Home Blog Page 1852

ក្មេងប្រុសកម្សត់! រៀនផង លក់បន្លែផងនោះ ត្រូវបានឧកញ្ញ៉ា ស្រី ចាន់ថនឧបត្ថម្ភការិសក្សា៥ឆ្នាំ

0

វីដេអូ ក្មេងប្រុសម្នាក់កំពុងអានសៀវភៅបណ្តើរ លក់បន្លែបណ្តើរ បានផ្ទុះនៅក្នុងបណ្តាញសង្គមជាខ្លាំង​ ដោយមហាជនសម្តែងក្តីអាណិត និងអ្នកខ្លះទៀតស្ងើចសរសើរដែលប្អូនមិនបោះការសិក្សា ស៊ូទ្រាំលក់បន្លែ យកលុយដើម្បីបំពេញការសិក្សា។May be an image of 1 person, standing and wrist watch

ក្រោយតែវីដេអូនេះ បានដល់ដៃឧកញ្ញ៉ា ស្រី ចាន់ភ្លាម លោកបានបញ្ចូនបានចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុសក្នុងការសិក្សារយៈពេល ៥ ឆ្នាំ និងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត។May be a closeup of 1 person and child

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “បានជួបប្អូនប្រុសតាមវីដេអូឆាតដែលតស៊ូលក់បន្លែ នៅភ្លើងស្តុបណាន់ជីង រាជធានីភ្នំពេញ ដើម្បីយកលុយទៅសិក្សា ហើយបានចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុស ដើម្បីជួយសម្រួលក្នុងការសិក្សា ដោយសារខ្ញុំបានសួរ តើប្អូនប្រុសចង់បានអ្វី? ប្អូនបានឆ្លើយថាចង់បានសៀវភៅសម្ភារសិក្សា ដោយសារជីវភាពខ្វះខាត ឪពុកស្លាប់ចោលតាំងប្អូននៅក្នុងពោះម៉ែ មានបងប្អូន៤នាក់ ប្អូនពិតជាស្រលាញ់ការសិក្សាពិតមែនតស៊ូណាស់ រៀនផង ដើរលក់បន្លែផង ខ្ញុំសូមជួយប្អូនប្រុសក្នុងការសិក្សារយៈពេល៥ ឆ្នាំ ទាំងសម្ភារសិក្សានិងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត ហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំមិនប្រាប់ទីតាំងប្អូនប្រុស” ៕May be an image of 3 people and bicycleMay be an image of 2 people and people sitting

សត្វស្វារស់នៅតំបន់អង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយបានបង្កហានិភ័យដល់ភ្ញៀវទេសចរ

0

ភ្នំពេញ៖ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។

លោកបន្តថា ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgepLgp0N7tWFVB7EWGUwBWeEDBGAjPsf6fTurWoW4gGrCXUA3xqP-DziCzo1sK7GKPLo0b9k9kwa-SbMz_2ErCYAfyi36MaZCKrn4ZQhtIadArvBOMuxd00DV-2MPqbE0VUjeliWXrg-gj16dKrNLMfQSuL5cHkXqmyFX8jvMRo0YUmol0vjAWCWLY/s1280/photo_2023-02-22_11-52-30.jpg

លោក ឡេក គិមលីន បញ្ជាក់ថា ចំនួនសត្វស្វានៅ ប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះ បានបង្កការរំខាន ដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។

លោក ឡេក គិមលីន បញ្ជាក់ពីមូលហេតុថា ស្វាខាំនៅពេលវាដណ្ដើមឥវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានខាំតែម្តង។ ក្រៅពីនោះ សត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថានដែរ។

ដូចគ្នានេះដែរ នៅតំបន់ក្រុងអង្គរធំឯណោះវិញ សត្វស្វាក៏កំពុងបង្កការរំខាន និងហានិភ័យ ដល់ភ្ញៀវទេសចរ ក៏ដូចជាថ្មប្រាសាទផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTfKuJeoD5tujjtBzDtfag9lEcgWWwCtBkgJXW3PLuHBmlJ9UA9ESe_nFIzWfXsIC7zlmQTjool9NNouDPddNJ5rcEtOhNrQMjImNgJshjhYKhjUBLPambNPWc9YFbki2rM1z603r41z_aEUNoifEOl8jbPY8KymCxkMQqcCevUDIy1pPpHIk0Xs8z/s1280/photo_2023-02-22_11-52-32.jpg

លោក សៀន បណ្ឌិត ប្រធានក្រុមភ្នាក់ងារទេសចរណ៍ ប្រចាំក្រុងអង្គរធំ ប្រាប់ឱ្យដឹងថា តាមការអង្កេតពីក្រុមការងាររបស់លោក សត្វស្វានៅតំបន់អង្គរធំអាច មានរាប់រយក្បាល។ ពួកសត្វស្វាទៅខាំភ្ញៀវ ទាញរបស់របរភ្ញៀវ ទាញទូរសព្ទ ទាញកាបូប ប្រតោងលើប្រាសាទធ្វើឲ្យខូចខាតបរិក្ខាទេសចរណ៍ និងជ្រុះថ្មមកក្រោម។ ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស បានតោងឡាន និងធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតរថយន្ត។

ជាមួយគ្នានោះអាជ្ញាធរជាតិអប្សរា សូមសំណូមពរឱ្យសាធារណជនទាំងអស់បញ្ឈប់ផ្តល់ចំណីដើម្បីថតរូបភាពសត្វស្វាយកទៅធ្វើអាជីវកម្ម ឬក៏ផ្តល់ចំណីដល់សត្វស្វាដើម្បីឱ្យស្វាទាំងនោះរស់បែបធម្មជាតិ និងមិនរំពឹងលើការឲ្យចំណីដោយមនុស្ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLwk39rCIa3UE4Z4SOXkq8IEgwiMm77QUjgG1e3uL5hc9jknQgtHxX-jtRf1VNVen6uJCaesVjg2uHSYqLdR7-6B-P3Z1S_7cbvDqOYZdyOEbAuyPgEc45X2B6T9UtBpiMFkAn4ekZbv9S306G1qdkQdM1XeicMpcyz2i0d6XkW184hIMaXjE9cn9x/s1280/photo_2023-02-22_11-52-33%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA9CvcXqH05FAM9pkaUGF73NS_XjedLbJjG_ORZZp33v7FNVCz6cSYaswpeyW2S6rEYBSQk0YRpd2bzXq6DCqFivciJzF5wmjrQhFt75i1QYdp9aAoFGJyyDxa7RR2cY_DZxZj8xl4jB0YkAFf7Qg64_tAfg1DQapRjjrLBMIj6cKGuZh12SlaV0KK/s1280/photo_2023-02-22_11-52-33.jpg

EU ប្រកាសដាក់ទណ្ឌកម្មជាថ្មីលើប្រទេសមីយ៉ាន់ម៉ា

0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ទណ្ឌកម្មជាថ្មីលើប្រទេសមីយ៉ាន់ម៉ា ដោយបង្កកទ្រព្យសម្បត្តិ និងហាមអ្នកពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាចំនួន១៦រូបធ្វើដំណើរមកកាន់ប្រទេសសមាជិកនៅអឺរ៉ុប ក្រោយពីហេតុការណ៍រដ្ឋប្រហារដោយកងទ័ពមីយ៉ាន់ម៉ាអស់រយៈពេលជាង២ឆ្នាំ ។

ក្នុងបញ្ជីឈ្មោះបុគ្គលទាំង១៦រូបរបស់ EU រួមមាន ម៉ី ម៉ាយិនអូ រដ្ឋមន្ត្រីក្រសួងថាមពលមីយ៉ាន់ម៉ា, លោកឧត្តមសេនីយ៍ ម៉ុង អេ ប្រមុខកងកម្លាំងប្រដាប់អាវុធកងទ័ពមីយ៉ាន់ម៉ា រួមទាំង ម៉ូ អុង មេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងបណ្តាប្រធានអង្គភាពនានាដែលស្វែងរកអាវុធផ្តល់ឱ្យកងទ័ពមីយ៉ាន់ម៉ា ក៏ត្រូវបានហាមឃាត់ និងបង្កកទ្រព្យសម្បត្តិផងដែរ ។EU slaps sanctions on 9 more top Myanmar officials - ABC News

ក្រៅពីនេះ លោក កូកូ ម៉ុង មេបញ្ជាការកងទ័ពនៅរដ្ឋកាឈីន និងអ្នកពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងក្លាក្នុងហេតុការណ៍វាយប្រហារផ្លូវអាកាស ការសម្លាប់រង្គាល ការប្រើអំពើហិង្សា និងការគប់ភ្លើងទៅលើក្រុមប្រឆាំងនៅរដ្ឋកាឈីន រួមទាំង មយ ម៉ាយិន ធ្លាប់កាន់តំណែងជាចៅក្រមនៃតុលាការយោធាមីយ៉ាន់ម៉ា ហើយពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិតបណ្តាសកម្មជនប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០២២ ក៏មានឈ្មោះក្នុងបញ្ជីរបស់ EU ដែរ ។

EU បញ្ជាក់ថា បុគ្គល និងភ្នាក់ងារទាំងនេះបានពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ ការប្រើប្រាស់ហិង្សា និងការរំលោភសិទ្ធិមនុស្សលើពលរដ្ឋមីយ៉ាន់ម៉ាយ៉ាងធ្ងន់ធ្ងរ គួរតែត្រូវដាក់ទោស ។ ក្រៅពីនេះ EU ក៏បានថ្កោលទោសការបៀតបៀនផ្លូវភេទ ការធ្វើទុក្ខបុកម្នេញលើបុគ្គលិកក្នុងសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងជនស៊ីវិលមីយ៉ាន់ម៉ា រហូតដល់ការវាយប្រហារផ្លូវអាកាសលើសាលារៀន និងមន្ទីរពេទ្យ ។ អំពើទាំងអស់នេះត្រូវបានចាត់ទុកថា មិនអាចទទួលយកបានទេ ហើយវាកើតឡើងកាន់តែញឹកញាប់ ចាប់តាំងពីកងទ័ពមីយ៉ាន់ម៉ាសម្រេចចិត្តធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាល ដែលកើតឡើងពីការបោះឆ្នោតកាលពីដើមឆ្នាំ២០២១ ។US, EU add more sanctions as Myanmar violence deepens | Military News | Al  Jazeera

ជាមួយគ្នានេះ EU ក៏បានអំពាវនាវឱ្យភាគីទាំងអស់បង្កើនវិធានការការពារជាអន្តរជាតិ ដោយបញ្ឈប់ការទិញ-លក់អាវុធជាមួយកងទ័ពមីយ៉ាន់ម៉ា ដើម្បីកាត់ផ្តាច់ទំនាក់ទំនង និងកាត់បន្ថយការនាំចូលអាវុធទាំងនេះមកសម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ ។

Anna Roberts នាយកក្រុម Burma Campaign UK បង្ហាញថា ការដាក់ទណ្ឌកម្មជាថ្មីរបស់ EU មកលើមីយ៉ាន់ម៉ា ចាត់ទុកថាចំក្រុមគោលដៅ ដើម្បីកាត់បន្ថយការវាយប្រហារផ្លូវអាកាស និងការស្វែងរកអាវុធរបស់កងទ័ពមីយ៉ាន់ម៉ា ប៉ុន្តែការដាក់ទណ្ឌកម្មនេះយឺតយ៉ាវពេក ខណៈមានមនុស្សជាច្រើនបានស្លាប់ ហើយរយៈពេល២ឆ្នាំកន្លងមក បុគ្គល និងភ្នាក់ងារជាច្រើនមិនទាន់បានទទួលទោសដោយសារការប្រព្រឹត្តកំហុសរបស់ពួកគេទេ ៕EU Imposes New Sanctions on Myanmar

ប្រភព ៖ thestandard

ព្រលានយន្ដហោះតារាសាគរ សាងសង់់រួចរាល់១០០ភាគរយនឹងបើកការហោះហើរនៅពាក់កណ្ដាលឆ្នាំនេះ

0

ភ្នំពេញ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងបើកការហោះហើរខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDJS_397N6-ztXDyMA9pjRL7gs2hWk1G4PRfmKc-KtvAA58ergpHN1xZwuZeHuTR69EBxUXaHFGaYhck8wxX5DQJAUukhNzkpAgdnKVlH6LcXgz8UiYcAbN8vnUvtpEcIrmq3GEthluezA0_28TTS1L-3L9GZUg1l6ZYN_IT7XNdIuRBuRbadNFprz/s1280/photo_2023-02-21_21-00-29.jpg

ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង» នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣លោកស្រីមិថុនា ភូថង បានបញ្ជាក់ថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ បានសាងសង់រួចរាល់ទាំងស្រុង១០០ភាគរយហើយ រង់ចាំតែពេលវេលាបើកការហោះហើរប៉ុណ្ណោះ។ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងបើកដំណើរការ បណ្តើរៗហើយ - YouTubeសូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង កាលពីដើមឡើយគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងឆ្នាំ២០២២ ប៉ុន្ដែត្រូវបានពន្យាពេលម្ដងជាពីរដង ដោយសារតែវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនសាងសង់ជួបបញ្ហាមួយចំនួន។អាកាសយានដ្ឋានអន្តរជាតិតារាសាគរគ្រោងដាក់ដំណើរ ការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ – វិមាន៧មករា

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350៕ព្រលាន​យន្តហោះ​តារាសាគរ​តម្លៃ​ $៣៥០ ​លាន​ នៅតែ​បន្ត​តាម​គម្រោង​បើទោះ​ការរីករាលដាល​កូវីដ | ភ្នំពេញ ប៉ុស្ដិ៍

លោកប្រាយុទ្ធ​ ចាន់អូចា ប្រកាសរំលាយសភានៅខែមីនានេះ

0

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងរំលាយសភាក្នុងខែមីនា មុននឹងដំណើរការបោះឆ្នោតឈានចូលមកដល់នៅកថ្ងៃទី៧ ខែឧសភា ខាងមុខនេះ។

ការំលាយសភានេះ​ មិនត្រូវបានលោក ប្រាយុទ្ធ ធ្វើការបកស្រាយលលម្អិតនោះទេ ក៏ប៉ុន្តែបើតាមសារព័ត៌មានថៃមួយបានចេញផ្សាយថា៖ “ការធ្វើបែបនេះ ក៏ព្រោះលោកចង់រុះរើសមាជិកសភាចេញទាំងអស់ ប្រសិនបើលោកជាប់ឆ្នោតបន្តទៅអាណត្តិក្រោយ”។Thailand's PM Prayuth Chan-Ocha to Dissolve Parliament to Pave Way for  Election - Bloomberg

ក្រោយកាន់អំណាចជាផ្លូវការអស់រយៈពេលមួយអណត្តិ(៤ឆ្នាំ) លោក ប្រាយុទ្ធ នឹងត្រូវប្រឈមមុខជាមួយកូនស្រីលោកថាក់ សុីន សុីណាវ៉ាត់ត្រា អ្នកនាង ផាងតុងតាន សុីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ដែលត្រូវបានគេព្យាករណ៍ថា ជាបេក្ខភាពមានភាគរយខ្ពស់ នឹងក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់។

សូមរំលឹកផងដែរថា មុនពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ដ៏ចម្រូងចម្រាស លោកប្រាយុទ្ធ ចាន់អូចា បានធ្វើរដ្ឋប្រហារម្តងរួចមកហើយនៅក្នុងឆ្នាំ ២០១៤ ដែលទទួលបានគាំទ្រពីកងទ័ព បានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត៕Thaksin-Linked Party Vows Higher Wages With Thai Polls Looming - Bloomberg

ប្រភព៖ AP

 

ចិននឹងពង្រឹងការសហការជាមួយអាស៊ាន ខណៈសមុទ្រចិនខាងត្បូងមានភាពតានតឹង

0

ប្រទេសចិន ៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក ឈីន កាង បានថ្លែងក្នុងពេលទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan ដែលបានធ្វើដំណើរមកកាន់ប្រទេសចិនជាផ្លូវការ កាលពីថ្ងៃទី២១ ខែកុម្ភៈ ថា រដ្ឋាភិបាលចិនត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការជាមួយប្រទេសសមាជិកអាស៊ាន ព្រមទាំងគាំទ្រតួនាទីឈានមុខរបស់អាស៊ានក្នុងតំបន់ ស្របពេលមានស្ថានការណ៍តានតឹងក្នុងសមុទ្រចិនខាងត្បូង ខណៈចិន និងប្រទេសជាច្រើននៅអាស៊ានអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvI9FKTXVpGDx-vES-_oWAF4BqOryD1co0m0HulT2R6D8O2DJONV2JaOl6VafWvze2v1z2UQK0946D_vBpoPyGwxjTPWba0TEC3NITAwBKzVFzyMxKnl4ZSAb5_qRXK_tU1HnM5xgL4AKOzMgQAxL86vGb8mJFoxv81aCEb2Bn3ohgllnJuOBwNfkv/s960/photo_2023-02-22_09-58-34.jpg

លោក ឈីន កាង ថ្លែងថា ៖ «ចិនរីករាយក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន និងផ្តល់ឱកាសធ្វើការរួមគ្នាដើម្បីជំរុញសន្តិភាព ភាពរីកចម្រើន និងមិត្តភាព ។ លើសពីនេះ ចិនក៏រីករាយធ្វើការជាមួយបណ្តាប្រទេសអាស៊ានផងដែរ ដើម្បីអនុវត្តតាមសេចក្តីប្រកាសនៃប្រតិបត្តិការរបស់ភាគីនៅសមុទ្រចិនខាងត្បូង (Declaration of the Conduct of Parties in the South China Sea) យ៉ាងពេញទំហឹង និងមានប្រសិទ្ធភាព ដើម្បីរួមគ្នារក្សាសន្តិភាព និងស្ថេរភាពនៅសមុទ្រចិនខាងត្បូង» ។

កាលពីប៉ុន្មានសប្តាហ៍មុន កងទ័ពជើងទឹកអាមេរិកបានធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកហ្វីលីពីន ក្រោយពីមានភាពចម្រូងចម្រាស់រឿងឆ្មាំសមុទ្ររបស់ចិនបានបាញ់ពន្លឺឡាស៊ែរមកកាន់គោលដៅល្បាតរបស់កងទ័ពហ្វីលីពីន ខណៈពេលកំពុងដឹកជញ្ជូនស្បៀងក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលធ្វើឱ្យមានស្ថានការណ៍តានតឹងក្នុងតំបន់នេះ ។Take Southeast Asia seriously on its own merits, says Vivian Balakrishnan in US visit - CNA

បច្ចុប្បន្ន ទាំងមន្ត្រីចិន និងអាមេរិកត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដោយអាមេរិកសម្លឹងឃើញថា ចិនបានបង្ហាញឥរិយាបថឈ្លានពាននៅតំបន់សមុទ្រចិនខាងត្បូង ខណៈចិនក៏សម្លឹងឃើញថា ការបញ្ជូនកងកម្លាំងរបស់អាមេរិកចូលមកកាន់តំបន់នេះ គឺជាការបង្កជម្លោះ ។

ក្រសួងការបរទេសចិនបង្ហាញថា លោក ឈីន កាង មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីជាផ្លូវការ រវាងថ្ងៃទី២១-២៣ ខែកុម្ភៈ ដើម្បីជួបប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo និងជាប្រធានអាស៊ានបច្ចុប្បន្ន ។ វាជាការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីលើកដំបូងតាំងពីលោក ឈីន កាង ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បន្តពីលោក Wang Yi កាលពីចុងឆ្នាំ២០២២ ៕ ប្រភព ៖ thestandard

ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល ចោទប្រកាន់ក្រុមមន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិរុស្ស៊ី អំពីទង្វើក្បត់ជាតិ

0

រដ្ឋធានីមូស្គូ៖ ជាមួយនឹងការវាយប្រយុទ្ធយ៉ាងសាហាវ រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរបស់ក្រុងមូស្គូ នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ដោយរុញច្រានគ្នាទៅវិញទៅមក មិនអាចទទួលបានជោគជ័យតាមការរំពឹងទុករបស់មេដឹកនាំរុស្ស៊ី នោះ ទើបធ្វើឲ្យក្រុមមន្រ្ដីជំនិតរបស់ម្ចាស់វិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ចាប់ផ្ដើមស្ដីបន្ទោសគ្នា រហូតបង្កឲ្យមានភាពរកាំរកូស និង ចោទប្រកាន់គ្នាទៅវិញទៅមក ហើយករណីនេះ កំពុងតែធ្វើឲ្យបណ្ដាប្រទេសលោកខាងលិច មើលឃើញ អំពីការបែកបាកផ្ទៃក្នុង នៅក្នុងចំណោមក្រុមមន្រ្ដីជាន់ខ្ពស់របស់រុស្ស៊ី។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner group (វ៉ាគណឺរ គ្រូប) របស់រុស្ស៊ី ដែលជាមនុស្សជំនិតបំផុតមួយរូបរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចោទប្រកាន់ ដល់រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោកនាយអគ្គសេនាធិការកងទ័ពរុស្ស៊ី អំពីការមិនព្រមផ្គត់ផ្គង់គ្រាប់រំសេវ ដល់ក្រុមយុទ្ធជនរបស់គាត់ និង កំពុងតែព្យាយាម បំផ្លិចបំផ្លាញ ដល់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់គាត់។ សកម្មភាពទាំងនេះ ត្រូវបានគាត់ ចាត់ទុកស្មើនឹងអំពើក្បត់ជាតិ។Prigozhin vs. Petersburg Governor: What a Feud Reveals About Russia's Power Vertical - Carnegie Endowment for International Peace

លោកប្រធាន ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី រូបនេះ បានចាប់ផ្ដើមប្រើប្រាស់តួនាទីសាធារណៈ កាន់តែច្រើនឡើង ចាប់តាំងពីការចាប់ផ្ដើមសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ លោក ព្រីហ្គោហ្ស៊ីន (Prigozhin) បានប្រើប្រាស់កម្លាំងទាហានស៊ីឈ្នួល Wagner Group របស់គាត់ ដឹកនាំការប្រយុទ្ធរបស់រុស្ស៊ី អស់រយៈពេលជាច្រើនខែកន្លងមកហើយ នៅក្នុងទីក្រុងបាកមូត (Bakhmut) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធាន ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner group របស់រុស្ស៊ី បានបញ្ចេញសារជាសំឡេង ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមតេឡេក្រាមរបស់គាត់ ថា «ការប្រឆាំងដោយផ្ទាល់យ៉ាងសាមញ្ញ នឹងបន្ដកើតមានឡើង។ ប៉ុន្ដែសកម្មភាពបែបនេះ អាចស្មើនឹងអំពើក្បត់ជាតិយ៉ាងធ្ងន់ធ្ងរ»។Putin's chef' among Russians indicted by Mueller | AP News

លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី រូបនេះ បានបង្ហោះសារបែបនេះ ជាលើកទី២ នៅក្នុងរយៈពេល២ថ្ងៃ។ ប៉ុន្ដែកាលពីថ្ងៃចន្ទ គាត់បានត្អូញត្អែរ ថា ក្រុមមន្រ្ដីមិនស្គាល់ឈ្មោះ កំពុងតែបដិសេធនូវការផ្គត់ផ្គង់ ដល់ក្រុមហ៊ុន Wagner របស់គាត់ ដោយសារតែការមិនចូលចិត្ដផ្ទាល់ខ្លួនរបស់ពួកគេ មកលើរូបគាត់។

កំហឹងដែលបង្ហាញចេញ និង និយាយដោយសំឡេងខ្លាំងៗ នៅពេលនេះ លោក Prigozhin ក៏បានស្តីបន្ទោស ដល់លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី និង លោក វ៉ា្លឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ថា សកម្មភាពរបស់ក្រុមមន្រ្ដីជាន់ខ្ពស់រុស្ស៊ី បានបង្កឱ្យមានការខ្វះខាតគ្រឿងសព្វាវុធ ដោយចេតនា។ ទង្វើបែបនេះ កំពុងតែធ្វើឲ្យទាហានរបស់ក្រុមហ៊ុន Wagner ដែលកំពុងតែប្រយុទ្ធ នៅជុំវិញទីក្រុងបាកមូត (Bakhmut) បាត់បង់ កាន់តែច្រើនឡើង។Ukraine War Live Updates: Not Trying To "Overthrow" Ukrainian Government, Says Russia

លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានសង្កត់ធ្ងន់ ថា «លោកនាយអគ្គសេនាធិការកងទ័ពរុស្ស៊ី និង លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ កំពុងតែបញ្ជាឆ្វេងស្ដាំ មិនត្រឹមតែ មិនបានផ្គត់ផ្គង់គ្រាប់រំសេវ ប្រភេទ PMC ដល់ក្រុមហ៊ុនទាហានឯកជនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្ដែក្រុមមន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិរុស្ស៊ី ថែមទាំងមិនបានជួយដឹកជញ្ជូន តាមអាកាស ជួយដល់ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់គាត់ផងដែរ។

លោក ព្រីហ្គោហ្ស៊ីន បានរិះគន់ អស់រយៈពេលជាច្រើនខែមកហើយ ដល់ក្រុមមេបញ្ជាការជាន់ខ្ពស់របស់រុស្ស៊ី តាមអ្វីដែលគាត់ហៅពួកគេ អសមត្ថភាព។ លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល រូបនេះ បានអះអាងទៀត ថា ក្រសួងការពារជាតិរុស្ស៊ី កំពុងតែព្យាយាមផ្តល់កិត្តិយសសម្រាប់ជោគជ័យរបស់ក្រុមហ៊ុន Wagner នៅជុំវិញទីក្រុងបាកមូ (Bakhmut) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។

បើទោះជាយ៉ាងក៏ដោយ លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី និង លោក វ៉ា្លឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី នៅមិនទាន់មានប្រតិកម្ម ឆ្លើយតបភ្លាមៗ ជុំវិញការលើកឡើងរបស់លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group នេះនៅឡើយ៕Russia's War in Ukraine: Insights from RAND | RAND

ចិនបារម្ភពីសង្គ្រាមនៅអ៊ុយក្រែន និងប្រាប់ប្រទេសនានាកុំឱ្យនាំភ្លើង

0

ប្រទេសចិន ៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក ឈីន កាង មានការបារម្ភយ៉ាងខ្លាំងពីស្ថានការណ៍ជម្លោះនៅអ៊ុយក្រែនកាន់តែតានតឹង ដោយចិនខ្លាចស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរ និងមិនអាចគ្រប់គ្រងបាន ។ លោក ឈីន កាង បានអំពាវនាវទៅកាន់ប្រទេសនានាថា ឈប់នាំភ្លើងរឿងអ៊ុយក្រែននៅថ្ងៃនេះ និងឈប់ញុះញង់តៃវ៉ាន់នៅថ្ងៃមុខ ។លោក ឈីន កាង បានថ្លែងបែបនេះក្នុងវេទិកា Lan Ting នៅក្រុងប៉េកាំង កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងមក ។ សង្គ្រាមនៅអ៊ុយក្រែនមានរយៈពេលជិត១ឆ្នាំហើយ ហើយវាកាន់តែតានតឹងខ្លាំងឡើង ខណៈប្រទេសនានាក្នុងពិភពលោកកំពុងតាមដានរឿងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយចិននិយាយថា វាអាចទៅរួចដែលសង្គ្រាមនេះនឹងរាលដាលកាន់តែខ្លាំងថែមទៀត ។

លោក ឈីន កាង បានដាស់តឿនទៅកាន់ប្រទេសនានាឱ្យបញ្ឈប់ការនាំភ្លើង ឈប់បន្ទោសចិន និងបញ្ឈប់ការញុះញង់អ៊ុយក្រែនចាប់ពីថ្ងៃនេះ ក៏ដូចជាតៃវ៉ាន់នៅថ្ងៃមុខផងដែរ ហើយចិននឹងព្យាយាមជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសធំៗ ។ លោកបញ្ជាក់ថា ប្រទេសធំៗគួរតែធ្វើជាអ្នកដឹកនាំក្នុងការរក្សាគុណភាព ការសហការ និងនីតិរដ្ឋ ហើយកុំបង្ហាញឥរិយាបថបំភិតបំភ័យ គំរាមកំហែង និងគ្រប់គ្រងប្រទេសផ្សេងទៀត ។ លើសពីនេះ សហគមន៍ពិភពលោកគួរសហការគ្នាបង្កើតទំនាក់ទំនងរវាងប្រទេសធំៗ លើកកម្ពស់យុត្តិធម៌ ធ្វើឱ្យចំណុចក្តៅចុះត្រជាក់ និងកាត់បន្ថយជម្លោះ ។Opinion | At Stake in the Ukraine-Russia War - The New York Times

លោក ឈីន កាង បន្តថា ចាប់តាំងពីចាប់ផ្តើមមានសង្គ្រាមនៅអ៊ុយក្រែន ចិនមានគោលជំហរច្បាស់លាស់ មិនលម្អៀង និងសមស្របតាមស្ថានការណ៍ ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើ៤ចំណុចដល់សហគមន៍ពិភពលោកគួរតែធ្វើរួមគ្នា ដោយចិនមានទទួលខុសត្រូវ បន្ធូរបន្ថយស្ថានការណ៍តានតឹង និងដោះស្រាយវិបត្តិនៅអ៊ុយក្រែន ។ លើសពីនេះ ចិននឹងបន្តជំរុញសន្តិភាព សហការគ្នាជាមួយសហគមន៍ពិភពលោក យកចិត្តទុកដាក់ស្តាប់កង្វល់របស់ភាគីទាំងអស់ ព្រមទាំងស្វែងរកស្ថេរភាពរួមគ្នា ៕

ប្រភព ៖ TNN World

ព្រះពុទ្ធបាទទម្ងន់៣តោន កំពុងតាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជាការស្វែងយល់

0

ភ្នំពេញ៖ ព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោន កំពុងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងគោលបំណងផ្ដល់នូវការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ឱ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនិងព្រឹត្តិការណ៍ ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរផង។

ការដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលជាកេរដំណែលសល់ក្រោយពីសម័យអង្គរនេះ បានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaTGF2bfL2YOWqTPw8fNP4waWgX5yKRTYCWbfqUrr4l6v06VQAwFPciFX00iRza1oCREkC-Z2DMDuDzoqntQQSQc16Y4CmF-OKkbCX2n008nc5nk-5OSINWHAvCUwqM7ItTLHM1v-1VlHOiyCIe1owmDyecZ8mMxA-zL-_SP2Mb9Lj4w37xipzyoLF/s960/photo_2023-02-21_21-45-24.jpg

ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន ផល្លី ឱ្យដឹងថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ បានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦នៃគ្រីស្តសករាជមកម៉្លេះ។ វត្ថុសម្រាប់សក្ការបូជានេះ មានទម្ងន់ប្រមាណជា៣តោន ដែលមានបណ្តោយមានប្រវែង ២,១០ម៉ែត្រ ទទឹង ១,១៥ម៉ែត្រ និងមានកម្ពស់ ៣១សង់ទីម៉ែត្រ។ ព្រះពុទ្ធបាទនេះមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាសតាំងពីពេលកសាងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijH0WUP2_m0_GV55g6ChitGEn4vXmcn2FQgLT6hsXx2usc6ROzUevJejVScOgHCkxxc39VeLYGH2fIWVeysBSX0jgbsFTHn-YL6YvYire357xIVc8X8faaT-Rkp1nmVWj_CQX04LYq5DPZX2pmdVKL_rnzmtjk9bYPCGzUhQuZ-CEo047QUYWs_LRa/s960/photo_2023-02-21_21-45-35.jpg

តាមការសិក្សាស្រាវជ្រាវបង្ហាញថា តាំងអតីតកាលពុទ្ធបាទនេះត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទ និងបានដាក់តម្កល់នៅ ក្នុងរួតព្រះពាន់នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ១៩៨៥ លុះក្រោយមក ព្រះពុទ្ធបាទធ្វើពីថ្មភក់ ត្រូវបានក្រុមអភិរក្សយកទៅរក្សាទុក និងជួសជុលនៅអភិរក្សដ្ឋានអង្គរ ហើយក្រោយមកលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានទៅទស្សនានៅអភិរក្សអង្គរឃើញថា ពុទ្ធបាទនេះ បានជួសជុលរួចរាល់ហើយ ទើបលោកជំទាវណែនាំឱ្យ ក្រុមអភិរក្សយកវត្ថុនេះទៅដាក់តាំងបង្ហាញដល់សាធារណជន ដើម្បីបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ ពិសេស ពុទ្ធបដិមាសម័យក្រោយអង្គរ។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGKuALXfzVEPjfXY0LPW0I8qc23rEBAUp6IxuX3a4gsqIWqrfbFca1QoKs1pcMTbdZ_40wnSlDSqhV1M-1Q3uO24UfjqX3VIXP0_hcVwUrulTDBpCs6oY4uEGIkNJQcxmRX2NiFVNyTS4OZVesKEmyNolsrj6UOl30ThiqgvMZiny_etA9cZ73v5p/s960/photo_2023-02-21_21-45-22.jpg

សហរដ្ឋអាមេរិកនិងរុស្ស៊ី ចាប់យកប្រទេសអ៊ុយក្រែន ជាទីលានប្រជែងអំណាចយោធាដ៏ធំបំផុត

0

ពូទីន ចាប់ផ្ដើមយកអ៊ុយក្រែន ដើម្បីប្រជែងអានុភាពយោធានិងគ្រឿងសព្វាវុធ ជាមួយបៃដិន

រដ្ឋធានីកៀវ៖ នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទៅកាន់រដ្ឋធានីកៀវ នោះ កំពុងតែបញ្ឆេះកំហឹង ដល់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ឲ្យកាន់តែផ្ទុះខ្លាំងឡើង ហើយប្ដេជ្ញាធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បន្ដទៀត។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារ បានប្ដេជ្ញា បន្ដធ្វើសង្គ្រាម រយៈពេលយូរ នៅក្នុងប្រទេសអ៊ុយក្រែន។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតី បានចោទប្រកាន់ដល់សម្ពន្ធមិត្តរបស់អង្គការណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក កំពុងតែអុជបញ្ឆេះជម្លោះនេះ នៅក្នុងជំនឿខុស ថា លោកខាងលិច អាចនឹងយកជ័យជម្នះ លើក្រុងម៉ូស្គូ នៅក្នុងការប្រឈមមុខដាក់គ្នា ជាសកល។Ukraine war: Biden to frame conflict as battle for democracy - BBC News

មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានប្រាប់ដល់ឥស្សរជននយោបាយ និង ក្រុមមន្រ្ដីយោធារបស់រុស្ស៊ី ថា រុស្ស៊ី នឹងដោះស្រាយ ដោយការប្រុងប្រយ័ត្ន និង ជាប់លាប់នូវកិច្ចការប្រឈមមុខជាមួយនឹងយើង។ រុស្ស៊ី កំពុងតែធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន សម្រាប់ការបញ្ចៀសសង្គ្រាម។ ប៉ុន្តែអ៊ុយក្រែន គាំទ្រដោយលោកខាងលិច គ្រោងនឹងវាយប្រហារតំបន់គ្រីមៀ (Crimea) គ្រប់គ្រងដោយរុស្ស៊ី ដែលត្រូវបានដាក់បញ្ចូល ជាឧបសម្ព័ន្ធរបស់រុស្ស៊ី នៅក្នុងឆ្នាំ២០១៤។

លោកប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់ ថា «លោកខាងលិច បានអនុញ្ញាតឱ្យមនុស្សពូកែ ចេញពីដប នៅក្នុងតំបន់ជាច្រើនរបស់ពិភពលោក ដោយការសាបព្រោះនូវភាពវឹកវរ និង សង្រ្គាម។ ចំណែកប្រជាជនអ៊ុយក្រែន កំពុងតែក្លាយជាចំណាប់ខ្មាំងរបស់របបក្រុងកៀវ (Kyiv) និង មេដឹកនាំលោកខាងលិច ដែលបានកាន់កាប់ប្រទេសនេះ ប្រកបដោយប្រសិទ្ធភាព នៅក្នុងន័យនយោបាយ យោធា និង សេដ្ឋកិច្ច»។Vladimir Putin shakes uncontrollably during meeting with Alexander  Lukasenko, rumors of Parkinson's disease growing | Marca

មេដឹកនាំវ័យ ៧០ឆ្នាំ រូបនេះ បានបន្ថែម ថា «បណ្ដាប្រទេសបស្ចិមលោក មានគោលបំណងបកប្រែជម្លោះ នៅក្នុងតំបន់ ឲ្យក្លាយទៅជាការប្រឈមមុខដាក់គ្នា ជាសកល។ ប៉ុន្ដែយើងយល់ អំពីបញ្ហាទាំងនេះ តាមវិធីសាស្រ្ដនេះ ហើយនឹងបញ្ចេញប្រតិកម្មទៅតាមនោះ។ ចំណែកការយកឈ្នះ លើរុស្ស៊ី មិនអាចទៅរួចនោះឡើយ។ រុស្ស៊ី នឹងមិនផ្តល់ផលប្រយោជន៍ណាមួយ ចំពោះការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីបែងចែកសង្គមរបស់រុស្ស៊ីនោះទេ ហើយប្រជាជនរុស្ស៊ី ភាគច្រើនបានគាំទ្រនូវសង្គ្រាមនេះ»។

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ជម្លោះនៅអ៊ុយក្រែន កំពុងតែក្លាយជាការប្រជែងគ្នាដ៏ធំបំផុតរបស់មេដឹកនាំវិមានក្រឹមឡាំង ចាប់តាំងពីការដួលរលំសហភាពសូវៀត នាអំឡុងឆ្នាំ១៩៩១មក។ ប៉ុន្ដែសម្រាប់មេដឹកនាំមហាអំណាចលោកខាងលិច មានដូចជា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក និង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង… ជាដើម បានអះអាង ថា ពូទីន នឹងចាញ់ នៅក្នុងសង្គ្រាមនេះ។Military briefing: Russia prepares Ukraine spring offensive | Financial  Times

ប្រតិកម្មខ្លាំងៗរបស់លោក ពូទីន បានកើតឡើង ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ក្រុងកៀវ កាលពីថ្ងៃចន្ទ ហើយថ្លែង ថា ពូទីន នឹងចាញ់សង្គ្រាមនេះ ហើយលោកខាងលិច និង ពិភពលោក នៅតែបន្ដឈរនៅជាមួយនឹងអ៊ុយក្រែន រហូតដល់ឈ្នះសង្គ្រាម។

ថ្វីបើកម្លាំងទាហានរុស្ស៊ី នៅតែបន្ដគ្រប់គ្រងតំបន់ចំនួន៥របស់ប្រទេសអ៊ុយក្រែន រួមមាន គ្រីមៀ (Crimea) ខឺរសុន (Kherson) ហ្សាប៉ូរីហ្សា (Zaporizhia) លូហានស្ក៍ (Luhansk) និង ដូណែតស្ក៍ (Donetsk) យ៉ាងណាក្ដី ប៉ុន្ដែរុស្ស៊ី បានបាត់បង់កងទ័ពយ៉ាងច្រើន ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។Ukraine and Russia: War and Political Regimes | Journal of Democracyដោយឡែក បណ្ដាប្រទេសលោកខាងលិច និង អ៊ុយក្រែន បានបដិសេធនូវរឿងនិទាន ហើយអះអាង ការពង្រីកខ្លួនរបស់អង្គការណាតូ ទៅទិសខាងកើត មិនមែនជាហេតុផល សម្រាប់អ្វីដែលពួកគេត្រូវនិយាយ ថា ជាការដណ្តើមយកទឹកដី តាមបែបចក្រពត្តិ នឹងត្រូវទទួលបរាជ័យនោះឡើយ។ ដោយឡែក ការកេណ្ឌប្រជាជនរុស្ស៊ី មកធ្វើទ័ព តាមបញ្ជារបស់លោក ពូទីន នាំមកច្បាំង នៅលើទឹកដីរបស់អ៊ុយក្រែន ជំរុញឲ្យមនុស្សក្មេងៗ រាប់ម៉ឺននាក់ រត់ចេញពីប្រទេសរុស្ស៊ី ព្រោះតែពួកគេមើល មិនឃើញអំពីអនាគតល្អរបស់ពួកគេ៕