន

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៥ ខែមករា នៅសេតវិមាន លោកប្រធានាធិបតីអាមេរិក ចូ បៃដេន ថ្លែងថា លោកបានសម្រេចចិត្តបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿងទៅឱ្យអ៊ុយក្រែន ក្នុងតម្លៃសរុប៤០០លានដុល្លារអាមេរិកនាប៉ុន្មានខែខាងមុខ ។ លោកក៏បានអរគុណប្រទេសអាល្លឺម៉ង់ដែលសម្រេចចិត្តបញ្ជូនរថក្រោះប្រភេទ Leopard 2 ចំនួន១៤គ្រឿងឱ្យអ៊ុយក្រែន និងសរសើរបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត រួមទាំងប៉ូឡូញផងដែរ ដែលបញ្ជូនរថក្រោះប្រភេទដូចគ្នាផលិតនៅអាល្លឺម៉ង់ទៅឱ្យអ៊ុយក្រែន ។

លោក បៃដេន ថ្លែងថា ៖ «ការបញ្ជូនរថក្រោះនេះធ្វើឱ្យប្រធានាធិបតីរុស្ស៊ីដឹងថា ខ្លួនគិតខុស ដែលថាអឺរ៉ុប និងអាមេរិកមិនឯកភាពគ្នាជួយអ៊ុយក្រែន ខណៈរុស្ស៊ីគិតថា រថក្រោះទាំងនេះមិនអាចគំរាម និងវាយប្រហាររុស្ស៊ីបានទេ» ។In reversal, US to send 31 Abrams tanks to Ukraine

លោក បៃដេន និយាយបែបនេះទំនងជាមិនចង់បង្កជម្លោះផ្ទាល់ជាមួយរុស្ស៊ី ខណៈសម្ព័ន្ធមិត្តលោកខាងលិចដឹកនាំដោយអាមេរិក កំពុងត្រៀមជួយអ៊ុយក្រែនវាយបកទៅរុស្ស៊ីវិញ ដោយបណ្តេញកងទ័ពរុស្ស៊ីចេញពីដែនដីអ៊ុយក្រែនក្នុងនិទាឃរដូវខាងមុខ ។

មន្ត្រីជាន់ខ្ពស់នៅវិមានប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានសរសើរពីការប្រកាសបញ្ជូនរថក្រោះជួយអ៊ុយក្រែនរបស់អាល្លឺម៉ង់ អាមេរិក និងប្រទេសផ្សេងទៀត ។ លោកថា ៖ «វាជាថ្ងៃប្រវត្តិសាស្ត្រហើយដែលប្រទេសទាំងនេះដោះស្រាយបញ្ហាចម្រូងចម្រាស់រវាងរុស្ស៊ី និងអ៊ុយក្រែន» ។

មុននេះ លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី ថ្លែងថា ការបញ្ជូនរថក្រោះ Abrams ទៅឱ្យអ៊ុយក្រែន គឺជាការចំណាយប្រាក់ចោល ព្រោះទោះយ៉ាងណា វានឹងត្រូវបានដុតកម្ទេចចោល មិនខុសពីរថក្រោះផ្សេងទៀតនៅអ៊ុយក្រែនទេ ។M1A2 Abrams Main Battle Tank | Military.com

រថក្រោះ Abrams មិនដូចគ្នានឹងរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ដែលងាយគ្រប់គ្រង សន្សំសំចៃប្រេង និងមានប្រសិទ្ធភាពក្នុងសមរភូមិទេ រថក្រោះ Abrams បំពាក់ដោយអាវុធទំនើប និងតម្លៃថ្លៃ វាលំបាក និងចំណាយខ្ពស់ជាងលើការថែទាំ ព្រោះវាប្រើប្រេងដូចគ្នានឹងយន្តហោះ Jet ។ កងទ័ពអ៊ុយក្រែនត្រូវទទួលការហ្វឹកហាត់ជាមុនសិន ប៉ុន្តែបច្ចុប្បន្ន មិនទាន់មានការប្រកាសពីកន្លែងហ្វឹកហាត់ទេ គឺត្រូវចំណាយពេលច្រើនខែទៀត ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិជាតិសេតវិមានអាមេរិក លោក John Kirby ថ្លែងថា វាអាចចំណាយពេលច្រើនខែដែលអាមេរិកនឹងបញ្ជួនរថក្រោះ Abrams ទៅអ៊ុយក្រែនតាមលោកប្រធានាធិបតី ចូ បៃដេន ប្រកាស ព្រោះត្រូវរង់ចាំលក្ខខណ្ឌពាក់ព័ន្ធទាំងអស់រួចរាល់សិន រួមទាំងការត្រៀមខ្លួនរបស់អ៊ុយក្រែនផងដែរ ។ លោកបញ្ជាក់ថា អាមេរិកនឹងគាំទ្រអ៊ុយក្រែននៅពេលចាំបាច់ណាមួយ ហើយមិនទាន់មានការលើកឡើងពីលោកប្រធានាធិបតីរុស្ស៊ី ពូទីន នឹងវាយលុកព្រំដែនអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ទេ ៕

ប្រភព ៖ TNN World