Home Blog Page 1867

វិស័យដឹកជញ្ជូនរបស់អាស៊ាននឹងរីកចម្រើននាពេលអនាគត

0

តាមការស្រាវជ្រាវចុងក្រោយរបស់ Research and Markets អំពីវិស័យដឹកជញ្ជូនក្នុងភូមិភាគអាស៊ីអាគ្នេយ៍បញ្ជាក់ថា ឧស្សាហកម្មដឹកជញ្ជូនក្នុងភូមិភាគនេះនឹងរីកចម្រើនជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣២ ។ ភូមិភាគនេះមានប្រជាពលរដ្ឋសរុបជាង៦០០លាននាក់នៅចុងឆ្នាំ២០២១ ដែលធ្វើឱ្យមានអត្រាការលូតលាស់សេដ្ឋកិច្ចទូទៅខ្ពស់ជាងមធ្យមភាគទូទាំងពិភពលោក ។ របាយការណ៍នេះគ្របដណ្តប់ការសិក្សាលើប្រទេសកម្ពុជា សិង្ហបុរី ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម មីយ៉ាន់ម៉ា ព្រុយណេ និងឡាវ ។

តាមការស្រាវជ្រាវបង្ហាញថា កម្រិតសេដ្ឋកិច្ចនៃប្រទេសទាំង១០ ក្នុងអាស៊ានខុសប្លែកគ្នាយ៉ាងខ្លាំង ប៉ុន្តែសិង្ហបុរីជាប្រទេសអភិវឌ្ឍន៍រួចហើយ ដែលមានផលិតផលក្នុងស្រុកសរុប (GDP) ក្នុងម្នាក់ប្រមាណ៧៣.០០០ដុល្លារអាមេរិកនៅឆ្នាំ២០២១ ខណៈឆ្នាំ២០២១នេះ កម្ពុជា និងមីយ៉ាន់ម៉ា មាន GDP ក្នុងម្នាក់តិចជាង២.០០០ដុល្លារអាមេរិក ។

ជារួម ឧស្សាហកម្មដឹកជញ្ជូនក្នុងប្រទេសអាស៊ានបានអភិវឌ្ឍន៍នាប៉ុន្មានឆ្នាំកន្លងមក ជាពិសេស ទីផ្សារកើតថ្មីៗកើនឡើងដូចជា វៀតណាម និងថៃ ដោយសេដ្ឋកិច្ចប្រទេសទាំងពីរបានលូតលាស់យ៉ាងឆាប់រហ័ស ដែលជួយជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូន ។ ចំណែកសិង្ហបុរីជាប្រទេសអភិវឌ្ឍន៍ខ្លាំងបំផុតក្នុងភូមិភាគអាស៊ានលើផ្នែកដឹកជញ្ជូនផ្លូវទឹក ដោយនៅឆ្នាំ២០២០ កំពង់ផែសិង្ហបុរីមានបរិមាណដឹកជញ្ជូនរវាងប្រទេសដល់៥៩០លានតោន ។

ឥណ្ឌូណេស៊ីបានជាប់ចំណាត់ថ្នាក់ដំបូងនៃប្រទេសក្នុងតំបន់អាស៊ាន ទាក់ទងនឹងបរិមាណអ្នកដំណើរក្នុងស្រុក និងការដឹកជញ្ជូនទំនិញ ។ ប្រទេសនេះមានអាកាសយានដ្ឋានជាង២០០កន្លែងផ្តល់សេវាកម្មក្នុងប្រទេស ប៉ុន្តែសម្រាប់សេវាកម្មហោះហើរជាអន្តរជាតិ ថៃបានជាប់លំដាប់លេខ១ ក្នុងភូមិភាគនេះ ដោយថៃមានការហោះហើរជាអន្តរជាតិជាង៨០លាននាក់នៅឆ្នាំ២០១៩ ខណៈព្រុយណេ និងឡាវ មានតែ២លាននាក់ប៉ុណ្ណោះ ។ ក្រៅពីនេះ វិនិយោគិនអន្តរជាតិជាច្រើនបានផ្លាស់ប្តូរទីតាំងផលិតរបស់ខ្លួនមកកាន់ភូមិភាគអាស៊ាន ហើយទំហំពាណិជ្ជកម្មបរទេសបានពង្រីក ដែលជួយជំរុញការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូនក្នុងភូមិភាគផងដែរ ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានកែលម្អការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ហើយក្នុងចំណោមនោះ គឺគម្រោងពង្រីក និងកែលម្អផ្លូវជាតិលេខ៧ ក្នុងខេត្តកំពង់ចាម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ថ្លែងថា ការពង្រីក និងកែលម្អផ្លូវមានសារសំខាន់យ៉ាងខ្លាំងដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ រួមទាំងដឹកជញ្ជូនកសិផល និងកសិឧស្សាហកម្មផងដែរ ៕No photo description available.

ប្រភព ៖ AEC Connect

ដើរព្រៃ ឬបោះតង់ ចាំបាច់ណាស់ ត្រូវមានរបស់ទាំងនេះ

0

បច្ចុប្បន្នដំណើរកម្សាន្តក្នុងព្រៃ ឬបោះតង់កំពុងក្លាយជាទម្លាប់មួយដ៏ចាបអារម្មណ៍មួយរបស់យុវជនសម័យថ្មី ដែលទំនេរពីការសិក្សា ចង់ចូលព្រៃសម្រាកកម្សាន្ត និងដើម្បីសាកថ្មជីវិតផងដែរ។

ដើម្បី​ឲ្យការ​បោះតង់​​ប្រកប​ដោយ​សុវត្ថិភាព និង​មិន​ខ្វះខាត​មុខ​ក្រោយ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បោះតង់​​សោះ​នោះ គួរត្រៀម​របស់​របរ​ដូច​ខាងក្រោម​នេះ៖

  • ឡេលាប​ការពារ​កម្តៅ​ថ្ងៃ និង​ឡេ​លាប​ការពារ​មូស​ឬ​សត្វ​ល្អិត​ខាំ
  • ប្រេងខ្យល់​ប្រេង​កូឡា និង​ប្រអប់​ដាក់​ថ្នាំពេទ្យ​មួយ​ចំនួន ដូចជា ថ្នាំ​ចុក​ពោះ​រាគ ថ្នាំ​ឈឺក្បាល វិលមុខ ក្តៅខ្លួន
  •  ក្រដាស​ជូតមាត់ និង​ក្រដាស​សើម
  • ភួយ​ស្តើងៗ​ល្មម ជាមួយ​កូន​ខ្នើយ​តូច​មួយ
  • ពិល កូន​កាំបិត ដែកកេះ ថង់​សម្រាប់​ដាក់​ឥវ៉ាន់
  • អាហារ​សម្រន់
  • សម្លៀកបំពាក់ខោ​ជើងវែង​អាវ​ដៃវែង សម្រាប់​ការពារ​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​ពេល​យប់
  • កាបូបតូចមួយ សម្រាប់ដាក់របស់ប្រើប្រាស់ផ្ទាលខ្លួនThe Ten Essentials for Hiking & Camping | REI Co-op

 

ផលិតផលសម្បកកង់រថយន្តជួយការពារបរិស្ថានបានចេញជារូបរាងហើយ

0

បើទោះជាបច្ចុប្បន្ននេះ ជាសម័យថ្មី យើងកំពុងតែឈានពីការប្រើរថយន្តចាក់ប្រេង ទៅប្រើរថយន្តអគ្គិសនី ដើម្បីកាន់តែមានភាពជិតស្និទ្ធនឹងបរិស្ថានខ្លាំងក្តី ប៉ុន្តែយើងមិនបានគិតពីសម្បកកង់រថយន្ត ដែលនៅតែជាធាតុផ្សំសំខាន់ទេ ។

តើដឹងឬទេថា សម្បកកង់រថយន្តដែលយើងប្រើប្រាស់មកដល់សព្វថ្ងៃនេះ មិនអាចរលាយដោយខ្លួនវាតាមធម្មជាតិបានទេ បើទោះជាឈ្មោះរបស់វាប្រាប់ថា ផលិតពីកៅស៊ូ ប៉ុន្តែការពិត ធាតុផ្សំរបស់ជ័រកៅស៊ូមានមិនលើសពី៣០% ។ ធាតុផ្សំភាគច្រើនមកពីសារធាតុគីមី ហើយវិធីកម្ចាត់មានតែការដុតចោល ហេតុនេះ វាមិនបានផ្តល់លទ្ធផលល្អដល់បរិយាកាសទេ ។

ក្នុងគោលបំណងកាត់បន្ថយការប៉ះពាល់បរិស្ថាន អ្នកផលិតសម្បកកង់រថយន្តខ្នាតធំ គឺ Goodyear មានគោលដៅសាកល្បងផលិតសម្បកកង់រថយន្តពីវត្ថុធាតុដើមប្រកបដោយនិរន្តរភាព១០០% នៅក្នុងឆ្នាំ២០៣០ ។ គោលដៅនេះកំពុងតែដំណើរការទៅល្អ ពីព្រោះក្នុងព្រឹត្តិការណ៍ Consumer Electronics Show (CES) ឆ្នាំ២០២៣នេះ ក្រុមហ៊ុន Goodyear បានបង្ហាញសម្បកកង់គំរូផលិតពីវត្ថុធាតុដើមមាននិរន្តរភាព៩០% ខណៈឆ្នាំ២០២២ ក៏មានព្រឹត្តិការណ៍បង្ហាញសម្បកកង់ប្រភេទនេះដូចគ្នាដែរ ។

ពិតណាស់ មុនទទួលបានគំរូសម្បកកង់រថយន្តនេះ ត្រូវឆ្លងកាត់ការសាកល្បងជាច្រើន ដោយ Goodyear បានសាកល្បងវាជាមួយក្រុមដឹកជញ្ជូនរួចហើយ និងទទួលបានការគាំទ្រផងដែរ មានន័យថា សម្បកកង់នេះត្រូវបានគេអនុន័តឱ្យប្រើប្រាស់នៅលើផ្លូវថ្នល់ ហើយអ្វីត្រូវធ្វើពេលនេះ គឺត្រូវរកវត្ថុធាតុដើមឱ្យបានគ្រប់គ្រាន់ដើម្បីផលិតសម្បកកង់រថយន្តសម្រាប់បើកបរនៅលើផ្លូវនានាយ៉ាងមានសេរីភាព ។

ចំពោះវត្ថុធាតុដើមមាននិរន្តរភាពនេះ គឺបានមកពីប្រេងសណ្តែកសៀង ។ ចំពោះគុណសម្បត្តិរបស់សម្បកកង់រថយន្តនេះ Goodyear និយាយថា វាអាចធន់នឹងការរំកិតផ្សេងៗ គឺវាអាចប្រើប្រាស់បានយូរអង្វែង ព្រមទាំងកាត់បន្ថយការបញ្ចេញកាបូនផងដែរ ។

បើទោះជាវាអាចរត់នៅលើផ្លូវបានដូចគ្នានឹងសម្បកកង់ផ្សេងទៀត ប៉ុន្តែកុំភ្លេចថា សម្បកកង់នៅលើលោកនេះមានគុណសម្បត្តិខុសៗគ្នា ហើយយើងត្រូវជ្រើសរើសសម្បកកង់ណាល្អ មានសុវត្ថិភាពក្នុងពេលបើកបរ បើទោះជាសម្បកកង់របស់ Goodyear មានការទទួលស្គាល់ពីខាងដឹកជញ្ជូនក្តី ក៏ត្រូវការពិសោធន៍បន្តទៀតថា តើវាអាចប្រើធន់ជាមួយផ្លូវបានល្អដូចការលើកឡើងឬទេ ៕Goodyear Shows Off Sustainable Tires at CES 2023

ប្រភព ៖ Spring News

កូរ៉េខាងជើងបញ្ចេញប្រតិកម្ម ក្រោយអាមេរិកធ្វើសមយុទ្ធផ្លូវអាកាសជាមួយកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងសម្លឹងឃើញថា សកម្មភាពរបស់អាមេរិកជាការគំរាមកំហែងដល់ឧបទ្វីបកូរ៉េ និងជំរុញឱ្យស្ថានការណ៍ចូលក្នុងបន្ទាត់ក្រហម បន្ទាប់ពីអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នានៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីបង្ហាញពីសក្តានុពលរបស់អាមេរិក និងការពារការគំរាមពីនុយក្លេអ៊ែរ ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបង្ហាញរូបភាពការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយអាមេរិក កាលពីថ្ងៃទី១ ខែកុម្ភៈ រួមមាន យន្តហោះចម្បាំងរបស់កងទ័ពអាមេរិក និងកូរ៉េខាងត្បូង គ្រាប់បែកធុនធ្ងន់ B-1B, យន្តហោះចម្បាំង Stealth F-22 និងយន្តហោះចម្បាំង F-35A និង F-35 B របស់អាមេរិកហោះហើរនៅលើមេឃ ប៉ុន្តែមិនបានបញ្ជាក់ថា មានចំនួនប៉ុន្មានទេ ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នានេះ ដើម្បីបង្ហាញពីសក្តានុពលដ៏ខ្លាំងក្លារបស់អាមេរិក និងទប់ស្កាត់ការគំរាមពីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXoRqRZpQx6WFI14ADTpxyhnybWwGS27wZgd6ds6AGPjDEeP9ASc94vGM_Q8epXzJ0j16Wd2mjzo95UblMJTzX94Vp56Ls7tWotNhU89SwVoOFcO41E3ySUOJPh8tkNoiDwrtbQ5vUbWlwec5y-wOBchKgUgBNJxDjkoUzRBbzpaPTdGz4JvUV3nq_/s1280/photo_2023-02-02_13-59-33.jpg

KCNA របស់កូរ៉េខាងជើងរាយការណ៍ថា តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃទី២ ខែកុម្ភៈ ថា ការធ្វើសមយុទ្ធរួមគ្នារបស់ប្រទេសទាំងពីរនេះ បានជំរុញឱ្យស្ថានការណ៍ចូលក្នុងបន្ទាត់ក្រហម និងគំរាមកំហែងមហាសមុទ្រកូរ៉េ ធ្វើឱ្យមហាសមុទ្រនេះក្លាយជាកន្លែងសង្គ្រាមដ៏ធំ និងកាន់តែធ្ងន់ធ្ងរ ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងថា ស្ថានភាពយោធា និងនយោបាយនៅមហាសមុទ្រកូរ៉េនេះបានចូលដល់បន្ទាត់ក្រហមហើយ ដោយសារការធ្វើសមយុទ្ធយោធាប្រឈមមុខដាក់គ្នាខ្វះការពិចារណារបស់អាមេរិក ។ ប្រទេសកូរ៉េខាងជើងមិនចាប់អារម្មណ៍ការចរចាគ្នាទេ ដរាបណាអាមេរិកនៅតែប្រើនយោបាយបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu5Asnc7-0Jk4-oVLNuMwGaqSqA72WQHlRNZMD0nCew6FakKP53duLrpdOQ7-Lij8X6jV2loCK8A4_r2dc2c9IcEh4jVCiDh-613fApsreW-NK2U-zDKlf79lW0mBHJybbklA-y4pYbiFKwAk5EfBhmK-8wefujL9_TelTlYIQNIjc9FLNYBf39GU4/s930/photo_2023-02-02_13-59-34.jpg

គួរបញ្ជាក់ថា កងទ័ពអាមេរិកចំនួន២.៨៥០០នាក់បានប្រចាំការនៅកូរ៉េខាងត្បូង តាំងពីសង្គ្រាមកូរ៉េខាងបញ្ចប់នៅឆ្នាំ១៩៥០-១៩៥៣ សង្គ្រាមកូរ៉េបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់គ្នា ។ កាលពីឆ្នាំ២០២២ កូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលផ្លោងជាច្រើនដែលមិនធ្លាប់មានពីមុនមក និងសាកល្បងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីខកខានតាំងពីឆ្នាំ២០១៧ ។

មុននេះ ទីស្នាក់ការអង្គការសហប្រជាជាតិ (United Nation Command) បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសកូរ៉េខាងពីររំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាក្នុងបរិវេណព្រំដែន ដោយបានបញ្ជូនដ្រូនរំលោភលើដែនអាកាសរបស់ភាគីម្ខាងទៀតកាលពីខែធ្នូ ឆ្នាំ២០២២ ។ ប៉ុន្តែករណីកូរ៉េខាងត្បូងបាញ់ដ្រូនរបស់កូរ៉េខាងជើងដែលហោះចូលដែនអាកាសកូរ៉េខាងត្បូងនោះ មិនចាត់ទុកថា រំលោភកិច្ចព្រមព្រៀងទេ ៕

ប្រភព ៖ TNN Online

វី​រៈ​ជ័យ ឧទ្យាន​ជាតិ​ ដ៏មានសក្តានុពល នៃ​ទឹកដីកម្ពុជា

0

ឧទ្យានជាតិវិរៈជ័យ​មាន​ទី​តាំងនៅភាគឦសានប្រទេសកម្ពុជាលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ។  ឧទ្យាន​នេះ​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេសលាវ និង វៀតណាម​ហើយ​មាន​ផ្ទៃ​ក្រឡា ៣.៣២៥ គីឡូម៉ែត្រ​ក្រឡា និង ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រជុំជួរ​ភ្នំអាណោម ដែល​ចេញ​ពី​ប្រទេសវៀតណាម និង ស្ថិត​នៅ​ជាយ​វាល ព្រៃ​ជម្រុះ​ស្លឹ​កឥណ្ឌូចិន កណ្តាល ។

ឧទ្យាន​ជាតិវិរៈ​ជ័យ ចាត់​ទុក​ជា​ដែន​ជម្រក​មួយ​សម្រាប់​ពពួក​ថនិក​សត្វ​ធំៗ​របស់​ប្រទេសកម្ពុជា មាន​ដូចជា​ខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជា​ដើម ។ លក្ខណៈ​ជីវសាស្ត្រ​ឧទ្យាន​ជាតិ​វីរៈជ័យ មាន​សារ​សំខាន់​ដល់​ការងារ អភិរក្ស​អន្តរជាតិ ។

ឧទ្យានជាតិនេះជាដែនជម្រកព្រៃឈើសើមរយៈកម្ពស់មធ្យមប្រមាណជាង ៧៥ ភាគរយ នៃផ្ទៃប្រទេស ។ ភាគ​ច្រើន​នៃ​តំបន់​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា​គ្របដណ្តប់​ដោយ​ព្រៃ​ជម្រុះ​ស្លឹក និង ព្រៃ​ពាក់​កណ្តាល​ស្រោង ។ ព្រៃ​ឈើ​ឧទ្យាន​ជាតិវីរៈជ័យ ភាគ​ច្រើន​ជា​ប្រភេទ​ព្រៃ​ពាក់​កណ្តាល​ស្រោង និង ព្រៃ​ស្រោង​បៃតង​ជានិច្ច ។ ទិដ្ឋភាព​ចម្រុះ​របស់​ឧទ្យាន​ជាតិ​នេះ ក៏​បង្កប់​ផង​ដែរ​នូវ​តំបន់​ទំនាប​លិច​ទឹក វាល​ស្មៅ ព្រៃឫស្សី ព្រៃចម្រុះ ជ្រុះស្លឹក និង ព្រៃជ្រុះស្លឹកសុទ្ធ ។ ឧទ្យាន​ជាតិ​នេះ​អាចជា​ដែន​ជម្រក​ព្រៃ​ឈើ​នៅសល់​ចុង​ក្រោយ​គេ​បំផុត​ដែល មាន​រុក្ខជាតិ ប្រចាំ​តំបន់​ចាំ​បាច់​ត្រូវ​ការពារ ។

មាន​ទន្លេធំៗ​ពីរ គឺ​ទន្លេសេសាន នៅ​ភាគ​ខាង​ត្បូង និង ទន្លេសេកុង នៅ​ភាគ​ខាង​លិច ជាប់​នឹង​ឧទ្យានជាតិ ។ ទន្លេ​ធំៗ​ទាំងពីរ និង ស្ទឹង​ធំៗ​មួយ​ចំនួន​ទៀត ដែល​មាន​នៅ​ក្នុង​ឧទ្យានជាតិ គឺ​ជា​ប្រភព​អាង ទឹក ដ៏​សំខាន់​របស់​តំបន់​​នេះ ហើយ​វា​ក៏​បាន​ទ្រទ្រង់​ដល់​ធម្មជាតិ និង សត្វ​ទឹក​នានា​មួយ​ចំនួន​ធំ​ដែល​ខ្លះ​ជា​ប្រភេទ​ប្រចាំ​តំបន់៕

HYBE ទិញភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាសំឡេង Supertone

0

ប្រទេសកូរ៉េខាងត្បូង ៖ HYBE Corporation ជាក្រុមហ៊ុនផ្នែកកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី៣១ ខែមករា កន្លងមកថា ក្រុមហ៊ុនបានវិនិយោគក្នុងទឹកប្រាក់ចំនួន៤៥.០០០លានវ៉ុន ទិញភាគហ៊ុនរបស់ក្រុមហ៊ុន Supertone ដើម្បីចាប់ផ្តើមជាមួយបច្ចេកវិទ្យាសំឡេង AI (
Artificial intelligence) ។

Supertone ជាក្រុមហ៊ុនធ្វើការផ្នែកបច្ចេកវិទ្យាសំឡេងដ៏ល្បីល្បាញលើពិភពលោក ហើយគេបានស្គាល់ដោយសារក្រុមហ៊ុននេះប្រើបច្ចេកវិទ្យាសំឡេង AI កម្រិតខ្ពស់ដូចសំឡេងមនុស្សពិតប្រាកដ ដូចជា ការសង្កត់សំឡេង ។ បច្ចេកវិទ្យា AI របស់ក្រុមហ៊ុននេះ អាចបង្កើតសំឡេងថ្មីៗបានដោយគ្មានកំណត់ ហើយ AI ក៏អាចច្រៀងផងដែរ ។

សមត្ថភាពបច្ចេកវិទ្យាសំឡេង AI របស់ក្រុមហ៊ុន Supertone ធ្លាប់ត្រូវបានគេបង្ហាញនៅក្នុងកម្មវិធីតន្ត្រីក្នុងស្រុករបស់កូរ៉េខាងត្បូង ដោយការបង្កើតសំឡេងរបស់តារាចម្រៀងដែលស្លាប់ទៅហើយ ដូចជា Kim Gwangseok, Kim Hyunsik, Yoo Jaeha និង Lim Yuntaek ឱ្យត្រឡប់មកមានជីវិតម្តងទៀតតាមរយៈបទចម្រៀង ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ HYBE ធ្លាប់បានទិញភាគហ៊ុនពី Supertone រួចហើយ ស្មើ១៨,២% ហើយការប្រកាសទិញភាគហ៊ុនបន្ថែមទៀតនៅពេលនេះ ធ្វើឱ្យក្រុមហ៊ុនក្លាយជាអ្នកកាន់កាប់ភាគហ៊ុនធំបំផុត ខណៈភាគហ៊ុនស្មើ៥៦,១% ។

Park Jiwon នាយកប្រតិបត្តិក្រុមហ៊ុន HYBE បានបញ្ជាក់ពីគោលបំណងនៃការទិញភាគហ៊ុនលើកនេះថា វានឹងធ្វើឱ្យអាជីវកម្មល្អប្រសើរឡើង និងការកម្សាន្តដ៏អស្ចារ្យ តាមរយៈការធ្វើការរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ។ បច្ចេកវិទ្យាសំឡេង AI របស់ Supertone នេះ នឹងធ្វើឱ្យការសម្តែង និងការច្រៀងចម្រៀងកាន់តែមានភាពរស់រវើក ៕

ប្រភព ៖ beartai BRIEF

មកស្គាល់មហាសេដ្ឋីប្រាក់ពាន់លានដុល្លារដំបូងរបស់វៀតណាម

0

លោក Pham Nhật Vượng កើតថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៦៨ គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម និងជាមហាសេដ្ឋីលុយពាន់លានដុល្លារទីមួយរបស់វៀតណាម។

គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Vingroup ដែលគេបានស្គាល់គាត់តាមរយៈយីហោម៉ាករថយន្តដ៏ល្បី Vinfast ដែឡកំពុងវាយលុកនៅទីផ្សារអាមេរិក។Tỷ phú Phạm Nhật Vượng: “Mỗi nhân viên là một đại sứ”

លោកគឺជា​​អតីត​និស្សិត​ដែលបាន​​ទៅសិក្សា​នៅរដ្ឋធានី​ Moscow ប្រទេស​រុស្ស៊ី។​ ក្នុងទសវត្សរ៍​ឆ្នាំ ៩០ ​លោក បាន​​ទៅរស់​នៅប្រទេស​អ៊ុយក្រែន​​ជាទីកន្លែង ​ដែល Pham Nhat Voung ​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​របស់ខ្លួន​ គឺក្រុមហ៊ុន​ Technocom Group ផ្ដោត​លើ​ការ​ផលិត​ម្ហូបអាហារ​ Fast Food។

លុះក្រោយមកដល់ឆ្នាំ២០០១ មហាសេដ្ឋី​​​រូបនេះ បាន​វិលត្រឡប់​មកកាន់​មាតុប្រទេស​​របស់ខ្លួន​វិញ ដោយបាន​ចូល​ប្រឡូក​​វិនិយោគ​លើវិស័យ​អចលនទ្រព្យ ហើយបានសម្រេចចិត្ត​បាន​លក់​ក្រុមហ៊ុន​​អាហារ​ Fast Food នៅប្រទេស​អ៊ុយក្រែន  ដើម្បីផ្ដោតលើការវិនិយោគក្នុងស្រុកវិញ។Ông Phạm Nhật Vượng sẽ chi 2 tỷ USD để thực hiện tham vọng bán xe VinFast  cho người Mỹ

មិនបានយូរប៉ុន្មានរូបលោក ក៏បានបង្កើតក្រុមហ៊ុនដំបូងរបស់គាត់ ​ជ្រកក្រោមឈ្មោះ Vinpearl Land នៅឆ្នាំ ២០០១ ដោយ​ផ្ដោត​លើការ​អភិវឌ្ឍ​ក្នុងវិស័យ​បដិសណ្ឋារកិច្ច ក្នុង​ទីក្រុង​ញ៉ាត្រាំង។ តែ១ឆ្នាំក្រោយមក​ លោកបាន​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀតឈ្មោះ Vincom នៅរដ្ឋធានីហាណូយ​។

នៅឆ្នាំ ២០០២ Pham Nhat Voung បានសម្រេចដាក់ក្រុមហ៊ុន​​របស់ខ្លួន​​​​ចូលទៅ​ក្នុងផ្សារ​ហ៊ុន នៅឆ្នាំ២០០២ ដោយបង្កើត​ជាសម្ព័ន្ធក្រុមហ៊ុន Vingroup​។ ក្រុមហ៊ុន​ Vingroup កាន់តែមាន​ឥទ្ធិពល​ខ្លាំងឡើងៗ នៅក្នុង​សេដ្ឋកិច្ច​វៀតណាម និងបាន​ឈរជាជើង​ខ្លាំងមួយ នៅក្នុង​វិស័យ​លក់រាយ ការិយាល័យ និង​ពាណិជ្ជកម្មអចលនទ្រព្យ។

យោងតាម Forbes​ នៅឆ្នាំ ២០២២ នេះ លោក Pham Nhat Voung បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ៤,២ពាន់លាន ពោលគឺធ្លាក់ចុះ ៤,៦៨% ឬប្រមាណ ២០៦លានដុល្លារ ប៉ុន្តែលោកនៅតែជាមហាសេដ្ឋីមានផុតលេខមួយរូបរបស់វៀតណាម៕Ông Phạm Nhật Vượng nhận thù lao 0 đồng

ប្រភព៖ Wikipedia

អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បកស្រាយច្បាស់ៗ រឿងកែវ រំចង់ គ្មានឈ្មោះប្រកួតស៊ីហ្គេម

0

កាលពីពេលថ្មីៗនេះ កីឡាករប្រដាល់ជើងចាស់មានឈ្មោះបោះសម្លេងលោក កែវ រំចង់ បានធ្វើការឡាយទាំងមិនសុខជិត ដោយឆ្ងល់ថាហេតុអ្វីខ្លួនមិនមានឈ្មោះប្រកួតស៊ីហ្គេម តំណាងឱ្យកម្ពុជា។

ក្រោយមកលោក និន ភារម្យ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានចេញមុខបកស្រាយៗច្បាស់ៗដូច្នេះថា៖ “ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាករគ្រប់រូបមិនអាចនឹកឃើញចង់ចូលរួមប្រកួតបានទេ អ្វីៗ​សុ​ទ្ធតែបានត្រៀមលក្ខណៈសម្បត្តិទុកជាមុន។ យ៉ាងណាមិញក្រុមជម្រើសជាតិ ត្រូវបានប្រមូលផ្តុំហ្វឹកហាត់ត្រៀមពីរ​ឆ្នាំ​​ក​ន្លងមក ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស ភាពអំណត់ ឋាមពល និងគ្រប់យុទ្ធវិធី កលល្បិច ដើម្បីលទ្ធផលជោគជ័យ និង យកជ័យលាភីជូនប្រទេសជាតិ”។

លោកក៏បានបន្តទៀតថា “ចំពោះយើងចង់ចូលរួមប្រកួតកីឡាស៊ីហ្គេម តើយើងបានត្រៀមលក្ខណៈសម្បត្តិដែរឬអត់..? សព្វថ្ងៃមានបានហ្វឹកហាត់ត្រៀមដែរទេ នរណជាគ្រូបង្វឹករបស់ប្អូន និងមានការទទួលស្គាល់ពីក្រសួងអប់រំ ដែរឬទេ…? អា​ច​​​​​ដឹងខ្លួនឯងហើយ ថាយើងកំពុងធ្វើអ្វី យើងមានសមត្ថភាពគ្រប់គ្រាន់ដែរទេ..? ទម្ងន់ សាច់ឈាមរបស់យើងពេលនេះ សមជាកីឡាករ ឬអត់…? អ៊ំនិយាយនេះ ដើម្បីឱ្យឯងសិក្សាមើលដោយខ្លួនឯង ចំពោះបងប្អូន អ្នកគាំទ្រកីឡាករ កែវ រំចង់ ដែលជាអាយដលរបស់បងប្អូន ចង់ឱ្យគាត់ទៅចូលរួមប្រកួត គួរពិចារណាផងដែរ ជាកិត្តិយស មុខមាត់ប្រទេសជាតិ មិនអាចធ្វើអ្វីមួយ ដោយពុំមានផែនការច្បាស់លាស់នោះទេ”៕ផ្ទុះទៀត​ហើយ! កែវ រំចង់ សួរថា ហេតុអ្វីការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា អត់មាន​ឈ្មោះខ្ញុំ? › keila24.com

ប៊ូខាវ ថាគុនខ្មែរ ត្រឹមលំដាប់អាស៊ាន ខណៈ Muay Thai លំដាប់ពិភពលោក

0

Muay Thai ត្រូវបានដកចេញពីវិញ្ញាសារប្រដាល់សេរីនៃព្រឹត្តិការណ៍ស៊ីហ្គេមភ្នំពេញ ដែលបង្កឱ្យមានការផ្ទុះកំហឹងជាខ្លាំងពីសំណាកប្រជាជនថៃ ដោយជំនួសមកវិញនូវពាក្យថា “គុនខ្មែរ” របស់កម្ពុជា។

ទន្ទឹមគ្នានោះប៊ូខាវ ដែលគេទទួលស្គាល់ថាជាជើងខ្លាំងប្រចាំថៃ បានរំលឹកពិភពលោកអំពីឫសគល់បុរាណនៃកីឡានៅក្នុងប្រទេសថៃ ដោយខ្លួនបានលើកឡើងថា “Muay Thai មានពិធីពិសេសមួយក្នុងការថ្វាយបង្គំគ្រូមុនពេលប្រកួតនីមួយៗ គួបផ្សំនឹងរបបបណ្តុះបណ្តាលជាប្រព័ន្ធ និងបច្ចេកទេសផ្សេងៗដែលបង្កើតឡើងដោយបុព្វបុរសរបស់យើង”សំខាន់ជាងនេះទៅទៀត ក្បាច់គុននេះត្រូវបានប្រើប្រាស់ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្ររបស់យើងតាំងពីបុរាណកាលមក។Buakaw blasts rival in Phnom Penh - Khmer Times

ស្តេចប្រដាល់ថៃរូបនេះ បានសង្កត់ធ្ងន់ថែមទៀតថា” រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើងOriginal លេខ១ ទៅហើយ”៕

ដោយសារតែ Muay Thai ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងខែកក្កដា ឆ្នាំ ២០២១ ហេតុនេះទើបថៃអះអាងថាក្បាច់គុននោះជារបស់គេ។

តែយ៉ាងណាមិញ សម្រាប់ខាងភាគីកម្ពុជានឹងតែប្រកាន់ជំហរ ប្រើឈ្មោះ “គុនខ្មែរ” ដោយមិនខ្វល់ពីប្រទេសថៃ៕What Is Buakaw Banchamek's Net Worth? (Updated 2023)

ប្រភព៖ National Thailand

ហុងកុងហាមឃាត់ការប្រើសារធាតុចម្រាញ់ពីកញ្ឆា

0

ហុងកុង ៖ ហុងកុងត្រៀមប្រកាសហាមឃាត់ប្រើប្រាស់សារធាតុញៀន «Cannabidiol» ចម្រាញ់ចេញពីកញ្ឆា ព្រមទាំងចាត់ទុកថា វាស្ថិតក្នុងប្រភេទថ្នាំគ្រោះថ្នាក់ ហើយហុងកុងបានកំណត់ច្បាប់ដាក់ទោសថ្មីធ្ងន់ធ្ងរបំផុតដល់អ្នកលួចនាំចូល ផលិត និងគ្រប់គ្រងសារធាតុប្រភេទនេះផងដែរ ។

កាលពីឆ្នាំ២០២២ កន្លងមក ហុងកុងបានប្រកាសហាមឃាត់ប្រើសារធាតុចម្រាញ់ពីកញ្ឆា ដោយសារហេតុផលនៃការបំបែក «Cannabidiol» សុទ្ធចេញពីកញ្ឆា និងអាចមានការផ្សំបញ្ចូលជាមួយសារធាតុ «Tetrahydrocannabinol» ក្នុងពេលផលិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-oto2OfoJK-e_XkXT2vhGNo50t_EL2lE2XLH7yUjyPPj018H0EAxO2Zht5cjKetM-jHdbp9RdJw6wrvEZ3K8Zy9dCGj_7t7ezsmOiLoHlVIHThQon9qScTgkQ9bgVkqNVcc7i0oYoBqYG-ZyuUaOVB59rMdiEayddmepVRiy1eJUprcz5WL6CVGz/s750/photo_2023-02-02_11-08-41.jpg

គេរកឃើញសារធាតុ «Cannabidiol» នៅហុងកុងច្រើនបំផុតនៅឆ្នាំ២០២២ ដោយគេបានផ្សំវានៅក្នុងនំ cookies ច្រើនបំផុត ។ ចំណែកការដាក់ទោសថ្មីលើអ្នកល្មើសនាំចូល នាំចេញ ឬផលិតសារធាតុ «Cannabidiol» នៅហុងកុង គឺជាប់គុកមួយជីវិត និងពិន័យជាប្រាក់ចំនួន៥លានដុល្លារហុងកុង ។

សម្រាប់ហាងនានាដែលលក់ផលិតផលបែបនេះ គេនឹងទុកពេលឱ្យ៣ខែដើម្បីបំផ្លាញចោលទាំងអស់ ។ បម្រាមប្រើសារធាតុចម្រាញ់ពីកញ្ឆានេះ បានធ្វើឱ្យប៉ះពាល់ដល់ហាង Bakery និងហាងលក់អនឡាញដែលមានផលិតផលនេះជាច្រើន ។ នំ cookies ផ្សំពីសារធាតុ «Cannabidiol» គឺពេញនិយមយ៉ាងខ្លាំងនៅហុងកុងតាំងពីឆ្នាំ២០២០ មកម៉្លេះ ជាពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតខ្លាំង ធ្វើឱ្យយុវវ័យមានភាពតានតឹង ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4f8StmBkOIgswDwJ_WuZJ0MTndZLi_wU3IMDdHJPVDC7jZbzE2nP9IEyBoNS0eVfI6YMT4LwNsfNLUO4zPVDXSNzYg94l6BzHemxAwZC4XmPjwTTEB94OwlMzVdd5Zb7w0Rf4Jthk7LnRPydjnv11RFtb5jHpP8kHS23l2HgxlN6blIp32lsdSzHg/s1280/photo_2023-02-02_11-08-40.jpgប្រភព ៖ Mono News