Home Blog Page 1859

ទីក្រុងក្រោមទឹកដ៏អស្ចារ្យ លិចរាប់រយឆ្នាំនៅតែមានសម្រស់ស្រស់ស្អាត

0

ស៊ីន ឆេង (Shicheng)ជាទីក្រុងក្រោមទឹកបុរាណមួយ ស្ថិតក្រោមបឹង ខ្វីន ដៅ (Qiandao) ក្នុងក្រុង ហាង ហ្ស៊ូ(Hangzhou) ខេត្ត សុីន ជាំង(Zhejiang) ប្រទេសចិន និងពីមុននៃជាដែនដីប្រទេស ស៊ុយ អាន (Sui an)។Shi Cheng (Lion City), an ancient town that has been submerged at the bottom of Qiandao Lake since 1959, China : r/papertowns

ទីក្រុងនេះ បានបង្កើតឡើងក្នុងឆ្នាំ ២០៨ (គ.ស.៧៥១) ក្នុងកំឡុងរាជវង្សហានខាងកើត ទីក្រុងនេះមានភាពល្បីល្បាញ និងលេចធ្លោជាងគេដោយសារតែវាស្ថិតនៅក្នុង ជម្រៅទឹក ២៦-៤០ ម៉ែត្រ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៥៧៣ គីឡូម៉ែត្រ ខណៈទីក្រុងនេះត្រូវបានទឹកគ្របដណ្តប់អស់រយៈពេលជាង ៦៣ ឆ្នាំមកហើយ ក្នុងនោះមូលហេតុដែលធ្វើឱ្យទីក្រុងនេះស្ថិតនៅក្រោមទឹក ព្រោះតែរដ្ឋាភិបាលចិនបានសម្រេចសាងសង់រោងចក្រវារីអគ្គិសនីក្នុងឆ្នាំ១៩៥៩ ដែលតម្រូវឱ្យមានការបង្ហូរទឹកស្តុកទុកក្នុងតំបន់នេះជាច្រើន ដែលបានធ្វើឱ្យលិចលង់ នឹងប៉ះពាល់ជីវិតមនុស្ស៣០មុឺននាក់ បាត់បង់ទីជម្រក។The Sunken City of Shicheng

បន្ទាប់ពីបានលិចទឹកនៅក្នុងតំបន់នេះរួចមកវាបានបង្ហាញនូវសម្រាស់ដ៏ទាក់ទាញបំផុត ភ្នំនៅទីនេះបានក្លាយជាកោះតូចៗដ៏ខៀវស្រងាត់ជាច្រើនPHOTOS: China's own Atlantis, an Ancient City Preserved Beneath a Man-Made Lake – Thatsmags.com

ក្រោយកប់ក្នុងទឹកអស់រាប់រយឆ្នាំ នៅឆ្នាំ២០០១ រដ្ឋាភិបាល​ចិន​បាន​ធ្វើ​បេសកកម្ម​រុករក​អដ្ឋិធាតុ​នៃ​ទីក្រុងក្រោមទឹកនេះ ហើយក៏បានប្រែក្លាយទីក្រុងនេះជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។The China's Atlantis – 'Shi Cheng', An Ancient Underwater Lost City

លុះដល់ឆ្នាំ២០១១ រូបភាពពីសំណង់ដ៏អស្ចារ្យនេះ ត្រូវបានបោះពុម្ពផ្សាយ ដោយភូមិសាស្ត្រជាតិចិន ដែលធ្វើឱ្យមានការចំណាប់អារម្មណ៍ជាខ្លាំង ដល់បុរាណវិទូជុំវិញពិភពលោក មកសិកស្សាស្វែងយល់ពីទីក្រុងនេះ៕The mystery behind China's lost underwater cityShi Cheng: China's Underwater Lion City - Jetset Times

កូរ៉េខាងជើងនឹងតបតវិញយ៉ាងចាស់ដៃ បើអាមេរិកនិងកូរ៉េខាងត្បូងបន្តធ្វើសមយុទ្ធ

0

ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ប្រទេសកូរ៉េខាងជើងបានគំរាមថា នឹងតបតវិញយ៉ាងចាស់ដៃដែលមិនធ្លាប់មានពីមុនមក ក្រោយពីកូរ៉េខាងត្បូង និងអាមេរិកត្រៀមធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ សម្រាប់ការពារការគំរាមពីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។

សារព័ត៌មានកណ្តាល (KCNA) បានរាយការណ៍ដោយយោងលើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលចោទប្រកាន់អាមេរិកថា កំពុងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ហើយប្រើប្រាស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើជាឧបករណ៍សម្រាប់នយោបាយកខ្វក់គ្មានយុត្តិធម៌ ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg1vB7WMWckA-OtoVNEP-bhC9_VSF0cF0ZfN26xK-zctmL4xu2NjZnOdIvLYi305j1TTvTbbK7kOj70g3vQQ_9XDwn7PQXO-APVqZPCpHg5WGYwsQ0W_6_9Ot6pHRpvOh0ZdmU31wFk83Hhh3kCj-YGIBxgjXljGi77W7PSrp0PrUPZVh2Zj4mgl_i/s1280/photo_2023-02-18_09-57-39.jpg

ក្រសួងការបរទេសកូរ៉េខាងជើងឱ្យដឹងថា កូរ៉េខាងជើងបានផ្អាកប្រតិបត្តិការពិសេសផ្នែកកងទ័ពទាំងអស់ក្នុងឆ្នាំ២០២៣ លើកលែងតែសកម្មភាពធម្មតាទូទៅ ។ ប៉ុន្តែការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើឱ្យស្ថានការណ៍ក្នុងភូមិភាគកាន់តែតានតឹងទ្វេដង បើអាមេរិកបង្ហាញចង្កូមរបស់ខ្លួន កូរ៉េខាងជើងនឹងធ្វើបែបនេះដូចគ្នាដែរ ។ សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបានប្រកាសឡើងក្រោយពីកូរ៉េខាងត្បូងលើកឡើងថា នឹងធ្វើសមយុទ្ធរួមគ្នានៅសប្តាហ៍ខាងមុខ និងខែមីនា ជាមួយអាមេរិក ក្នុងគោលបំណងពង្រឹងប្រតិបត្តិការនុយក្លេអ៊ែររបស់អាមេរិក ។

គេសង្កេតឃើញថា កូរ៉េខាងជើងជាប្រទេសមួយដែលមានអាវុធនុយក្លេអ៊ែរ និងបានបាញ់កាំជ្រួចជាច្រើនលើកផងដែរកាលពីឆ្នាំ២០២២ ។ លើសពីនេះ កូរ៉េខាងជើងក៏មានមីស៊ីលឆ្លងទ្វីបដែលអាចវាយលុកគ្រប់តំបន់ទាំងអស់របស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8eNpRCmp0GuEn07898Y7uuuucbhLBbSFe6_jgG87tZBDFf4EdRx-UYhIGgOblXwFGNM6ncCXSU8Rmq5Cs-gEpZMxgvKb_C8zNqvL3oeqUUu82tgH7309TyVdOWbTGgBjBniIqoSLL7kQicZT3_0-W0pX4xoNKEpqDjw7Pac2-1Wxq67Y8A-VrKN_-/s1280/photo_2023-02-18_09-57-40.jpg

ការធ្វើសមយុទ្ធនុយក្លេអ៊ែរដែលកូរ៉េខាងត្បូងបញ្ជាក់នេះ គឺជាការធ្វើសមយុទ្ធផ្នែកយុទ្ធសាស្ត្រលើតុ នៅថ្ងៃទី២២ ខែកុម្ភៈ នៅក្រសួងការពារជាតិអាមេរិក ហើយនាយកដ្ឋានគោលនយោបាយយោធាកំពូលរបស់ប្រទេសទាំងពីរនឹងចូលរួមផងដែរ ។ លើសពីនេះ នៅថ្ងៃទី២៣ ខែកុម្ភៈ មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូងនឹងធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពជើងទឹក Kings Bay រដ្ឋ Georgia ជាទីតាំងផ្ទុកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។

ជាមួយគ្នានេះ កងទ័ពអវកាសអាមេរិកបានប្រកាសពីភាពជោគជ័យម្តងទៀតក្នុងការសាកល្បងបាញ់មីស៊ីលឆ្លងទ្វីប Minuteman III ក្រោយពីកូរ៉េខាងជើងបង្ហាញឥទ្ធិពល និងបង្អួតមីស៊ីលឆ្លងទ្វីបរបស់ខ្លួន ខណៈអ្នកវិភាគយល់ថា មីស៊ីលរបស់កូរ៉េខាងជើងអាចបង្កបញ្ហាដល់ប្រព័ន្ធការពារអាមេរិក ។ ការសាកល្បងបាញ់មីស៊ីល Minuteman III នៅមូលដ្ឋានទ័ពអវកាស Vandenberg រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៩ ខែកុម្ភៈ គេរាយការណ៍ថា វាអាចបាញ់បានចម្ងាយ៦.៧៥៩គីឡូម៉ែត្រ រហូតដល់កោះក្វាចាឡិន ក្នុងបរិវេណប្រជុំកោះ Marshall ។ រីឯបញ្ជាការវាយប្រហារសកលកងទ័ពអាកាសអាមេរិកបញ្ជាក់ថា ការសាកល្បងនេះបានបង្ហាញឱ្យឃើញពីសុវត្ថិភាព ទំនុកចិត្ត និងការទប់ស្កាត់នុយក្លេអ៊ែរដ៏មានប្រសិទ្ធភាពរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNwSreH9ZTs1XwsJUK45Q-0KQtlDUd3xs3PrWmOlMSZleM2qqiuc_t_cRUDscFj2Sgg3xfx7gWPWwXBiBERtDVF__pTqpN5S75ww2kzOqHRwec5Sw-SbwbvwqivFNuU2a4HbJzKYAASfFd1eBBFkcNYzM280GmvHKKlhftiaP1Qu4MfjwfibFw74qA/s1280/photo_2023-02-18_09-57-40%20(2).jpg

ទោះយ៉ាងណា អាមេរិកនិយាយថា ការសាកល្បងមីស៊ីល Minuteman III នេះ មិនមែនដើម្បីសងសឹកកូរ៉េខាងជើងដែលបានបង្ហាញមីស៊ីល ICBM ទេ វាជាការសាកល្បងធម្មតាប៉ុណ្ណោះ ហើយអាមេរិកបានត្រៀមខ្លួនជាច្រើនខែហើយ ហើយវាជាការសហការគ្នារវាងស្ថាប័នផ្សេងៗរបស់កងទ័ពអាកាស ៕ ប្រភព ៖ TNN World

មន្ត្រីជាន់ខ្ពស់ថៃ បានបាត់បង់ជីវិត ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក និងបាញ់តដៃជាមួយក្រុមបះបោរបំបែកខ្លួន

0

មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ត្រូវបានសម្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួស ក្រោយពេលដែលគ្រាប់បែកមួយបានផ្ទុះឡើង ខណៈពេលដែលពួកគេកំពុងពិនិត្យមើលកន្លែងកើតហេតុឧក្រិដ្ឋកម្មនៅក្នុងខេត្តព្រំដែនភាគខាងត្បូងនៃខេត្តយ៉ាឡា។

មុនពេលកើត​ហេតុ ​នៅ​តាម​បណ្តោយ​ផ្លូវ Bannang Sata ដល់ផ្លូវ Thanto ជា​កន្លែង​ដែល​មាន​គ្រឿងចក្រ ជាច្រើន​របស់​ក្រុមហ៊ុន​សាងសង់​ផ្លូវ Yala Highway ត្រូវ​បាន​ភ្លើង​ឆេះ​ ហើយក៏មានការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​បាន​កើត​ឡើង​រវាង​ទាហាន​ឆ័ត្រយោង​ និង​ក្រុម​ជន​សង្ស័យ​បះបោរផងដែរ។BERNAMA - Bomb incident in Yala leaves police officer dead, four others wounded

អំពើហឹង្សានៅតែបន្តកើតមាននៅក្នុងតំបន់ជ្រៅភាគនិរតីនៃជនជាតិមូស្លីម ខណៈដែលការបះបោរបំបែកខ្លួនបានបន្លាយពេលអស់រយៈពេល ២០ឆ្នាំ។

ការផ្ទុះគ្រាប់បែកនេះជាលើកដំបូងហើយនៅក្នុងឆ្នាំ២០២៣នេះ ស្របពេលដែលឆ្នាំ២០២២កន្លងទៅ មានការបំផ្ទុះ៦៩កន្លែង ដែលបានសម្លាប់មនុស្ស៣៣នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivSSNzDZsF6Z_zAybkck13_5SwOOuaU1X6VdraOkQqkrzoNK-N7OcO3a4gn6xGg-w3hgV0P_U8Uv26Gu6LZ_DVjxlN0kU9f6ZVghVQ9UfNWxBV1dQwaP5C8ojd-tq80TgypzxcBJDr4TGDl4fZ1jbk761oxN6PCL-nXdsKqoPI1uLNQkSUzSGYcftB/s781/Screenshot%202023-02-18%20093905.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghePCLDviwFzxdmNxsL481b8effzMfqLsa6jpsrJdUmEsu9sFOqlhHX1x8Cb2PfE7PUIJIBXnBMLhO1ebxM8Zq3S3fKsZvWEnhG1G-i7OIfHYXVmpf7LIZQzdM6o0oMch1wQoHQKO1bNvjbSL6Tk9ID0W_R0stbBy5cBbCBzuiAH8SeaF2HTNYoJYh/s784/Screenshot%202023-02-18%20093950.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwco4XhQ5C-3T_vUAVxrfZ0EI1_0a-Mi4E1v8J4Z0Z0pujGdWQut8b7luqtHTZ2uiqNcAmX3QB4kDRMJBaQVxU55i2gAifJukeq2Fbx1W7w_m8gW3ZH5WBG5MeKIGie-ZvUIP62ypZWFrs081Yt3o7mDuUsWH_AOMX4ttLyYVtQG8kVoOAG_49bP9M/s788/Screenshot%202023-02-18%20094120.jpgPoliceman killed, another wounded by Yala bomb

ប្រភព៖ Nation Thailand

ចិនប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនធំៗពីររបស់អាមេរិក

0

ប្រទេសចិន ៖ ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន២ គឺ Lockheed Martin ជាក្រុមហ៊ុនធំក្នុងពិភពលោក ដែលមានឯកទេសផ្នែកលំហអាកាស និងការពារប្រទេស និងក្រុមហ៊ុន Raytheon Technologies Corp មានឯកទេសផ្នែកប្រព័ន្ធការពារមីស៊ីល និងការពារប្រទេស ។ ចិនបានចុះឈ្មោះក្រុមហ៊ុនទាំងពីរនេះទៅក្នុងបញ្ជី «អង្គការមិនគួរឱ្យទុកចិត្ត» ដោយសារក្រុមហ៊ុនទាំងពីរបានលក់អាវុធទៅឱ្យតៃវ៉ាន់ ។ លើសពីនេះ ចិនបានបញ្ជាមិនឱ្យក្រុមហ៊ុនទាំងពីរនាំចូល ឬនាំចេញផលិតផលផ្សេងៗដែលពាក់ព័ន្ធនឹងចិនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiafMIwkeS9BqNrPCyTpgMOKLo7mGDrggWfZq_FFW76C1eNekVxMOEuSodoxnJzxSKjTAejUO1Edk3wZaBR5cyLyLP7OxTx1rH1Luu1qw9LvRS0OYnRXGPjgTAcZ-lKitDrAGMxV5yXpH6fzQvzKvEQOBdDcOe8DSeYiLuvFdR_XfJh93DIvLe7JUEc/s1280/photo_2023-02-18_09-15-34.jpg

ការប្រកាសដាក់ទណ្ឌកម្មនេះ គឺជាសកម្មភាពចម្រូងចម្រាស់ចុងក្រោយបង្អស់រវាងអាមេរិក និងចិន ក្រោយពីអាមេរិកបានបាញ់បាឡុងស៊ើបការណ៍របស់ចិនធ្លាក់កាលពីសប្តាហ៍កន្លងមក ហើយចិនប្រកាសទៅវិញថា នឹងចេញវិធានការប្រឆាំងនឹងអាមេរិក ដែលបានបំផ្លាញអធិបតេយ្យភាព និងសន្តិសុខរបស់ចិន ។

ក្រុមហ៊ុនទាំងពីរដែលត្រូវបានចិនដាក់ទណ្ឌកម្ម មិនបានលក់ផលិតផលយោធាទៅឱ្យប្រទេសចិនទេ ហើយពេលនេះ ក្រុមហ៊ុនទាំងពីរក៏មិនទាន់បញ្ចេញយោបល់អ្វីដែរ ។ ការប្រកាសដាក់ទណ្ឌកម្មរបស់ចិនបានរាលដាលទៅដល់ការហាមឃាត់នាយកគ្រប់គ្រងក្រុមហ៊ុនទាំងពីរចូលមកប្រទេសចិន និងមិនអនុញ្ញាតឱ្យបុគ្គលិកក្រុមហ៊ុនមានសិទ្ធិរស់នៅចិនបន្តទៀត ។ លើសពីនេះ ចិនបានពិន័យជាប្រាក់ទ្វេដងនៃតម្លៃអាវុធដែលក្រុមហ៊ុនទាំងពីរបានចុះកិច្ចសន្យាលក់ឱ្យតៃវ៉ាន់ ប៉ុន្តែគេមិនទាន់ច្បាស់ទេថា តើចិននឹងពិន័យរបៀបណា ហើយត្រូវដាក់លក្ខខណ្ឌថា មានការបង់ប្រាក់ពិន័យត្រឹមរយៈពេល១៥ថ្ងៃ ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កន្លងមក ចិនក៏ធ្លាប់បានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនទាំងពីរផងដែរ រឿងលក់អាវុធឱ្យតៃវ៉ាន់ ក្នុងតម្លៃ១០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxOKa9NEeft4qChU_BGuovH7ydgc_N9DyyWmcFr1RYikdnYa33IIFWG8_JSFBgFTOSwEDmZo4zbaMltdjJFCYvQEmSMXOYQZ0WVflXfQXaP2dmTF-qBFJZNErrp7gKMBbIN76Xw6TNx8ML-H-_D11n0F3uZDQo_fZX9P03trZJWnq35zPr2V3rlkGk/s1096/photo_2023-02-18_09-15-34%20(2).jpg

ចំណែកអ្នកនាំពាក្យសេតវិមានបានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់ចិននេះ គ្រាន់តែជាសកម្មភាពនិមិត្តសញ្ញាប៉ុណ្ណោះ ហើយវាមិនចាំបាច់ទេ ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការបញ្ជូនបាឡុងស៊ើបការណ៍របស់ចិនមកបំពានលើដែនអាកាសអាមេរិកដោយគ្មានការអនុញ្ញាតនោះ គឺគ្មានការទទួលខុសត្រូវ ហើយវាអាស្រ័យលើការសម្រេចចិត្តរបស់ចិនថា តើចង់ឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកក្លាយទៅជាបែបណា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLASbPXvKiJ4-2X7HQoNjd19Xqa-wLLkQRf2KwzxjbYZPtotkSAQqNk39cd5b1pxp-6X6_nOPR3fAw16-kEltMEp4pEz9-QMVVOlVdx0NZUb8Lg7tZvJYZl4azyYJzwqDGdHBZUvRVFLHcdrz9Lb8qF7OUYQWCQco00HxvtBYhC-_BTGtsYz_46aSL/s1280/photo_2023-02-18_09-15-34%20(3).jpg
ប្រភព ៖ NationWorldNews

ងាយឯណាបានឡើងមកភ្នំពេញ! ឡើងមកម្តងអភិបាលខេត្តរតនៈគិរី​ ចុះជួយសម្រួលចរាចរណ៍

0

អភិបាលនៃគណៈអភិបាលខេត្តរតនគិរី  ឯកឧត្តម ញ៉ែម សំអឿន បានចុះពីរថយន្តជួយសម្រួលចរាចរណ៍លើតាមបណ្ដោយផ្លូវជាតលេខ៦ និងផ្លូវមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ នេះបើយោងតាមរយៈទំព័រហ្វេសប៊ុកឯកឧត្តមផ្ទាល់។May be an image of 4 people and outdoors

ឯកឧត្តម បានបង្ហោះថា៖ “មកពីខេត្តចូលក្រុងបានចុះជួយសម្រួលការកកស្ទះចរាចរណ៌ផ្លូវជាតិលេខ៦ និងក្នុងក្រុងបាន៣កន្លែង។ មិនមែនចង់ជំនួសការងារប៉ូលីសទេ តែការកកស្ទះអាចកើតមានម្តងម្កាលដែលអាចជួយបាន។សូមគោរពច្បាប់ចរាចរណ៌ទាំងអស់គ្នានិងការអធ្យាស្រ័យគ្នា!”។

សូមបញ្ជាក់ថាឯកឧត្តម ញ៉ែម សំអឿន បានចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរីជំនួសឯកឧត្តម ថង សាវុន ដែលប្ដូរទៅធ្វើជាអភិបាលខេត្តមណ្ឌលគិរី កាលពីអំឡុងឆ្នាំ២០២១។ មុនឡើងធ្វើជាអភិបាលខេត្ត ឯកឧត្តមបានកាន់មុខតំណែងអភិបាលរងខេត្តរតនគិរីរយៈពេល៨ឆ្នាំ៕May be an image of 4 people, people standing, car and road

ប្រភព៖ ឯកឧត្តម ញ៉ែម សំអឿន

បុគ្គលិកវិទ្យុ VOD បើមិនព្រមដាក់ពាក្យចូលធ្វើការទេ នឹងត្រូវអស់ឳកាសហើយ ត្រឹមថ្ងៃទី ២៨កុម្ភៈ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការរបស់បុគ្គលិកវិទ្យុ VOD ត្រឹមថ្ងៃ២៨កុម្ភៈ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងយ៉ាងដូច្នេះថា កាលពីថ្ងៃ១៤កុម្ភៈ២០២៣សម្ដេចបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបានបាត់បង់ ការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភៈ២០២៣ មានបុគ្គលិក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim5RHfo0YYQsiCQfKbRYrI1jHOkgu3Zhe-DPIpyQlgQr0xwSF_NxhrohpmuCaCMhj_9bQ_HeIyWo-AoK_MA9CQCd4QF5kmia6hy9dAGO76gIw_1Duy0PWh0s3UQ7DHvD51YPXI54XAY5KNy5p07ec6SKnJSEzauzcLdEhYJcfxEXaEQSp9qE9KoQaZ/s1280/photo_2023-02-17_23-12-25.jpg

សម្ដេចបញ្ជាក់ថា “ ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧.០០នាទីថ្ងៃ២៨កុម្ភៈ២០២៣។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណ
ចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត”។

សម្ដេចតេជោបន្ថែមថា សូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងសម្ដេចពិតជាមានការអរគុណ។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ទេទេព្រោះសម្ដេចនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលសម្ដេចគិតនិងធ្វើការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPQekRMeQKjdMNcawGXm6n1zECpgeS2y6PH-tRdcxzPQrPdr4ld3qt8rPXO3I4EVGPNJ31r7bAjWALC1g4Dj1V_xlIeUvIwBP1oJkf8A3T-HPK_zHcB8UMfrwQyk__NsvrOISKVfjvS7mqDEZOymyoaXLcYd6S1H7MRA2jKAzbfsGo0G1E_i9YC2Yp/s1280/photo_2023-02-17_23-12-25%20(2).jpg

មន្ត្រីជំនាញបង្ក្រាបបានសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកជំងឺប៉េស្រ្តអាហ្រិក ជិត២តោន

0

ភ្នំពេញ៖ មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម បានបង្ក្រាប និងដុតបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កកសរុប ១,៧៦០គីឡូក្រាម។

ការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានចាក់សំរាម នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOtf9c5PLxOP_3xT_x7D-43Pq4aryZrDJoNOykawYzwN25jjC7TPFHYyZRRpI7C8UTTSkZLStK59mHvPwSJp3Iudo31VA6hO7xZc4yOHsY3ef4GDQTLGZtIUUhV9fvqyq5tCWgE0z3DoWO_P7ck5KZIF_xChHbeLUFQ_Qwyu-kHcWrXXZ16CfWp-8n/s1280/photo_2023-02-17_23-24-12.jpg

មន្ត្រីក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្រ្តីអគ្គនាយកដ្ឋានជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះប្រតិបត្តិការ ត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផល សាច់សត្វស្រស់បង្កក ជាច្រើនកន្លែងក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ។

គោលបំណង នៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិ បច្ចេកទេស ជាធរមាន លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងរក្សាស្តុកទុក សាច់ស្រស់ឬបង្កក និងផលិតផលសាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnESui5NAsgr4f5BTXWf7WdTJoiMPbwj9omKm0ieClQDwCaLY6uWUf9LeoJong7M3gTgmUJf1IaMQnckmEn_eD9OO0MXYScUBea2PhC8qMCL3SxgWm5UoHDC-nJuU7m5UMdgj5w3KbgiP1hJcVbTjHCiM5jzT1O4ppNLYcbhx9nmxM5wxNNPjixIAJ/s1280/photo_2023-02-17_23-24-13%20(2).jpg

មន្ត្រី ក.ប.ប រាជធានីភ្នំពេញ បានឲ្យដឹងថា សាច់ជ្រូក និងសរីរាង្គជ្រូក មានផ្ទុកជំងឺប៉េស្ត្រអាហ្រិកខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ទេ យោងតាមលទ្ធផលវិភាគ របស់មន្ទីរពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំយកមកបំផ្លាញ ចោលនាពេលនេះ ត្រូវបានសមត្ថកិច្ចចម្រុះ បង្ក្រាបបានក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យ បណ្តាឃ្លាំងស្តុក សាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ។

សាច់ទាំងនោះរួមមាន៖ សាច់ជ្រូក និងសរីរាង្គជ្រូកចំនួន ៨៨ក្បាល ស្មើនឹង ១,៧៦០គីឡូក្រាម ត្រូបានដុតបំផ្លាញចោល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeTIF1WJ5ipQ6r8z3AyIVXKLSjqVBeNQLRubzaW6LC16-Qq0-JeusZdX2MhkKeugq_8s_UZTdniu8M4bY5P0AM1Tib-0GMIXMpa4Qt-8iL8fxNIgdB5mH39zKeSYLilHwyoFGVbRZWciCQ_G_kpkSfkCV16ScbfCf__UHLC0bVpzhV1ubZ7bjd-qfo/s1280/photo_2023-02-17_23-24-13.jpg

អាមេរិកនឹងពិភាក្សារឿងបាឡុងជាមួយចិន ចៀសវាងមានសង្គ្រាមត្រជាក់

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅពេលឆាប់ៗនេះ ករណីបាឡុងរបស់ប្រទេសចិនបានហោះចូលមកដែនអាកាសអាមេរិក ដែលចិនអះអាងថា ប្រើសម្រាប់ពិនិត្យអាកាសធាតុ ហើយត្រូវយន្តហោះចម្បាំងរបស់កងទ័ពអាមេរិកបាញ់ធ្លាក់កាលពីសប្តាហ៍កន្លងមក ។Significant debris' recovered from downed suspected Chinese spy balloon,  U.S. military says | CBC News

លោក ចូ បៃដិន បានបញ្ជាក់ថា គម្រោងការជជែកគ្នាជាមួយលោក ស៊ី ជិនពីង លោកនឹងមិនសូមទោសចិនទេ ករណីអាមេរិកបានបាញ់បាឡុងនោះធ្លាក់ ព្រោះវាជាអ្វីដែលត្រូវធ្វើក្រោមច្បាប់អន្តរជាតិ ។ ទោះយ៉ាងណា មេដឹកនាំអាមេរិកនៅតែផ្តោតលើគំនិតថា លោកមិនត្រូវការបង្កើតសង្គ្រាមត្រជាក់ជាថ្មីជាមួយចិនទេ ។ លោកថ្លែងថា ៖ «ខ្ញុំត្រៀមនឹងជជែកជាមួយមេដឹកនាំចិននាពេលឆាប់ៗនេះ ហើយយើងនឹងសាកល្បងពិភាក្សាគ្នាថា រឿងបាឡុងនេះវាកើតឡើងដោយរបៀបណា ប៉ុន្តែរឿងមួយដែលខ្ញុំមិនធ្វើនោះ គឺការសូមទោសដែលអាមេរិកបានបាញ់បាឡុងចិនធ្លាក់» ។Chinese spy balloon carried 'multiple antennas' for collecting signals  intelligence, State Dept. says

បើទោះជាអាមេរិកនិយាយថា បាឡុងរបស់ចិនមានបំណងស៊ើបការណ៍ពីអាមេរិក ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងបញ្ជាក់ថា បាឡុងនេះជាកម្មសិទ្ធិឯកជនដែលប្រើសម្រាប់ពិនិត្យមើលអាកាសធាតុតែប៉ុណ្ណោះ ហើយការឈ្លានពានលើដែនអាកាសអាមេរិកនោះ គឺជាការចៃដន្យ និងគ្មានបំណងទេ ព្រមទាំងសុំឱ្យអាមេរិកប្រើហេតុផលក្នុងការពិចារណា និងមិនធ្វើហួសហេតុពេក ។

កាលពីសប្តាហ៍កន្លងមក កងទ័ពអាមេរិកបានប្រកាសថា មានវត្ថុគួរឱ្យសង្ស័យហោះរំលោភលើដែនអាកាសអាមេរិករហូតដល់៤ដង ហើយអាមេរិកបានបាញ់កម្ទេចវាចោលទាំងអស់ ក្នុងនោះវត្ថុចម្លែក៣ចុងក្រោយ ដែលបានបាញ់ធ្លាក់នៅរដ្ឋអាឡាស្កា ស្ថិតនៅព្រំដែនអាមេរិក, ប្រទេសកាណាដា និងរដ្ឋមីឈីហ្គែន (តាមលំដាប់) នៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមទេ ៕U.S. Recovers 'Sensors And Electronics' From China's Balloon—Other Vessels  Still A Mystery

ប្រភព ៖ beartaiBRIEF

ចិនប្រកាសថា អាចយកឈ្នះលើជំងឺកូវីដ-១៩

0

ប្រទេសចិន ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនិស្តចិនបានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែកុម្ភៈថា ចិនទទួលបានជោគជ័យដ៏ធំក្នុងការការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក ។As Covid-19 runs riot across the world, China controls the pandemic

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងជាលេខាបក្សកុម្មុយនិស្ត បានធ្វើជាប្រធានកិច្ចប្រជុំ ថ្លែងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក ចិនបានកែលម្អលើវិធានការទប់ស្កាត់ជំងឺកូវីដជាបន្តបន្ទាប់ ដោយបានការពារ និងគ្រប់គ្រងការរាតត្បាតយ៉ាងមានប្រសិទ្ធភាព ស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ លើសពីនេះ ចិនបានទទួលជោគជ័យលើការទប់ស្កាត់ការរាតត្បាតរបស់មេរោគបង្កាត់ពូជថ្មីដែលបានឆ្លងខ្លាំងក្លា ហើយមានអត្រាការស្លាប់ខ្ពស់ក្នុងចំណោមពលរដ្ឋ ដោយចិនបានការពារជីវិត និងសុខភាពពលរដ្ឋយ៉ាងមានប្រសិទ្ធភាព ។ លោកបន្តថា មានពលរដ្ឋជាង២០០លាននាក់ឆ្លងជំងឺកូវីដ និងទទួលបានការព្យាបាល ហើយអ្នកជំងឺធ្ងន់ធ្ងរចំនួន៨០ម៉ឺននាក់ទទួលបានការព្យាបាលយ៉ាងមានប្រសិទ្ធភាព ហើយអត្រាការស្លាប់ដោយសារកូវីដរបស់ចិនចិន នៅតែស្ថិតក្នុងកម្រិតទាបបំផុតក្នុងពិភពលោក ។A Rise in Anti-Chinese Rhetoric During the Coronavirus Pandemic | The New  Yorker

កិច្ចប្រជុំនេះបានផ្តោតទៅលើថា បើទោះជាចិនបានបង្ការ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដទូទាំងប្រទេសល្អប្រសើរឡើង ហើយត្រឡប់មកស្ថានភាពធម្មតាវិញក្តី ប៉ុន្តែនៅតែមានការឆ្លងរាតត្បាតច្រើនក្នុងពិភពលោក ហើយជំងឺកូវីដនៅតែបង្កាត់ពូជថ្មីៗទៀត ។

កិច្ចប្រជុំក៏បានផ្តោតលើការពង្រឹងសមត្ថភាពតាមដានការឆ្លងរាតត្បាត និងដាស់តឿនជាមុន ។ លើសពីនេះ ចិននឹងដាក់ផែនការចាក់វ៉ាក់សាំងនៅពេលខាងមុខ បង្កើនការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ព្រមទាំងពង្រឹងការផលិតវ៉ាក់សាំង និងផ្នែកវេជ្ជសាស្ត្រផងដែរ ៕China's COVID-19 conundrum | WORLD

ប្រភព ៖ TNN World

បើឃើញមិត្តភក្កិកំពុងជួបវិបត្តិស្នេហ៍ ក្នុងនាមជាអ្នកជិតស្និទ្ធិគួរធ្វើរឿងទាំងនេះ

0

ប្រសិនបើអ្នកឃើញសម្លាញ់ជួបរឿងបែកបាក់ស្នេហា ហើយជីវិតកំពុងញាំញីដោយទុក្ខសោក អ្នកមិនគួរឈរឱបដៃមើលនោះទេ។ ខាងក្រោមនេះ ជាវិធី៧យ៉ាងជួយស្រោចស្រង់មិត្តរបស់អ្នក ឲ្យក្លាយជាមនុស្សរីករាយដូចមុនបាន។

១. ធ្វើជាអ្នកស្ដាប់ដ៏ល្អ
នៅពេលបែកបាក់ស្នេហា ចិត្តគំនិតរបស់នាងមិនសូវរឹងមាំល្អ ។ ដូច្នេះអ្វីដែលយើងអាចជួយបាន គឺនៅក្បែរមិនទៅណាចោលនាង ហើយស្ដាប់នាងនិយាយអ្វីដែលនាងចង់និយាយ។ វិធីនេះជួយអ្នកជួបវិបត្តិស្នេហ៍ ឲ្យបានធូរស្រាលជាងមុន។ មនុស្សជួបរឿងខ្ទេចខ្ទាំបេះដូង ងាយរងសម្ពាធផ្លូវចិត្តណាស់ ហើយបើបណ្ដោយឲ្យនៅឯកាម្នាក់ឯង ពេលខ្លះអាចធ្វើអត្តឃាត ឬធ្វើរឿងល្ងង់ៗជាដើម។

២. ឲ្យគាត់យំឲ្យធូរចិត្តចុះ
កុំបង្ខំ ឬហាមគាត់ឲ្យឈប់យំភ្លាមៗអី ឲ្យគាត់យំឲ្យធូរចិត្តទៅ ព្រោះការក្រៀមក្រំមិនអាចបំភ្លេចបានក្នុងរយៈពេលខ្លីនោះទេ។ វិធីល្អបំផុត គឺឲ្យគាត់យំឲ្យអស់ចិត្ត តែមិនមែនទុកគាត់ចោលម្នាក់ឯងឡើយ គឺនៅក្បែរគាត់ ឬអ្នកអាចឱបគាត់ថ្នមៗ ធ្វើជាស្មាបង្អែកឲ្យគាត់មានភាពរឹងមាំឡើងវិញ។Helping Someone with PTSD - HelpGuide.org
៣. នាំទៅដើរលេង
ទៅដើរលេង ជាជម្រើសល្អប្រសើរដើម្បីបំបាត់ទុក្ខសោក ព្រោះអាចលំហែចិត្ត រីករាយនឹងទេសភាព ព្រមទាំងឆាប់ភ្លេចរឿងឈឺចាប់ថែមទៀតផង។ កុំភ្លេច នាំគាត់ទៅកន្លែងសប្បាយៗ កន្លែងដែលអាចបន្ធូរអារម្មណ៍ ឬកន្លែងណាមួយដែលគាត់ប្រាថ្នាជាយូរមកហើយ។

៤ ជំរុញឲ្យធ្វើនេះ ធ្វើនោះ
គេថា “ធ្វើខ្លួនកាន់តែរវល់ នឹងកាន់តែអាចបំភ្លេចរឿងមិនសប្បាយចិត្តចោលបាន” ឃ្លានេះមិនខុសទេ។ ព្យាយាមហៅគាត់ឲ្យចេញក្រៅជាមួយមិត្តភ័ក្កិ ដូចជាលេងកីឡា ហាត់ប្រាណ លេងហ្គេម គូរគំនូរ ដើរផ្សារ ជាដើម។ នេះជារឿងល្អ ដែលជួយឲ្យគាត់មានអារម្មណ៍កក់ក្ដៅជាងមុន។What to Say When Someone Dies?៥. បន្ថែមថាមពលវិជ្ជមាន
មនុស្សជួបស្នេហ៍ខកចិត្ត តែងចូលចិត្តគិតអីអវិជ្ជមាន ហើយសោកសៅខ្លាំង។ សំដីដែលគាត់និយាយចេញមក អាចមើលឃើញតែរឿងមិនល្អ ហើយពេលខ្លះស្ដីបន្ទោសខ្លួនឯងទៀតផង។ ដូច្នេះអ្នកគួរធ្វើយ៉ាងណាជួយគាត់ឲ្យគិតអ្វីសុទិដ្ឋិនិយម ព្រមទាំងលើកទឹកចិត្តគាត់ ឲ្យមើលឃើញពីគុណសម្បត្តិនៃជីវិត និងប្រាប់គាត់ថា គាត់មិនមែនមិនល្អដូចអ្វីគាត់គិតនោះទេ។ ប្រសិនបើអ្នកមិនសូវពូកែក្នុងការនិយាយឃ្លាទាំងនេះ អ្នកអាចទិញសៀវភៅបែបលើកទឹកចិត្តឲ្យគាត់អាន ដើម្បីឲ្យអារម្មណ៍គាត់បានធូរស្រាលខ្លះ។

៦. ប្រាប់ឲ្យគាត់តុបតែងខ្លួនឲ្យស្អាត
មានមនុស្សច្រើនណាស់បានទុកសម្រស់ខ្លួនឯងចោល លែងរវីរវល់តុបតែងខ្លួនឲ្យស្អាត ដោយសារតែខូចចិត្តខ្លាំងពេក។ បើអ្នកពិតជាមិនចង់ឃើញគាត់ស្ថិតក្នុងសភាពមើលមិនយល់បែបនេះទេ ត្រូវហៅគាត់ឲ្យទៅហាងថែរក្សាសម្រស់ ម៉ាស្សាមុខ ឬទៅហាងកាត់សក់យកម៉ូដស្ទីលស្អាតៗជាដើម។How to Help Someone with PTSD | Florida | Beaches Recovery Center៧. បង្កើតភាពសប្បាយរីករាយ
មនុស្សកំពុងកើតទុក្ខ ត្រូវការណាស់ភាពរីករាយ ម្ល៉ោះហើយអ្នកមិនត្រូវភ្លេចបង្កើតរឿងកំប្លែងៗ ឬនិយាយអីឲ្យគាត់ស្ដាប់ហើយសើចនោះទេ។ តែចាំថា មិនត្រូវនិយាយបែបចំអែចំអន់ខ្លាំងពេក ឬនិយាយសុខៗចូលរឿងឈឺចាប់គាត់ ធ្វើឲ្យគាត់កាន់តែខូចចិត្តខ្លាំងឡើងឡើយ។ អ្វីដែលគួរធ្វើខានមិនបាន គឺញញឹមរកគាត់គ្រប់ពេល ដែលជាឱសថឲ្យគាត់ឆាប់មានអារម្មណ៍ល្អ។
មនុស្សជួបរឿងបែកបាក់ស្នេហាគឺឈឺចាប់ណាស់ ហើយបើបែកបាក់ចំពេលបេះដូងកំពុងស្រលាញ់ខ្លាំង គឺកាន់តែធ្ងន់ធ្ងរបំផុត។ ដូច្នេះបើអ្នកឃើញគាត់សម្រក់ទឹកភ្នែក ឃើញគាត់ក្រៀមក្រំ ហើយគាត់ដាច់ចិត្តប្រាប់អ្នកថា គាត់ជួបរឿងខូចចិត្តព្រោះស្នេហាបែកបាក់ សូមកុំបោះបង់គាត់ កុំស្តីបន្ទោសគាត់ថាល្ងង់ ងប់ស្រលាញ់សង្សារ។ តែគួរលើកទឹកចិត្តគាត់ និងបន្ថែមកម្លាំងចិត្តឲ្យគាត់ ដើម្បីឆាប់បានដើរចេញពីភាពខ្មៅងងឹតនៃស្នេហាដែលគេទុកគាត់ត្រឹមមនុស្សលេងសើច៕