Home Blog Page 1866

កុំមើលងាយ! សញ្ញាទាំងនេះបង្ហាញថាអ្នកកំពុងបាត់បង់ខូឡាជែនធ្ងន់ធ្ងរ

0

ខូឡាជែន គឺជាសារធាតុដ៏សំខាន់ក្នុងការជួយរក្សារាងកាយឲ្យរឹងមាំ សុខភាពល្អ ព្រមទាំងរក្សាបានភាពក្មេងជាងវ័យផងដែរ។ យ៉ាងណាក្តី អ្នកអាចសម្គាល់បានលើ៣ចំណុចនេះ នៅពេលខូឡាជែនក្នុងរាងកាយរបស់អ្នកចាប់ផ្តើមធ្លាក់ចុះ។
១. ជ្រុះសក់ច្រើន
ខូឡាជែន ជាប្រូតេអ៊ីនដែលមានក្នុងឬសសក់ហើយវាជួយបំប៉នសសៃសក់ឲ្យទន់រលោង ឆាប់លូតវែង និងសុខភាពល្អ។ ផ្ទុយមកវិញ នៅពេលខូឡាជែនក្នុងរាងកាយបាត់បង់បន្តិចម្តងៗ សក់របស់អ្នកនឹងប្រែជាស្ងួត ហើយជ្រុះ។7 tips to prevent hair fall in changing season - Times of India
២. មុខចាស់ ហើយឡើងជ្រួញ
ស្បែកត្រូវការខូឡាជែនដើម្បីបង្កើនសំណើម តែនៅពេលអ្នកកត់ចំណាំថា ស្បែកមុខចាប់ផ្តើមឡើងជ្រួញច្រើន ពិសេសនៅបរិវេណភ្នែក និងមាត់ នោះជាសញ្ញាមួយផ្នែកបង្ហាញថា ខូឡាជែនក្នុងរាងកាយអ្នកចាប់ផ្តើមចុះទាប។ តាមការសិក្សាថ្មីៗនេះ បង្ហាញថា ស្នាមជ្រួញអាចកាត់បន្ថយបាននៅពេលកម្រិតខូឡាជែនត្រូវបានកើនឡើង ដរាបណា អ្នកបំពេញវាបានត្រឹមត្រូវ និងគ្រប់គ្រាន់។ ដូច្នេះ នារីៗអាចស្វែងរកបានដោយការផឹកទឹកឲ្យបានច្រើន ពិសេសហូបបន្លែបៃតង ផ្លែឈើស្រស់ ជាដើម។ ម្យ៉ាងទៀត ក៏អាចបំពេញដោយសារការញ៉ាំថ្នាំ ឬចាហួយខួឡាជែនដែលទទួលស្គាល់ពីវេជ្ជបណ្ឌិតផងដែរ។The Truth About Wrinkles: 5 Common Wrinkle Myths Debunked៣. ឈឺសន្លាក់ញឹកញាប់
តាមការសិក្សាពីសហរដ្ឋអាមេរិច បង្ហាញថា នៅពេលខូឡាជែនចុះខ្សោយ តំបន់ពិសេសក្បាលជង្គង់ នឹងរងឥទ្ធិពលខ្លាំងជាងគេ ដោយបញ្ហារលាកសន្លាក់។ ដូច្នេះហើយ នេះជាសញ្ញាមួយដែលអ្នកអាចតាមដានបាន៕

រុស្ស៊ីព្រមានអ៊ីស្រាអែល កុំធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែតានតឹង

0

ប្រទេសរុស្ស៊ី ៖ រុស្ស៊ីបានដាស់តឿនអ៊ីស្រាអែលអំពីការបញ្ជូនជំនួយផ្នែកកងទ័ពដល់ប្រទេសអ៊ុយក្រែន ព្រមទាំងផ្តល់ហេតុផលថា អ៊ីស្រាអែលនឹងធ្វើឱ្យស្ថានការណ៍ជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កាន់តែតានតឹងខ្លាំងឡើង ។

លោកស្រី ម៉ារៀ ហ្សាកហារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានចេញសារព្រមានដល់រដ្ឋាភិបាលអ៊ីស្រាអែល ក្រោយពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបិនយ៉ាស់មីន ណិតានយ៉ាហ៊ូ (Benjamin Netanyahu) ផ្តល់បទសម្ភាសន៍ជាមួយក្រុមសារព័ត៌មានថា បច្ចុប្បន្ន អ៊ីស្រាអែលកំពុងសម្រេចចិត្តបញ្ជូនអាវុធជួយអ៊ុយក្រែន ខណៈអ៊ីស្រាអែលមានបំណងដើរតួជាអ្នកសម្រុះសម្រួលក្នុងជម្លោះផងដែរ ។Russian MFA: NATO is fully involved in standoff with Russia

លោកស្រី ម៉ារៀ ហ្សាកហារ៉ូវ៉ា បញ្ជាក់ថា បើអ៊ីស្រាអែលបញ្ជូនជំនួយកងទ័ពឱ្យអ៊ុយក្រែន នឹងធ្វើឱ្យមានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែខ្លាំងឡើង ។ លោកស្រីបញ្ជាក់ដែរថា គោលជំហររបស់រុស្ស៊ី គឺអាវុធគ្រប់ប្រភេទដែលប្រទេសទាំងអស់បញ្ជូនទៅឱ្យអ៊ុយក្រែន នឹងក្លាយជាគោលដៅវាយប្រហាររបស់កងទ័ពរុស្ស៊ី ។

នេះមិនមែនជាលើកដំបូងទេ ដែលអ៊ីស្រាអែលពិចារណាបញ្ជូនអាវុធជួយអ៊ុយក្រែន កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក អ៊ុយក្រែនក៏ធ្លាប់បានស្នើសុំជំនួយពីអ៊ីស្រាអែលផងដែរ ឱ្យគាំទ្រប្រព័ន្ធការពារកងទ័ពដូចជា ប្រព័ន្ធការពារយន្តហោះ «Ion Dome» និង «Iron Beam» ដើម្បីប្រើប្រាស់ទប់ទល់ជាមួយដ្រូន និងមីស៊ីលពីអ៊ីរ៉ង់ដែលបញ្ជូនទៅជួយរុស្ស៊ី ។Benjamin Netanyahu Fast Facts | CNN

ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល ក៏បានចេញមកបដិសេធការអះអាងខាងលើនេះ ក្រោយពីរុស្ស៊ីដាស់តឿនថា ការបញ្ជូនជំនួយកងទ័ពទៅឱ្យអ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនងដ៏ល្អរវាងប្រទេសរុស្ស៊ី និងអ៊ីស្រាអែល ៕Iron Dome - Wikipedia ប្រភព ៖ TNN World

ដាក់បញ្ចូលក្នុងផែនទី Google Maps ហើយទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក តាមផ្លូវល្បឿនលឿន

0

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា លោកអ្នកអាចស្វែងរកទីតាំងច្រកចេញចូល និងទីតាំងទាំង៤ នៃតំបន់ឈប់សម្រាក (Rest Areas) តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកាន់តែងាយស្រួល និងឆាប់រហ័ស តាមរយៈផែនទី Google Maps។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfT0D4SZ7sEdzCr4O3SJL61gGIfw_r-sL2sV8F_NadHz-wf_lkbR2oZE1FaMF3m8blp4Xc0SrSCBNwnU0YbI37VBEax3rE5N9c5_5KCblT22pU90eFOlTSKDozwGfGgvjdNu1S_fjJDa37kAPqWvNSKL6nAcFj8jG8RSp0JWLaKSNuABFdUpw4FGIw/s1280/photo_2023-02-02_16-47-53.jpg

ក្រសួងបន្តថា ទន្ទឹមនឹងនេះ តំបន់ឈប់សម្រាកចំនួន០២ គឺ ទីតាំងកំពង់ស្ពឺ(K63) និង ទីតាំងកំពង់សិលា(K109) ក៏បានបើកឱ្យដំណើរការនូវស្ថានីយប្រេងឥន្ធនៈផងដែរ។

ក្រសួងសាធារណការ បន្ថែមថា ជាមួយនឹងសេវាកម្មនានាដែលបានផ្តល់ជូន ធ្វើឱ្យការបើកបរលើចម្ងាយផ្លូវ ១៨៧,០៥ គីឡូម៉ែត្រនេះ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព ប៉ុន្តែ! ការបើកបរដោយសុវត្ថិភាព គឺផ្តើមចេញពីអ្នកបើកបរផ្ទាល់។ សូមចូលរួមគោរពតាមសេចក្តីណែនាំ សម្រាប់ការបើកបរលើផ្លូវល្បឿនលឿន ជាពិសេសគឺគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7sdoxDHGudj3zWAnA3TZ7M8lGb0-F1R_lM2N1rdvdbuWPHT74ZwPmJkFUuWvTXuKF-jELZPptL6GEbMbW1RoRfWrIv8Eagphr2sSjvf2wv8De45BXES25U1b4jEwCgG0nrPurBN-26QdkpFyULR49XjzNecneupJw-QrUp1LKa_z5nRnsCtZGJaUp/s1280/photo_2023-02-02_16-47-52.jpg

ប្រាក់ចំណេញអាជីវកម្មវៀតណាមកើនឡើង ទោះមានវិបត្តិសេដ្ឋកិច្ចសកល

0

ប្រទេសវៀតណាម ៖ បើទោះជាមានវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០២២ ដោយសារផលប៉ះពាល់ពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន រហូតដល់ធ្វើឱ្យអត្រាអតិផរណាកើនឡើង ប៉ុន្តែអាជីវកម្មរបស់វៀតណាមជាច្រើននៅតែលូតលាស់យ៉ាងខ្លាំង និងទទួលបានប្រាក់ចំណេញរាប់លានដុល្លារអាមេរិក ។

ការប្រែប្រួលទីផ្សារបានបង្កើតឱកាសឱ្យក្រុមហ៊ុន Vietnam Oil and Gas Group ឬ Petrovietnam (PVN) ទទួលបានប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេល៦១ឆ្នាំផងដែរ ។ នៅឆ្នាំ២០២២ ប្រាក់ចំណូល និងប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនប្រេង និងឧស្ម័ននេះ បានកើនឡើងរាប់លានដុល្លារអាមេរិកតាមលំដាប់ ។

លោក Le Manh Hung ប្រធានក្រុមហ៊ុន (PVN) បង្ហាញថា ក្រុមហ៊ុនទទួលបានជោគជ័យនៅពេលនេះ មួយផ្នែកដោយសារតម្លៃប្រេងកើនឡើងខ្ពស់ក្នុងឆ្នាំ២០២២ ។PVN

ចំណែក Viettel ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំដែលគ្រប់គ្រងដោយកងទ័ពវៀតណាម បានកត់ត្រាប្រាក់ចំណេញខ្ពស់បំផុតរបស់ខ្លួនចាប់ពីឆ្នាំ២០១៧ ។ នៅឆ្នាំ២០២២ ក្រុមហ៊ុនបានរីកចម្រើនគ្រប់ផ្នែក ទាំងទូរគមនាគមន៍ ការវិនិយោគពីក្រៅប្រទេស បច្ចេកវិទ្យា និងផលិតកម្មឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដែលប្រាក់ចំណូលសរុបបានកើនឡើង៦,១% ។

ជាមួយគ្នានេះ វិស័យធនាគារក៏ដំណើរការបានល្អដូចគ្នា ដោយ Vietcombank ជាធនាគារគ្រប់គ្រងតំណែងកំពូលក្នុងផ្នែកប្រាក់ចំណេញ ទទួលបានប្រាក់ចំណូលបន្ថែម៤០% បើធៀបនឹងឆ្នាំ២០២១ ។ រីឯធនាគារធំៗ៣ ទៀត ក៏បានលូតលាស់យ៉ាងរឹងមាំនៅឆ្នាំ២០២២ ដូចគ្នា ខណៈប្រាក់ចំណេញរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍ (BIDV) បានកើនឡើង៨០%, ធនាគារ Vietinbank កើនឡើង១៥% និងធនាគារ Agribank កើនឡើង៤០% ៕Vietnam | Southeast Asia | JX Nippon Oil & Gas Exploration

ប្រភព ៖ AEC Connect

ខ្ទឹមបារាំង ក្លាយជាបន្លែថ្លៃ និងប្រណីតបំផុតនៅក្នុងប្រទេសហ្វីលីពីន

0

តម្លៃ​ខ្ទឹមបារាំង​ នៅប្រទេសហ្វីលីពីន បាន​ហក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ដោយ​ឡើង​ដល់ ៨០០ ប៉េសូ (១៤,៦៧ ដុល្លារ​អាមេរិក) ក្នុង​មួយ​គីឡូក្រាម​នៅ​ផ្សារ​ទំនើប​ក្រុង​ម៉ានីល ដែល​ធ្វើ​ឱ្យ​វា​ថ្លៃ​ជាង​សាច់​មាន់ ឬ​សាច់​ជ្រូកទៅទៀត។

ទន្ទឹមនឹងតម្លៃដ៏ថ្លៃបែបនេះ​ ភោជនីយដ្ឋានប្រណីតមួយចំនួន បានដកមុខម្ហូបណាដែល មានបញ្ចូលគ្រឿងផ្សំខ្ទឹមបារាំងចេញពីបញ្ជីមុខម្ហូប ខណៈគ្រួសារដែលមានជីវភាពសមគួរ បានប្រកាសឈប់ទទួលទានខ្ទឹមបារាំង​។Onions now a luxury item | The Star

ដើម្បីបំពេញតម្រូវការ និងជំរុញឱ្យតម្លៃលក់រាយធ្លាក់ចុះក្រោម២០០ប៉េសូវិញ រដ្ឋាភិបាលហ្វីលីពីន បានអនុម័តការនាំចូលខ្ទឹមបារាំងចំនួន២១០០០តោន ពីក្រៅប្រទេស។

ទោះជាយ៉ាងណាក្តី ការនាំចូលនេះ មិនទាន់បានជួយសម្រួលដល់តម្លៃខ្ទឹមបារាំង  ឱ្យធ្លាក់ចុះនោះទេ ក៏ប៉ុន្តែវាកាត់តែធ្វើឱ្យកសិករបានចិត្តទៅវិញ។ Onions are now a luxury in the Philippines - at an eye-watering R260 per  kilo | Business

ដោយពួកអ្នកទាំងអស់បានលើកឡើងថា “ឈ្មួញកណ្តាលនឹងមកយកដល់កសិដ្ឋានរបស់ពួកយើង យើងមិនចាំបាច់នាំចូលទៅកាន់ទីក្រុងម៉ានីលនាំតែហត់ដូចមុនទៀតនោះទេ។ ជាមួយនឹងតម្លៃថ្លៃ​ ហើយគេមកយកដល់កន្លែងស្រាប់ទៀត វាពិតជាបង្កើនប្រាក់ចំណូលក្នុងគ្រួសារខ្លាំង”៕

ប្រភព៖ Taipei Times

ប៊ូខាវ ថាមកវៃនៅកម្ពុជាលើកមុន មិនទាន់បានលុយ២.២លានបាត ពីខាងកម្ពុជាទេ

0

កាលពីម្សិលមិញ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាស ផ្តល់ផ្ទះ វីឡាតម្លៃ ២៧ម៉ឺនដុល្លារ ឡានទំនើប និង ថវិកាប្រចាំខែរយៈពេល១០ឆ្នាំ បើមានកីឡាករគុនខ្មែរណាម្នាក់ វ៉ៃឈ្នះ បួវខាវ។May be an image of 2 people, people standing and indoor

ក្រោយមកបញ្ហាក៏កាន់តែសុីជម្រៅទៅ ដោយប៊ូ ខាវ បានបង្ហោះសារចោទប្រកាន់ខាងកម្ពុជាថា មិនទាន់ឱ្យប្រាក់ថ្លៃឡើងវាយលើកមុន ២.២លានបាតនៅឡើយនោះទេ ដោយលោកបានបង្ហោះតាមបណ្តាញសង្គមថា” ខ្ញុំខ្លួនឯងមិនដែលមានបញ្ហាជាមួយ គុនខ្មែរ ឬប្រជាជនកម្ពុជានោះទេ តែប៉ុន្តែបញ្ហានោះគឺខ្ ញុំចង់សួរអ្នកធំក្នុងរង្វង់ប្រដាល់កម្ពុជា មេត្តាជួយតាមដានផង ថ្លៃប្រយុទ្ធនៅស្រុកខ្មែរ នៃការប្រកួត World Fight កាលពីលើកមុនផង ព្រោះខ្ញុំមិនទាន់បានទទួលប្រាក់ចំនួន ២.២លានបាតនៅឡើយទេ”។May be an image of 3 people and people standing

តែយ៉ាងណាមិញចំពោះបញ្ហានេះខាងកម្ពុជា មិនទាន់ឆ្លើយតបនៅឡើយនោះទេ​ ដោយយើងមិនថារឿងនេះជាការពិត ឬក៏គ្រាន់តែជាការប្រឌិតឡើងរបស់ស្តេចប្រដាល់ថៃនោះទេ៕No photo description available.

ប្រភព៖ Banchamek Gym

ហុងកុងចែកសំបុត្រយន្តហោះឥតគិតថ្លៃដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ហុងកុង ៖ ហុងកុងបានជំរុញវិស័យទេសចរណ៍របស់ខ្លួន ដោយមានប្រូម៉ូសិនផ្សេងៗ រួមទាំងចែកសំបុត្រយន្តហោះឥតគិតថ្លៃចំនួន៥០ម៉ឺនសំបុត្រដល់ភ្ញៀវទេសចរ អ្នកប្រកបអាជីវកម្ម និងវិនិយោគិននៅទូទាំងពិភពលោក បន្ទាប់ពីបិទព្រំដែនអស់រយៈពេលជាង៣ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។

លោក ចន លី មេដឹកនាំហុងកុង បានបើកយុទ្ធនាការ «Hello Hong Kong» នៅមជ្ឈមណ្ឌលសន្និបាតជិត Victoria Harbor កាលពីថ្ងៃទី២ ខែកុម្ភៈ ដើម្បីបង្ហាញឱ្យឃើញថា ហុងកុងបើកប្រទេសទទួលភ្ញៀវទេសចរ ជំរុញអាជីវកម្ម និងការវិនិយោគ ខណៈផ្ទាំងខាងក្រោយនៃវេទិកាបានបង្ហាញជាភាសាផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Jz8wZF4aBiqkPUbbhrUzew0sxAdvQ51EMq79eUx7YDVUP5NWYNIcf3jTqWlQvyigyXgxlxDYLRmh5xjOgnGEMU7quty1jp1g_lV9yobo-rI4B_6JqxgsX3yyQs1nWe8wo9XuF3ta_NWbruNpa6p3DwBUMVGlf2oMi0MVDjSmM_PQ6Jki-adfCVdz/s1280/photo_2023-02-03_09-32-58.jpg

លោក ចន លី ប្រកាសថា នៅពេលនេះ ហុងកុងអាចតភ្ជាប់ជាមួយប្រទេសចិន និងប្រទេសទូទាំងពិភពលោក ដោយគ្មានការឃុំខ្លួន និងលក្ខខណ្ឌផ្សេងៗទេ ។ ការបង្ហាញលើវេទិកានេះ នឹងមានការផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃចំនួន៥០ម៉ឺនសំបុត្រ ។ សំបុត្រភាគច្រើនបានផ្តល់ជូនពីក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ របស់ហុងកុង ហើយនឹងចែកជូនក្នុងកម្មវិធីផ្សេងៗដូចជា ការចាប់ឆ្នោត ប្រូម៉ូសិនទិញសំបុត្រយន្តហោះ១ ថែម១ និងលេងហ្គេមផ្សេងៗ ដែលគម្រោងនេះនឹងចាប់ផ្តើមនៅខែមីនា ហើយមានរយៈពេល៦ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYWQ36HL0VreO7K-s_1wppdEZ9zqLSOkildIhjgX8rjVLOdyTNbdEuCoB48hChJz5dQx4AsRQs0WoZLRrUr1c4VMPGl-M2yEvNP6Zn99ZB-wpXx6XpPHa6JmVjsZcEmoF3gvTw6GCWjlKryIEJIDEt88TIcl7_1l9I5uUk8hAkOLtLOoi-wukSq-nM/s1280/photo_2023-02-03_09-32-59%20(2).jpg

ក្រុមហ៊ុនអាកាសចរណ៍នឹងចែកសំបុត្រយន្តហោះជាដំណាក់កាល ដោយដំណាក់កាលដំបូងចែកក្នុងទីផ្សារអាស៊ីអាគ្នេយ៍ និងចែកបន្ថែមចំនួន៨ម៉ឺនសំបុត្រដល់ពលរដ្ឋហុងកុងក្នុងរដូវក្តៅ និងចែកជាដំណាក់កាលបន្តបន្ទាប់ ។ ក្រៅពីនេះ អ្នកដំណើរនឹងទទួលបានសិទ្ធិពិសេសផ្សេងៗទៀត ។

គួរបញ្ជាក់ថា ហុងកុងធ្លាប់ទទួលបានអ្នកដំណើរជាង៥៦លាននាក់នៅឆ្នាំ២០១៩ មុនពេលជំងឺកូវីដរាតត្បាត ប៉ុន្តែការបិទព្រំដែន និងវិធានការទប់ស្កាត់ជំងឺកូវីដ បានធ្វើឱ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហុងកុងបានលុបចោលវិធានការឃុំខ្លួននៅសណ្ឋាគារ និងការពិនិត្យកូវីដបែប PCR មុនពេលធ្វើដំណើរ ធ្វើឱ្យហុងកុងចាប់ផ្តើមមានអ្នកដំណើរកើនឡើងបន្តិច ដោយចំនួនអ្នកដំណើរក្នុងឆ្នាំ២០២២ មានត្រឹមតែ១% ប៉ុណ្ណោះ ។ នៅឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុប (GDP) របស់ហុងកុងបានថយចុះ៣,៥% ពីឆ្នាំ២០២១ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj87IsTMcCqaYZmLrfYw_4HcG5jwP5vv_a0PNFJVHk-F8JlCEgTFeAXEKJWMv_vH39zcip0l6cICiDSS2b2PMqkS5CLVQC3S7N-bjElSIgqnnrEuc7j6-PZz9J1ZeNMXZijgggPSXMamTSzDT7u_Iz-aSHWuvLoQFWk8U9ANl0BJFYh750EbBWjgHPZ/s1280/photo_2023-02-03_09-32-59.jpg ប្រភព ៖ Nation World News

អីយ៉ាស់! ប៊ូ ខាវ ឆ្លើយតបទៅកាន់ឧកញ៉ាស្រី ចាន់ថន​ វិញហើយ

0

កាលពីម្សិលមិញ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាស ផ្តល់ផ្ទះ វីឡាតម្លៃ ២៧ម៉ឺនដុល្លារ ឡានទំនើប និង ថវិកាប្រចាំខែរយៈពេល១០ឆ្នាំ បើមានកីឡាករគុនខ្មែរណាម្នាក់ វ៉ៃឈ្នះ បួវខាវ។

ដោយរឿងរ៉ាវនេះ បានផ្ទុះទៅដល់ស្តេចប្រដាល់ថៃ ហើយប៊ូខាវ ក៏បានឆ្លើយតបមកវិញថា៖ “សូមមេត្តាប្រោសប្រណីផង”

ខណៈឧកញ៉ា ស្រី ចាន់ថន ក៏បានឆ្លើយតបវិញដែរថា៖ “អគុណលោកប្អូនប៊ូខាវដែលបានឆ្លើយតបវិញ”

គួរបញ្ជាក់ដែរថា ហេតុការណ៍ដែលឈានទៅដល់ការប៉ះពាក្យសម្តីគ្នានេះ ក៏ព្រោះតែកាលពីម្សិលមិញស្តេចប្រដាល់ថៃប៊ូខាវ បាននិយាយបែបមើលងាយកម្ពុជាថា” រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើងOriginal លេខ១ ទៅហើយ”៕

 

ងាយៗ! មកដឹងពីរបៀបចុះឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្តនៅស៊ីហ្គេម២០២៣

0

កាលពីពេលថ្មីៗនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី១២​  ​រួម​ជា​មួយ​ សហភាពសហព័ន្ធយុវជនកម្ពុជា​ ​បាន​ប្រកាស​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ចំនួន​ ៧០០០នាក់​ជា​ផ្លូវ​ការ​ហើយ។​

ដើម្បីចូលរួមធ្វើជាអ្នកស្ម័គ្រចិត្តអ្នកទាំងអស់គ្នាត្រូវ៖

ចូល​ទៅ​កាន់​គេហទំព័រ​ cambodia2023.com ឬ​ចុច​លីង​នេះ​ cambodia2023   រួចធ្វើតាមវិធីងាយខាងក្រោម៖

១.ត្រូវជ្រើសយកពាក្យ Volunteerhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW1dM_WTZRIbQsNnbo_QwDPLQu65cgF6M0sn65dN5yXn76_aRxnebdyzV8zF1hcVGAj-c4Uoe6rBu0Vg5f77vGL4GcIVFjJQ8Vf1KnVXz38E_SyxepYPenZLI-4BI7-QxJOYoCY3cNlwWsE4gTU4lO4oX8HOEJtuPAkyrFSqg0uOnIjfGaMjMH64Yd/s1920/Screenshot%202023-02-03%20083644.png
២.បំពេញរាល់សំណួរដែលគេបានសួរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7VsBsQt5bOioOLskyo_9YQVAIwDxgP6CDhTXvZvgckb5T5ocCnhjbW0FATz7HaIjA2hqJEhkIny5L36KmHYImUzASdatAaRkh5x9XtCPJ_5QmW6nr_foeuaDh8huszBD4eZEkqscENKjtS_RlonPRc_7R8xzRdwO17rNR_Zu0F38UK_K4URMufm_E/s1920/Screenshot%202023-02-03%20083754.jpg
៣.កុំភ្លេចចុចពាក្យ Submithttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh00Q-nFIfF-9M4Sg7CH_7yDGoQPUsdnOBQkw6Mtw74nqMBIt0SecARv8lcHqTcxlg3VpVj3ewvyClMADyr3-SOs5y7fMLxnM1ELsg6_O0ohnN2rO-5XIyFUnMj7aTTu8EgjJabO52tDkgF1TjL-NQeDMnE_KGfNri-1y1l9ERShchL2G20GtWzSlRE/s1920/Screenshot%202023-02-03%20083834.png

ហ្វីលីពីនអនុញ្ញាតឱ្យអាមេរិកតាំងមូលដ្ឋានទ័ព៤កន្លែងក្បែរតំបន់ជម្លោះ

0

ប្រទេសហ្វីលីពីន ៖ ហ្វីលីពីនបានបើកភ្លើងខៀវឱ្យអាមេរិកចូលមកតាំងមូលដ្ឋានទ័ពក្នុងប្រទេសរបស់ខ្លួន៤កន្លែងទៀតក្បែរតំបន់ជម្លោះជាមួយចិន ស្របពេលសកម្មជនប្រឆាំងសម្លឹងឃើញថា នឹងធ្វើឱ្យស្ថានការណ៍សន្តិសុខក្នុងភូមិភាគកាន់តែតានតឹង ។

ក្រសួងការពារជាតិអាមេរិក និងហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយស្តីពី ហ្វីលីពីនបើកភ្លើងខៀវឱ្យកងទ័ពអាមេរិកអាចចូលមកតាំងមូលដ្ឋានទ័ពនៅហ្វីលីពីន៤កន្លែងទៀត ក្នុងកិច្ចព្រមព្រៀងសហការផ្នែកការពារជាតិ Enhanced Defense Cooperation Agreement (EDCA) ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៤ ស្របពេលមានក្តីបារម្ភពីការពង្រីកឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្នុងអំឡុងពេលលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ។Philippines grants US access to four military bases | Financial Times

កិច្ចព្រមព្រៀងសហការផ្នែកការពារជាតិ (EDCA) នឹងអនុញ្ញាតឱ្យអាមេរិកអាចចូលមកតាំងមូលដ្ឋានទ័ពនៅប្រទេសហ្វីលីពីន ដើម្បីជាប្រយោជន៍ក្នុងការធ្វើសមយុទ្ធរួមគ្នា ការកំណត់ទីតាំងដំឡើងអាវុធជាមុន និងការបង្កលក្ខណៈងាយស្រួលផ្នែកយោធាផ្សេងទៀត ដូចជា ឃ្លាំងប្រេង និងកន្លែងស្នាក់នៅរបស់កងទ័ព ប៉ុន្តែមិនបានតាំងមូលដ្ឋានទ័ពរហូតនោះទេ ។

បណ្តាសកម្មជនហ្វីលីពីនបានប្រឆាំងនឹងរឿងនេះ ដោយសម្លឹងឃើញថា នឹងបង្កើនភាពតានតឹងក្នុងភូមិភាគ ហើយពួកគេបានចេញមកប្រមូលផ្តុំគ្នានៅបរិវេណខាងមុខបន្ទាយទាហានក្នុងទីក្រុងម៉ានីល នាថ្ងៃទី២ ខែកុម្ភៈ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការសហការគ្នានេះ ។ សកម្មជនមួយចំនួនបានយកទង់ជាតិអាមេរិកមកដុត ព្រមទាំងចោទប្រកាន់ថា អាមេរិកជាដើមហេតុធ្វើឱ្យមានអសន្តិសុខក្នុងភូមិភាគកាន់តែខ្លាំងឡើង ៕U.S. expands military presence in the Philippines as China looms in region ប្រភព ៖ TNN World