Home Blog Page 1861

ឈិន ឡុង សុខចិត្តយកទ្រព្យសម្បត្តិទៅបរិច្ចាក ប្រសើរជាងឱ្យកូនប្រុសខ្លួនឯង

0

តារា Hollywood ជើងចាស់ ដែលមានកេរ្តិ៍ឈ្មោះបោះសំលេង លោក Jackie Chan ឬយើងស្គាល់ថាឈិន ឡុង បានប្រកាសថា ខ្លួននឹងបរិច្ចាកទ្រព្យសម្បត្តិ មុននៅពេលដែលគាត់ស្លាប់។Big Bucks For Big Brother: Why Jackie Chan Is The World's Second-Highest  Paid Actor

ឈិន ឡុង ត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិ៤០០លានដុល្លារ ដែលលោកបានសរសេរនៅក្នុងលិខិតមរតក កាលពីឆ្នាំ១០៥កន្លងទៅ។ ចំពោះ ៤០០លានដុល្លារនោះ នឹងត្រូវបរិច្ចាកទៅកាន់អង្គការ ឬកម្មវិធីសប្បុរសធម៌ទាំងអស់ ដោយមិនមានឈ្មោះកូនប្រុសរបស់លោកនោះទេ។

ការធ្វើបែបនេះក៏ព្រោះតែ ឈិន ឡុង យល់ឃើញថា៖ “ប្រសិនបើកូនខ្ញុំមានសមត្ថភាព គាត់អាចរកលុយបានដោយខ្លួនឯង។ ប្រសិនបើគាត់មិនមានទេ គាត់នឹងខ្ជះខ្ជាយរបស់ខ្ញុំ។ ខ្ញុំមិនចង់ចំណាយលុយទៅអ្វីដែលគ្មានប្រយោជន៍នោះទេ”។Jackie Chan releases new English memoir: 'I really was quite a nasty jerk'  | CNN

បុរសវ័យ ៥៨ឆ្នាំ មានកូន២នាក់ ស្រីមួយ និង ប្រុសមួយ ហើយកូនប្រុសមានឈ្មោះថា Jaycee ដែលជាតន្ត្រីករ និងធ្លាប់បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តមួយចំនួន ក៏ប៉ុន្តែគាត់មិនបានទទួលជោគជ័យ នៅក្នុងអាជីព ដូជាឪពូករបស់គាត់នោះទេ។

មិនតែប៉ុណ្ណោះក្នុង​ឆ្នាំ ២០១៤ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ចិន​ពី​បទ​កាន់​កាប់​កញ្ឆា ហើយ​បាន​ជាប់​ពន្ធនាគារ​រយៈពេល ៦ ខែថែមទៀតផងដែរ៕Jaycee Chan spent six months in jail after being caught possessing drugs. Credit: Xinhua/Alamy Live News

ប្រភព៖ Ladbible

 

ពលរដ្ឋក្រុងវូហានធ្វើបាតុកម្មរឿងកាត់ប្រាក់បំណាច់ថ្លៃព្យាបាល

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមក មនុស្សចាស់នៅប្រទេសចិនជាច្រើនរយនាក់នៅក្រុងវូហាន និងក្រុងតាលៀន បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវដើម្បីសម្តែងការមិនពេញចិត្ត ខណៈរដ្ឋាភិបាលកាត់ប្រាក់បំណាច់សម្រាប់ព្យាបាលជំងឺអ្នកចូលនិវត្តន៍ ។ កាលពីមុន ពលរដ្ឋក្នុងប្រទេសចិនកម្រចេញមកធ្វើបាតុកម្មណាស់ ប៉ុន្តែចាប់ពីពលរដ្ឋចេញមកធ្វើបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាលពាក់ព័ន្ធនឹងគោលនយោបាយទប់ស្កាត់ជំងឺកូវីដយ៉ាងតឹងតែងកាលពីចុងឆ្នាំ២០២២ កន្លងមក ឃើញថា ការធ្វើបាតុកម្មនៅចិនបានចាប់ផ្តើមកើតឡើងជាបន្តបន្ទាប់ ។Hundreds of pensioners demonstrate in China against cuts in health spending  - Plataforma Media

តាមរូបភាពពីបណ្តាញផ្សព្វផ្សាយបង្ហាញពីមនុស្សជាច្រើននាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខសួនច្បារសាធារណៈ Zhongshan ស្ថិតនៅកណ្តាលក្រុងវូហាន ហើយពេលខ្លះ គេឃើញក្រុមបាតុកររុញច្រានគ្នាជាមួយសន្តិសុខរក្សាសណ្តាប់ធ្នាប់ ។ ការធ្វើបាតុកម្មលើកនេះ កើតឡើងមុនកិច្ចប្រជុំរដ្ឋសភាប្រចាំឆ្នាំ នៅដើមខែមីនា ឆ្នាំ២០២៣ ហើយវាជាការដាក់សម្ពាធលើប្រធានាធិបតីចិន លោក ស៊ី ជិនពីង ម្តងទៀត ។Can't stand it! Chinese elderly protesters in Wuhan, Dalian After the  government cut the budget for reimbursement

ពលរដ្ឋរស់នៅក្រុងវូហានជាច្រើននាក់បានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មានថា ក្រុមបាតុករគឺជាអ្នកចូលនិវត្តន៍ ហើយពួកគេមិនពេញចិត្តនឹងកំណែទម្រង់នយោបាយក្នុងស្រុក រួមទាំងការកាត់បន្ថយអត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺរបស់អ្នកចូលនិវត្តន៍នៅមន្ទីរពេទ្យ ។ ក្រុមបាតុករនិយាយថា ថ្លៃព្យាបាលពីមុនស្មើ២៦០យាន់ក្នុង១ខែ ពេលនេះ រដ្ឋាភិបាលកាត់នៅសល់ត្រឹមតែ៨៣យាន់ប៉ុណ្ណោះក្នុង១ខែ ស្របពេលបច្ចុប្បន្ន ថ្លៃព្យាបាលជំងឺនៅតាមមន្ទីរពេទ្យកើនឡើងខ្ពស់ ។

Zhang Hai ពលរដ្ឋរស់នៅក្រុងវូហាន លើកឡើងថា ៖ «លុយប៉ុណ្ណឹងតិចខ្លាំងណាស់ តែសម្រាប់មនុស្សចាស់ជរា វាជាលុយសម្រាប់បន្តជីវិតពួកគេ ហើយមិនមែនគ្រប់គ្នាសុទ្ធតែមានលុយច្រើននោះទេ ហេតុនេះ ទោះលុយតិចតួចក្តី វាសំខាន់ទាំងអស់» ។Thousands hit streets in China's Wuhan against cuts in medical benefits |  ummid.com

សារព័ត៌មាន Reuters រាយការណ៍ថា បច្ចុប្បន្ន រដ្ឋាភិបាលក្នុងតំបន់ជាច្រើនកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដោយសារពួកគេបានប្រើប្រាស់លើគោលនយោបាយតឹងតែងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ អស់រយៈពេល៣ឆ្នាំមកហើយ ដូច្នេះ វាប៉ះពាល់ដល់សេដ្ឋកិច្ចចិន និងធ្វើឱ្យមូលនិធិរបស់រដ្ឋាភិបាលថយចុះ ៕ ប្រភព ៖ thestandard

ប្រធានាធិបតីបេឡារុស ចង់ធ្វើចេចូវឲ្យលោកបៃដិន និង ពូទីន ជួបគ្នា

0

រដ្ឋធានីមីនស្ក៍ (Minsk)៖ មេដឹកនាំក្រុងមីនស្ក៍ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Puti) ហើយគាត់តែងតែគាំទ្រ ដល់សកម្មភាពយោធារបស់ក្រុងមូស្គូ ដោយថែមទាំងអនុញ្ញាតឲ្យកម្លាំងទាហានរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួន បើកឆាកសង្គ្រាម វាយលុកចូលទៅលើទឹកដីរបស់អ៊ុយក្រែន ប៉ុន្ដែឥឡូវនេះ ប្រធានាធិបតីបេឡារុស បានប្រកាស អំពីការចូលរួមនៅក្នុងសង្គ្រាម ប្រសិនបើមានការវាយប្រហារទៅលើប្រទេសរបស់ខ្លួន។

គេហទំព័រ បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថា មេដឹកនាំផ្តាច់ការរបស់បេឡារុស ជាសម្ពន្ធមិត្តដ៏រឹងមាំរបស់វិមានក្រឹមឡាំង និង ជាអ្នកគាំទ្រនូវអ្វីដែលលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ហៅជា «ប្រតិបត្តិការយោធាពិសេស» នៅលើទឹកដីរបស់អ៊ុយក្រែន។ ប៉ុន្ដែសម្រាប់ពិភពលោកទាំងមូលវិញ ភាគច្រើន បានហៅសកម្មភាពយោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ជា«សង្គ្រាមឈ្លានពាន»។Putin looms a year after anti-Lukashenko protests – DW – 08/09/2021

ចាប់តាំងពីការលុកលុយពេញទំហឹងរបស់កម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលស្ទើរតែមួយឆ្នាំកន្លងមកនេះ មេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន មិនបានអង្គុយជាមួយនឹងក្រុមអ្នកសារព័ត៌មានរបស់លោកខាងលិចនោះឡើយ។ ប៉ុន្ដែឥឡូវនេះ នៅក្នុងរដ្ឋធានីមីនស្ក៍ (Minsk) ឯណោះវិញ លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស ត្រូវបានសាកសួរនូវសំណួរជាច្រើន ពីក្រុមបណ្ដាញផ្សព្វផ្សាយតូចមួយ ដោយរួមទាំង បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC ផងដែរ។

សំណួររបស់អ្នកសារព័ត៌មាន ចោទសួរទៅកាន់ប្រធានាធិបតីបេឡារុស បានលើកឡើង ថា កាលពីឆ្នាំ២០២២ លោកប្រធានាធិបតី បានអនុញ្ញាតប្រទេសរបស់ខ្លួន ដល់កម្លាំងទាហានរបស់រុស្ស៊ី ប្រើប្រាស់ សម្រាប់ការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន តើលោកប្រធានាធិបតី កំពុងតែរៀបចំ ធ្វើបែបនេះបន្ដទៀតដែរឬទេ?Lukashenko warns Belarus will join Russia in war if attacked - BBC News

លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស បានឆ្លើយតបទៅវិញ ថា «បាទ! ខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ។ ខ្ញុំបានរៀបចំ សម្រាប់ផ្ដល់ដែនដីរបស់ខ្ញុំ ជាថ្មីម្ដងទៀត។ ខ្ញុំក៏បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ចូលរួម នៅក្នុងសង្គ្រាម ជាមួយនឹងកម្លាំងទាហានរបស់រុស្ស៊ី ចេញពីដែនដីរបស់បេឡារុស។ ប៉ុន្តែប្រសិនបើអ្នកណាម្នាក់ សូម្បីតែទាហានតែមួយរូប ចូលមកលើទឹកដីរបស់យើង ចេញពីអ៊ុយក្រែន មកជាមួយនឹងអាវុធ មកសម្លាប់ប្រជាជនរបស់ខ្ញុំ យើងនឹងធ្វើសង្គ្រាមប្រឆាំងតបតវិញ»។

កិច្ចសហប្រតិបត្តិការយោធា រវាងរុស្ស៊ី និង បេឡារុស មានការកើនឡើងយ៉ាងខ្លាំង ដោយប្រទេសទាំង២នេះ បានចូលរួមធ្វើសមយុទ្ធរួមគ្នា និង បង្កើតក្រុមយោធារួមគ្នា។ ប៉ុន្តែរហូតមកដល់ពេលនេះ មេដឹកនាំបេឡារុស បានគេចវេះ មិនព្រមបញ្ជូនកងទ័ពរបស់ខ្លួន ទៅចូលរួមប្រយុទ្ធជាមួយកម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នោះទេ។

ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក នៅតែមិនបានទទួលស្គាល់លោក Alexander Lukashenko ជាប្រធានាធិបតីបេឡារុស ស្របច្បាប់នោះឡើយ។ ប្រជាជនបេឡារុស កាលពីឆ្នាំ២០២០ បានចេញមកតាមដងផ្លូវតវ៉ា ដោយបានចោទប្រកាន់លោក Alexander Lukashenko ពីការលួចបន្លំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។ ចំណែកការតវ៉ានេះ ក៏ត្រូវបានបង្ក្រាបយ៉ាងឃោរឃៅបំផុត។Russia military veteran Khodaryonok in damning assessment of Ukraine war

លោក Alexander Lukashenko បានប្រើប្រាស់ព្រឹត្ដិការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្ដីបន្ទោស ដល់បណ្ដាប្រទេសមហាអំណាចលោកខាងលិច ជំរុញឲ្យមានសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតីបេឡារុស បានចោទប្រកាន់ ដល់បណ្ដារដ្ឋាភិបាលរបស់លោកខាងលិច កំពុងតែអុជបញ្ឆេះជម្លោះនេះ ហើយចូលរួមនៅក្នុងការប៉ះទង្គិច សម្រាប់ការបំផ្ទុះនុយក្លេអ៊ែររបស់លោក ពូទីន។

លោកប្រធានាធិបតីបេឡារុស បានសង្កត់ធ្ងន់ ថា«ប្រសិនបើអ្នកបន្តបង្កើនជម្លោះនេះ ឲ្យកាន់តែខ្លាំងឡើង អ្នកនឹងទទួលបាននូវអាវុធនុយក្លេអ៊ែរ ហើយរុស្ស៊ី មានអាវុធដ៏សាហាវបែបនេះច្រើនជាងអ្នកណាទាំងអស់គ្នា។ ដូច្នេះ អ្នកគួរតែបញ្ឈប់រឿងនេះ។ ប្រសិនបើសង្រ្គាមនុយក្លេអ៊ែរ ចាប់ផ្តើម បេឡារុស នឹងលែងមាន។ យើងត្រូវអង្គុយនៅតុចរចា ព្រោះសង្រ្គាមនុយក្លេអ៊ែរ នឹងបំផ្លាញដល់សហរដ្ឋអាមេរិកផងដែរ ហើយក៏គ្មានអ្នកណាម្នាក់ ត្រូវការរឿងនេះទេ»។

បេឡារុស បានជួយជ្រោមជ្រែង ដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្ដែឥឡូវនេះ មេដឹកនាំបេឡារុស បានអះអាង ថា គាត់អាចជួយចរចាសន្ដិភាព នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Lukashenko បានលើកឡើង ថា នៅសប្តាហ៍ក្រោយ នឹងក្លាយជាពេលវេលាដ៏ល្អបំផុតមួយ សម្រាប់ការចាប់ផ្តើមជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលនឹងត្រូវទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសប៉ូឡូញ។Russia-Ukraine war latest: Putin says Russia will destroy US Patriot  missiles

លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស បានបញ្ជាក់ទៀត ថា «ខ្ញុំអញ្ជើញលោកប្រធានាធិបតី ចូ បៃដិន មកកាន់ប្រទេសបេឡារុស ព្រោះវានៅមិនឆ្ងាយប៉ុន្មាន ពីរដ្ឋធានីវ៉ាសាវី ប្រទេសប៉ូឡូញ ដោយចំណាយពេលត្រឹមតែ៣០នាទី គាត់នឹងទៅដល់រដ្ឋធានីមីនស្ក៍ (Minsk) ប្រទេសបេឡារុស គាត់អាចចុះចតយន្តហោះរបស់គាត់ នៅទីនេះ។ ខ្ញុំនឹងបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី ឱ្យមកទីនេះដែរ។ ខ្ញុំអញ្ជើញគាត់មកទីក្រុង Minsk ក៏ដូចជា លោកប្រធានាធិបតី ចូ បៃដិន ផងដែរ។ យើងនឹងអង្គុយចុះ ហើយវាអាចនឹងឈានដល់កិច្ចព្រមព្រៀងណាមួយ»។

ការលើកឡើងរបស់មេដឹកនាំបេឡារុស ចំពោះការអញ្ជើញលោកប្រធានាធិបតីសហរដ្ឋអាមេរិក ទំនងជានឹងត្រូវបដិសេធ។ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន គឺ លោក Lukashenko មិនត្រូវបានគេមើលឃើញ ថា ជាអាជ្ញាកណ្តាល ប្រកបដោយភាពស្មោះត្រង់នោះឡើយ៕ ស៊ីនួន

កូរ៉េខាងត្បូងប្រកាសថា កូរ៉េខាងជើងជាសត្រូវរបស់ខ្លួន

0

ប្រទេសកូរ៉េខាងត្បូង ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ កូរ៉េខាងត្បូងបានចេញផ្សាយរបាយការណ៍មួយនៅក្នុងសៀវភៅផ្នែកការពារជាតិរបស់ខ្លួន ដោយហៅកូរ៉េខាងជើងថា «សត្រូវ» ជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ ហើយរាយការណ៍ថា កូរ៉េខាងជើងបានផលិតអាវុធនុយក្លេអ៊ែរកាន់តែច្រើនឡើង ។

សៀវភៅផ្នែកការពារជាតិប្រចាំឆ្នាំ២០២២ ដែលកូរ៉េខាងត្បូងបានផ្សព្វផ្សាយនេះ បានលើកឡើងពីរដ្ឋាភិបាល និងកងទ័ពកូរ៉េខាងជើងថា ជាសត្រូវរបស់កូរ៉េខាងត្បូង ។ កូរ៉េខាងត្បូងធ្លាប់បានប្រកាសថា កូរ៉េខាងជើងជាសត្រូវនៅក្នុងសៀវភៅផ្នែកការពារជាតិកាលពីឆ្នាំ២០១៦ ដោយលើកហេតុផលថា កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍អាវុធ និងបង្កហេតុខាងកងទ័ព ។ របាយការណ៍របស់កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងនៅតែគំរាមកំហែងផ្នែកកងទ័ព ដោយមិនព្រមលុបចោលគម្រោងអាវុធនុយក្លេអ៊ែរ ហើយរដ្ឋាភិបាល និងកងទ័ពកូរ៉េខាងជើងជាភ្នាក់ងារសំខាន់ ហេតុនេះ កូរ៉េខាងត្បូងចាត់ទុកប្រទេសនេះជាសត្រូវ ។Inside South Korea's military wish list, as it seeks greater control over  its forces

របាយការណ៍នេះបញ្ជាក់ថា នៅឆ្នាំ២០២២ កូរ៉េខាងជើងបានរំលោភចំនួន១៥ដងលើកិច្ចព្រមព្រៀងកងទ័ពកូរ៉េទាំងពីរនៅឆ្នាំ២០១៧ ហើយកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងមក កូរ៉េខាងជើងបានបញ្ជូនយន្តហោះគ្មានមនុស្សបើក ឬដ្រូន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ ។ លើសពីនេះ កូរ៉េខាងជើងបានសាកល្បងផ្លោងមីស៊ីលឆ្លងទ្វីបជាច្រើនលើក ប៉ុន្តែត្រូវវិភាគបន្ថែមដើម្បីបញ្ជាក់ថា មីស៊ីលរបស់កូរ៉េខាងជើងបានអភិវឌ្ឍន៍បច្ចេកវិទ្យាដើម្បីទៅកាន់បរិយាកាសឬអត់ ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានចេញរបាយការណ៍ក្នុងសៀវភៅផ្នែកការពារជាតិរៀងរាល់២ឆ្នាំម្តង ដើម្បីរាយការណ៍ពីអាវុធនុយក្លេអ៊ែរ មីស៊ីល និងសក្តានុពលរបស់កងទ័ពកូរ៉េខាងជើង ។ កូរ៉េខាងជើងនៅតែជាប្រទេសដៃគូសង្គ្រាមជាមួយកូរ៉េខាងត្បូងតាំងពីសង្គ្រាមកូរ៉េរវាងឆ្នាំ១៩៥០-១៩៥៣ បញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់គ្នា មិនមែនជាសនិ្ធសញ្ញាសន្តិភាពទេ ៕North Korea seen launching new ICBM military unit amid troop refurbishment  | Reuters

ប្រភព ៖ TNN World

ក្រសួងអប់រំ ហាមលក់ Sting ក្នុងគ្រឹះស្ថានសិក្សា

0

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសអប់រំ នៃការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។No photo description available.

ការធ្វើបែបនេះ គឺនៅក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់សិក្សានុសិស្ស  និងបុគ្គលិក​អប់រំ​ យុវជន និងកីឡា។ មួយរយៈចុងក្រោយនេះ ក្រសួងសង្កេតឃើញថាសិក្សានុសិស្សតាមគ្រឹះស្ថានសិក្សាមួយចំនួន មានករណីពុលអាហារ ទន់ដៃទន់ជើង និងឈានទៅដល់ការដួលទៀតផងនោះ ក្រសួងអប់រំ សហការជាមួក្រសួងសុខាភិបាល ក៏បានរកឃើញថា ករណីនេះកើតឡើដោយសារតែ សិស្សចូលចិត្តទទួលទានអាហារមិនមានសុវត្ថិភាព និងមានការខ្វះខាតក្នុងការគ្រប់គ្រង​ និងត្រួតពិនិត្យលើការលក់ដូរចំណីអាហារក្នុងគ្រឹះស្ថានសិក្សា។No photo description available.

ក្នុងនោះក្រសួងបានហាមឃាត់លក់របស់ជាច្រើននៅក្នុងគ្រឹះស្ថានសិក្សា ដែលមានដូចជា ប្រហិតចៀន ចាហួយ Hotdogកញ្ចប់ បាញ់ត្រាង ស្ករគ្រាប់ ជើងមាន់កញ្ចប់ និងរួមទាំងភេជ្ជៈប៉ូវកម្លាំងមួយចំនួនដូចជា Sting ផងដែរ។May be an image of text

សូមជម្រាបផងដែរ នេះ​មិនមែនជាលើកទី១នោះទេ ដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងសុខាភិបាល ចេញវិធានការ សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា ក៏ប៉ុន្តែនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មិនមានការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង ដែលធ្វើឱ្យមានការលក់ចំណីអាហារគ្មានសុវត្ថិភាពខាងលើនេះ កើតមានឡើងបាន៕May be an image of textMay be an image of textNo photo description available.No photo description available.May be an image of textMay be an image of food and textMay be an image of textMay be an image of foodMay be an image of textMay be an image of food

ប្រភព៖ Moeys Cambodia

មកស្គាល់សុនខ២ក្បាល កំពុងប្រតិការយ៉ាងសកម្មក្នុងការជួយសង្គ្រោះនៅតួកគី

0

សត្វសុនខពូជGolden Retrievers ពីរក្បាល មកពីក្រុមស្វែងរកទីក្រុង និងជួយសង្គ្រោះ (USAR) របស់ប្រទេសថៃ កំពុងដើរតួយ៉ាងសំខាន់ក្នុងបេសកកម្មអន្តរជាតិ ​ជួយសង្គ្រោះនៅប្រទេសទួរគី និងស៊ីរី ក្នុងគ្រោះមហន្តរាយរញ្ជួយដី។

សុនខញីឈ្មោលរបស់ប្រទេសថៃ Sierra និង Sahara បានក្លាយជាតួឯកក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីបានចាប់ផ្តើមបេសកកម្មរបស់ពួកគេកាលពីថ្ងៃសៅរ៍នៅ Hatay ដែលជាខេត្តភាគខាងត្បូងនៃប្រទេសតួកគីនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេដែលមានព្រំប្រទល់ជាប់ប្រទេសស៊ីរី។Sierra and Sahara – Thailand's search-and-rescue superstars | Thaiger

ពួកវាទាំងពីរនេះមកពីមូលនិធិបរិស្ថាន និងសង្គម ដោយសៀរ៉ាអាយុប្រាំពីរឆ្នាំ និងសាហារ៉ាអាយុប្រាំមួយឆ្នាំ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាល ពីអង្គការសង្គ្រោះឆ្កែអន្តរជាតិ។

គួរបញ្ជាក់ផងដែរថាចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត 7.8 រ៉ិចទ័រ និងរញ្ជួយដីដែលបានវាយប្រហារភាគខាងត្បូងប្រទេសតួកគី និងភាគខាងជើងនៃប្រទេសស៊ីរីកាលពីថ្ងៃទី៦ ខែកុម្ភៈ បានកើនឡើងដល់ជាង៤១០០០ នាក់កាលពីថ្ងៃពុធ ដោយរាប់លាននាក់ផ្សេងទៀតបានរងផលប៉ះពាល់នៅក្នុងប្រទេសទាំងពីរ៕Sierra & Sahara Flying From Thailand to Turkiye To Help With Relief Effort (twitter @kanwaela) : r/dogswithjobshttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisb0pdM0hqi_5VGjJdp5N-VVVESBRt-Y-IwEb8OaMMuUb_9bvxThTc-pHoPat7OEA1PXpoXHeCWxp9pG9KqiHnTOSEOl5l_aYWjFSLenv-xm6CxwXoJypDKervmNYdWDmHX-FA94q46l9urx-DU2vMKm6HK_XA5T-ec_xzZhumUxN3pYUjEAyYoBRP/s697/Screenshot%202023-02-17%20091358.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPXUXSz-1fIVR2YGZ62LPK-WdoJftwJKH6_5xRVr-WLQ0EDa3G_RiQPJD0W41h69NtU0QbdXJ0lKoLJDQXyb8nG68x8MfKZgQ_ybW3ECAJi7GANhUwIsOhaOWwPl2WP6MGsskHzOVcmQyfORH9k94Ou3uQxzA2n9WA7yOuQ9KzncFZCOUN_lHjMYSH/s702/Screenshot%202023-02-17%20091417.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv5h2nMS-u2Jd7rEIsWlclvyC-MPLPM7ajythRaBW4kgKUit0VeoDg1TSK5w_IVw8RfGM9smFrKFQ0FLCaK2GQ5V1WGYFraJISQPB2nQ6J18vccIZ5wXPTjUuXqxPWMY8LuKN0t6IOsd_Zb_FB5zVx2NSNKVhCpg-39uBQ3uukC1aoZCPTAWYuzdKW/s700/Screenshot%202023-02-17%20091506.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5xUgj1_FVvFmjgSxjyiyY32V2KmWgQv9YUVxgZTvZ0QzsGSJ_WwusUd8MJfbMTkquow32km0fBcIWrvIdu1kYSRuYJCAOha0BUQ7rXVNCAapx1aSxp624-VXabT5Nxb3ICsD-MNqmu96nTvPY4mxI-CNn33Q_5SzRGklKHoY6sGXY_UE2tdu9GHmP/s694/Screenshot%202023-02-17%20091521.jpgប្រភព៖ National Thailand

មកដឹងពីរបៀបងាយៗក្នុងការបង្កើតវីដេអូខ្លួនឯង ដោយប្រើប្រាស់កម្មវិធី AI

0

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានឲ្យដឹងថា ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យា កម្មវិធី បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) កំពុងតែដើរតួយ៉ាងសំខាន់លើរបត់បច្ចេកវិទ្យាពិភពលោក ក្នុងនោះកម្មវិធី AI ត្រូវបានប្រើប្រាស់ក្នុងសង្វាក់ផលិតកម្មស្វ័យប្រវត្តិ ដែលបានជួយជម្រុញសន្ទុះផលិតកម្មរដល់នីតិបុគ្គល និងស្ថាប័ន។

នាយកដ្ឋានព័ត៌មានវិទ្យាបញ្ជាក់ថា ដើម្បីបង្ហាញអំពីសក្តានុពលនៃកម្មវិធី AI ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកនូវឧទាហរណ៍មួយ គឺការបង្កើតនូវវីដេអូខ្លីៗ ដោយប្រើប្រាស់កម្មវិធី AI (ChartGPT និង Pictory) ដោយសង្ខេបជូនដូចខាងក្រោម៖

១. ចូលទៅកាន់គេហទំព័រ chartgpt.io ដើម្បីធ្វើការបង្កើតគណនីដោយប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែល

២. ប្រើប្រាស់កម្មវិធី ChartGPT បង្កើតនូវអត្ថបទវីដេអូ (Video Script) ដោយចុចទៅកាន់តំណភ្ជាប់ chartgpt.io/talk -> ក្នុងប្រអប់ “Talk to your Data” វាយបញ្ចូលពាក្យដែលអ្នកចង់បាន (ឧទហរណ៍៖ Write script about “Digital Youth in Cambodia”) -> ចុចលើពាក្យ “Talk” -> សូមធ្វើការចម្លងទុកនូវអត្ថបទដែលកម្មវិធី ChartGPT បង្ហាញក្នុងលទ្ធផល

៣. ចូលទៅកាន់គេហទំព័រ app.pictory.ai ដែលជាកម្មវិធីបង្កើតវីដេអូស្វ័យប្រវត្តិ និងធ្វើការបង្កើតនូវគណនីដោយប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែល

៤. បន្ទាប់ពី Login ចូលកម្មវិធី Pictory សូមធ្វើការជ្រើសរើសផ្ទាំង “Script to Video” -> ចុចលើពាក្យ “Proceed” -> វាយបញ្ចូល ចំណងជើងវីដេអូរបស់អ្នកក្នុងប្រអប់ “Enter your video name” និងអត្ថបទវីដេអូ (Video Script) ដែលអ្នកបានចម្លងទុកក្នុងកម្មវិធី ChartGPT ក្នុងប្រអប់ “Start typing here” -> បន្ទាប់មកចុចលើពាក្យ “Proceed” -> ជ្រើសរើសគម្រូ (Video Template) និងកំណត់ទំហំវីដេអូ (Aspect Ratio)

៥. អ្នកធ្វើការជ្រើសរើសសម្លេង (Audio) ប្តូររូបភាព (Visuals) អក្សរ (Text) និងកំណត់ផ្សេងៗមួយចំនួនទៀតតាមចំណូលចិត្ត -> បន្ទាប់មកចុចពាក្យ “Preview” ដើម្បីពិនិត្យមើលវីដេអូ -> បន្ទាប់មកចុច “Generate” ដើម្បីបង្កើត និងរក្សាទុកវីដេអូ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYvQ6q8Uz0ix7xe-siPYSPN8ptnGzuvlM7F1fgPcobSorNvkaPorO0puMb32QpNSqtI7f5CD_PM-8pfbn-0Be_FKV4P-7CtOIuvwaaYLYRcvr1yKnRR2afqKrgc9FC4lj9SlkgtwsSs_qNAVoFg-SHF4mW0TMN_gGBB1CSxXlRPDc7O2MwypDg9eJc/s1024/photo_2023-02-16_18-35-25.jpg

ប្រធានធនាគារពិភពលោកប្រកាសលាឈប់ពីតំណែង

0

សហរដ្ឋអាមេរិក ៖ ប្រធានធនាគារពិភពលោកបានប្រកាសថា នឹងលាឈប់ពីតំណែងនៅចុងខែមិថុនា ឆ្នាំ២០២៣ នេះ ប៉ុន្តែលោកមិនបានប្រាប់ពីហេតុផលនៃការលាឈប់ទេ ។ លោក David Malpass បានចុះផ្សាយសេចក្តីថ្លែងការណ៍នៅក្នុងវែបសាយរបស់ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ក្នុងរយៈពេល៤ឆ្នាំកន្លងមក គឺមានអត្ថន័យល្អបំផុតសម្រាប់អាជីពរបស់លោក ហើយបន្ទាប់ពីពិនិត្យឡើងវិញយ៉ាងល្អហើយនោះ លោកបានសម្រេចចិត្តថា នឹងស្វែងរកអ្វីថ្មីៗ ដោយលោកនឹងលាឈប់នៅចុងខែមិថុនា ។World Bank President, Dogged by Climate Questions, Will Step Down Early -  The New York Times

លោក David Malpass បានបំពេញមុខងារជាប្រធានធនាគារពិភពលោកអស់រយៈពេល៥ឆ្នាំ គឺចាប់ពីខែមេសា ឆ្នាំ២០១៩ ។ នៅពេលនោះ លោកត្រូវបានតែងតាំងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីលោកធ្វើជាមន្ត្រីជាន់ខ្ពស់នៅនាយកដ្ឋានកិច្ចការអន្តរជាតិនៃក្រសួងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ។ ទោះយ៉ាងណា លោកត្រូវបានគេរិះគន់ និងអំពាវនាវឱ្យលាឈប់ បន្ទាប់ពីលោកបដិសេធមិននិយាយថា លោកជឿជាក់លើប្រេងឥន្ធនៈហ្វូស៊ីលជាមូលហេតុនៃការផ្លាស់ប្តូរអាកាសធាតុ ក្នុងកិច្ចប្រជុំកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងមក ។ ក្រោយមក លោកទទួលស្គាល់ថា ប្រេងឥន្ធនៈហ្វូស៊ីល គឺជាដើមហេតុនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឱ្យសីតុណ្ហភាពក្នុងពិភពលោកកាន់តែក្តៅ ។World Bank approves 15 million dollars for East Africa region -

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា អាមេរិកនឹងតែងតាំងប្រធានធនាគារពិភពលោកថ្មី ហើយសង្ឃឹមថា ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនឹងរៀបចំតែងតាំងប្រធានថ្មីយ៉ាងឆាប់រហ័ស ដោយពិចារណាលើគុណសម្បត្តិរបស់បុគ្គលនោះ និងដំណើរការប្រកបដោយតម្លាភាព ។

តាមទម្លាប់យូរមកហើយ រដ្ឋាភិបាលអាមេរិកជាអ្នកតែងតាំងប្រធានធនាគារពិភពលោក ហើយបណ្តាប្រទេសនៅអឺរ៉ុបនឹងតែងតាំងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ៕

ប្រភព ៖ NationWorldNews

បាងកកជាប់ចំណាត់ថ្នាក់ទី២ ជាទីក្រុងទេសចរណ៍ពេញនិយមថ្ងៃ Valentine

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយណាស់ដែល Agoda ជាវេទិកាឌីជីថលផ្នែកទេសចរណ៍លំដាប់ពិភពលោក បានបង្ហាញព័ត៌មានពីការស្វែងរកកន្លែងស្នាក់នៅសម្រាប់ថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះបាងកកបានទទួលចំណាត់ថ្នាក់ទី២ ជាទីក្រុងពេញនិយម ដែលគេបានស្វែងរកច្រើនបំផុតសម្រាប់ដំណើរកម្សាន្តក្នុងថ្ងៃក្តីស្រឡាញ់ ខណៈក្រុងតូក្យូ ប្រទេសជប៉ុន ជាប់លេខ១ និងសិង្ហបុរីជាប់លេខ៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzMPH6WbIP0iS0vaaU6d-aMRqkSDpmqXNDQD6G5e5v_c9PJiK_jqqwoIUVAXGpyrPabmXnXzSRY7cD_ADVbMLRNG3Rzy5ZoTOC9RJnowXmXRO9F_WYG8oHNuWm9SGHp_y8WczYRQRHwidvBDmcx5tcngBkCD2KO9-3qPZe5N5lcwoRcwFQMW-Vp9j/s1280/photo_2023-02-16_16-33-06.jpg

អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី លោក អនុឆា បានថ្លែងថា ទិន្នន័យរបស់ Agoda ដែលយកមកចាត់ចំណាត់ថ្នាក់លើកនេះ គឺផ្អែកលើការស្វែងរកកន្លែងស្នាក់នៅសម្រាប់ថ្ងៃក្តីស្រឡាញ់ពីកម្មវិធីរបស់ Agoda ។ ក្រៅពីនេះ Agoda បានរៀបចំសកម្មភាពស្វាគមន៍សម្រាប់ថ្ងៃក្តីស្រឡាញ់ ដោយការយកទិន្នន័យការស្វែងរកកន្លែងស្នាក់នៅក្នុងកម្មវិធី Agoda រួមបញ្ចូលជាមួយបច្ចេកវិទ្យា chatbot ChatGPT ដោយសរសេរពាក្យពេចន៍ចេញមកសម្រាប់ជារង្វាន់ដល់អ្នកធ្វើដំណើរកម្សាន្ត ។ ពាក្យពេចន៍ទាំងនេះបានទាញយកគុណសម្បត្តិនៃទីក្រុងទេសចរណ៍នីមួយៗ ក្នុងនោះសម្រាប់ក្រុងបាងកក ប្រទេសថៃ ChatGPT បានបង្ហាញពីចំណុចលេចធ្លោ ដោយសរសេរថា ៖ «ពីផាត់ថៃ ទៅសម្លតុមយាំ អាហារនៅក្រុងបាងកកមានរសជាតិឆ្ងាញ់មិនគួរឱ្យជឿ» ។ ការសរសេរនេះបានឆ្លុះបញ្ចាំងពីភាពល្បីល្បាញរបស់ទីក្រុងបាងកក ជាពិសេស វប្បធម៌ប្រពៃណី និងចំណីអាហារ ។Bangkok's Street Food Stalls Won't Be Banned After All | Condé Nast Traveler

លោក អនុឆា ថ្លែងបន្តថា ៖ «ការចាត់ចំណាត់ថ្នាក់នេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានសរសើរ និងអរគុណដល់ភ្នាក់ងារពាក់ព័ន្ធដែលបានរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ថៃយ៉ាងមានប្រសិទ្ធភាព និងធ្វើឱ្យថៃក្លាយជាប្រទេសទាក់ទាញភ្ញៀវទេសចរអន្តរជាតិ» ៕Bangkok ranked one of top 5 expat cities | Thaiger5 Places to Celebrate Valentine's Day in Bangkok - FYI: Gentlemen, Remember That Valentine's is on February 14! – Go Guides

ប្រភព ៖ travel360

ប្រទេសផ្តាច់ការបំផុតលើលោក កំពុងជួបវបត្តិស្បៀងអាហារ

0

ស្ថានភាពវិបត្តិ ស្បៀងអាហារនៅកូរ៉េខាងជើង ហាក់កាន់តែធ្ងន់ធ្ងរទៅៗ ខណៈដែលកាសែត មួយបានរាយការណ៍ថា វាគឺជាលើកទីមួយហើយដែលកូរ៉េខាងជើងបាន សម្រេចកាត់បន្ថយអាហារូបត្ថម្ភដល់ទាហានរបស់ខ្លួនក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។Kim Jong Un admits North Korea is facing 'tense food situation' | CNN

យោងតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានទទួលស្គាល់ថា ខ្លួនកំពុងជួបបញ្ហាខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ ការថ្លែងរបស់ក្រសួងបែបនេះ គឺបានយោងទៅលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងអំពីផែនការសម្រាប់កិច្ចប្រជុំគណបក្សកាន់អំណាចបន្ទាន់មួយនៅក្នុងខែនេះស្តីពីវិស័យកសិកម្ម។Another bad harvest in hungry North Korea underscores root cause of food crisis — Radio Free Asia

គួរដឹងដែរថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ កូរ៉េខាងជើងបានទទួលរងនូវវិបត្តិខ្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ រួមទាំងគ្រោះទុរ្ភិក្សកាលពីទសវត្សរ៍ ឆ្នាំ១៩៩០ ដែលជារឿយៗ វាជាលទ្ធផលនៃគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ជាដើម ដែលបានបំផ្លាញទិន្នផលកសិកម្មអស់គ្មានសល់៕Reports of people 'starving' as N Korea struggles to feed itself | Food News | Al Jazeera

ប្រភព៖ Reuters