សហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងធ្វើការ ដើម្បីទទួលបានការគាំទ្រពី ៧៥ប្រទេស ក្នុងការ​ធានា​ថា​កីឡា​គុន​ខ្មែរ​សម្រេច​បាន​ការ​ទទួល​ស្គាល់​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ។

បច្ចុប្បន្នខាងកម្ពុជាត្រូវការប្រទេសចំនួន២៥ បន្ថែមទៀត ដើម្បីធានាការទទួលស្គាល់ជាផ្លូវការរបស់អូឡាំពិក។ អគ្គលេខាធិការ NOCC ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា កម្ពុជាមានផែនការច្បាស់លាស់ ដើម្បីសម្រេចបាននូវគោលដៅនេះ។លោក វ៉ាត់ ចំរើន៖ ធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ប្រើពាក្យកីឡា[មួយ  Muay]មុខគុនខ្មែរ មិនមែនបញ្ជាក់ពី[មួយថៃ]ទេ

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “គោលដៅរបស់យើងគឺទាក់ទាញការគាំទ្រពីជាង៧៥ ប្រទេស។ ដរាបណាកីឡាប្រពៃណីរបស់ប្រទេសណាមួយមានសមាជិកច្រើនជាង៧៥ប្រទេស វាត្រូវបានទទួលស្គាល់ជាផ្លូវការ។ យើង​មាន​គោល​ដៅ​ច្បាស់​លាស់ និង​យុទ្ធសាស្ត្រ​ដើម្បី​សម្រេច​វា​បាន។ ខ្ញុំ​ជឿ​ថា​យើង​នឹង​ទទួល​បាន​ជោគជ័យ”។International Kun Khmer tournament hailed a success - Khmer Times

ទោះបីជា Muay Thai ត្រូវបានអូឡាំពិក ទទួលស្គាល់រួចហើយក៏ដោយ ប៉ុន្តែដោយសារតែ ការជជែកដេញដោលគ្នានាពេលថ្មីៗនេះ អំពីប្រភពដើមនៃកីឡាទាំងពីរនេះ បានជំរុញឱ្យប្រទេសជាច្រើនទៀត ងាកមកចាប់អារម្មណ៍រកប្រភពដើម។

ខណៈនេះផងដែរ ប្រជាជណកម្ពុជា ជឿជាក់ថា គុនខ្មែរមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា តាំងពី សម័យបុរាណមកម្ល៉េះ៕

ប្រភព៖ National Thailand