លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានដាស់តឿនពីការគំរាមកំហែងដោយសារកម្រិតទឹកសមុទ្រកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាច្រើនលាននាក់រស់នៅឆ្នេរសមុទ្រ និងប្រទេសជាដែនកោះតូច បន្ទាប់ពីមានព័ត៌មានថ្មីបង្ហាញថា បច្ចុប្បន្ន កម្រិតទឹកសមុទ្របានកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស រាប់តាំងពីឆ្នាំ១៩០០ មក ។

លោក Guterres បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើប្រធានបទ ៖ «ផលប៉ះពាល់នៃកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ និងសន្តិសុខអន្តរជាតិ» ថា បច្ចុប្បន្ន ប្រទេសនានាដូចជា បង់ក្លាដែស ឥណ្ឌា និងហូឡង់ កំពុងទទួលរងការគំរាមកំហែង ដូចគ្នានឹងក្រុងបាងកក, Buenos Aires, ហ្សារកាតា, ឡាហ្គោស, ទីក្រុងឡុងដ៍, ឡូសអង់ជឺឡែស, បុមបៃ, ម៉ាពូតូ, ញូវយ៉ក និងសៀងហៃ កំពុងប្រឈមនឹងបញ្ហានេះដូចគ្នា ។Antarctica's 'Doomsday' glacier is 'in trouble' | Climate News | Sky News

លោក Guterres បញ្ជាក់ថា បម្រែបម្រួលអាកាសធាតុមានចំណែកធ្វើឱ្យពិភពលោកកាន់តែក្តៅ ហើយផ្ទាំងទឹកកកបានរលាយយ៉ាងឆាប់រហ័ស ។ តាមទិន្ន័យពីអង្គការ NASA បង្ហាញថា ផ្ទាំងទឹកកកអង់តាកទិកបានរលាយជាមធ្យមប្រហែល១,៥សែនលានតោនក្នុង១ឆ្នាំ ខណៈផ្ទាំងទឹកកកនៅលើកោះហ្គ្រីនឡែនក៏កំពុងរលាយយ៉ាងរហ័សផងដែរ គឺស្មើ២,៧សែនលានតោនក្នុង១ឆ្នាំ ។

លោក Guterres បន្ថែមថា បច្ចុប្បន្ន សីតុណ្ហភាពក្នុងមហាសមុទ្របានឡើងកំដៅយ៉ាងលឿន គឺលើសពេលណាៗទាំងអស់ក្នុងរយៈពេល១១.០០០ឆ្នាំ ហើយសីតុណ្ហភាពជាមធ្យមក្នុងពិភពលោកក៏កើនឡើងផងដែរ គឺស្មើ១,៥អង្សារសេ បើធៀបនឹងពេលមុនបដិវត្តន៍ឧស្សាហកម្ម ។ សព្វថ្ងៃនេះ មាននិន្នាការថា អាចនឹងឡើងដល់២,៨អង្សារសេឯណោះ ។ បើដូច្នេះមែន វាក៏មិនខុសគ្នាពីទោសប្រហារជីវិតដែរសម្រាប់ពលរដ្ឋរស់នៅក្នុងប្រទេសរងផលប៉ះពាល់ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍ និងអាចធ្វើឱ្យមានការជម្លៀសខ្លួនរបស់ពលរដ្ឋពិភពលោក ។Glacial lake outburst floods: A shared risk across the Hindu Kush Himalayas  - SEI

ក្រៅពីនេះ លោកបានលើកឧទាហរណ៍ពីផលប៉ះពាល់ដោយសារការឡើងកំដៅផែនដី និងកម្រិតទឹកសមុទ្រកើនឡើងខ្ពស់នៅតាមសហគមន៍ និងប្រទេសផ្សេងៗថា ពេលផ្ទាំងទឹកកកលើភ្នំហិម៉ាឡៃរលាយ ហើយផ្ទាំងទឹកកកនោះកាន់តែមានទំហំតូចនៅថ្ងៃអនាគត ទន្លេនានាក៏ប្រែប្រួលទំហំដូចគ្នាដែរ ធ្វើឱ្យពលរដ្ឋជាច្រើនលាននាក់ដែលរស់នៅតាមដងទន្លេរងផលប៉ះពាល់ដោយសារកម្រិតទឹកសមុទ្រកើនឡើង និងទឹកសមុទ្រហូរមកកាន់កន្លែងពួកគេរស់នៅ ។ បច្ចុប្បន្ន គេឃើញការគំរាមកំហែងស្រដៀងគ្នានេះនៅតំបន់ដីសណ្តទន្លេមេគង្គ និងបរិវេណជាច្រើន ដែលធ្វើឱ្យប្រទេសស្ថិតនៅតំបន់ទំនាបប្រឈមនឹងគ្រោះមហន្តរាយជារៀងរហូត ។Cryospheric Sciences | glacial lake outburst flood

ចុងក្រោយ លោកបន្ថែមថា វិបត្តិអាកាសធាតុចាំបាច់ត្រូវតែដោះស្រាយ ជាដំបូង ត្រូវបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់ដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី និងអភិវឌ្ឍន៍ប្រព័ន្ធប្រាប់ពីគ្រោះធម្មជាតិជាមុន ។ លើសពីនេះ ត្រូវជំរុញឱ្យមានច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស ដើម្បីគាំទ្រការផ្លាស់ទីលំនៅរបស់ពលរដ្ឋ ចៀសវាងការបាត់បង់ទឹកដី និងកន្លែងរស់នៅពេលអនាគត ៕Falling giants | Perito Moreno glacier, El Calafate, Argenti… | Flickr

ប្រភព ៖ The Standard