ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធ «នាគមាស» រួមគ្នាឡើងវិញ នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ បានមានប្រសាសន៍បែបនេះ ប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ និងគម្រោងវារីវប្បកម្មអាងបង្កាត់ ពូជ និងភ្ញាស់ត្រី នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrcWB-mzL23u_BqF7YyRHLeB9sNNOYQCrwh-DmojO37MUDu_lTM5DkQWSQdOTizgsIjmVUe4aLRHv17Jxj5oxhqquQf7Db85mFdhvCOvweEbOLNe3HmXaASjbBxj6drmePIkE3q6thc9hixBPK0vS0mH4q_6eBBKSAKcHF-41vD_Vor1-iXH309jtN/s960/photo_2023-02-16_17-46-59.jpg

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ឲ្យដឹងថា សមយុទ្ធ ដែលមាន ឈ្មោះថា «នាគមាស» នឹងត្រូវធ្វើឡើងនៅបរិវេណភ្នំជុំរីករាយ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ហើយសមយុទ្ធនេះ នឹងប្រព្រឹត្តិទៅក្រោមប្រធានបទ ការបោស សម្អាតគ្រាប់ មីន ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការរក្សាសន្តិសុខ និងក្បួនធំៗ ជាដើម។

ជាមួយគ្នានេះ រដ្ឋមន្រ្តី ក្រសួងការពារជាតិ បានបញ្ជាក់ថា
សមយុទ្ធរួមគ្នារវាង កងទ័ពកម្ពុជា និងចិន នាថ្ងៃទី២០ ខែមីនាខាងមុខ ពុំមែនជាការគំរាមកំហែងដល់អ្នកណានោះទេ ប៉ុន្តែធ្វើឡើង ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពរបស់កងទ័ពប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7EC_9hlm5cIYhO60mnIkPlycI7TXlN4Haj3rgVkYu4ICYyr6Ux9YGgxrfggCvzt9SqJnaYdxbNe55UI3hHds8YFoDrO3rBotSd6wMdvduuAM_pB5VGuGi_x_eWCBovfL4VdrbF_s6npPlczGGVSdhxEyM8hPXgaMkX2Tvk4Iu5fBlhpJiTHeWRY9Q/s994/photo_2023-02-16_17-47-00.jpg

សូមបញ្ជាក់ថា កម្ពុជា ធ្លាប់ធ្វើលំហាត់សមយុទ្ឋ នាគមាស ចំនួន៣លើករួចមកហើយ ដោយមានការចូលរួមពីកងទ័ពប្រជាជនចិន តាំងពីឆ្នាំ២០១៦។

លំហាត់សមយុទ្ឋ នាគមាស ចុងក្រោយ បានធ្វើឡើងក្នុងទឹកដីខេត្តកំពត កាលពីឆ្នាំ២០១៩ ដោយក្នុងនោះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើ ការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង និងការសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ជាដើម៕