បន្ទាប់ពីបទឈប់បាញ់រយៈពេល៣សប្តាហ៍រវាងអុីស្រាអែល និងលីបង់ បានចូលជាធរមាន ស្រាប់តែអុីស្រាអែលបានបញ្ចេញផែនទីថ្មី ដោយមានទឹកដី ដែលទើបតែឈ្លានពានបានពីប្រទេសលីបង់។
.png)
គិតត្រឹមចុងខែមេសាឆ្នាំ២០២៦នេះ អ៊ីស្រាអែលបានគ្រប់គ្រងទឹកដីប្រទេសលីបង់ ជាង១០គីឡូម៉ែត្រ នៅភាគខាងជើង ឬប្រហែល៦ភាគនៃទឹកដីលីបង់។
ទឹកដីនេះ លាតសន្ធឹងពីឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដល់តំបន់ភ្នំហឺម៉ុន ដែលរដ្ឋាភិបាលអុីស្រាអែល តែងចិញ្ចឹមចង់បាន ដោយលើហេតុផលថា ដើម្បីការពារការគំរាមកំហែង ពីសំណាកក្រុមហេសបូឡា មកលើតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែល។
ប្រទេសលីបង់ និងហេសបូឡាហ៍ បានច្រានចោល និងថ្កោលទោសទង្វើនេះ ដោយចាត់ទុកថាជាការឈ្លានពានដោយខុសច្បាប់ និងរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។
គួរបញ្ជាក់ថា អុីស្រាអែល តែងតែចង់កម្ទេចប្រទេសលីបង់ និងហេសបូឡាហ៍ ដោយចាត់ទុកជាក្រុមភេវរករ៕










