Home Blog Page 1860

UN បារម្ភពីមហន្តរាយដែលបណ្តាលមកពីកម្រិតទឹកសមុទ្រឡើងខ្ពស់

0

លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានដាស់តឿនពីការគំរាមកំហែងដោយសារកម្រិតទឹកសមុទ្រកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាច្រើនលាននាក់រស់នៅឆ្នេរសមុទ្រ និងប្រទេសជាដែនកោះតូច បន្ទាប់ពីមានព័ត៌មានថ្មីបង្ហាញថា បច្ចុប្បន្ន កម្រិតទឹកសមុទ្របានកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស រាប់តាំងពីឆ្នាំ១៩០០ មក ។

លោក Guterres បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើប្រធានបទ ៖ «ផលប៉ះពាល់នៃកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ និងសន្តិសុខអន្តរជាតិ» ថា បច្ចុប្បន្ន ប្រទេសនានាដូចជា បង់ក្លាដែស ឥណ្ឌា និងហូឡង់ កំពុងទទួលរងការគំរាមកំហែង ដូចគ្នានឹងក្រុងបាងកក, Buenos Aires, ហ្សារកាតា, ឡាហ្គោស, ទីក្រុងឡុងដ៍, ឡូសអង់ជឺឡែស, បុមបៃ, ម៉ាពូតូ, ញូវយ៉ក និងសៀងហៃ កំពុងប្រឈមនឹងបញ្ហានេះដូចគ្នា ។Antarctica's 'Doomsday' glacier is 'in trouble' | Climate News | Sky News

លោក Guterres បញ្ជាក់ថា បម្រែបម្រួលអាកាសធាតុមានចំណែកធ្វើឱ្យពិភពលោកកាន់តែក្តៅ ហើយផ្ទាំងទឹកកកបានរលាយយ៉ាងឆាប់រហ័ស ។ តាមទិន្ន័យពីអង្គការ NASA បង្ហាញថា ផ្ទាំងទឹកកកអង់តាកទិកបានរលាយជាមធ្យមប្រហែល១,៥សែនលានតោនក្នុង១ឆ្នាំ ខណៈផ្ទាំងទឹកកកនៅលើកោះហ្គ្រីនឡែនក៏កំពុងរលាយយ៉ាងរហ័សផងដែរ គឺស្មើ២,៧សែនលានតោនក្នុង១ឆ្នាំ ។

លោក Guterres បន្ថែមថា បច្ចុប្បន្ន សីតុណ្ហភាពក្នុងមហាសមុទ្របានឡើងកំដៅយ៉ាងលឿន គឺលើសពេលណាៗទាំងអស់ក្នុងរយៈពេល១១.០០០ឆ្នាំ ហើយសីតុណ្ហភាពជាមធ្យមក្នុងពិភពលោកក៏កើនឡើងផងដែរ គឺស្មើ១,៥អង្សារសេ បើធៀបនឹងពេលមុនបដិវត្តន៍ឧស្សាហកម្ម ។ សព្វថ្ងៃនេះ មាននិន្នាការថា អាចនឹងឡើងដល់២,៨អង្សារសេឯណោះ ។ បើដូច្នេះមែន វាក៏មិនខុសគ្នាពីទោសប្រហារជីវិតដែរសម្រាប់ពលរដ្ឋរស់នៅក្នុងប្រទេសរងផលប៉ះពាល់ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍ និងអាចធ្វើឱ្យមានការជម្លៀសខ្លួនរបស់ពលរដ្ឋពិភពលោក ។Glacial lake outburst floods: A shared risk across the Hindu Kush Himalayas  - SEI

ក្រៅពីនេះ លោកបានលើកឧទាហរណ៍ពីផលប៉ះពាល់ដោយសារការឡើងកំដៅផែនដី និងកម្រិតទឹកសមុទ្រកើនឡើងខ្ពស់នៅតាមសហគមន៍ និងប្រទេសផ្សេងៗថា ពេលផ្ទាំងទឹកកកលើភ្នំហិម៉ាឡៃរលាយ ហើយផ្ទាំងទឹកកកនោះកាន់តែមានទំហំតូចនៅថ្ងៃអនាគត ទន្លេនានាក៏ប្រែប្រួលទំហំដូចគ្នាដែរ ធ្វើឱ្យពលរដ្ឋជាច្រើនលាននាក់ដែលរស់នៅតាមដងទន្លេរងផលប៉ះពាល់ដោយសារកម្រិតទឹកសមុទ្រកើនឡើង និងទឹកសមុទ្រហូរមកកាន់កន្លែងពួកគេរស់នៅ ។ បច្ចុប្បន្ន គេឃើញការគំរាមកំហែងស្រដៀងគ្នានេះនៅតំបន់ដីសណ្តទន្លេមេគង្គ និងបរិវេណជាច្រើន ដែលធ្វើឱ្យប្រទេសស្ថិតនៅតំបន់ទំនាបប្រឈមនឹងគ្រោះមហន្តរាយជារៀងរហូត ។Cryospheric Sciences | glacial lake outburst flood

ចុងក្រោយ លោកបន្ថែមថា វិបត្តិអាកាសធាតុចាំបាច់ត្រូវតែដោះស្រាយ ជាដំបូង ត្រូវបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់ដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី និងអភិវឌ្ឍន៍ប្រព័ន្ធប្រាប់ពីគ្រោះធម្មជាតិជាមុន ។ លើសពីនេះ ត្រូវជំរុញឱ្យមានច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស ដើម្បីគាំទ្រការផ្លាស់ទីលំនៅរបស់ពលរដ្ឋ ចៀសវាងការបាត់បង់ទឹកដី និងកន្លែងរស់នៅពេលអនាគត ៕Falling giants | Perito Moreno glacier, El Calafate, Argenti… | Flickr

ប្រភព ៖ The Standard

ក្តៅៗ! ប្រធាន​សមាគមន៍​ប្រដាល់ឡាវ ​ថា Muay Thai ​ជា​ក្បាច់​គុន​ចម្លង​គេ

0

ក្រោយពីកម្ពុជាសម្រេចប្រើប្រាស់ “គុនខ្មែរ (Kun Khmer)” សម្រាប់ការប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជានោះ ភាពចម្រូងចម្រាស់វាងប្រទេសទាំងពីរក៏បានកើតឡើង ដែលធ្វើឱ្យល្បីដល់ប្រទេសសមាជិកអាស៊ានឈឺឆ្អើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxMHXQP7EI5fnNh6AWiqLNW95PVXNDuroaMMLFi2giBwayk3y3x9RCuNCsa-gWii-vS6jPK2orYGnSSZ4kRRrWb2BaHocRbUw5mJEMWK7vm7vjvdswg1fEWO4asF9cO8Zm-_B8JcNNoCphQEYChf9ptgivHu_qsm-7X7SUJHSp7gE0JW_OLNM49H7i/s702/Screenshot%202023-02-17%20144206.jpg

ប្រធានសមាគមន៍ប្រដាល់ឡាវ (IFMA) បាននិយាយថា៖ “ថៃគ្មានសិទ្ធិហាមឃាត់ប្រទេសណាដែលទទួលយកការប្រកួត “គុនខ្មែរ” ក្នុងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានោះទេ។ “Muay Thai” គឺជាសិល្បៈក្បាច់គុនក្លែងក្លាយ ចម្លងគេ ដែលប្រជាជនថៃកំពុងព្យាយាមជំរុញពិភពលោកឱ្យមានការយល់ច្រឡំ”។

លោក Saisamorn Chaiyasorn បានសង្កត់ធ្ងន់ថា ៖ ប្រជាជាតិ​អាស៊ាន ចូលរួមប្រកួត​ប្រជែង​ ព្រោះ​យើង​ផ្តោតទៅលើកីឡា​ នាំមកសន្តិភាព និងសាមគ្គីភាព មិន​ដូច​ប្រទេស​ថៃ​ដែល​ផ្ដោត​តែ​លើ​អាជីវកម្ម និង​ការ​វិនិយោគ។ ដូច្នេះ​ថៃ​ជា​បញ្ហា​នៃ​រឿងនេះ។

លោកបន្តថា៖ “ឡាវនឹងបញ្ចូន អត្តពលិកប្រកួតគុនខ្មែរនៅកម្ពុជា មិនខ្វល់ពីការដាក់ពិន័យរបស់ថៃ អ្វីនោះទេ”។ប្រដាល់​គុន​ខ្មែរ​ថ្នាក់​ជាតិ ប្តូរ​ទីតាំង​ប្រកួត​ទៅ​ធ្វើ​នៅ​ស្តាត​ចាស់ | ភ្នំពេញ ប៉ុស្ដិ៍

ងាកមកសុីហ្គេម២០២៣នេះវិញ សម្រាប់វិញ្ញាប្រដាល់នេះវិញ ៧ប្រទេសនឹងមានវត្តមានក្នុងនោះមានកម្ពុជា ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេសុី មីយ៉ាន់ម៉ា ហ្វីលីពីន និង​វៀតណាម នឹង​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​គុន​ខ្មែរ បើទោះបីជាថៃ​ធ្វើ​ពហិការ​ក៏​ដោយ៕គុន​ខ្មែរ​ពិភពលោក ទទួល​បាន​លទ្ធផល​ល្អ | ភ្នំពេញ ប៉ុស្ដិ៍

ប្រភព៖ News Directory3

 

សហភាពអារ៉ាប់រួមដាំស្រូវសាឡីនៅសមុទ្រខ្សាច់

0

សហភាពអារ៉ាប់រួម ៖ ផ្ទៃដីនៅសហភាពអារ៉ាប់រួម (United Arab Emirates) មានសភាពស្ងួតហួតហែងមិនអំណោយផលក្នុងការធ្វើកសិកម្មដាំដុះអ្វីឡើយ ធ្វើឱ្យប្រទេសនេះត្រូវនាំចូលស្បៀងអាហារស្ទើរ៩០% ដើម្បីមកផ្គត់ផ្គង់ពលរដ្ឋរបស់ខ្លួន ។ រដ្ឋាភិបាលរបស់សហភាពអារ៉ាប់រួមបានព្យាយាមដោះស្រាយបញ្ហាសន្តិសុខស្បៀងសម្រាប់ពលរដ្ឋ ដោយការកែច្នៃតំបន់វាលខ្សាច់នៅទីក្រុងម៉ាលីហា ធ្វើជាកសិដ្ឋានដាំដុះស្រូវសាឡីដើម្បីដោះស្រាយបញ្ហាខ្វះខាតស្បៀង ដោយរដ្ឋាភិបាលបានចាប់ផ្តើមគម្រោងនេះតាំងពីឆ្នាំ២០២២ មកម៉្លេះ ។UAE Desert Farm Cultivates Wheat In Quest For Food Security - I24NEWS

គេសង្កេតឃើញថា កសិដ្ឋានដាំស្រូវសាឡីនៅទីក្រុងម៉ាលីហា គឺមានរាងជារង្វង់មូលពណ៌បៃតងចំនួន៨ ស្ថិតនៅចំកណ្តាលសមុទ្រខ្សាច់ ។ បច្ចុប្បន្ន មានផ្ទៃដីទាំងអស់ចំនួន២.៥០០រ៉ៃ ដែលគេបានប្រើប្រាស់ប្រព័ន្ធផលិតទឹកសាបពីសមុទ្រមកប្រើប្រាស់សម្រាប់ការដាំដុះស្រូវសាឡីទាំងអស់ ។ លើសពីនេះ គេបានប្រើបញ្ញាសិប្បនិម្មិត (AI) រួមទាំងឧបករណ៍បញ្ចេញកំដៅផងដែរសម្រាប់ប្រមូលទិន្នន័យពីអាកាសធាតុ និងសណ្ឋានដី ដើម្បីគ្រប់គ្រងបរិមាណការស្រោចទឹក និងពិនិត្យលើការលូតលាស់របស់ដើមស្រូវសាឡី ។Watch: Majestic carpet of green covers UAE desert as Sharjah wheat farm  blooms - News | Khaleej Times

គេរំពឹងថា សហភាពអារ៉ាប់រួមនឹងអាចផលិតស្រូវសាឡីបានចំនួន១.៦០០តោនក្នុង១ឆ្នាំ ហើយអនាគត ប្រទេសនេះនឹងមានផែនការពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតរហូតដល់៨.៧៥០រ៉ៃនៅត្រឹមឆ្នាំ២០២៥ និងពង្រីកផ្ទៃដីដាំដុះរហូតដល់ជាង១ម៉ឺន២ពាន់រ៉ៃ ។What are these green round areas looking like farms in Dubai? - Quora

ក្រៅពីនេះ សហភាពអារ៉ាប់រួមនៅមានផ្ទៃដីចំនួន១២,៥រ៉ៃទៀតទុកសម្រាប់សាកល្បងដាំដុះស្រូវសាឡីចំនួន៣៥ប្រភទ ដែលបានយកគ្រាប់ពូជមកពីប្រទេសទូទាំងពិភពលោក ។ ការសាកល្បងដាំដុះពូជផ្សេងៗគ្នានេះ គឺក្នុងគោលបំណងស្វែងរកពូជណាដែលសមស្របជាមួយសណ្ឋានដី និងអាកាសធាតុនៅសហភាពអារ៉ាប់រួម ៕circle farms « MyConfinedSpace

ប្រភព ៖ TNN Earth

ឆាយប្រុយ កំណប់ធម្មជាតិរបស់អ្នកស្រុកវាលវែង

0

តំបន់​អេកូរ​ទេសចរណ៍ធម្មជាតិ «”ទឹកធ្លាក់​ឆាយ​ប្រុយ​” ដែលមាន​កម្ពស់ ៦០​ម៉ែត្រ ជា​តំបន់​ទេសចរណ៍ធម្មជាតិ ស្ថិតនៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ​ទឹកធ្លាក់​ឆាយ​ប្រុយ​នេះ មាន​ចម្ងាយ​ប្រមាណ​ជា ១៧០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តពោធិ៍សាត់ ដោយ​មកដល់​ស្រុក​វាលវែង បត់​ចូលមក​សហគមន៍​អូរ​សោម​ចម្ងាយ ៦០​គីឡូម៉ែត្រ នឹង​មកដល់​រមណីយដ្ឋាន​ធម្មជាតិ​នេះ​។

ម្យ៉ាងវិញទៀត បើ​ធ្វើដំណើរ​ចេញពី​ខេត្តកោះកុង មកកាន់​ឃុំ​អូរ​សោម គឺមាន​ចម្ងាយ​ប្រហែល ៨០​គីឡូម៉ែត្រ នឹង​ឃើញ​ស្លាក​សញ្ញា​នៅក្បែរ​ផ្លូវ​ចូល​នោះ​ថា “ទឹកធ្លាក់​ឆាយ​ប្រុយ​”។ ​ទឹកធ្លាក់​ឆាយ​ប្រុយ គឺជា​សម្បត្តិ​ធម្មជាតិ​មួយ​របស់​សហគមន៍​អូរ​សោម ដែលមាន​សម្រស់​ធម្មជាតិ​ស្រស់ត្រកាល ទឹកស្អាត ភ្ញៀវ​ជាតិ​-​អន្តរជាតិ អាចមក​ហែល​ទឹក​លេង និង​ស្ទូចត្រី​កម្សាន្ត យ៉ាង​សប្បាយរីករាយ ហើយ​ទេសភាព មិន​ចាញ់​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេងៗ​ទេ​។

នៅពេល​ទៅដល់​ហើយ ធ្វើ​ឱ្យអារម្មណ៍​ស្រស់ស្រាយ បំបាត់ទុក្ខ​កង្វល់ និង​ភាព​នឿយហត់​ពី​ការងារ នាឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ ​ទឹកធ្លាក់​នេះ ត្រូវបាន​គេ​ចាត់ទុកជា​កំណប់​ពិសេស ពីព្រោះ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​អាច​ទៅលេង​កម្សាន្ត​សប្បាយ និង​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ អមដោយ​ព្រៃឈើ​ជាច្រើន​យោល​ទៅ​យោល​មក ហាក់​ចាំ​ស្វាគមន៍​ភ្ញៀវ ហើយ​សំឡេង​បក្សី​បក្សា​ខ្ញៀវខ្ញារ​កងរំពង​៕

ខ្វះមួយជំហានទៀត គុនខ្មែរកម្ពុជា នឹងទទួលស្គាល់ពីអូឡាំពិក

0

សហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងធ្វើការ ដើម្បីទទួលបានការគាំទ្រពី ៧៥ប្រទេស ក្នុងការ​ធានា​ថា​កីឡា​គុន​ខ្មែរ​សម្រេច​បាន​ការ​ទទួល​ស្គាល់​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ។

បច្ចុប្បន្នខាងកម្ពុជាត្រូវការប្រទេសចំនួន២៥ បន្ថែមទៀត ដើម្បីធានាការទទួលស្គាល់ជាផ្លូវការរបស់អូឡាំពិក។ អគ្គលេខាធិការ NOCC ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា កម្ពុជាមានផែនការច្បាស់លាស់ ដើម្បីសម្រេចបាននូវគោលដៅនេះ។លោក វ៉ាត់ ចំរើន៖ ធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ប្រើពាក្យកីឡា[មួយ  Muay]មុខគុនខ្មែរ មិនមែនបញ្ជាក់ពី[មួយថៃ]ទេ

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “គោលដៅរបស់យើងគឺទាក់ទាញការគាំទ្រពីជាង៧៥ ប្រទេស។ ដរាបណាកីឡាប្រពៃណីរបស់ប្រទេសណាមួយមានសមាជិកច្រើនជាង៧៥ប្រទេស វាត្រូវបានទទួលស្គាល់ជាផ្លូវការ។ យើង​មាន​គោល​ដៅ​ច្បាស់​លាស់ និង​យុទ្ធសាស្ត្រ​ដើម្បី​សម្រេច​វា​បាន។ ខ្ញុំ​ជឿ​ថា​យើង​នឹង​ទទួល​បាន​ជោគជ័យ”។International Kun Khmer tournament hailed a success - Khmer Times

ទោះបីជា Muay Thai ត្រូវបានអូឡាំពិក ទទួលស្គាល់រួចហើយក៏ដោយ ប៉ុន្តែដោយសារតែ ការជជែកដេញដោលគ្នានាពេលថ្មីៗនេះ អំពីប្រភពដើមនៃកីឡាទាំងពីរនេះ បានជំរុញឱ្យប្រទេសជាច្រើនទៀត ងាកមកចាប់អារម្មណ៍រកប្រភពដើម។

ខណៈនេះផងដែរ ប្រជាជណកម្ពុជា ជឿជាក់ថា គុនខ្មែរមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា តាំងពី សម័យបុរាណមកម្ល៉េះ៕

ប្រភព៖ National Thailand

កងទ័ពកម្ពុជា និងចិន ត្រៀមរួមគ្នាធ្វើសមយុទ្ធ«នាគមាស»

0

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធ «នាគមាស» រួមគ្នាឡើងវិញ នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ បានមានប្រសាសន៍បែបនេះ ប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ និងគម្រោងវារីវប្បកម្មអាងបង្កាត់ ពូជ និងភ្ញាស់ត្រី នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrcWB-mzL23u_BqF7YyRHLeB9sNNOYQCrwh-DmojO37MUDu_lTM5DkQWSQdOTizgsIjmVUe4aLRHv17Jxj5oxhqquQf7Db85mFdhvCOvweEbOLNe3HmXaASjbBxj6drmePIkE3q6thc9hixBPK0vS0mH4q_6eBBKSAKcHF-41vD_Vor1-iXH309jtN/s960/photo_2023-02-16_17-46-59.jpg

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ឲ្យដឹងថា សមយុទ្ធ ដែលមាន ឈ្មោះថា «នាគមាស» នឹងត្រូវធ្វើឡើងនៅបរិវេណភ្នំជុំរីករាយ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ហើយសមយុទ្ធនេះ នឹងប្រព្រឹត្តិទៅក្រោមប្រធានបទ ការបោស សម្អាតគ្រាប់ មីន ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការរក្សាសន្តិសុខ និងក្បួនធំៗ ជាដើម។

ជាមួយគ្នានេះ រដ្ឋមន្រ្តី ក្រសួងការពារជាតិ បានបញ្ជាក់ថា
សមយុទ្ធរួមគ្នារវាង កងទ័ពកម្ពុជា និងចិន នាថ្ងៃទី២០ ខែមីនាខាងមុខ ពុំមែនជាការគំរាមកំហែងដល់អ្នកណានោះទេ ប៉ុន្តែធ្វើឡើង ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពរបស់កងទ័ពប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7EC_9hlm5cIYhO60mnIkPlycI7TXlN4Haj3rgVkYu4ICYyr6Ux9YGgxrfggCvzt9SqJnaYdxbNe55UI3hHds8YFoDrO3rBotSd6wMdvduuAM_pB5VGuGi_x_eWCBovfL4VdrbF_s6npPlczGGVSdhxEyM8hPXgaMkX2Tvk4Iu5fBlhpJiTHeWRY9Q/s994/photo_2023-02-16_17-47-00.jpg

សូមបញ្ជាក់ថា កម្ពុជា ធ្លាប់ធ្វើលំហាត់សមយុទ្ឋ នាគមាស ចំនួន៣លើករួចមកហើយ ដោយមានការចូលរួមពីកងទ័ពប្រជាជនចិន តាំងពីឆ្នាំ២០១៦។

លំហាត់សមយុទ្ឋ នាគមាស ចុងក្រោយ បានធ្វើឡើងក្នុងទឹកដីខេត្តកំពត កាលពីឆ្នាំ២០១៩ ដោយក្នុងនោះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើ ការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង និងការសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ជាដើម៕

ហេតុអ្វីបានជាវៀតណាមកំណត់គោលនយោបាយក្នុងការយកកូនមិនឱ្យលើសពី៣នាក់ ?

0

ប្រទេសវៀតណាម ៖ ការិយាល័យសុខាភិបាលក្រុងហាណូយបង្ហាញថា ក្រុងហាណូយបានកំណត់គោលដៅកាត់បន្ថយចំនួនគ្រួសារដែលមានកូនលើសពី៣នាក់ ខណៈចំនួនពលរដ្ឋក្នុងទីក្រុងនេះបានកើនឡើងលើស៨លាននាក់ ស្មើ៨,៤% នៃចំនួនពលរដ្ឋទាំងអស់ក្នុងប្រទេស បើរាប់មកដល់ចុងឆ្នាំ២០២២ ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមក កាសែត Vietnam News បានដកស្រង់សម្តីលោក Wu Gao Cuong អនុប្រធានការិយាល័យសុខាភិបាលថា ក្រុងហាណូយនឹងកាត់បន្ថយសមាមាត្រនៃគ្រួសារដែលមានកូនលើសពី៣នាក់ និងសមាមាត្រនៃកុមារខ្វះអាហារូបត្ថម្ភមានអាយុក្រោម៥ឆ្នាំ ដោយកាត់បន្ថយ០,១% ។ លើសពីនេះ លោក Wu ក៏បានលើកឡើងថា ក្រុងហាណូយបានប្រឈមនឹងបញ្ហាថ្មីៗជាច្រើនដោយសារចំនួនពលរដ្ឋកើនឡើង ។Vietnam considers end of two-child policy - UCA News

លោក Wu ថ្លែងថា លើសពីនេះ ចំនួនមនុស្សចាស់ក្នុងប្រទេសវៀតណាម គឺជាបញ្ហាសំខាន់មួយទៀតដែលធ្វើឱ្យក្រុងហាណូយត្រូវចាត់ផែនការ និងមានគោលនយោបាយសមស្របដើម្បីផ្តល់ការធានារ៉ាប់រងសុខភាព សុខុមាលភាពសង្គម និងផ្តល់ផលប្រយោជន៍ដល់ពួកគេ ។

ក្រុងហាណូយក៏មានផែនការពង្រីកទំនាក់ទំនងជាមួយពលរដ្ឋផងដែរ ដោយផ្តោតទៅលើបញ្ហាអនាម័យ ការបន្តពូជរបស់យុវវ័យ ការប្រឹក្សាយោបល់ ការត្រួតពិនិត្យសុខភាពមុនពេលរៀបអាពាហ៍ពិពាហ៍ ការពិនិត្យសុខភាពមុនពេលសម្រាលបុត្រ និងទារកកើតថ្មី រហូតដល់ការថែទាំសុខភាពមនុស្សចាស់ផងដែរ ។

គួរបញ្ជាក់ថា បើរាប់មកដល់ឆ្នាំ២០២២ ចំនួនប្រជាពលរដ្ឋវៀតណាមបានកើនឡើងដល់៩៩,៤៦លាននាក់ កើនឡើង០,៩៧% ពីឆ្នាំ២០២១ ៕ Small shoulders: The children forced to work in Vietnam – The Irish Timesប្រភព ៖ TheBetterNew

ហ្វីលីពីនបង្កើនការដាំដុះទុរេនសម្រាប់នាំចេញទៅចិន

0

ប្រទេសហ្វីលីពីន ៖ នាយកដ្ឋានកសិកម្មប្រទេសហ្វីលីពីននឹងបង្កើនការដាំដុះទុរេន ក៏ដូចជាការអប់រំកសិករក្នុងស្រុក ដើម្បីនាំចេញទុរេនទៅប្រទេសចិនតាមកិច្ចព្រមព្រៀង ។ ប្រទេសចិនជាទីផ្សារធំមួយសម្រាប់ការនាំចេញទុរេនរបស់ហ្វីលីពីន ហើយបានជួយបង្កើតការងារ និងប្រាក់ចំណូលដល់កសិករប្រទេសនេះផងដែរ ។

បច្ចុប្បន្ន នាយកដ្ឋានកសិកម្មបានចុះឈ្មោះអ្នកនាំចេញ និងអប់រំដល់កសិករដាំទុរេន ក៏ដូចជាអប់រំមន្ត្រីជំនាញពីការកម្ចាត់សត្វល្អិត និងមេរោគផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ដើមទុរេន ។ កសិករនៅតំបន់ដាវ៉ាវ និងខេត្តជិតៗគ្នា នឹងត្រូវទទួលការអប់រំបង្កើនចំណេះដឹងដើម្បីទទួលបានទុរេនស្រស់ និងមានគុណភាពល្អសម្រាប់នាំចេញទៅចិន និងទីផ្សារនានា ។Durian – Industry Strategic Science and Technology Plans (ISPs) Platform

កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ កន្លងមក ប្រទេសហ្វីលីពីន និងចិនបានចុះហត្ថលេខាជាមួយគ្នាស្តីពីការនាំចេញទុរេនស្រស់ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសមួយទៀតមានសិទ្ធិនាំចេញទុរេនទៅកាន់ចិន ក្រៅពីវៀតណាម និងថៃ ។

តាមទិន្ន័យរបស់នាយកដ្ឋានកសិកម្មបង្ហាញថា ហ្វីលីពីនគឺជាប្រទេសនាំចេញផលិតផលកសិកម្មសំខាន់មួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ ប្រមាណ១ ក្នុងចំណោម៤ នៃការជួលកម្លាំងពលកម្មទូទាំងប្រទេសនៅឆ្នាំ២០២១ គឺជាការជួលកម្លាំងពលកម្មផ្នែកកសិកម្ម និងឧស្សាហកម្ម ស្មើប្រមាណ៩,៦% របស់ផលិតផលក្នុងស្រុកសរុប (GDP) ។ ក្រៅពីនេះ តាមការរាយការណ៍ដំបូងរបស់នាយកដ្ឋានកសិកម្មឱ្យដឹងថា គម្រោងនេះអាចបង្កើតការងារដល់ពលរដ្ឋយ៉ាងតិច១ម៉ឺនការងារ ហើយហ្វីលីពីននឹងអាចនាំចេញទុរេនស្រស់ស្មើជាង៥.៧៣៩លានគីឡូក្រាមទៅកាន់ចិន ។Asia Durian Farm and Harvest - Asian Durian Cultivation Technology and  Durian Processing - YouTube

ប្រទេសចិននិយាយថា ចិនបាននាំចូលទុរេនស្រស់ទាំងអស់ចំនួន៨២ម៉ឺន១ពាន់តោនក្នុងឆ្នាំ២០២១ ហើយសង្ឃឹមថា ការនាំចូលទុរេនអាចស្មើប្រមាណ៨០ម៉ឺនតោននៅឆ្នាំ២០២២ បើទោះជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្តី ។ ក្រៅពីនេះ ប្រទេសចិនបាននាំចូលទុរេន និងចេកពីប្រទេសវៀតណាម និងផ្លែមៀនពីកម្ពុជា ដែលទើបទទួលបានការអនុម័តពីទីផ្សារចិនផងដែរ ។ ការនាំចេញផ្លែឈើមកកាន់ចិន បានបង្កើតប្រាក់ចំណូលដល់ប្រទេសនានាក្នុងតំបន់ ៕ ប្រភព ៖ AECconnect

ប្រធានាធិបតីអ៊ុយក្រែន ប្រកាសពីគ្រឿងទំនើបៗរបស់លោកខាងលិច ទើបបញ្ចប់សង្គ្រាមរបស់ពូទីន

0

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ថ្វីបើទឹកដី នៅក្នុងតំបន់ចំនួន៤របស់អ៊ុយក្រែន ត្រូវបានក្រុងមូស្គូ ដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី តាមអ្វីដែលក្រុងកៀវ និង សម្ពន្ធមិត្តលោកខាងលិច ចាត់ទុកជាទង្វើខុសច្បាប់យ៉ាងណាក្ដី ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន នៅតែអះអាង ថា គាត់មិនបានបោះបង់ទឹកដីមួយផ្នែកណាមួយរបស់ប្រទេសគាត់ ជាថ្នូរនឹងកិច្ចព្រមព្រៀសន្ដិភាព នាពេលអនាគតជាមួយនឹងរុស្ស៊ី នោះឡើយ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ថា នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង BBC ដើម្បីរំឭកខួបមួយឆ្នាំ នៃការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី នោះ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានព្រមាន ថា ការផ្ដល់សម្បទានទឹកដីមួយផ្នែកណាមយយ នឹងមានន័យ ថា រុស្ស៊ី នឹងឈ្លានពានជាថ្មីឡើងវិញ ខណៈគ្រឿងសព្វាវុធរបស់លោកខាងលិច នឹងនាំមកនូវសន្ដិភាព កាន់តែខិតជិតចូលមកដល់។Ukraine's Zelensky Thanks U.S. Congress: 'You Can Speed Up Our Victory' -  I24NEWS

ជាមួយគ្នានេះ លោកប្រធានាធិបតី ហ្សេឡែនស្គី ក៏បានបញ្ជាក់ ថា ការវាយប្រយុទ្ធគ្នា នៅនិទាឃរដូវ ដែលបានព្យាករទុក កំពុងតែត្រៀមខ្លួនរួចរាល់អស់ហើយ។ ចំណែកការវាយប្រហាររបស់រុស្ស៊ី នឹងកើតឡើង នៅតាមទិសដៅផ្សេងៗជាច្រើនទៀត។

បើទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីអ៊ុយក្រែន មានជំនឿ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន អាចបន្តទប់ទល់នឹងការវាយរុលចូលទៅមុខរបស់រុស្ស៊ី រហូតដល់ពួកគេ អាចចាប់ផ្តើមនូវការវាយលុកទ្រង់ទ្រាយធំម្ដងទៀត។ ទន្ទឹមគ្នានេះ លោក ហ្សេឡែនស្គី ក៏បានអំពាវនាវម្តងហើយម្ដងទៀត ដល់បណ្ដាប្រទេសបស្ចិមលោក ត្រូវតែផ្តល់ជំនួយយោធាបន្ថែមទៀត ដើម្បីយកជ័យជម្នះ និង នាំនូវសន្ដិភាព ត្រឡប់មកវិញ។

លោកប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍ BBC ថា «វាជាការពិតណាស់ គ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់លោកខាងលិច នឹងបង្កើនល្បឿនដល់ការនាំមកវិញនូវសន្ដិភាព។ គ្រឿងសឹកទាំងនេះ ជាភាសាតែមួយគត់ ដែលរុស្ស៊ីដឹងច្បាស់»។Rishi Sunak meets President Zelenskyy in Kyiv on first visit to Ukraine as  PM | ITV News

លោកប្រធានាធិបតី ហ្សេឡែនស្គី កាលពីសប្ដាហ៍កន្លងទៅនេះ បានជួបជាមួយនឹងមេដឹកនាំចក្រភពអង់គ្លេស និង សហភាពអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូល សម្រាប់ការគាំទ្រជាអន្ដរជាតិ និង ស្នើសុំអាវុធទំនើបៗ ដើម្បីការពារប្រទេសរបស់គាត់។ ប៉ុន្ដែនៅពេលលោកប្រធានាធិបតី ស្នើសុំយន្ដហោះចម្បាំងទំនើបៗនោះ លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស នៅមិនទាន់ឆ្លើយនៅឡើយ ដោយគ្រាន់តែផ្ដល់នូវការបណ្ដុះបណ្ដាល ដល់កងទ័ពអាកាសរបស់អ៊ុយក្រែន ឲ្យចេះបើកយន្ដហោះចម្បាំងទំនើបៗ តាមស្ដង់ដាររបស់អង្គការណាតូ។

បើទោះជាយ៉ាងណាក៏ដោយ ក្រុងកៀវ នៅតែមានការខកចិត្តខ្លាំង ដោយសារតែល្បឿនបញ្ជូនអាវុធរបស់លោកខាងលិច នៅតែមិនទាន់មកដល់។ ចំណែកការដឹកជញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ដែលត្រូវបានសន្យា កាលពីខែមុន ដោយបណ្តាប្រទេសលោកខាងលិច រួមទាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស អាចនឹងមកដល់ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងទៀត ដើម្បីបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធ បណ្ដេញទាហានរុស្ស៊ី ចេញពីប្រទេស។

ទន្ទឹមគ្នានេះ លោកប្រធានាធិបតី ហ្សេឡែនស្គី (Zelensky) ក៏បានលើកឡើង អំពីការគំរាមកំហែងរបស់មេដឹកនាំបេឡារុស លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ដើម្បីចូលរួមធ្វើសង្គ្រាមជាមួយកងទ័ពរុស្ស៊ី ចេញពីទឹកដីរបស់គាត់ ប្រសិនបើទាហានអ៊ុយក្រែន ណាម្នាក់ ឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសបេឡារុស។

ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «ខ្ញុំសង្ឃឹម ថា បេឡារុស នឹងមិនចូលរួមនៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីអ៊ុយក្រែន នោះឡើយ។ ប្រសិនបើបេឡារុស ចូលរួមធ្វើសង្គ្រាម យើងនឹងប្រយុទ្ធ ទើបយើងនឹងរួចផុតជីវិត។ ចំណែកការអនុញ្ញាតឱ្យរុស្ស៊ី ប្រើប្រាស់ប្រទេសបេឡារុស ធ្វើជាទីតាំង សម្រាប់ការវាយប្រហារម្តងទៀត នឹងក្លាយជាកំហុសដ៏ធំបំផុតរបស់លោកប្រធានាធិបតី លូកាសែនកូ ។Can the U.S. and NATO provide Ukraine with enough weapons?

កម្លាំងទាហានរុស្ស៊ី បានចាប់ផ្តើមនូវការលុកលុយពេញទំហឹងរបស់ពួកគេ ដោយមួយផ្នែក វាយលុកចូលប្រទេសអ៊ុយក្រែន ចេញពីប្រទេសបេឡារុស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ស្របគ្នានេះដែរ កងទ័ពរុស្ស៊ី ក៏បានបើកការវាយលុកព្រមគ្នា ចេញមកពីទិសខាងត្បូង និង ទិសខាងកើត ប្រទេសអ៊ុយក្រែន ឆ្ពោះទៅកាន់រដ្ឋធានីកៀវ។ ប៉ុន្តែការសម្រុកវាយលុករបស់ពួកគេ មិនអាចផ្ដួលរំលំរដ្ឋាភិបាលក្រុងកៀវ បាន ទើបរុស្ស៊ី បានដកថយវិញ ហើយផ្ដោតយ៉ាងសំខាន់ ទៅលើសមរភូមិភាគ នាខាងកើត ប្រទេសអ៊ុយក្រែន។ សង្គ្រាម អស់រយៈពេលស្ទើរតែ១ឆ្នាំពេញកន្លងមកនេះ បានធ្វើឲ្យទាហានទាំងសងខាងរងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ខណៈកងទ័ពអ៊ុយក្រែន បានអះអាង ថា រុស្ស៊ី បានបាត់ទាហាន រហូតដល់ជាង១៤ម៉ឺននាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣៕

មានរឿងអ្វី! សុខៗ YouTube ផ្លាស់ប្តូរ CEO

0

ស្ត្រីលេចធ្លោបំផុតម្នាក់ក្នុងវិស័យបច្ចេកវិទ្យា និងជាបុគ្គលិកដំបូងបំផុតរបស់ Google កំពុងចាកចេញពីក្រុមហ៊ុន YouTube។Susan Wojcicki, YouTube's Longtime CEO, Says She Will Step Down - The New  York Times

នាយកប្រតិបត្តិ YouTube លោកស្រី Susan Wojcicki ដែលបានដឹកនាំគេហទំព័រវីដេអូដ៏ធំបំផុតរបស់ពិភពលោកក្នុងរយៈពេលប្រាំបួនឆ្នាំចុងក្រោយនេះ banលាឈប់ពីតួនាទីរបស់នាង  ដោយ​ត្រូវ​ជំនួស​ដោយ​លោក Neal Mohan ដែល​ជា​អគ្គនាយករង។Who Is Neal Mohan Indian-American To Replace YouTube CEO Susan Wojcicki  Google

ក្នុងអំឡុងពេលកាន់តំណែងរបស់នាង បានឱ្យ Google ទិញយកគេ YouTube ក្នុងឆ្នាំ២០០៦ពីក្រុមហ៊ុន Alphabet ។ នៅឆ្នាំ ២០២២ YouTube រកចំណូលបាន ២៩.២ ពាន់លានដុល្លារក្នុងការផ្សាយពាណិជ្ជកម្ម – ច្រើនជាង១០ភាគរយនៃ Alphabet’s ប្រាក់ចំណូលសរុប។

មូលហេតុនៃការចាកចេញនេះ ក៏សារតែលោកស្រី ចង់ចាប់ផ្តើមជំពូកថ្មីដែលផ្តោតលើគ្រួសារ សុខភាព និងគម្រោងផ្ទាល់ខ្លួនវិញ៕Several wounded, one dead in shooting at YouTube headquarters | TechCrunch

ប្រភព៖ VOX