វីដេអូ ក្មេងប្រុសម្នាក់កំពុងអានសៀវភៅបណ្តើរ លក់បន្លែបណ្តើរ បានផ្ទុះនៅក្នុងបណ្តាញសង្គមជាខ្លាំង ដោយមហាជនសម្តែងក្តីអាណិត និងអ្នកខ្លះទៀតស្ងើចសរសើរដែលប្អូនមិនបោះការសិក្សា ស៊ូទ្រាំលក់បន្លែ យកលុយដើម្បីបំពេញការសិក្សា។
ក្រោយតែវីដេអូនេះ បានដល់ដៃឧកញ្ញ៉ា ស្រី ចាន់ភ្លាម លោកបានបញ្ចូនបានចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុសក្នុងការសិក្សារយៈពេល ៥ ឆ្នាំ និងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត។
នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “បានជួបប្អូនប្រុសតាមវីដេអូឆាតដែលតស៊ូលក់បន្លែ នៅភ្លើងស្តុបណាន់ជីង រាជធានីភ្នំពេញ ដើម្បីយកលុយទៅសិក្សា ហើយបានចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុស ដើម្បីជួយសម្រួលក្នុងការសិក្សា ដោយសារខ្ញុំបានសួរ តើប្អូនប្រុសចង់បានអ្វី? ប្អូនបានឆ្លើយថាចង់បានសៀវភៅសម្ភារសិក្សា ដោយសារជីវភាពខ្វះខាត ឪពុកស្លាប់ចោលតាំងប្អូននៅក្នុងពោះម៉ែ មានបងប្អូន៤នាក់ ប្អូនពិតជាស្រលាញ់ការសិក្សាពិតមែនតស៊ូណាស់ រៀនផង ដើរលក់បន្លែផង ខ្ញុំសូមជួយប្អូនប្រុសក្នុងការសិក្សារយៈពេល៥ ឆ្នាំ ទាំងសម្ភារសិក្សានិងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត ហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំមិនប្រាប់ទីតាំងប្អូនប្រុស” ៕











